សង្គម

ក្រសួងបង្ហាញ App ទូរស័ព្ទថ្មី សម្រាប់ឲ្យយើងគ្រប់គ្នាជួយរាយការណ៍ពីទីតាំងមានផ្លូវខូច ដើម្បីឲ្យក្រសួងទៅជួសជុល

BY
Khmernote Media
November 1, 2018

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ នេះ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបររថយន្តធុនធ្ងន់ នៅអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីកម្មវិធីទូរស័ព្ទថ្មីមួយមានឈ្មោះថា Road Care App ដែលអាចទាញយកមកប្រើប្រាស់បាននៅលើទូរសព្ទដៃបាន ហើយកម្មវិធីនេះអាចឱ្យប្រជាពលរដ្ឋថតរូបភាពជង្ហុគសំបុកមាន់នានា ផ្ញើមកក្រុមការងារបច្ចេកទេសក្រសួង ហើយក្រោយមកក្រុមការងារក្រសួងនឹងចុះត្រួតពិនិត្យ និងជួសជុលភ្លាមៗ ដើម្បីបង្ការកុំឱ្យរីករាលដាលកាន់តែធំ ដែលអាចបង្កគ្រោះថ្នាក់ចរាចរដល់អ្នកធ្វើដំណើរ។ កម្មវិធី Road Care App នេះគ្រោងនឹងដាក់ឱ្យប្រើប្រាស់នៅមុនដំណាច់ ឆ្នាំ២០១៨ខាងមុខ៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ចូន

 

Share This Post: