មុនបើកបរមើលអាយុខ្លួនឯងសិន ប្រយ័ត្នបើកបរខុសច្បាប់ដោយមិនដឹងខ្លួន
- November 26, 2018
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញពីប្រភេទយានយន្តនីមួយៗនៃប័ណ្ណបើកបរទាំង៥ (“ក” “ខ” “គ” “ឃ” និង “ង”) ដែលអាចបើកបរបាន ដែលក្នុងនោះមានដូចខាងក្រោម៖
+ ប័ណ្ណបើកបរប្រភេទ “ក” សម្រាប់ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី ១២៥ សង់ទីម៉ែត្រគូប, ទោសចក្រយានយន្ត ដែលមានថាមពលអគ្គិសនីលើសពី ១១គីឡូវាត់ និងទោសចក្រយានយន្តសណ្តោងរ៉ឺម៉ក និងត្រីចក្រយានយន្ត
+ ប័ណ្ណបើកបរប្រភេទ “ខ” សម្រាប់រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ៣,៥តោន អាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន និងអាចដឹកអ្នកដំណើរមិនលើសពី០៩នាក់ ដោយគិតទាំងអ្នកបើករ
+ ប័ណ្ណបើកបរប្រភេទ “គ” សម្រាប់ រថយន្តដឹកទំនិញ ដែលមានទម្ងន់សរុបអតិបរមាលើសពី ៣,៥តោន និងអាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមា មិនលើសពី ០,៧៥តោន
+ ប័ណ្ណបើកបរប្រភេទ “ឃ” មាន២ប្រភេទ ដោយ “ឃ១” សម្រាប់រថយន្តដឹកអ្នកដំណើរចាប់ពី ១០នាក់ដល់២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន ចំណែកឯ “ឃ២” សម្រាប់រថយន្តដឹកអ្នកដំណើរលើស២០នាក់ ដោយគិតទាំងអ្នកបើកបរ និងអាចសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាមិនលើសពី ០,៧៥តោន
+ ប័ណ្ណបើកបរប្រភេទ “ង” សម្រាប់រថយន្តមានសណ្តោងរ៉ឺម៉ក ដែលមានទម្ងន់សរុបអតិបរមាលើសពី 0,៧៥តោន
ចំណែកឯអាយុអ្នកបើកបរតាមប្រភេទប័ណ្ណបើកបរនីមួយៗ៖
+ អាយុ ១៨ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ “ក” និង “ខ”
+ អាយុ ២២ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ “គ” និង “ឃ១”
+ អាយុ ២៤ឆ្នាំ យ៉ាងតិច ចំពោះប្រភេទ “ឃ២” និង “ង”

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
- Share This Post:






