សង្គម

អាជ្ញាធរខណ្ឌចំការមន ចេញយុទ្ធនាការក្តៅទាំងយប់ ចំពោះអ្នកលក់ដូរនៅតាមសួនច្បារ

BY
Khmernote Media
November 28, 2018

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម្សិលមិញនេះ រដ្ឋបាលខណ្ឌចំការមន បានចេញយុទ្ធនាការក្តៅទាំងយប់ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកលក់ដូរនៅលើសួនច្បារមុខ​ ណាហ្គាវើល(សួនសម្ដេច​ ហ៊ុន​ សែន)​ ដោយបានធ្វើការបញ្ជាក់ថា​ ចាប់ពីពេលនេះតទៅរដ្ឋបាលខណ្ឌមិនអនុញ្ញាតអោយបងប្អូនលក់ដូរនៅលើសួនច្បារនេះទៀតទេ​ ដោយសារតែបងប្អូនមិនបានអនុវត្តតាមកិច្ចសន្យាជាមួយរដ្ឋបាលខណ្ឌក្នុងថែរក្សាសណ្ដាប់ធ្នាប់​ និងអនាម័យលើសួនច្បារ​ និងការ៉ូឡា។ ដូច្នេះ ចាប់ពីពេលនេះទៅរដ្ឋបាលខណ្ឌចំការមន នឹងអនុវត្តតាមច្បាប់ ចំពោះអ្នក ដែលមិនគោរពតាមគោលការរបស់ខណ្ឌ៕

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលខណ្ឌចំការមន

Share This Post: