ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទិន្នន័យប្រអប់ខ្មៅក្នុងយន្តហោះរបស់ក្រុមហ៊ុន Lion Ari បង្ហាញថា ដោយសារភាពមិនប្រក្រតីនេះទើបធ្វើឲ្យយន្តហោះធ្លាក់

    BY Khmernote Media November 29, 2018
    ទិន្នន័យប្រអប់ខ្មៅក្នុងយន្តហោះរបស់ក្រុមហ៊ុន Lion Ari បង្ហាញថា ដោយសារភាពមិនប្រក្រតីនេះទើបធ្វើឲ្យយន្តហោះធ្លាក់

    យោងតាមសារព័ត៌មានបរទេស បានរាយការណ៍ថា ទិន្នន័យក្នុងប្រអប់ខ្មៅក្នុងយន្តហោះ Boeing 737 Max របស់ក្រុមហ៊ុន Lion Air ដែលបានធ្លាក់ចូលក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ីនោះបានបង្ហាញថា អ្នកបើកបរយន្តហោះបានព្យាយាមប្រឆាំងជាមួយនឹងម៉ាស៊ីនកុំព្យូទ័រយ៉ាងខ្លាំងមុននឹងយន្តហោះនោះធ្លាក់។ យោងតាមការស៊ើបអង្កេត និងទិន្នន័យដែល គេប្រមូលបានទាំងអស់បានបង្ហាញថា ប្រព័ន្ធហោះហើររបស់យន្តហោះបានបញ្ជូនព័ត៌មានខុសទៅកាន់អ្នកបើកបរ ហើយអ្នកបើកបរទាំងពីរនាក់មិនយល់ស្រប និងព្យាយាមប្រឆាំងជាមួយនឹងព័ត៌មានទាំងនោះ តែពុំបានផលនោះឡើយ។

    បើតាមភស្តុតាងបានបង្ហាញថា យន្តហោះមួយគ្រឿងនេះបានបំពាក់នូវប្រព័ន្ធមួយមិនត្រឹមត្រូវមួយតាំងពីពេលផលិតមកម្លះ ដែលប្រព័ន្ធនោះគេហៅថា Maneuvering Characteristics Augmentation System ។ ព្រោះតែភាពខុសប្រក្រតីនៃប្រព័ន្ធដ៏សំខាន់មួយនេះ ទើបធ្វើឲ្យយន្តហោះបញ្ជូនព័ត៌មានមិនត្រឹមត្រូវទៅកាន់អ្នកបើកបរ ហើយអ្នកបើកបរមិនអាចតវ៉ាប្រឆាំងនឹងព័ត៌មានទាំងនោះបានឡើយ។ សូមរម្លឹកឡើងវិញថា យន្តហោះ Boeing 737 Max របស់ក្រុមហ៊ុន Lion Air បានធ្លាក់ចូលក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី ២៩ ខែតុលា កន្លងទៅនេះ និងបានសម្លាប់មនុស្សសរុប ១៨៩ នាក់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ businessinsider

    Share This Post:
    MPO4D jitutoto mpo4d Mpoplay