សង្គម

អ្នករស់នៅខណ្ឌដង្កោ ត្រៀមទឹកទុកឲ្យហើយ ខានស្អែករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងផ្អាកទឹកបណ្តោះអាសន្ននៅលើផ្លូវទាំងនេះ

BY
Khmernote Media
October 30, 2018

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅយប់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងកាត់តភ្ជាប់បំពង់ចែកចាយទឹកថ្មីទំហំ ១៦០មម នៅលើផ្លូវលេខ ៦០d-១៥ ចាប់ពីផ្លូវលេខ ៦០d ដល់ផ្លូវលេខ៦០d-១៦ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង២០ និង០០នាទីយប់ រហូតដល់ម៉ោង២៤ និង០០នាទី ហើយការតភ្ជាប់នោះអាចធ្វើឲ្យគុណភាពទឹកមានភាពល្អក់កករក្នុងរយៈពេលខ្លី ក្រោយពេលកាត់ភ្ជាប់បំពង់ទឹកថ្មីរួច៕

អត្ថបទ៖ សេម

Share This Post: