បើចង់ឲ្យចរាចរណ៍ស្រុកយើងល្អប្រសើរ រួមគ្នាធ្វើឲ្យបាននូវចំណុចទាំង១០នេះ
- November 13, 2018
កាលពីពេលថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការបង្ហាញ ១០ចំណុច ដើម្បការពារគ្រោះថ្នាក់ចរាចរណ៍ និងជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមជាតិ ដែលមានដូចខាងក្រោម៖
១-ត្រូវពាក់មួកសុវត្ថិភាព ឬខ្សែក្រវាត់សុវត្ថិភាពរៀងរាល់ពេលធ្វើដំណើរតាមយានយន្ត
២-ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
៣-ត្រូវយល់ដឹង និងគោរពសិទ្ធិអាទិភាព
៤-ត្រូវត្រួតពិនិត្យយាន្តយន្តឲ្យមានសុវត្ថិភាពល្អ
៥-ត្រូវប្រើប្រាស់សម្ភារៈងាយមើលឃើញនៅពេលដើរ ឬជិះកង់
៦-កុំបើកបរហួសល្បឿនកំណត់
៧-កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង
៨-កុំប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់
៩-កុំបើកបរ / ធ្វើដំណើរតាមយានយន្តផ្ទុកលើសចំណុះ
១០-កុំប្រើប្រាស់ទូរស័ព្ទដៃនៅពេលបើកបរ

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






