ជួយចែករំលែកផងកូនៗកំពុងបារម្ភ! ម្តាយកំពុងតែមានជម្ងឺសតិអារម្មណ៍ ស្រាប់តែវង្វេងចេញពីផ្ទះរហូតដល់ពេលនេះបាត់ដំណឹងរកមិនឃើញ
កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកឈ្មោះ Ponlok Vuthy បានធ្វើការប្រកាសនៅលើបណ្តាញសង្គមស្វែងរកម្តាយដែលបានវង្វេងបាត់ខ្លួនមិនដឹងដំណឹង។ ដោយម្តាយដែលបានបាត់ខ្លួនមានឈ្មោះ ហ៊ុយ បូរឹម មានអាយុ៦៣ឆ្នាំ បានវង្វេងចេញពីផ្ទះ និងបាត់ខ្លួនកាលពីថ្ងៃច័ន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥ទៀបភ្លឺនៅក្នុងតំបន់ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅខ័ណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ក្បែររោងចក្រកាណាឌីយ៉ា។
អ្វីដែលគួរឲ្យបារម្ភនោះស្ត្រីជាម្តាយដែលបានបាត់ខ្លួនកំពុងតែព្យាបាលជំងឺសតិអារម្មណ៍(ផ្លូវចិត្ត) និង មានជម្ងឺលើសឈាម ត្រូវលេបថ្នាំជារៀងរាល់ថ្ងៃ។ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ponlok Vuthy បានបន្ងែមទៀតថា “ដូចបានជំរាបជូនខាងលើនេះ បើបងប្អូនបានឃើញរូបគាត់ សូមជួយផ្ដល់ដំណឹងមកខ្ញុំបាទដោយក្តីអានិតផង គាត់ជាមនុស្ស មិនសូវនិយាយទេ ហើយស្លូតត្រង់ណាស់។ ក្នុងនាមខ្ញុំជាកូនបង្កើតសូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក រួមទាំងម្ចាស់ទឹកម្ចាស់ដីបារមីគ្រប់ព្រះអង្គទាំងអស់ តាមថែរក្សាម្តាយរបស់ខ្ញុំបាទផង។សូមអំពីល្អរបស់គាត់តាមជួយថែរក្សាគាត់ផង ចុងក្រោយ ខ្ញុំបាទសូមអរគុណមិត្តភក្តិ បងប្អូន ទាំងអស់គ្នា ដែលបានជួយ Share ព័ត៌មាននេះ សូមប្រកបដោយសេចក្តីសុខសប្បាយ សុខភាពល្អ ជោគជ័យគ្រប់ភារៈកិច្ចទាំងអស់ សូមអរគុណ។ ទំនាក់ទំនងទូរស័ព្ទដៃ Cellcard 011 222 120 Smart 08152 62 80″៕



