Khmernote Media
  • PR

    ហាង បាប៊ីឃ្យូ ផ្លាហ្សា បានបន្ថែមនូវផលិតផលថ្មីដ៏គួរឲ្យទាក់ទាញមួយទៀត ដែលមានឈ្មោះថា ស៊ុក ណ័រ (Sook Nua) ជាមួយនឹងទឹកស៊ុបហិរថ្មី និងទឹកជ្រលក់បែបថៃដែលមានលក់ ចាប់ពីថ្ងៃទី ០៥វិច្ឆិកា រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នេះប៉ុណ្ណោះ។ បើតាមប្រសាស៍របស់លោក អ៊ឹម បណ្ឌិត ជាប្រធានគ្រប់គ្រងទូទៅរបស់ម៉ាក់បាប៊ីឃ្យូ ផ្លាហ្សា ប្រចាំប្រទេសកម្ពុជាបានថ្លែងថា ដើម្បីបំពេញចិត្តរបស់អតិថិជន ទើបហាង បាប៊ីឃ្យូ ផ្លាហ្សា ខិតខំបង្កើតឈុតមុខម្ហូបអាហារបន្ថែមថ្មីៗជាបន្ដបន្ទាប់ ជាក់ស្ដែងដូចជាមុខម្ហូបថ្មីមួយនេះ អាចញុំាបានគ្នា២ ទៅ៣នាក់ តម្លៃចាប់ពី ១៧.៩៩ដុល្លាតែប៉ុណ្ណោះ ហើយមាន

    November 6, 2018
  • PR

    ថ្មីៗនេះ បើក្រឡេកទៅមើលការប្រើប្រាស់សម្ភារះនិយមរបស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ ឃើញថា នាឡិកាដៃត្រូវបានគេចាត់ទុកថា គឺជាវត្ថុដ៏មានតម្លៃមួយសម្រាប់មនុស្សគ្រប់គ្នា បន្ទាប់ពីទូរស័ព្ទដៃ។ ហេតុដូច្នេះហើយ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារមួយនេះ មានក្រុមហ៊ុននាឡិកាដៃធំៗច្រើននៅជុំវិញពិភពលោកបាន ប្រកាសនាំមកនូវម៉ូដែលថ្មីៗ ប្លែកៗ មានគុណភាពខ្ពស់ និងមានរូបរាងស្អាត ជាពិសេស គឺមានតម្លៃធូសមល្មមសំរាប់ការប្រើប្រាស់របស់ប្រជាជនកម្ពុជា។ ត្រីតួរយ៉ាងដូចជានៅថ្ងៃ 05 ខែវិច្ឋិការនេះ ក្រុមហ៊ុន iOne ដែលជាអ្នកនាំនាំចូល និងចែកចាយនូវនាឡិកដៃម៉ាកល្បីៗ ជាច្រើនរបស់សហរដ្ឋអាមេរិក ដែលរួមមានដូចជា Michael Kors, Fossil, Diesel និង Emporio Armani ជាដើមនោះ បានបញ្ចេញនូវម៉ូតថ្មីស្រឡាងរបស់ខ្លួន

    November 6, 2018
  • អន្តរជាតិ

    សិង្ហបុរីត្រូវបានគេចាត់ទុកថាជាប្រទេស ដែលស្អាតបំផុតមួយនៅលើពិភពលោក ហើយមនុស្សជាច្រើនបានឆ្ងល់ថា តើហេតុធ្វីបានជាសិង្ហបុរីគ្មានសំរាម ឬកាកសំណល់កខ្វក់នៅតាមទីសាធារណៈទាល់តែសោះ? តាមរយៈវីដេអូខាងក្រោមនេះបានបង្ហាញថា សិង្ហបុរីបានផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងសំរាមអស់រយៈពេល ៥០ ឆ្នាំមកហើយ ដែលវាជាគោលនយោបាយដ៏ធំមួយរបស់លោកនាយករដ្ឋមន្រ្តី លី ខ្វាន់យូ។ អ្នកចោលសំរាម ខាកស្ដោះ ឬជក់បារីនៅទីសាធារណៈអាចប្រឈមនឹងការពិន័យរហូតដល់ ២១៧ ដុល្លារអាមេរិក។ សិង្ហបុរីក៏មានក្រុមស្មគ្រចិត្តដើរប្រមូលសំរាមជាប្រចាំផងដែរ។ សិង្ហបុរីបានចំណាយលុយប្រមាណជា ៨៧ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំលើសេវាកម្មសំអាត។ ហើយនៅចន្លោះពីខែមិថុនា ដល់ តុលា ការសម្អាតសំរាមត្រូវធ្វើឡើងជាពិសេស ដើម្បីទប់ស្កាត់ការបង្កើតជំរកមូសខ្លា ដែលជាប្រភពចម្លងមេរោគគ្រុនឈាម។ ចាប់តាំងពីឆ្នាំ ១៩៦៨ មកយុទ្ធនាការសំអាតទីក្រុងត្រូវបានគេធ្វើឡើងជាប្រចាំនៅក្នុងប្រទេសមួយនេះ។ ក្នុងចន្លោះពីឆ្នាំ ២០១០ ដល់ឆ្នាំ

    November 6, 2018
  • អន្តរជាតិ

    កំពង់ធំ៖ នៅរសៀលថ្ងៃទី៥ ខែវិឆ្ឆិការ ឆ្នាំ ២០១៨ កម្លាំងអធិការដ្ឋានក្រុងស្ទឹងសែន ចុះឃាត់ក្រុមហ៊ុន DUVERA KITCHEN Cambodia ដែលបានខលតាមទូរស័ព្ទទៅប្រជាពលរដ្ឋថា ពួកគេត្រូវរង្វាន់ ដើម្បីបញ្ឆោតនុយថាត្រូវរង្វាន់។ ក្រុមហ៊ុន ឌូវេរ៉ាឃិតឈិន ខេមបូឌា DUVERA KITCHEN Cambodia មានទីតាំងនៅសណ្ឋាគារដំរីជាន់ខ្លា វល្ល៍មាស នៅជាន់ទី១ ស្ថិតក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្រោយពីមានបងប្អូនប្រជាពលរដ្ឋ រួមទាំងមន្រ្តីរាជការមួយចំនួន ត្រូវបានក្រុមហ៊ុនខាងលើខលតាមទូរស័ព្ទប្រាប់ថា ត្រូវរង្វាន់ ផូវើបេង Power Beng ដើម្បីបញ្ឆោតឲ្យប្រជាពលរដ្ឋ ចូលមកកន្លែងទីតាំងរបស់ខ្លួន ងាយស្រួលបង្ខំឲ្យទិញសម្ភារៈ

    November 6, 2018
  • សង្គម

    យោងតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបគ្របដណ្តប់លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ខណៈតំបន់ភាគឦសាន និងតំបន់ភាគកណ្តាលគ្របដណ្តប់ ដោយជ្រលងសម្ពាធខ្ពស់ ដែលលក្ខណៈបែបនេះបង្កឲ្យមានស្ថានភាពដូចខាងក្រោម៖ + មានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា នៅតាមបណ្តាខេត្ត កំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ ពីតិចទៅមធ្យម។ ចាប់ពីថ្ងៃទី០៧-១០ ខែវិច្ឆិកា មានភ្លៀងនៅរាជធានីភ្នំពេញ ខេត្តព្រៃវែ ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និងកំពត ពីតិចទៅបង្អួរ។ +ចាប់ពីថ្ងៃទី០៦-១០ ខែវិច្ឆិកា សីតុណ្ហភាពអប្បបរមា ស្ថិតក្នុងរង្វង់ ២៣-២៥អង្សារសេ

    November 6, 2018
  • អន្តរជាតិ

    តាមរយៈទិន្នន័យក្នុងប្រអប់ខ្មៅរបស់យន្តហោះ ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រ Java ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញថា  យន្តហោះរបស់ក្រុមហ៊ុន Lion Air មានបញ្ហាជាមួយនឹងល្បឿនខ្យល់ទើបធ្វើឲ្យយន្តហោះធ្លាក់ក្រោយធ្វើការហោះហើរបានត្រឹមតែ១៣ នាទី។ ទិន្នន័យដែលគេទទួលបាននោះបានបង្ហាញទៀតថា ការពិតយន្តហោះមានបញ្ហាបច្ចេកទេសមួយនេះ លើការហោះហើរចំនួន៤ជើងរួចមកហើយ តែក្រុមការងារបញ្ជារការហោះហើរនៅតែមិនដោះស្រាយបញ្ហា និងអនុញ្ញាតឲ្យមានការហោះហើរជាធម្មតា។ ទិន្នន័យនៅក្នុងប្រអប់ខ្មៅក៏បានបង្ហាញទៀតថា អ្នកបើកបរយន្តហោះបានផ្តល់សញ្ញាពីភាពមិនប្រក្រតីក្រោយហោះហើរបានបន្តិច តែពុំមានដំណោះស្រាយក្នុងការចុះចតដោយសុវត្ថិភាពណាមួយនោះទេ។ របាយការណ៍ខាងលើនេះបានធ្វើឲ្យសាច់ញាតិរបស់ជនរងគ្រោះខឹងនឹងស្ថាបនិកក្រុមហ៊ុន Lion Air ជាខ្លាំង ដោយពួកគាត់លើកឡើងថា ហេតុអ្វីបានជាក្រុមហ៊ុននៅតែអនុញ្ញាតឲ្យយន្តហោះនេះហោះហើរទៀត ទាំងដឹងថាយន្តហោះមានបញ្ហាទៅហើយ? នៅមុខសន្និសិទ្ធសារព័ត៌មាន តំណាងក្រុមហ៊ុន Lion Air បានអោនក្បាលសូមទោស ចំពោះមុខមហាជន និងបានទទួលស្គាល់ថា នេះជាកំហុសរបស់ក្រុមហ៊ុនដែលកើតចេញពីការមិនយកចិត្តទុកដាក់។ សម្រាប់ក្រុមការងារជួយសង្គ្រោះ និងស្វែងរកក្នុងសមុទ្រវិញ

    November 6, 2018
  • អន្តរជាតិ

    ឥណ្ឌា ក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ត្រូវបានគេអារ.កសម្លាប់ ព្រោះតែនាងបដិសេដមិនព្រមរួមភេទជាមួយនឹងបុរសដែលមានអំណាចម្នាក់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Salem រដ្ឋ Tamil Nadu ប្រទេសឥណ្ឌា។ ស្រ្តីជាជនរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ គេគ្រាន់បញ្ជាក់ថា នាងជាកូនសិស្សសាលាម្នាក់។ ចំណែកឯបុរសជាអ្នកបង្កហេតុវិញមានឈ្មោះថា Dinesh Kumar ជាអ្នកមានទ្រព្យសម្បត្តិ និងមានឥទ្ធិពលម្នាក់ក្នុងតំបន់កើតហេតុខាងលើ។ តាមអាជ្ញាធរប្រចាំតំបន់កើតហេតុបានឲ្យដឹងថា លោក Dinesh Kumar មានចេតនាចាប់រំលោភក្មេងស្រីរងគ្រោះខាងលើ យ៉ាងណាក្តីក្មេងស្រីរងគ្រោះបានបដិសេដ និងព្យាយាមតដៃទើបត្រូវគេវាយធ្វើបាបយ៉ាងខ្លាំង និងចុងក្រោយគេបានយកណ្តៀវមកអារ.ក នាងតែម្តង។ ពេលនេះជនបង្កហេតុត្រូវបានប៉ូលិសចាប់ខ្លួន តែប្រជាពលរដ្ឋក្នុងតំបន់កើតហេតុបារម្ភថា គាត់ទំនងជាមិនជាប់គុកយូរទេព្រោះគាត់ជាអ្នកមានលុយ និងមានឥទ្ធពល។ សូមបញ្ជាក់ថា នៅក្នុងប្រទេសឥណ្ឌាករណីរំលោភបំពាន់ផ្លូវភេទ

    November 6, 2018
  • PR

    ភ្នំពេញ៖ ថ្ងៃទី០៤ វិច្ឆិកា ២០១៨ នៅសាលមហោស្រពកោះពេជ្រ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY ប្រកាសផ្តល់កាដូជូនការថែរក្សាស្បែកមុខឲ្យម៉ដ្ឋរលោងម្តងដោយឥតគិតថ្លៃដល់អតិថិជនទូទៅ ដើម្បីអបអរសាទរចំពោះវត្តមានជាផ្លូវការលើទីផ្សារកម្ពុជា។ ថ្លែងនៅក្នុងកម្មវិធី សម្ភោធ មជ្ឈមណ្ឌលថែរក្សាសម្ផស្សដ៏ល្បីរបស់កូរ៉េ ម៉ាក HANJIN EYMAY លើកដំបូងនៅកម្ពុជា ក្នុងចំណោម ភ្ញៀវជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករ កញ្ញាCOCO នាយកប្រតិបត្តិប្រចាំ HANJIN EYMAY សាខាភ្នំពេញ បានឲ្យដឹងថា ការនាំចូលនូវ ផលិតផលថែរក្សាសម្រស់ HANJIN EYMAY រួមនឹងបច្ចេកទេសថ្មីឈានមុខរបស់កូរ៉េ មកកាន់ទីផ្សារកម្ពុជា គឺជាបេសកម្មដ៏ធំរបស់គាត់ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានភាពស្រស់ស្អាត

    November 5, 2018
  • កីឡា

    ក្លឹបអធិរាជសរ Real Madrid បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ផ្ដល់ខ្សែប្រយុទ្ធ Marco Asensio ទៅកាន់ក្លឹបតោខៀវ Chelsea ដើម្បីជាថ្នូរទិញខ្សែប្រយុទ្ធ Eden Hazard ពីក្លឹបតោខៀវ Chelsea ក្នុងពេលទីផ្សារដោះដូរកីឡាករខាងមុខនេះ។   ប្រធានក្លឹប Real Madrid លោក Florentino Perez មានបំណងចង់បានខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះមកជំនួសដំណែងខ្សែប្រយុទ្ធ Cristiano Ronaldo ដែលទើបតែចាកចេញពីក្លឹបអធិរាជសរ Real Madrid ទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីដើមរដូវកាលនេះកន្លងមក។ ពេលនេះក្លឹបអធិរាជសរ Real Madrid បានរៀបចំសំណើរឯកសាររួចរាល់ហើយដើម្បីផ្ដល់ជូនខ្សែប្រយុទ្ធ Marco Asensio

    November 5, 2018
  • កីឡា

    អ្នកចាំទី Keylor Navas កំពុងមានការមិនសប្បាយចិត្តជាមួយនឹងតួនាទីរបស់គេនៅឯក្លឹបអធិរាជសរ Real Madrid ក្រោយអ្នកចាំទី Thibaut Courtois បង្ហាញវត្តមានជាមួយនឹង Real Madrid កាលពីដើមរដូវកាលកន្លងមក ខណៈដែលពេលនេះ Navas កំពុងស្វែងរកផ្លូវចាកចេញពី Real Madrid ទៅតាមអតីតមិត្តរួមក្រុមរបស់គេនៅឯប្រទេសអុីតាលី។ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo បានណែនាំអតីតមិត្តរួមក្រុមរបស់គេគឺអ្នកចាំទី Keylor Navas ទៅកាន់ក្លឹបសេះបង្កង់ Juventus ដោយលើកឡើងថាអ្នកចាំទីសញ្ជាតិកូស្តារីការូបនេះបានដើរតួនាទីដ៏សំខាន់ជួយឲ្យក្លឹបឈ្នះពានរង្វាន់ UEFA Champion League ជាពិសេស Navas បានជួយឲ្យ Real

    November 5, 2018