ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃមិនសប្បាយចិត្តឡើយ ក្រោយសំណើរសុំបញ្ចូលល្ខោនខោលចូលបញ្ជីបេតិកភណ្ឌមិនទទួលជោគជ័យ

    BY Khmernote Media November 29, 2018
    ថៃមិនសប្បាយចិត្តឡើយ ក្រោយសំណើរសុំបញ្ចូលល្ខោនខោលចូលបញ្ជីបេតិកភណ្ឌមិនទទួលជោគជ័យ

    កាលពីម្សិលមិញនេះ នៅក្នុងសម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​ ក្រុង Port Louis ប្រទេស Mauritius អង្គការយូណេស្កូ បានប្រកាសជាផ្លូវការដាក់បញ្ចូល ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត ចូលទៅក្នុងបញ្ជីបេតិកភណ្ឌ​វប្បធម៌​អរូបី​។ ដោយប្រតិភូកម្ពុជា ដែលបានចូលរួមក្នុងសម័យប្រជុំលើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី មាន​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និងគណៈប្រតិភូផ្សេងទៀត។

    បន្ទាប់ពីអង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីមក យើងសង្កេតឃើញការចុះផ្សារនៅលើគេហទំព័រ Bangkokpost នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា ប្រជាជនថៃជាច្រើនហាក់មានការមិនសប្បាយចិត្តឡើយចំពោះការដាក់បញ្ចូលនេះ ហើយថែមទាំងធ្វើការស្តីបន្ទោសរដ្ឋាភិបាលរបស់ខ្លួន ដែលមិនបានយកទុកចិត្តដាក់ និងចាត់វិធានការសមស្របដើម្បីដាក់បញ្ចូលល្ខោន Khon ចូលក្នុងបញ្ជីបេតិកភណ្ឌ៕

    អត្ថបទ៖ សេម
    ប្រភព៖ Bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay