Khmernote Media
  • កីឡា

    ការប្រកួតពានរង្វានថ្នាក់អាស៊ាន AFF Suzuki Cup 2018 នឹងធ្វើការប្រកួតបើកឆាកនៅក្នុងល្ងាចថ្ងៃនេះ ខណៈក្នុងល្ងាចនេះម្ចាស់ផ្ទះគោព្រៃ កម្ពុជា និងបើកទ្វារពហុកីឡដ្ឋានអូឡាំពិកចាំទទួលក្រុមភ្ញៀវ ម៉ាឡេស៊ី នៅក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 វគ្គចែកពូល។ ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិម៉ាឡេស៊ីនឹងចាប់ផ្ដើមនៅវេលាម៉ោង 6:30 ល្ងាចនេះ។ ហើយក្នុងប្រកួតដំបូងនេះក្រុមជម្រើសជាតិកម្ពុជាដាច់ខាតត្រូវតែឈ្នះម៉ាឡេស៊ីក្នុងប្រកួតដំបូងនេះ ព្រោះប្រកួតនេះគឺជាប្រកួតសំខាន់ដើម្បីឈានដំណើរទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្នុងជំនួបចុងក្រោយរវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2016 គឺក្រុមជម្រើសជាតិកម្ពុជាបានចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីដោយលទ្ធផល 2-3។ រង់ចាំមើលថាតើល្ងាចនេះក្រុមជម្រើសជាតិកម្ពុជាអាចសងសឹកក្រុមជម្រើសជាតិម៉ាឡេស៊ីបានដែរឫទេ? កុំភ្លេចចូលរួមគាំទ្រក្រុមគោព្រៃកម្ពុជាយើងទាំងអស់គ្នាក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ គួរបញ្ជាក់ដែរថា កាលពីព្រឹកមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសជាសារធារណៈថា៖ ប្រសិនបើក្នុងវគ្គចែកពូលក្រុមជម្រើសជាតិកម្ពុជាឈ្នះមួយប្រកួត ទាំងមន្រ្ដីនិងកីឡាករទទួលបានប្រាក់រង្វាន់ឧបត្ថម្ភម្នាក់

    November 8, 2018
  • កីឡា

    Raheem Sterling បានក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលត្រូវបានពិន័យបាល់ Penalty ដោយទាក់ជើងដួលក្នុងប្រអប់គ្រោះថ្នាក់ដោយខ្លួនឯងកាលពីយប់មិញដែលបានយកឈ្នះក្លឹប Shakhtar Donetsk ៦-០ ក្នុងក្របខ័ណ្ឌ​ Champions League។ កីឡាករ Sterling បានស៊ុតបាល់ដោយជើងឆ្វេងរបស់គាត់ប៉ុន្តែត្រូវបានខុសបច្ចេកទេសដោយចុងជើងរបស់គាត់បុកចូលទៅក្នុងស្មៅនិងបានដួលដោយខ្លួនឯង។ Sterling បានប្រាប់ BT Sport ថា: ខ្ញុំចង់ឆ្កឹកបាល់បញ្ចូលទីរួចក៏ដួលខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេហើយក៏សុំទោសជំនួសលោកអាជ្ញាកណ្តាលផង។ https://www.youtube.com/watch?v=IRSgDFiBWVM អត្ថបទ៖ ប៊ុនហួរ  

    November 8, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Cristiano Ronaldo បាននិយាយក្រោយបញ្ចប់ការប្រកួតរវាងក្លឹប Juventus និង Manchester United ថា៖ ក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួតនេះមិនបានធ្វើអ្វីទាំងអស់តែពួកគេបែរជាឈ្នះទៅវិញ។ ក្នុងជំនួបរវាងក្លឹបសេះបង្កង់ Juventus និងក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួតពានរង្វាន់ UEFA Champion League វគ្គចែកពូលបានបញ្ចប់ទៅដោយ Manchester United យកឈ្នះម្ចាស់ផ្ទះ Juventus ដោយលទ្ធផល 1-2។ ហើយនេះគឺជាការចាញ់ក្នុងផ្ទះលើកដំបូងរបស់ Juventus ក្នុងវគ្គចែកពូលពានរង្វាន់ Champion League

    November 8, 2018
  • កីឡា

    លោក Jose Mourinho បានយកដៃដាក់នៅត្រចៀករបស់គាត់ហើយបានចំអកដាក់អ្នកគាំទ្ររបស់ក្លឹប Juventus បន្ទាប់ពីការវាយបកយកឈ្នះនៅចុងម៉ោងក្នុងលទ្ធផល ១-២ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅទីក្រុង Turin កាលពីយប់មិញ។ លោក Mourinho បាននិយាយថាក្រោយមកគាត់មាន “ការគោរពចំពោះ Juventus” ហើយបានប្រតិកម្មទៅនឹង “ការប្រមាថ” ពីសំណាក់អ្នកគាំទ្ររបស់ក្លឹប Juventus។ លោក Mourinho ដែលធ្លាប់ជាអ្នកគ្រប់គ្រងក្លឹប Inter Milan ចន្លោះឆ្នាំ 2008 និង 2010 បានប្រាប់ BT Sport

    November 8, 2018
  • អន្តរជាតិ

    ថៃ៖ ឧបនាយករដ្ឋមន្ត្រីថៃលោក Somkid Jatusripitak បានស្នើសុំឲ្យលោក អគ្គនាយកក្រុមហ៊ុន Alibaba គឺលោក Jack Ma ជួយធ្វើការផ្សព្វផ្សាយពីវិស័យទេសចរណ៍ថៃទៅកាន់ប្រជាជនចិន បន្ទាប់ពីចំនួនភ្ញៀវទេសចរណ៍ចិនទៅលេងក្នុងប្រទេសថៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ក្នុងមួយរយៈពេលចុងក្រោយនេះ។ ការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបផ្លូវការមួយរវាងលោក មហាសេដ្ឋី  Jack Ma និងលោកឧបនាយករដ្ឋមន្ត្រីថៃ ដែលបានធ្វើឡើងក្នុងទីក្រុងសៀងហៃប្រទេសចិន។ អ្វីដែលភាគីខាងថៃបានស្នើឲ្យលោក Jack Ma ជួយនោះគឺ ការបង្ហោះវីដេអូពាណិជ្ជកម្មអំពីតំបន់ទេសចរណ៍ថៃ ដែលមានរយៈពេល ២០ វិនាទី នៅក្នុងគេហទំព័រលក់ទំនិញ Alibaba ក្នុងថ្ងៃលក់ពិសេសប្រចាំឆ្នាំ។ សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី ១១ ខែ​ វិច្ឆិកា ក្នុងគេហទំព័រលក់ទំនិញ Alibaba មានការលក់ទំនិញបញ្ចុះតម្លៃពិសេសមួយដែលជាមធ្យមមានប្រជាជនចិនប្រមាណជា ៨០០

    November 8, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ រថយន្តស៊េរីទំនើបម៉ាក ឡង់គ្រីស័រ បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ហើយបានរេចង្កូតទៅបុកនឹងដើមឈើ បណ្តាលឲ្យរថយន្តក្រឡាប់ឆាបឆេះខ្ទេចសល់តែគ្រោងឆ្អឹង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។ ហេតុការណ៍នេះបានកើតឡើងកាល​ពី​វេលាម៉ោង​១០ និង៥៥នាទី​យប់​ ថ្ងៃ​​ទី​៧ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ មុខវិទ្យាល័យជាស៊ីមសាមគ្គី ក្នុង​សង្កាត់​បឹង​សាឡាង​​ ខណ្ឌ​ទួលគោក​​ រាជធានី​ភ្នំពេញ​។ រថយន្ត​ ដែលឆាបឆេះនោះ ម៉ាក​ ឡង់គ្រីស័រ ពណ៌​ស​ ពាក់​ផ្លាក​លេខ ​ភ្នំពេញ​ 2AV-0079 ​ហើយហេតុការណ៍នោះ​មិនបង្កឲ្យនរណាម្នាក់រងរបួសឡើយ៕ អត្ថបទ៖ ណា

    November 8, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យន្តហោះរបស់ក្រុមហ៊ុន Lion Air មួយគ្រឿងទៀតបានជួបនឹងគ្រោះថ្នាក់ពេលផ្ដើមធ្វើការហោះហើរ ដែលយន្តហោះនេះមានទិសដៅហោះចេញពីទីក្រុង Bengkulu  ឆ្ពោះទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។ តាមមន្ត្រីគ្រប់គ្រង់ការហោះហើរម្នាក់បានប្រាប់អ្នកសារព័ត៌មានថា ពេលដែលយន្តហោះផ្តើមធ្វើការហោះហើរដោយមិនទាន់ហោះខ្ពស់ផុតពីដីផង ស្រាប់តែយន្តហោះបានបើកខុសផ្លូវ បណ្តាលឲ្យស្លាបខាងធ្វេងរបស់យន្តហោះបុកនឹងបង្គោលខ្សែរភ្លើងបែកមួយផ្នែកធំ។ ភ្លាមនោះជើងហោះហើរមួយនេះត្រូវបាន ពន្យាពេលជាច្រើនម៉ោង។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់នោះទេ តែវាបានធ្វើឲ្យអ្នកដំណើរសរុបចំនួន ១៤៣ នាក់ មានការភ័យខ្លាច និងខឹងជាមួយក្រុមហ៊ុន Lion Air ជាខ្លាំង។ សូមរម្លឹកថា កាលពីសប្តាហ៍មុននេះយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន Lion Air​ មួយគ្រឿងហើយបានធ្លាក់ចូលទៅក្នុងសមុទ្រ Java និងបានសម្លាប់មនុស្ស ១៨៩

    November 8, 2018
  • សង្គម

    រាជធានីភ្នំពេញ៖​ យោងតាមការបញ្ជាក់ពីអគ្គ​នាយកដ្ឋាន​អត្តសញ្ញាណកម្ម នៃក្រសួង​មហាផ្ទៃ បានឲ្យដឹងថា អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ចាស់​ទាំងអស់នឹង​ត្រូវ​អស់​សុពលភាព​ប្រើប្រាស់​នៅ​ត្រឹម​ថ្ងៃទី៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​ខាងមុខនេះ។ អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម សូម​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង២ភេទ ដែល​កំពុង​ប្រើប្រាស់​អត្តសញ្ញាណបណ្ណ​សញ្ជាតិខ្មែរ​គំរូចាស់​ទាំងអស់ និង​ប្រជាពលរដ្ឋ​ដែល​គ្រប់​អាយុ ១៥ឆ្នាំ​ឡើង ដែល​ពុំទាន់​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី រួស​រាន់​ទៅ​បំពេញ​បែបបទ​ស្នើសុំ​ផ្តល់​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូថ្មី នៅតាម​បណ្តា​ទីតាំង​ដូច​ខាងក្រោម៖ + ប៉ុស្តិ៍​នគរបាល​រដ្ឋបាលឃុំសង្កាត់ ឬ + អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក ខណ្ឌ ឬ + ស្នងការដ្ឋាន​នគរបាលរាជធានី-ខេត្ត ដែល​ខ្លួន​រស់នៅ ឬ + ស្នាក់ការ​ផ្តល់​អត្តសញ្ញាណបណ្ណសញ្ជាតិ​ខ្មែរ នៅផ្សារ​ទំនើបអ៊ីអន​ម៉ល២សែនសុខ។​ ឯកសារដែលត្រូវភ្ជាប់ទៅជាមួយមានដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ

    November 8, 2018
  • PR

    ភ្នំពេញ៖ ល្ខោនប្រពៃណីហ៊ីរបស់ចិន នឹងត្រូវសម្តែងជូនទស្សនាជាសាធារណៈ នៅមហោស្រពកោះពេជ្ររយៈពេល៣ថ្ងៃ ចាប់ពីសប្ដាហ៍ក្រោយនេះ ដើម្បីអបអរខួប៦០ឆ្នាំនៃទំនាក់ទំនងមិត្តភាព កម្ពុជាចិន។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកានេះ ប្រធានមន្ទីរល្ខោនប៉េកាំង លោក Lin En Jie បានបញ្ជាក់ថា គោលបំណងធំនៃការរៀបចំកម្មវិធីនេះ គឺដើម្បីជំរុញ និងពង្រឹងទំនាក់ទំនងផ្នែកសិល្បៈ និងវប្បធម៌កម្ពុជាចិន អោយកាន់តែមានភាពប្រសើរឡើង ស្របពេលប្រទេសទាំងពីរកំពុងមានចំណងការទូតល្អ។ លោកបន្ថែមថា នៅក្នុងប្រទេសចិន ល្ខោនចិន ត្រូវបានគេចាត់ទុកថា ជាត្បូងដ៏មានតម្លៃក្នុងវប្បធម៌របស់ចិន ហើយការជ្រើសយក ល្ខោនប្រពៃណីហ៊ីចិន មកសម្តែងនេះ គឺដោយសារ ល្ខោននេះ ជាប្រភេទល្ខោនចំណាស់ជាងគេ១ របស់ចិន ដែលមានអាយុកាលជិត

    November 7, 2018
  • កីឡា

    ខ្សែបម្រើ Paul Pogba និយាយបែបចំអកទៅលើសមត្ថភាពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ថា៖ Ronaldo អាចសុតបញ្ចូលទីយ៉ាងងាយស្រួលដូចគាត់ផឹកទឹកអញ្ចឹង។ ខ្សែប្រយុទ្ធវ័យ 33 ឆ្នាំរូបនេះបានចាប់ផ្ដើមរដូវកាលថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus យ៉ាងល្អមែនទែនដោយក្នុង 13 ប្រកួតជាមួយនឹង Juventus ខ្សែប្រយុទ្ធ Ronaldo បានសុតបញ្ចូលទីដល់ទៅ 7 គ្រាប់និងបញ្ជូនឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានចំនួន 6 គ្រាប់។ និយាយនៅក្នុងសន្និសីទកាសែតមុនការប្រកួតរវាងក្លឹបសេះបង្កង់ Juventus និងក្លឹបបិសាចក្រហម Manchester United មកដល់ខ្សែបម្រើ Paul Pogba បាននិយាយថា៖ Ronaldo

    November 7, 2018