ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    មន្តរាជនី កូនស្រីរបស់ ខេមរៈ សិរីមន្ត មុខមាត់ខ្ចូតពេក រហូតដល់ សុខ ពិសី បីមិនលែង (មានវីដេអូ)

    BY Khmernote Media November 29, 2018
    មន្តរាជនី កូនស្រីរបស់ ខេមរៈ សិរីមន្ត មុខមាត់ខ្ចូតពេក រហូតដល់ សុខ ពិសី បីមិនលែង (មានវីដេអូ)

    កាលពីពេលថ្មីៗនេះភរិយារបស់លោក ខេមរៈ សិរីមន្ត បានសម្រាលកូនស្រីឈ្មោះ មន្តរាជនី ជាសមាជិកទី៣ នៅ​ឯ​ម​ន្ទីរ​ពេទ្យ​រ៉ូយ៉ាល់រតនៈ​។ ដោយក្រោយពីសម្រាល ភរិយា និងកូនស្រី មានសុខភាពល្អមិនមានអ្វីគួរឲ្យបារម្ភ ក្នុងនោះក៏មានសាច់ញាតិបងប្អូនបានមកសួរសុខទុក្ខ ព្រមទាំងអបអរសាទរដោយ លោក ខេមរៈ សិរីមន្ត និងភរិយា។ យ៉ាងណាមិញ តារាចម្រៀងដៃគូកញ្ញា សុខ ពិសី ក៏បានមកលេងសួរសុខទុក្ខ រួមទាំងមកមើលមុខមាត់កូនស្រីរបស់លោក ខេមរៈ​ សិរីមន្ត ដែលមានមុខមាត់ខ្ចូតៗ និងគួរឲ្យស្រលាញ់។

    យ៉ាងណាមិញក្រោយពីបានធ្វើការសួរសុខទុក្ខ និងមកមើលកូនស្រី ខេមរៈ សិរីមន្ត រួចមក សុខ ពិសី ក៏បានបង្ហោះវីដេអូ រួចសរសេរសារដ៏ខ្លីថា៖ “ខ្នាញ់ណាស់លោកអើយ ម៉ាក់មីងថើបកូន មន្តរាជនីខ្លាំងប៉ុណ្ណាក៏អូនមិនយំដែរ”។ ដោយលោក ខេមរៈ សិរីមន្ត ក៏បានឆ្លើយតបសារដោយបានសរសេរថា ៖”អរគុណប្អូនស្រីដែលបានមកសួរសុខទុក្ខភរិយាបងនិកូន [មន្តរាជនី] love sis”។ ក្រោយពីបង្ហោះសារបែបនេះជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនចង់ឲ្យ សុខ ពិសី ឆាប់មានដំណឹងល្អ ខណៈដែលមិត្តរួមជំនាន់របស់តារាស្រីរូបនេះ បានរៀបការមានគ្រួសារសឹងតែគ្រប់គ្នាទៅហើយ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay