សង្គម

រកឃើញស្នាដៃរចនាខ្លោងរបារកាត់ទទឹងផ្លូវអបអរបុណ្យអុំទូកល្អដាច់គេទាំង៤ហើយ និងទីតាំង ដែលគ្រោងនឹងដំឡើង

BY
Khmernote Media
October 31, 2018

ខុសប្លែកពីឆ្នាំមុនៗ ដោយក្នុងឆ្នាំនេះសាលារាជធានីបានរៀបចំការប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ ដើម្បអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ហើយបេក្ខជនជាច្រើនបាននាំគ្នាចូលរួមប្រកួតបញ្ចេញស្នាដៃ ដើម្បីទទួលបានជ័យជំនះផង និងដើម្បីបង្ហាញភ្ញៀវអន្តរជាតិពីរចនាបទរបស់ខ្មែរផងដែរ។

បន្ទាប់ពីឆ្លងគណៈកម្មការវាយតម្លៃ និងឆ្លងកាត់ការបោះឆ្នោតគាំទ្រតាមរយៈការ Like នៅលើបណ្តាញសង្គមហ្វេសប៊ុករួចមក ឥលូវនេះគេរកឃើញលទ្ធផលដូចខាងក្រោមនេះ៖

១. ជ័យលាភីលេខ១ ជាស្នាដៃរបស់បេក្ខជន ប៊ិន សុបញ្ញា ទទួលបានការគាំទ្រចំនួន ៦.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីនរោត្តមចំណុចវិមានឯករាជ្យ។

២. ជ័យលាភីលេខ២ ជាស្នាដៃរបស់បេក្ខជន ឆៀង នឿន ទទួលបានការគាំទ្រចំនួន ២.៦០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងតិរវិថីព្រះស៊ីសុវត្ថិចំណុចរូបសំណាក់តេជោមាសតេជោយ៉ត។

៣. ជ័យលាភីលេខ៣ ជាស្នាដៃរបស់បេក្ខជន ខន រតថៃ ទទួលបានការគាំទ្រចំនួន ១.៨០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងមហាវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្តេចជួនណាត។

៤. ជ័យលាភីលេខ៤ ជាស្នាដៃរបស់បេក្ខជន ហេង ភីរុន ទទួលបានការគាំទ្រចំនួន ១.២០០ Like នឹងត្រូវដាក់ដំឡើងនៅទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំចំណុចមុខនាឡិកា។

ដើម្បីឱ្យស្របទៅតាមទីតាំងជាក់ស្តែង រដ្ឋបាលរាជធានីភ្នំពេញ សូមរក្សាសិទ្ធិកែសម្រួលនូវចំណុចខ្លះនៃរូបភាព ដែលត្រូវដាក់ដំឡើងតាមគោលដៅនីមួយៗ។

អត្ថបទ៖ សេម
រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: