- Khmernote Media
- កីឡា
នៅក្នុងថ្ងៃចូលមកកាន់ដំណែងគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹបអធិរាជសរ Real Madrid លោក Santiago Solari បាននិយាយថា៖ លោក Zidane គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ ហើយគ្មាននរណាម្នាក់អាចប្រៀបធៀបជាមួយនឹងគាត់បានទេ។ លោក Santiago Solari ត្រូវបានក្លឹបអធិរាជសរ Real Madrid តែងតាំងជាគ្រូបង្វឹកបណ្ដោះអាសន្នរបស់ក្លឹប បន្ទាប់ពីលោក Julen Lopetegui ត្រូវបានក្លឹបអធិរាជសរ Real Madrid បណ្ដេញចេញពីដំណែងកាលពីថ្ងៃច័ន្ទកន្លងទៅ ក្រោយដឹកនាំ Real Madrid ធ្លាក់ទំរង់លេងយ៉ាងដុនដាប។ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះមុននេះក្លាយជាគ្រូធំរបស់ Real Madrid រូបគេបានដើរតាមកន្លងរបស់ Zidane ដោយលោក
October 31, 2018 - PR
ក្រុមហ៊ុនខលហ្កេតប៉ាមអូលីស(ប្រទេសថៃ)ចំកាត់ ដោយផលិតផលprotex ដែលជាប្រេននាំមុខផ្នែកសុខភាពស្បែកក្នុង ប្រទេសកម្ពុជា ហើយបានមើលឃើញពីសារៈសំខាន់នៃការថែររក្សាសុខភាពអនាម័យដ៏ល្អ របស់គ្រប់គ្នានៅក្នុងក្រុមគ្រួសាររបស់ប្រទេសកម្ពុជា ជាង២០ឆ្នាំ ហើយក៏មិនព្រមបញ្ឈប់ការស្រាវជ្រាវអភិវឌ្ឍបច្ចេកវិទ្យា ក្នុងការផលិតផលិតផលថ្មីៗក្នុងការជួយការពារសុខភាពអនាម័យរបស់ ប្រជាជនកម្ពុជា ព្រមជាមួយការជួយការពារពីបាក់តេរីយ៉ាងមានប្រសិទ្ធិភាពរហូតដល់ 99.9%។ ដើម្បីបញ្ជាក់ពីចេតនារម្មណ៍របស់ protex ដែលចង់អោយគ្រប់គ្នាបានទៅសិក្សាពីការប្រើជីវិតយ៉ាងពេញទំហឹងដោយមិនមានកង្វល់ ហើយអភិវឌ្ឍខ្លួនឯងអោយបានល្អបំផុត ខាងផលិតផលprotex បានចាត់អោយមានកម្មវិធីក្នុងការសិក្សាពីលោកដ៏ធំ ហើយអភិវឌ្ឍលោកអ្នកអោយល្អបំផុតដោយការការពារពី protex ដើម្បីក្រុមគ្រួសារដែលនៅពីក្រោមគោលគំនិត ហ៊ានក្នុងការចេញទៅសិក្សាពីលោកដ៏ធំ ចេញទៅប្រើជីវិត ធ្វើកិច្ចការផ្សេងៗ ហើយធ្វើការក្នុងបែបដែលល្អបំផុតដែលចង់ធ្វើដោយមានការជឿជាក់ ហើយមានការកក់ក្តៅ មិនខ្វល់ខ្វាយពីបរិស្ថានជុំវិញដែលមិនស្អាត ដែលមានមេរោគនឹងបាក់តេរី ព្រមក្នុងការធំឡើងក្លាយជាយុវវ័យនឹងជាមនុស្សចាស់នៅលើលោកយ៉ាងពេញមុខ ព្រោះតែបានទទួលការការពារពី protex នេះឯង។ ក្នុងការរៀបចំពិធីលើកនេះផលិតផល protex
October 31, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ ច្បាប់នៃការជ្រើសរើសប៉ូលិសមានលក្ខណៈផ្សេងៗគ្នាអាស្រ័យទៅតាមប្រទេសនីមួយៗ ដែលមានលក្ខខណ្ឌសង្គម ឬជំនឿសាសនាផ្សេងៗគ្នាដែរ។ តួយ៉ាងនៅក្នុងប្រទេសឥណ្ឌូនេស៊ីមានច្បាប់ជ្រើសរើសប៉ូលិសស្រីដ៏ចម្លែកមួយ គឺពួកនាងត្រូវធ្វើតេស្តត្រួតពិនិត្យព្រហ្មចារី ឬភាពបរិសុទ្ធជាមុនសិន ហើយទាល់តែពួកនាងជាប់តេស្តទាំងនេះ ទើបអាចប្រលងចូលធ្វើប៉ូលិសបាន។ របៀបនៃការធ្វើតេស្តនេះគឺគេនឹងប្រើប្រាស់ម្រាមដៃចំនួន ២ ស៊កចូលទៅក្នុងទ្វាមាសរបស់ស្រ្តី ដើម្បីឲ្យដឹងថា តើសន្ទះព្រហ្មចារីរបស់ពួកនាងបានដាច់រហែកឬនៅ និងដើម្បីឲ្យដឹងពីទំហំទ្វាមាសរបស់ពួកនាងថាតើ រីក ឬយា កម្រិតណា។ តាមការអះអាងរបស់ក្រុមអ្នកជំនាញឥណ្ឌូនេស៊ីបានឲ្យដឹងថាច្បាប់នេះត្រូវបានគេប្រើជាយូរមកហើយ ពុំមែនជាអ្វីថ្មីនោះទេ។ មូលហេតុដែលគេប្រើប្រាស់វិធីនេះព្រោះគេជឿថា ប៉ូលិសស្រីត្រូវតែជាមនុស្សរឹងមាំ ដាច់ខាតមិនមែនជាអតីតស្ត្រីរកស៊ីផ្លូវភេទ ឬអ្នកដែលសកម្មក្នុងជីវិតផ្លូវភេទឡើយ៕ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
October 31, 2018 - អន្តរជាតិ
សិង្ហបុរី៖ ស្ត្រីម្នាក់ត្រូវបានប៉ូលិសសិង្ហបុរីឃាត់ខ្លួន និងពិន័យជាប្រាក់ចំនួន ៤៣៣០ ដុល្លារ បន្ទាប់ពីរកឃើញថា គាត់មានបំណងនាំយកពងក្រួចកូន (ពងក្រួចដែលអាចញាស់បានក្នុងពេលខាងមុខ) ចំនួន ៣៣០ គ្រាប់ចូលក្នុងប្រទេសសិង្ហបុរី។ ស្រី្តរូបនេះមិនត្រូវបានគេបង្ហាញអត្ថសញ្ញាណនោះទេ តែគេគ្រាន់ដឹងថា គេបានឃាត់ខ្លួនគាត់នៅច្រកព្រំដែនចូលក្នុងប្រទេសសិង្ហបុរី ហើយពងក្រួចកូនទាំងអស់នោះត្រូវបានវេចខ្ចប់យ៉ាងត្រឹមត្រូវនៅក្នុងប្រអប់មួយ។ តាមអាជ្ញាធរសឹង្ហបុរីបានពន្យល់ថា សិង្ហបុរីបានបង្កើតច្បាប់យ៉ាងតឹងរឹង ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី ហើយសកម្មភាពរបស់ស្រ្តីខាងលើនេះត្រូវបានគេចាត់ទុកថា ជាសកម្មភាពខុសច្បាប់មួយ ព្រោះបើស៊ុតទាំងនោះមានផ្ទុកមេរោគផ្ដាសាយបក្សីវាអាចសម្លងមេរោគនេះបានយ៉ាងងាយនៅពេលដែលវាញាស់។ បើយោងទៅតាមច្បាប់សិង្ហបុរីអ្នកប្រព្រឹត្តិសកម្មភាពខុសច្បាប់នេះអាចរងនឹងការពិន័យរហូតដល់ ៣៦ ០០០ ដុល្លារ ឬជាប់គុករហូតដល់ ២ ឆ្នាំឯណោះ អាស្រ័យទៅតាមទំហំបទល្មើស៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN
October 31, 2018 - អន្តរជាតិ
មនុស្សគ្រប់គ្នាតែងមានក្តីស្រមៃចង់ទិញផ្ទះផ្ទាល់ខ្លួន បើទោះបីជាពួកគេមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក៏ដោយ ហើយដើម្បីសម្រេចក្តីស្រមៃមួយនេះអ្នកខ្លះបានសម្រេចទិញផ្ទះដោយធ្វើការបង់រំលស់ជាមួយនឹងធនាគារ ឬខ្ចីប្រាក់ពីប្រភពណាមួយមកបន្ថែម និងត្រូវសងត្រលប់ទៅវិញក្នុងរយៈពេលយ៉ាងយូរ។ ជុំវិញបញ្ហានេះលោក Ramit Sethi បានថ្លែងទៅកាន់ប្រជាពលរដ្ឋអាមេរិកថា រាល់ការទិញផ្ទះមិនមែនសុទ្ធតែជម្រើសល្អនោះទេ។ លោក Ramit Sethi ដែលបានក្លាយជាសេដ្ឋីតាមរយៈការវិនិយោគ, ជាអ្នកនិពន្ធសៀវភៅ “I will teach you to be rich”, និងជាស្ថាបនិកវេបសាយ GrowthLab.com បានបញ្ជាក់ថា ពេលខ្លះការទិញផ្ទះអាចជាបញ្ហាទៅវិញជាពិសេសគឺសម្រាប់អ្នកទិញផ្ទះលើកដំបូងតែម្តង។ ការទិញផ្ទះពេលខ្លះវាបានបន្ថែមការចំណាយដូចជា ការប្រាក់ដែលខ្ចីពីធនាគារ និងការបង់ពន្ធផ្ទះជាដើម ខណៈប្រជាពលរដ្ឋមួយចំនួនអាចនៅផ្ទះជួល ដែលមានតម្លៃទាប ហើយអាចសន្សំលុយទុកបានមួយចំនួន។ លោកបានបញ្ជាក់ថា មុនពេលទិញផ្ទះលោកអ្នកគួរសួរខ្លួនឯងថា
October 31, 2018 - សង្គម
ខុសប្លែកពីឆ្នាំមុនៗ ដោយក្នុងឆ្នាំនេះសាលារាជធានីបានរៀបចំការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ហើយបេក្ខជនជាច្រើនបាននាំគ្នាចូលរួមប្រកួតបញ្ចេញស្នាដៃ ដើម្បីទទួលបានជ័យជំនះផង និងដើម្បីបង្ហាញភ្ញៀវអន្តរជាតិពីរចនាបទរបស់ខ្មែរផងដែរ។ បន្ទាប់ពីឆ្លងគណៈកម្មការវាយតម្លៃ និងឆ្លងកាត់ការបោះឆ្នោតគាំទ្រតាមរយៈការ Like នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ឥលូវនេះគេរកឃើញលទ្ធផលដូចខាងក្រោមនេះ៖ ១. ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។ ២. ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។ ៣.
October 31, 2018 - កីឡា
នៅក្នុងខែវិចិ្ឆកាខាងមុខនេះការប្រកួតពានរង្វាន់ថ្មីមួយនឹងលេចឡើងដើម្បីឲ្យបណ្ដាយុវជនឫក៏ក្លឹបផ្សេងៗមានឱកាសចូលរួមប្រកួតដើម្បីដណ្ដើមយកពានរង្វាន់នេះរួមជាមួយនឹងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ផងដែរ។ ពានរង្វាន់ដែលរៀបចំឡើងដោយក្រុមហ៊ុនលក់សំភារៈកីឡាហូមស័្ពតឫក៏ពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត 2018 នឹងចាប់ផ្ដើមការប្រកួតចាប់ពីថ្ងៃទី 10 ខែវិច្ឆិកាខាងមុខនេះតទៅ។ ដែលប្រាក់រង្វាន់ជ័យលាភីពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត 2018 មានចំនួនដល់ទៅ 1000ដុល្លា។ ការចុះឈ្មោះចូលរួមការប្រកួតពានរង្វាន់បាល់ទាត់ក្នុងសាលហូមស្ព័ត 2018 នឹងចាប់ផ្ដើមទទួលពាក្យចាប់ពីថ្ងៃនេះតទៅ។ ពាក្យចុះឈ្មោះចូលរួមប្រកួតអាចរកបាននៅក្រុមហ៊ុនលក់សំភារៈកីឡាហូមស្ព័ត ឫក៏អាចទាក់ទងតាមលេខទូរស័ព្ទ 012 628 869 និង 069 996 967។ បុត្រ
October 30, 2018 - កីឡា
ខ្សែបម្រើប្រយុទ្ធ Riyad Mahrez ឧទ្ទិសគ្រាប់បាល់ដែលរូបគេសុតបញ្ចូលទីកាលពីម្សិលមិញក្នុងជំនួបរវាងក្លឹបមាន់ខ្នាយមាស Tottenham Hotspur និងក្លឹបមេឃខៀវ Manchester City ជូនលោក Vichai Srivaddhanaprabha ដែលបានទទួលមរណៈភាពក្នុងឧបទ្ទេវហេតុធ្លាក់ឧទ្ធម្ភាគចក្របន្ទាប់ចាកចេញពីកីឡដ្ឋាន King Power ក្រោយពេលការប្រកួតរវាងក្លឹប Leicester City និងក្លឹប West Ham United បានបញ្ចប់។ ការទទួលមរណៈភាពរបស់លោក Vichai Srivaddhanaprabha ដែលជាម្ចាស់ក្លឹប Leicester City ធ្វើឲ្យកីឡាករ បុគ្គលិក និងអ្នកគាំទ្ររបស់ក្លឹប Leicester City ជាច្រើនមានអារម្មណ៍ក្ដុកក្ដុលយ៉ាងខ្លាំង។ លោក Vichai Srivaddhanaprabha ដែលជាសេដ្ឋីលំដាប់ទី
October 30, 2018 - កីឡា
ក្លឹបអធិរាជសរ Real Madrid បានសម្រេចចិត្តបណ្ដេញលោក Julen Lopetegui កាលពីព្រឹកមិញនេះ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានដឹកនាំក្លឹបអធិរាជសរ Real Madrid ធ្លាក់ទំរង់លេងដុនដាប ជាពិសេសប្រកួត El Clasico ធ្វើឲ្យ Real Madrid ចាញ់ក្រោមថ្វីជើងរបស់ Barcelona ដោយលទ្ធផល 5-1 ដែលជាលទ្ធផលដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្នុងការដឹកនាំ 7 ប្រកួតចុងក្រោយរបស់លោក Julen Lopetegui នេះគឺ Real Madrid ឈ្នះបានតែ 1 ប្រកួតតែប៉ុណ្ណោះ ចំណែកឯ 6
October 30, 2018 - កីឡា
ក្លឹប Real Madrid បានបណ្តេញលោក Julen Lopetegui ដែលជាអ្នកចាត់ការទូទៅរបស់ក្លឹបក្រោយពីចំណាយពេលអស់រយៈពេលបួនខែកន្លះនៅឯកីឡដ្ឋាន Bernabeu បន្ទាប់ពីរកបានជ័យជម្នះបានតែ ១ដងប៉ុណ្ណោះក្នុង ៦ប្រកួតចុងក្រោយ។ ក្លឹបម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League រយៈពេលបីឆ្នាំចុងក្រោយនេះគឺស្ថិតនៅចំណាត់ថ្នាក់ទីប្រាំបួននៅក្នុងលីគកំពូល La Liga បន្ទាប់ពីការចាប់ផ្តើមដ៏អាក្រក់បំផុតរបស់ពួកគេចាប់តាំងពីឆ្នាំ 2001-02។ ក្លឹបបានចេញសេចក្តីប្រកាសជាផ្លូវការបន្ទាប់ពីបានបរាជ័យយ៉ាងចាស់ដៃក្រោមថ្វីជើងក្លឹបអ្នកមានបុណ្យ FC Barcelona កាលពីថ្ងៃអាទិត្យក្នុងលទ្ធផល ៥-១។ អត្ថបទ៖ ប៊ុនហួរ
October 30, 2018









