- Khmernote Media
- អន្តរជាតិ
ថៃ៖ មេបញ្ជាការកងទ័ពថៃម្នាក់បានសារភាពថា គាត់បានចាប់រំលោភក្មេងប្រុសចំនួន៧៥នាក់ និងបានចម្លងមេរោគអេដស៍ទៅកាន់ពួកគេទៀតផង។ មេបញ្ជាការកងទ័ពរូបនេះមានឈ្មោះថា Jakkrit Khomsing មានអាយុ ៤៣ ឆ្នាំ និងជាមនុស្សប្រុសស្រលាញ់ភេទដូចគ្នា (ប្រុសស្រលាញ់ប្រុស)។ បើយោងតាមក្រុមការងារបច្ចេកទេសឧក្រិដ្ឋកម្មបានឲ្យដឹងថា លោក Jakkrit Khomsing បានប្រើប្រាស់គណនី Facebook ក្លែងក្លាយ ដោយបានដាក់រូបមនុស្សស្អាតម្នាក់ ដើម្បីធ្វើការទាក់ទង និងណាត់ជួបក្មេងប្រុសៗ។ ក្រោយពេលបានជួបក្មេងប្រុសៗ ដែលមានអាយុចន្លោះពី ១៣ ដល់ ១៨ ហើយ នោះ គាត់តែងព្យាយាមចាប់រំលោភពួកគេដោយប្រើប្រាស់ការលួងលោម និងបង្ខំដោយហឹង្សាជាដើម។ ក្នុងចំណោមជនរងគ្រោះទាំងអស់គេអាចកំណត់អត្តសញ្ញាណបានចំនួន ២៨ នាក់
November 13, 2018 - PR
ក្រុមហ៊ុន Solidus ដែលជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអភិវឌ្ឍន៌ម៉ាកយីហោទីផ្សារ ការផ្សព្វផ្សាយពាណិជ្ជកម្ម សេវាផ្តល់ប្រឹក្សាអាជីវកម្ម ឥឡូវនេះបានត្រៀមរួចរាល់ដើម្បីណែនាំនូវសេវាកម្មថ្មីមួយទៀតមកកាន់ទីផ្សារប្រទេសកម្ពុជា។ ក្រុមហ៊ុន Lego គឺជាក្រុមហ៊ុនដែលគេទទួលស្គាល់ជាពិភពលោក មានដើមកំណើតពីប្រទេសដាណឺម៉ាក ដែលជាក្រុមហ៊ុនលក់ប្រដាប់ប្រដារក្មេងលេងដ៏ល្បីល្បាញ មានដូចជា ផលិតដីឥដ្ឋ និងឧបករណ៍តភ្ជាប់ធ្វើពីប្លាស្ទិក ដែលរបស់លេងទាំងអស់នោះបានក្លាយជាវីធីសាស្រ្តថ្មីមួយ ដែលគេឲ្យឈ្មោះថា Lego Serious Play (LSP) ដែលត្រូវបានយកមកប្រើប្រាស់និងអនុវត្តន៌ដើម្បីសម្របសម្រួលក្នុង កម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលផ្សេងៗនាពេលបច្ចុប្បន្ន។ ដំណើរការនៃការលេង Lego Serious Play (LSP) នេះគឺជួយឲ្យអ្នកលេងអាចបញ្ចេញនូវការគិតរបស់ពួកគាត់ចេញមកក្រៅ និងអាចបញ្ចេញនូវភាពច្នៃប្រឌិតដែលជាផលប្រយោជន៍ដល់ក្រុមហ៊ុនទៀតសោត។ អស់ជាច្រើនទសវត្សន៍មកហើយ ប្រដាប់ប្រដារក្មេងលេង LEGO® បានជម្រុញឲ្យកុមារកសាងនូវក្តីសុបិន្តរបស់ពួកគេ។ ដូចគ្នាផងដែរ
November 13, 2018 - កីឡា
អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Antonio Conte បានបញ្ជាក់ថា៖ លោកនឹងរង់ចាំឱកាសត្រលប់មកកាន់ការដឹកនាំវិញរហូតដល់ខែមិថុនាខាងមុខ ខណៈដែលពេលនេះក្លឹបអធិរាជសរ Real Madrid កំពុងមានទំនាក់ទំនងជាមួយនឹងរូបលោក។ គ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះបានចាកចេញពីក្លឹបតោខៀវ Chelsea កាលពីពេលបញ្ចប់រដូវកាលមុន ដោយលោក Conte បានជួយឲ្យក្លឹបតោខៀវ Chelsea ឈ្នះពានរង្វាន់ Premier League 1 ដងនិងពានរង្វាន់ FA Cup 2 ឆ្នាំជាប់គ្នា។ បន្ទាប់ពីចាកចេញពីក្លឹបតោខៀវ Chelsea លោក Antonio Conte ត្រូវបានក្លឹបអធិរាជសរ Real Madrid
November 13, 2018 - កីឡា
ខ្សែប្រយុទ្ធរបស់ក្លឹបកាំភ្លើងធំ Arsenal កីឡាករ Alexandre Lacazette បានច្រានចោលឱកាសចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំង បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់បារាំងកោះហៅរូបគេចូលរួមជាមួយនឹងក្រុមជម្រើសជាតិសារឡើងវិញ។ ខ្សែប្រយុទ្ធ Alexandre Lacazette ត្រូវបានលោក Didier Deschamps កោះហៅចូលក្រុមជម្រើសជាតិសារជាថ្មីជាមួយនឹងខ្សែបម្រើប្រយុទ្ធ Anthony Martial ប៉ុន្ដែខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះបែរជាច្រានចោលឱកាសចូលរួមជាមួយនឹងក្រុមជម្រើសជាតិបារាំងទៅវិញ ដោយរូបគេមិនបានឆ្លើយតបនឹងការកោះហៅរបស់លោក Didier Deschamps ឡើយ។ ក្នុងរដូវកាលថ្មីនេះខ្សែប្រយុទ្ធ Alexandre Lacazette ពិតជាបានចូលរួមនិងសប្បាយរីករាយចំពោះទំរង់លេងរបស់គេនៅឯក្លឹបកាំភ្លើងធំ Arsenal មែនទែន ដោយក្នុង 9 ប្រកួតខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានសុតបញ្ចូលទីដល់ទៅ 5 គ្រាប់ក្រោមការដឹកនាំរបស់លោក Unai Emery។
November 13, 2018 - អន្តរជាតិ
ថៃ៖ កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ផ្សារទំនើប Iconsiam ដែលជាផ្សារទំនើបធំជាងគេបំផុតនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បានបើកសម្ពាធជាផ្លូវការ ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ ផ្សារទំនើបដ៏ធំសម្បើមនេះបានសាងសង់ឡើងនៅលើផ្ទៃដីជាង៥២ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅមាត់ទន្លេចៅផ្រះយ៉ា ដោយចំណាយទឹកប្រាក់សាងសង់ចំនួន៥៤ពាន់លានបាត (ប្រហែល ១,៦ពាន់លានដុល្លារ) និងចំណាយរយៈពេលសាងសង់ចំនួន៥ឆ្នាំឯណោះ។ ផ្សារទំនើប Iconsiam នេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Siam Piwat ដែលជាម្ចាស់ផ្សារទំនើបដ៏ល្បីឈ្មោះ Siam Paragon និងមានក្រុមហ៊ុនធំៗក្នុងដៃជាច្រើនទៀតផងដែរ។ ផ្សារទំនើប Iconsiam ដ៏ធំនេះត្រូវបានអភិវឌ្ឍឡើងមានទាំងរចនាបទបែបសម័យ និងបែបបុរាណ គួរឲ្យទាក់ទាញយ៉ាងខ្លាំង។ តោះឥលូវយើងមកមើលទិដ្ឋភាពនៅក្នុងផ្សារទំនើបនេះទាំងអស់គ្នា៖ អត្ថបទ៖
November 13, 2018 - PR
ភ្នំពេញ ៖ ក្រុមហ៊ុន អ៊ីនធឺណែត Digiគឺ ជាក្រុមហ៊ុនដែលឈានមុខ គេ នៅ កម្ពុជា លើ ការផ្ដល់ សេវាកម្មអ៊ីនធឺណែត បានដាក់ ចេញ នៅ សេវាកម្មថ្មី Digi Family TV សម្រាប់ អតិថិជន របស់ខ្លួន ក្នុងការ ទទួល នៅ បទពិសោធន៍ ជីវិត ថ្មី ក្នុងការទស្សនា កម្មវិធី ទូរទស្សន៍ បែប ឆ្លា ត់
November 13, 2018 - អន្តរជាតិ
បុរសជនជាតិជប៉ុនម្នាក់បានសម្រេចរៀបការជាមួយនឹងតុក្កតា Hatsune Miku ព្រោះតែគាត់មានអារម្មណ៍ថា មនុស្សស្រីពិតជាគួរឲ្យរំខានណាស់។ កូនកំលោះរូបនេះមានឈ្មោះថា Akihiko Kondo មានអាយុ ៣៥ ឆ្នាំ និងជាអ្នកមានការងារល្អត្រឹមត្រូវម្នាក់ក្នុងប្រទេសជប៉ុនផងដែរ។ អាពាហ៍ពិពាហ៍រវាងបុរសសង្ហាជាមួយនឹងតុក្កតានេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មានជុំវិញពិភពលោក។ ពិធីមង្គលការនេះ ត្រូវបានរៀបចំតាមច្បាប់ទម្លាប់ជាធម្មតា និងមានអ្នកចូលរួមចំនួន ៣៩ នាក់។ ឆ្លើយតបជាមួយសំនួរអ្នកការសែត ដែលបានសួរថា តើហេតុអ្វីបានជាគាត់សម្រេចចិត្តដូចនេះ? លោក Akihiko Kondo បានឆ្លើយថា គាត់ពិតជាធុញទ្រាន់ជាមួយនឹង មនុស្សស្រីខ្លាំងណាស់ ហើយគាត់ក៏ចង់រៀបការដែរ ដូចនេះហើយទើបគាត់សម្រេចរៀបការជាមួយនឹងតុក្កតាតែម្តង។ សូមបញ្ជាក់ថា ករណីនេះមនុស្សរៀបការជាមួយនឹងតុក្កតាខាងលើនេះមិនមែនជាលើកទីមួយទេ ដ្បិតនិន្នការមួយនេះបានកើតមានជារឿយៗនៅក្នុងប្រទេសជប៉ុនតាំងពីឆ្នាំ
November 13, 2018 - PR
ភ្នំពេញ ថ្ងៃទី 8 វិច្ឆិកា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei បានរៀបចំកម្មវិធីជួបជុំពាណិជ្ជករចិនដ៏ធំមួយ ក្នុងពិធីសម្ពោធកំពូលស្មាតហ្វូន Mate20 និង Mate20 Pro នៅសណ្ឋាគារលំដាប់កំពូល Rosewood កាលពីថ្ងៃ 8 វិចិ្ឆកា។ អ្នកចូលរួមក្នុងកម្មវិធីនេះភាគច្រើន សុទ្ធតែជាពាណិជ្ជករចិនដែលគ្រប់គ្រងអាជីវកម្មធំៗ នាយកប្រតិបត្តិ អ្នកគ្រប់គ្រងជាន់ខ្ពស់នៅតាមបណ្តាក្រុមហ៊ុនចិន ឯកឧត្ដម សំ អាង អគ្គនាយក Vattnac Group និងលោកជំទាវ ឈុន លាង ជាប្រធាន
November 13, 2018 - អន្តរជាតិ
លោក Stan Lee អ្នកនិពន្ធរឿងជនជាតិអាមេរិកដ៏ល្បីម្នាក់ និងជាអតីតប្រធានក្រុមហ៊ុនផលិតខ្សែភាពយន្ត Marvel Comics ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតហើយ ខណៈដែលលោកមានអាយុ ៩៥ ឆ្នាំ។ កន្លងមកលោក Stan Lee ធ្លាប់និពន្ធរឿងល្បីៗជាច្រើនដូចជារឿង Spider-Man, The Incredible Hulk ,The Fantastic Four, X-Man, Ant-Man, Iron-Man និងរឿងល្បីៗជាច្រើនទៀត។ លោក Stan Lee កើតនៅក្នុងឆ្នាំ ១៩២២ និងជាជនភៀសខ្លួនជ្វីហ្វមកពីប្រទេសរ៉ូម៉ានី មុនពេលគាត់មករស់នៅក្នុងសហរដ្ឋអាមេរិក។
November 13, 2018 - សង្គម
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញ ១០ចំណុច ដើម្បការពារគ្រោះថ្នាក់ចរាចរណ៍ និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដែលមានដូចខាងក្រោម៖ ១-ត្រូវពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាពរៀងរាល់ពេលធ្វើដំណើរតាមយានយន្ត ២-ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៣-ត្រូវយល់ដឹង និងគោរពសិទ្ធិអាទិភាព ៤-ត្រូវត្រួតពិនិត្យយាន្តយន្តឲ្យមានសុវត្ថិភាពល្អ ៥-ត្រូវប្រើប្រាស់សម្ភារៈងាយមើលឃើញនៅពេលដើរ ឬជិះកង់ ៦-កុំបើកបរហួសល្បឿនកំណត់ ៧-កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ៨-កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៩-កុំបើកបរ / ធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ ១០-កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ អត្ថបទ៖ សេម
November 13, 2018









