ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    រឿងទាំង១៣យ៉ាង ដែលអ្នកមិនគួរបង្ហោះក្នុង Facebook ឡើយ

    BY Khmernote Media November 29, 2018
    រឿងទាំង១៣យ៉ាង ដែលអ្នកមិនគួរបង្ហោះក្នុង Facebook ឡើយ

    អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ភាគច្រើននិយមបង្ហោះសារ និងរូបភាពផ្សេងៗអំពីខ្លួនពួកគេផ្ទាល់និងសមាជិកគ្រួសារជាដើម ក្នុងគោលបំណងកំសាន្តលេងនិងដើម្បីបញ្ចេញអារម្មណ៍ផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាក្តី ក្រុមអ្នកជំនាញបានផ្តល់ដំបូន្មានថា មានរឿងមួយចំនួនលោកអ្នកមិនគួរបង្ហោះក្នុង Facebook នោះឡើយ ដូចជា៖

    ១- Relationship Status៖ បើអ្នកមិនទាន់បានរៀបការទេ យកល្អកុំបង្ហោះវាអី។

    ២- រូបភាពកូនតូច៖ ជនខិលខូចអាចនឹងមានគំនិតមិនល្អផ្សេងៗលើកូនតូចរបស់អ្នក។

    ៣- អាស្រ័យដ្ឋានសាលារបស់កូនតូច៖ ជនខិលខូចអាចនឹងងាយស្រួលក្នុងការទៅរកកូនរបស់អ្នក។

    ៤- រូបភាពដែលបង្កប់អត្ថន័យពីខ្លួនអ្នក៖ រូបភាពទាំងនេះអាចធ្វើឲ្យគេដឹងបានថា អ្នកកំពុងតែស្ថិតនៅក្នុងស្ថានភាពបែបណា ហើយគេនឹងងាយស្រួលក្នុងការអូសទាញ ឬគិតមិនល្អលើអ្នក។

    ៥- មនុស្សមិនដែលស្គាល់៖ យកល្អអ្នកគួរតែធ្វើការទាក់ទងជាមួយនឹងមនុស្ស ដែលអ្នកស្គាល់ពិតប្រាកដទៅបានហើយ កុំចេះតែទំនាក់ទំនងជាមួយមនុស្ស ដែលទើបស្គាល់តាម Facebook ឲ្យសោះ ព្រោះវាងាយនឹងចាញ់បោកគេ។

    ៦- ព័ត៌មានដែលទាក់នឹងកាតឥណទាន ឬកាតធនាគា៖ ជនខិលខូចអាចនឹងយកព័ត៌នេះ ដើម្បីលួចចូលប្រើគណនីធនាគារបស់អ្នក។

    ៧- លេខទូរស័ព្ទ៖ គេអាចនឹងហៅទូរស័ព្ទមករំខានអ្នកបានគ្រប់ពេល។

    ៨- កុំឲ្យគេ Tag លើគណនី Facebook អ្នកផ្តេសផ្តាសឲ្យសោះ ព្រោះអ្នកនឹងទទួលបានព័ត៌មាន ដែលអ្នកមិនពេញចិត្តជាច្រើន។

    ៩- ថ្ងៃខែឆ្នាំកំណើត៖ ជនខិលខូចអាចនឹងយកព័ត៌មាននេះ ដើម្បីលួចប្រើប្រាស់គណនីផ្សេងៗរបស់អ្នក។

    ១០- ព័ត៌មានផ្សេងៗ ដែលជាសេរីភាពរបស់អ្នក តែអាចប៉ះពាល់ដល់កន្លែងធ្វើការងារអ្នក។

    ១១- កុំបង្ហោះពីទីតាំងរបស់អ្នកផ្ដេសផ្ដាស ព្រោះគេអាចទៅរកអ្នកក្នុងគោលបំណងមិនល្អបានយ៉ាងងាយ។

    ១២- ទីតាំងដែលអ្នកត្រូវទៅកំសាន្ត៖ ព័ត៌មានប្រភេទនេះអាចធ្វើឲ្យរៀបចំគម្រោងមិនល្អផ្សេងៗ ចំពោះអ្នករួចជាស្រេចមុនពេលអ្នកទៅដល់កន្លែងនោះ។

    ១៣- សំបុត្រយន្តហោះ និងផែនការលំអិតក្នុងការធ្វើដំណើរ៖ ជនខិលខូចនឹងកាន់តែមានភាពងាយស្រួលក្នុងការតាមដាន និងគិតមិនល្អចំពោះលោកអ្នក៕

    អត្ថបទ៖ ភក្តី
    ប្រភព៖ trulymind

    Share This Post:
    MPO4D jitutoto mpo4d Mpoplay