- Khmernote Media
- PR
ភ្នំពេញ: ក្រុមហ៊ុនលក់ផលិតផលអនឡាញយក្សរបស់ចិន Smile Shop ដែលនាំចូល និងលក់ផលិតផល សៀវមីគ្រប់ប្រភេទផ្តាច់មុខ តាមរយៈ Ecommerce App បានបង្ហាញខ្លួនជាផ្លូវការលើទីផ្សារកម្ពុជា ព្រមគ្នាជាមួយនិង ក្រុមហ៊ុន MI កាលពីថ្ងៃទី៨ វិច្ឆិកា ២០១៨ នៅសណ្ឋាគារផ្កាយប្រាំ សុខា។ ថ្លែងក្នុងកម្មវិធីសម្ភោធផ្លូវការរបស់ក្រុមហ៊ុន MI លោក Jack Lee នាយកប្រតិបតិ្ត ក្រុមហ៊ុន Smile Shop បានឲ្យដឹងថា បើទោះបីជាប្រជាជនកម្ពុជាមានចំនួនតិច ហើយទីផ្សារតូចចង្អៀត និងជីវភាពនៅមានកម្រិតក៏ដោយក៏ លោកប្តេជ្ញាចិត្តផ្តល់ឲ្យប្រជាជនកម្ពុជានូវបទពិសោធន៏ថ្មី តាមរយៈការទិញផលិតផលតាមអេឡិចត្រូនិច
November 10, 2018 - កីឡា
ការទទួលរងរបួសរបស់ខ្សែប្រយុទ្ធ Danny Welbeck ក្នុងកំឡុងការប្រកួតជាមួយនឹងក្លឹប Sport Lisbon ក្នុងការប្រកួតពានរង្វាន់ Europa League កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅបានបង្ខំឲ្យ Arsenal ត្រូវបានខ្សែប្រយុទ្ធថ្មីមួយមកជំនួសដំណែង Welbeck ហើយក្លឹបកាំភ្លើងធំ Arsenal អាចនឹងចំណាយដល់ទៅ 45លានផោន សម្រាប់ការទិញខ្សែប្រយុទ្ធ Nicolas Pepe ពីក្លឹប Lille ក្នុងទីផ្សារដោះដូរកីឡាកររដូវរងារខាងមុខនេះ។ លោក Unai Emery ដែលជាគ្រូបង្វឹករបស់ក្លឹបកាំភ្លើងធំ Arsenal មិនមានគម្រោងទិញកីឡាករណាម្នាក់នៅក្នុងខែមករាខាងមុខនេះ ប៉ុន្ដែក្រោយពេលខ្សែប្រយុទ្ធ Welbeck ទទួលរងរបួសធ្វើឲ្យលោក Unai Emery ពិចារណាលើចំណុចនេះឡើងវិញ ក្រោយពេលក្លឹបកាំភ្លើងធំ Arsenal
November 10, 2018 - កីឡា
Raheem Sterling បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំទៀតនៅក្លឹប Manchester City បន្តលេងឱ្យក្លឹបរហូតដល់ឆ្នាំ 2023 ក្នុងតម្លៃ 300.000 ផោនក្នុងមួយសប្ដាហ៍។ កីឡាករ Sterling ដែលបានស៊ុតបាល់បញ្ចូលទីចំនួន 7 គ្រាប់សម្រាប់ក្លឹបនៅរដូវកាលនេះបានដែលផ្ទេរពីក្លិប Liverpool ក្នុងតម្លៃ 49 លានផោនក្នុងឆ្នាំ 2015។ កិច្ចសន្យាចាស់របស់កីឡាករក្រុមជម្រើសជាតិអង់គ្លេសវ័យ 23 ឆ្នាំនៅ Etihad Stadium នឹងត្រូវផុតកំណត់នៅចុងរដូវកាលក្រោយ។ កិច្ចសន្យាថ្មីនេះនឹងធ្វើឱ្យ Sterling ក្លាយជាកីឡាករអង់គ្លេសដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងក្របខ័ណ្ឌ Premier League។ អត្ថបទ៖ ប៊ុនហួរ
November 10, 2018 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ មន្រ្តីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistic ដោយទទួលបានការចូលរួមសហការពីមន្ត្រីនាយកដ្ឋានមន្ទីពិសោធន៍ មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចុះត្រួតពិនិត្យ ស្រាវជ្រាវ ទប់ស្កាត់នូវទំនិញខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ និងរកសារធាតុគីមីហាមឃាត់នៅក្នុងទំនិញមួយចំនួន ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ ចែកចាយ លើទីផ្សារ ដូចជា ផ្សារច្បារអំពៅ ផ្សារសិនជូរីផ្លាស្សា ផ្សារអូរឡាំពិក ផ្សារអូរឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ
November 10, 2018 - អន្តរជាតិ
ចិន៖ ស្ត្រីជាម្តាយម្នាក់ ដែលសុខចិត្តយកខ្លួនឯងទៅការពារកូនប្រុសពីការផ្ទុះម៉ូតូអេឡិចត្រូនិច (Electric Scooter ) បានស្លាប់យ៉ាង អាណោចអាធម័បំផុតនៅនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងនៅច្រកនៃអាផាតមិនមួយកន្លែងក្នុងទីក្រុង Tieling ប្រទេសចិន ហើយអត្តសញ្ញាណពិតប្រាកដរបស់ម្តាយកូនពីរនាក់នេះមិនត្រូវបានគេបង្ហាញនោះទេ។ តាមក្រុមអ្នកជួយសង្គ្រោះបានប្រាប់ឲ្យដឹងថា ម៉ូតូអេឡិចត្រូនិចត្រូវបានភ្លើងឆេះ ហើយក៏បានផ្ទុះឡើង ហើយភ្លាមនោះស្រ្តីជាម្តាយក៏បានរត់អោបកូនប្រុសអាយុ ៥ ឆ្នាំ ដើម្បីការពារកូនពីការផ្ទុះនេះ ហើយរូបគាត់ក៏ត្រូវស្លាប់តែម្តង។ អ្វីដែលជារឿងអកុសលនោះការលះបង់របស់ស្ត្រីជាម្តាយរូបនេះពុំមានប្រយោជន៍ឡើង ព្រោះកូនប្រុសរបស់អាយុ ៥ នោះ ក៏ត្រូវរបួសស្លាប់ដែរ ក្រោយពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបាន ៤ ថៃ្ង។ រឿងរ៉ាវដ៏រំជួលចិត្តនេះត្រូវបានគេចែករំលែកពេញបណ្តាញសង្គចិន ហើយប្រជាជនចិនមួយចំនួនបានសម្តែងនូវការសោកស្ដាយ និងអាណិតពីរនាក់ម្តាយកូននេះជាខ្លាំង៕ អត្ថបទ៖ ភក្តី ប្រភព៖ shanghai
November 10, 2018 - អន្តរជាតិ
ចិន៖ ការចាក់វីដេអូមេរៀន ដើម្បីបង្រៀនសិស្សគឺជាវិធីសាស្ត្របង្រៀនថ្មីមួយ ដែលអាចជួយឲ្យសិស្សយល់ពីមេរៀនបានល្អ ព្រោះថាក្នុងវីដេអូអាចមានទាំងការពន្យល់ច្បាស់លាស់រួមជាមួយនឹងសកម្មភាពជាក់ស្តែងទៀតផង។ យ៉ាងណាក្តី ពេលខ្លះមានគ្រូបង្រៀនមួយចំនួនបានច្រលំចាក់វីដេអូផ្សេងផ្តេសផ្តាសនៅក្នុងថ្នាក់រៀនផងដែរ ដូចជាក្នុងករណីមួយនេះ គឺគ្រូបង្រៀនម្នាក់បានច្រលំចាក់ភាពយន្តអាសអាភាសក្នុងម៉ោងបង្រៀន ខណៈមានសិស្សស្រីប្រុសជាច្រើននាក់កំពុងផ្តោតអារម្មណ៍មើលវីដេអូមេរៀនយ៉ាងយកចិត្តទុកដាក់។ រឿងចៃដន្យមួយនេះបានកើតឡើងនៅក្នុងសាលកវិទ្យាល័យមួយកន្លែងក្នុងទីក្រុងតៃវ៉ាន់ប្រទេសចិន។ តាមរយៈវីដេអូបានបង្ហាញ លោកគ្រូបង្រៀនប្រុសម្នាក់ចាក់វីដេអូជាច្រើនអោយសិស្សមើល ហើយវីដេអូនោះបានលេងបន្តគ្នាគឺចប់វីដេអូមួយចូលវីដេអូថ្មីមួយនេះ ហើយបន្តរហូតដល់មានអាសអាភាសមួយបានបង្ហាញឡើង និងធ្វើឲ្យសិស្សជាច្រើនស្រែកពេញថ្នាក់រៀន។ បន្តិចក្រោយមកទើបគ្រូបង្រៀននោះរត់មកបិទវីដេអូអាសអាភាសនោះវិញ។ វីដេអូនៃហេតុការណ៍នេះ ត្រូវបានសិស្សមួយចំនួនថតបាន និងយកទៅបង្ហោះពេញបណ្តាញសង្គមទៀតផង៕ https://www.youtube.com/watch?time_continue=36&v=5T2jWV2vvHM https://www.youtube.com/watch?time_continue=2&v=818nVh0_334 អត្ថបទ៖ ភក្តី ប្រភព៖ shanghai
November 10, 2018 - អន្តរជាតិ
ភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីអភិបាលខណ្ឌសែនសុខ និងអធិការនគរបាលខណ្ឌ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្ក្រាបទីតាំងមួយកន្លែង ដែលពាក់ព័ន្ធករណីស៊ីឈ្នួលពពោះជំនួស ដោយឃាត់ខ្លួនបានមនុស្ស១៥នាក់ ក្នុងនោះមានស្ត្រីដែលពពោះកំពុងមានទម្ងន់១១នាក់ និងប្រុស២នាក់ ហើយ២នាក់ផ្សេងទៀតជាចុងភៅ ដែលទីតាំងខាងលើនេះ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ លោក ទូច សារ៉េន នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន មិនទាន់បានបញ្ជាក់នៅឡើយទេ ព្រោះលោកថា មនុស្សទាំងអស់កំពុងតែស្ថិតក្រោមការសួរនាំរបស់សមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿងចាត់វិធានការតាមផ្លូវច្បាប់ ។ គួរជម្រាបថា ចំពោះករណីពពោះជំនួសនេះនៅកម្ពុជា ត្រូវបានចាត់ទុកថាជាអំពើខុសច្បាប់ ខណៈដែលក្រសួងមហាផ្ទៃ
November 10, 2018 - អន្តរជាតិ
យន្តហោះ Boeing 757-200 របស់ក្រុមហ៊ុនអាកាសចរណ៍ Jamaica បានជួបគ្រោះថ្នាក់ និងបានបង្កឲ្យមានមនុស្ស ៦ នាក់រងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងប្រលានយន្តហោះអន្តរជាតិ Cheddi Jagan ទីក្រុង Guyana ប្រទេសអាហ្វ្រិកខាងត្បូង។ យោងតាមមន្រ្តីគ្រប់គ្រងការហោះហើរបានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះមានទិសដៅហោះទៅកាន់ទីក្រុង Toronto ប្រទេសកាដាណា យ៉ាងណាក្តីពេលធ្វើការហោះហើរបានបន្តិចយន្តហោះក៏មានបញ្ហា និងសូមធ្វើការចុះចតវិញជាបន្ទាន់ ហើយក្នុងពេលដែលយន្តហោះចុះវិញ វាបានបើកខុសផ្លូវ និងមានគ្រោះថ្នាក់តែម្តង។ យន្តហោះនេះមានផ្ទុកអ្នកដំណើរសរុប ១១៨ នាក់ រួមជាមួយក្រុមការងារហោះហើរ ៨ នាក់ផ្សេងទៀត។ សូមបញ្ជាក់ គ្រោះថ្នាក់នេះមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ ព្រោះថាក្នុងចំណោមជនរងគ្រោះទាំងអស់នោះគឺសុទ្ធតែរងរបួសស្រាលប៉ុណ្ណោះ៕ អត្ថបទ៖
November 10, 2018 - PR
ភ្នំពេញ៖ បន្ទាប់ពីក្រុមហ៊ុនទ្រូម៉ាន់នីចុះហត្ថលេខាភាពជាដៃគូជាមួយស្ថាប័នអប់រំ អ៊ិនធីស៊ី រួចមក ក្រុមហ៊ុនទាំងពីរក៏បានសហការគ្នារៀបចំកម្មវីធីពិសេស ជូនដល់សិស្សានុសិស្សនិងអាណាព្យាបាលទាំងអស់ដែលបានបង់ថ្លៃសិក្សាតាមរយៈទ្រូម៉ាន់នី កម្មវិធីនេះមានរង្វាន់ជាច្រើនដូចជាម៉ូតូ Zoomer X , ទូរសព្ទ OppoF7 ទូរទស្សន៏ ៣២អ៊ីង និងរង្វាន់ជាច្រើនទៀ។ សម្រាប់កម្មវីធីនេះចាប់ផ្តើមខែសីហា រហូតដល់ ខែតុលា ឆ្នាំ២០១៨មកម្ល៉េះ។ នៅថ្ងៃទី ០២ វិច្ឆិកា ២០១៨ ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ ដើម្បីស្វែងរកអ្នកឈ្នះរង្វាន់ តាមប្រព័ន្ធ អេឡិត្រូនិច ហើយ Live លើទ្រូម៉ាន់នី Facebook page ។ នៅថ្ងៃទី
November 9, 2018 - PR
(ភ្នំពេញ)៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន ដែលមានវ័យចំណាស់មួយ ហើយក៏ជាល្ខោនត្រូវបានចុះបញ្ជូលជាបេតិកភណ្ឌ័វប្បធម៌អរូបីរបស់ពិភពលោក នឹងនៅមានវត្តមានដំបូងនៅកម្ពុជា ដែលនឹងចាប់សម្តែងជូនទស្សនាជាសាធារណៈ នៅមហោqស្រពកោះពេជ្រ ក្នុងគោលបំណងដើម្បីអបអរខួប ៦០ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជា-ចិននោះ គឺទទួលបានភាពជោគជ័យគួរអោយគត់សំគាល់។ មានបងប្អូនប្រជាលពលរដ្ឋកូនខ្មែរកាត់ចិន និងជនជាតិចិន ជាកូនបានទៅចូលរួមទស្សនា ការសម្តែងល្ខោនហ៊ីចិន ដែលសម្តែងរឿង “ពស់សពស់ខៀវ” ដោយប្រមូលម្តុំដោយក្រុមល្ខោនល្បីឈ្មោះ នាទីក្រុងប៉េកាំងផ្ទាល់តែម្តង។ គឺសង្កេតឃើញថា មានការចូលរួមទស្សនាការសម្តែងច្រើន។ គួរំលឹកផងដែរថា កន្លងមកប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយកល្ខោនប្រពៃណីហ៊ីចិនមកសម្តែងនេះ គឺដោយសារល្ខោននេះ
November 9, 2018









