Khmernote Media
  • កីឡា

    ទីបំផុតឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិហ្វូតសាលទាំង 16 ត្រូវបានគ្រូបង្វឹកហ្វូតសាលរបស់កម្ពុជាបានកោះហៅហើយកាលពីពេលព្រឹកនេះ បន្ទាប់ពីវិលត្រលប់មកពីបោះជំរុំហ្វឹកហាត់ធ្វើតេស្ដសមត្ថភាពកីឡាករនៅឯប្រទេសថៃអស់រយៈពេល 6 ថ្ងៃ។ កីឡាករទាំង 16 នាក់ដែលត្រូវសហព័ន្ធកីឡាហ្វូតសាលកម្ពុជាកោះហៅកាលពីព្រឹកមិញនេះនឹងត្រូវមានភារៈកិច្ចចេញដំណើរទៅប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់ពីថ្ងៃទី 5-11 ខែវិច្ឆិកាខាងមុខនេះ។ ឈ្មោះកីឡាករទាំង 16 នេះត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានជម្រុះចេញពីកីឡាករទាំង 20 នាក់ដែលបានចេញដំណើរទៅបោះជំរុំហ្វឹកហាត់ធ្វើតេស្ដសមត្ថភាពនៅឯប្រទេសថៃនាពេលថ្មីៗនេះ ហើយចុងក្រោយនេះសម្រេចជ្រើសរើសយកតែ 16 នាក់តែប៉ុណ្ណោះដើម្បីបន្ដដំណើរទៅប្រកួតពានរង្វាន់ AFF Futsal Championship 2018។ ខាងក្រោមនេះគឺជាឈ្មោះកីឡាករទាំង 16 នាក់ដែលសហព័ន្ធកីឡាបាល់ទាត់ហ្វូតសាលកម្ពុជាកោះហៅកាលពីពេលព្រឹកមិញនេះ។

    October 29, 2018
  • កីឡា

    ក្នុងកំឡុងពេលចេញដំណើរទៅបោះជំរុំហ្វឹកហាត់របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅឯប្រទេសថៃកាលពីប៉ុន្មានមុននេះ ក្រុមជម្រើសជាតិហ្វូតសាលកម្ពូជាត្រូវបានក្រុមហ៊ុនផលិតសំភារៈកីឡា FBT អញ្ចើញទៅទស្សនារោងចក្រផលិតសំភារៈកីឡាផ្ទាល់រួមជាមួយនឹងពិសារអាហារសាមគ្គីជាមួយនឹងម្ចាស់ក្រុមហ៊ុន FBT នៅឯទីក្រុងបាងកកប្រទេសថៃ។ ក្រុមហ៊ុនផលិតសំភារៈកីឡា FBT បានក្លាយជាដៃគូរសហការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងឱកាសការអញ្ចើញក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាទៅទស្សនារោងចក្រផ្ទាល់របស់ក្រុមហ៊ុន FBT នេះគឺជាមហាកត្តិយសមួយសម្រាប់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលក្រុមហ៊ុនផលិតសំភារៈកីឡាមួយនេះបានរង់ចាំទទួលស្វារគមន៍យ៉ាងកក់ក្ដៅ ជាពិសេសមានការចូលរួមពិសារអាហារសាមគ្គីពីសំណាក់ម្ចាស់ក្រុមហ៊ុន FBT ផ្ទាល់ផងដែរ។ ខាងក្រោមនេះគឺជារូបភាពនិងទិដ្ឋភាពទាំងស្រុងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាអញ្ចើញទៅទស្សនារោងចក្រផលិតសំភារៈកីឡារបស់ FBT។ បុត្រ      

    October 29, 2018
  • កីឡា

    ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរមកដល់មាតុប្រទេសវិញដោយសុវត្ថិភាពតាមច្រកអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញកាលពីវេលាម៉ោង 8:45 នាទិយប់ថ្ងៃទី 27 ខែតុលា បន្ទាប់ពីក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើដំណើរទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃអស់រយៈពេល 6 ថ្ងៃ។ គោលបំណងក្នុងការចេញដំណើរទៅបោះជំរុំហ្វឹកហាត់នៅឯប្រទេសថៃនេះគឺដើម្បីធ្វើតេស្ដសមត្ថភាពកីឡាករហើយជំរុះយកកីឡាករ 16 នាក់។ កីឡាករ 16 នាក់ដែលត្រូវបានគ្រូបង្វឹកកោះហៅបន្ទាប់ពីការបោះជំរុំហ្វឹកហាត់នេះរួចនឹងមានភារៈកិច្ចចេញដំណើរពីប្រទេសកម្ពុជាឆ្ពោះទៅកាន់ប្រទេសឥណ្ឌានេស៊ីដើម្បីធ្វើការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 ដែលធ្វើឡើងចាប់ពីថ្ងៃទី 5-11 ខែវិច្ឆិកាខាងមុខនេះ។   បុត្រ

    October 29, 2018
  • PR

    បុរីទេសចរណ៍ ខេត្តសៀមរាប អភិវឌ្ឍន៍ដោយសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា ដែលទទួលហិរញ្ញប្បទានផ្ទាល់ពី ធនាគារកាណាឌីយ៉ា ក.អ អភិវឌ្ឍន៍លើផ្ទៃដីប្រមាណ 66 ហិចតា ស្ថិតក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំង និងជាប់ផ្សារ Makro ខេត្តសៀមរាប។ ក្រោយសំទុះនៃការលក់ទទួលបានជោគជ័យលើសពីការរំពឹងទុកសម្រាប់គម្រោងផ្ទះល្វែងវគ្គ1 និងវគ្គ2 និងផ្ទះវីឡាទោល វីឡាភ្លោះវគ្គទី3 និងវគ្គទី4 រួចមក ក្រុមហ៊ុនបានត្រៀមខ្លួនក្នុងការបើកលក់ផ្ទះល្វែងវគ្គទី5 ដែលមានចំនួនសរុប 133 ល្វែងក្នុងថ្ងៃទី01 ខែវិច្ឆិកា ឆ្នាំ2018 នេះ។ ផ្ទះល្វែងវគ្គទី5 នេះនឹងមាន 5ជម្រើសប្រភេទផ្ទះ ដែលមានតម្លៃចាប់ពី 6ម៉ឺនដុល្លារអាមេរិកឡើងទៅ។ ទន្ទឹមនឹងការបើកលក់ផ្ទះល្វែងវគ្គទី5 នឹងដើម្បីអបអរពិធីបុណ្យអុំទូក បណ្ដែតប្រទីប

    October 28, 2018
  • PR

    រាជធានីភ្នំពេញ៖ ទី២៦ ខែតុលា ឆ្នាំ២០១៨ ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវម៉ូតូម៉ាក ហុងដា ឌ្រីម 125cc ស៊េរីឆ្នាំ២០១៩ នៅឯសាលបុរីកោះពេជ្រ។ អ្វីដែលគួរអោយចាប់អារម្មណ៍បំផុតនៅក្នុងកម្មវិធីនេះគឺការរចនាថ្មីរបស់ Honda DREAM 125cc Golden Marble “TIME PROVES PRECIOUS” ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីទាំងមូលសរសើរមិនដាច់ពីមាត់ចំពោះការរចនាម៉ូតតែមថ្មីលក្ខណៈថ្មម៉ាបយ៉ាងប្រណិត រំលេចដោយសសៃពណ៌មាសដ៏ល្អឯក ដែលបញ្ជាក់ពីគុណតម្លៃឋិតឋេ និងជានិមិត្តសញ្ញានៃភាពជោគជ័យដែលស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់ៗគ្នា ជាមួយនឹងគុណតម្លៃពិតៗ។ ក្នុងពេលវេលាដ៏មានតម្លៃបំផុត នារាត្រីដ៏ស្រស់ត្រកាល នៃកម្មវិធីសម្ពោធ

    October 28, 2018
  • PR

    រាជធានីភ្នំពេញ,ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ កាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០១៨ ក្រុមហ៊ុន SoundsKool (សោនស្គូល) បានបើកសម្ពោធសាខាសាលារៀនតូរ្យតន្ត្រី និងហាងលក់ឧបករណ៍តន្ត្រីថ្មីរបស់ខ្លួននៅចំកណ្តាលសង្កាត់ទួលទំពូង (ផ្សារទួលទំពូង) គឺស្ថិតនៅផ្លូវ ១៣៥ កែងផ្លូវ ៤៥៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ការបើកសម្ពោធនេះមានការចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវកិត្តិយស ជាពិសេសអាណាព្យាបាល និងប្អូនៗកុមារដែលចូលចិត្ត និងស្រលាញ់ផ្នែកតូរ្យតន្ត្រី។ ក្នុងឱកាសនោះក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅដល់ភ្ញៀវកិត្តិយសដែលចូលរួមដោយមានការផ្តល់ជូននូវអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ និងការធ្វើបទបង្ហាញ ព្រមទាំងអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំងអស់ដើរទស្សនាហាងលក់ឧបករណ៍តន្រ្តីផងដែរ។ ពិសេសជាងនេះក្នុងកម្មវិធីសម្ពោធនោះក៏មានការសម្តែងពីតារាចម្រៀង Original Song

    October 28, 2018
  • សង្គម

    នៅក្នុងឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្តល់ឱកាសដល់បងប្អូនទាំងអស់ចូលរួមបង្ហាញស្នាដៃរចនារបស់ខ្លួន នូវម៉ូតខ្លោងរបារកាត់ទទឹងផ្លូវ ដែលមានសោភណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ ដើម្បីជ្រើសយកគំរូរចនា ដែលស្រស់ស្អាត និងទទួលបានការគាំទ្រច្រើនជាងគេ នឹងត្រូវយកទៅតំឡើងដាក់តាំងនៅតាមគោល ដែលបានកំណត់។ បន្ទាប់ពីឆ្លងកាត់ការជំរុះដ៏ល្អិតល្អន់ ឥលូវនេះរដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញគំរូរចនាដែលល្អជាងគេទាំង៥ជាស្នាដៃរបស់បេក្ខជន ដោយបានជ្រើសរើសដោយគណៈកម្មការវាយតម្លៃ ចេញពីរូបភាពចំនួន ៤៥រូបភាព ដែលមានបេក្ខជនចំនួន ២៩នាក់ បានផ្ញើមក ដើម្បីចូលរួមប្រកួតរចនាខ្លោងរបារកាត់ទទឹងផ្លូវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដោយពិនិត្យទៅលើ អត្ថន័យខ្លឹមសារព្រះរាជពិធី រចនាបថខ្មែរ លក្ខណៈបច្ចេកទេសនៃការសាងសង់ និងការរចនាភ្លើងឱ្យអាចទទួលយកបានទាំងពេលថ្ងៃ និងពេលយប់ ទើបគណៈកម្មការវាយតម្លៃ សម្រេចជ្រើសរើសបានរូបភាពទាំង

    October 28, 2018
  • អន្តរជាតិ

    មនុស្សជាច្រើនមានទស្សនៈផ្សេងៗគ្នាក្នុងការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេ។ សម្រាប់អ្នកជំនាញផ្នែកហិរញ្ញវត្ថុម្នាក់គឺអ្នកនាង Suze Orman និងជាអ្នកនិពន្ធសៀវភៅ “Women and Money” នោះ បានណែនាំថា ចំណុចខាងក្រោមនេះ គឺជាកំហុសផ្នែកហិរញ្ញវត្ថុដែលមនុស្សទូទៅតែងតែធ្វើ ហើយបើអ្នកមិនចង់មានកំហុសក្នុងការចាយប្រាក់ទេ លោកអ្នកគួរពិចារណា និងជៀសវាង៖ ១. ទិញផ្ទះ ព្រោះគិតថាខ្លួនគួរតែទិញ៖ បើអ្នកមិនទាន់មានភាពចាំបាច់ខ្លាំងក្នុងការរស់នៅក្នុងផ្ទះដ៏ធំនោះទេ អ្នកពុំគួរទិញផ្ទះព្រោះគិតថាខ្លួនមានលទ្ធភាពហើយ ឬគិតថា ទិញទុកឲ្យហើយសម្រាប់នៅថ្ងៃក្រោយនោះទេ ព្រោះការទិញផ្ទះគឺជាការចំណាយដ៏ធំមួយ ឬបើបង់រំលស់ក៏ប្រើរយៈពេលវែងដែរ។ អ្នកគួរយកប្រាក់ទាំងនោះទៅធ្វើការវិនិយោគ (បង្កើតមុខរបរ ឬទិញអចលនទ្រព្យនៅតំបន់កំពុងអភិវឌ្ឍន៍) សម្រាប់ចំណេញនៅពេលខាងមុខសិន ហើយរង់ចាំដល់ពេលមួយ ដែលអ្នកចាំបាច់ខ្លាំង និងមានប្រាក់ច្រើនចាំទិញផ្ទះ។ ២. កុំចាយលុយ

    October 27, 2018
  • PR

    ភ្នំពេញ ថ្ងៃទី២៧ ខែ តុលា ឆ្នាំ២០១៨៖ បន្ទាប់ពី ការកុម្មង់ទុកមុន ត្រូវបានបញ្ចប់កាលពីថ្ងៃទី25 និងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អតិថិទូទាំងប្រទេសកម្ពុជាឥឡូវនេះកំពូលស្មាតហ្វូនដ៏ទាក់ទាញ Samsung Galaxy A7 បានបង្ហាញវត្តមានជាផ្លូវការហើយក្នុងទីផ្សារកម្ពុជាដែលលោកអ្នកអាចរកជាវបានក្នុងតម្លៃត្រឹមតែ$345ប៉ុណ្ណោះជាមួយជម្រើស3 ពណ៌ដ៏ទាន់សម័យគឺពណ៌ខ្មៅ ពណ៌មាស និងពណ៌ខៀវ ។ លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា “Galaxy A7 គឺរចនាឡើងសម្រាប់ទាក់ទាញអតិថិជន ដែលចង់បានស្មាតហ្វូនថ្នាក់កណ្តាលដ៏មានអនុភាពខ្លាំងក្លា ជាមួយតម្លៃដ៏សមរម្យបំផុត។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Samsung បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវរបកគំហើញដ៏អស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់ទាំងអស់ដែលប្រើប្រាស់ស្មាតហ្វូន Galaxy នោះមិនថាពួកគេស្ថិតនៅក្នុងកន្លែងណានោះទេនៅក្នុងពិភពលោកនេះ”។ លោកបានបន្តទៀតថា

    October 27, 2018
  • អន្តរជាតិ

    អង្គការសហប្រជាជាតិបានចេញសេចក្តីព្រមានមួយថា ពិភពលោកទាំងមូលមានពេលតែ ១២ ឆ្នាំ ទៀតប៉ុណ្ណោះសម្រាប់ប្រយុទ្ធប្រឆាំងទៅនឹងការប្រែប្រួលអាកាសធាតុ ហើយក្រោយពីនេះពិភពលោកអាចនឹងទទួលរងនូវបញ្ហាប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ។ សេចក្តីព្រមាននេះបានធ្វើឡើងក្រោយពេលគេប្រមូលបានការរកឃើញជាច្រើននៅជុំវិញពិភពលោក ដែលសុទ្ធតែបានបង្ហាញថា ពិភពលោកនឹងទទួលរងនូវបញ្ហាប្រែប្រួលអាកាសធាតុខ្លាំងក្នុងពេលខាងមុខ។​ បើយោងតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រជាង ៦ ០០០ នាក់ មកពី ៤០​ ប្រទេសនៅជុំវិញពិភពលោក សុទ្ធតែបានអះអាងដូចគ្នាថា​ កម្តៅពិភពលោកអាចនឹងកើនឡើង ១,៥ សង្សាសេ បន្ថែមទៀតលើកម្តៅធម្មតាដូចក្នុងពេលបច្ចុប្បន្ននេះ។ ហើយនៅពេលដែលកម្តៅឡើងខ្លាំងនោះពិភពលោកទាំងមូលត្រូវប្រឈមនឹងបញ្ហាធម្មជាតិជាច្រើនដូចជា គ្រោះរាំងស្ងួត ព្យុះភ្លៀង កម្រិតទឹកសមុទ្រកើនឡើងខ្ពស់ ហើយសូម្បីតែដុំទឹកកកនៅតំបន់ភ្នំទឹកកកធំៗក៏អាចរលាយ និងបង្កឲ្យមានទឹកជំនន់ដែរ។ ដូចនេះក្នងរយៈពេល ១២ ឆ្នាំ ចុងក្រោយនេះពិភពលោកទាំងមូលត្រូវតែពួតដៃគ្នាប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុឲ្យម៉ឺងម៉ាត់បំផុត បើមិនដូចនោះទេពិភពលោកទាំងមូលនឹងប្រឈមជាមួយបញ្ហាធម្មជាតិខ្លាំងបំផុតនៅពេលអនាគត៕ អត្ថបទ៖ ភក្តី

    October 27, 2018