- Khmernote Media
- អន្តរជាតិ
ខេត្តព្រះសីហនុ៖ កាលពី វេលាម៉ោង៤ និង៣០រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ មានជនជាតិចិនម្នាក់ ភេទប្រុស បានទៅរាយការណ៍នៅប៉ុស្តិ៍នគរបាលសង្កាត់លេខ២ ថា មិត្តភក្តិរបស់គេត្រូវបានជនជាតិចិនមួយក្រុម ចាប់ឃុំខ្លួនទុកនៅក្នុងបន្ទប់មួយនៃផ្ទះសំណាក់តុងហ្វាង ដើម្បីបង្ខាំងជម្រិតទារប្រាក់ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង បានចុះកិច្ចប្រតិបត្តិការណ៍រំដោះបានជនរងគ្រោះ ០១នាក់ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ។ សមត្ថកិច្ចបានបានអោយដេឹងថា ជនរងគ្រោះឈ្មោះ YUAN MAORONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិ ចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅ
October 23, 2018 - PR
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនទ្រូម៉ាន់នី បានប្រកាសបើកសម្ពោធ TrueMoney Store នៅ AEON2 ជាផ្លូវការអមជាមួយកម្មវិធីចែកសំបុត្រកុន និងចាប់រង្វាន់ទូរសព្ទ iPhoneXS សេរីចុងក្រោយបង្អស់ ដែលបានធ្វើឲ្យយុវវ័យចាស់ក្មេងប្រុសស្រីជាច្រើននាក់ នាំគ្នាតម្រង់ជួរតម្លើង និងដាក់លុយប្រើកម្មវិធីទ្រូម៉ាន់នីក្នុងទូរសព្ទដៃ។ ក្នុងរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះ ចំនួនមនុស្សតម្រង់ជួរនៅដាក់លុយក្នុងកម្មវិធីទ្រូម៉ាននីមានប្រមាណជិតមួយពាន់នាក់ ដែលបានដណ្តើមគ្នារង់ចាំទទួលយកការផ្តល់ជួនពិសេសនេះចាប់តាំងពីផ្សារមិនទាន់បើកទ្វារមកម្លេះ។ ប្អូនប្រុសឡុង សាម៉េតធី ម្ចាស់គណនីឈ្មោះ ឡុង សុមេធា ដែលជានិស្សិតនៅវិទ្យាស្ថាន CamEd ផ្នែកគណនេយ្យ ឆ្នាំទី៣ ដែលមានអសយដ្ឋានម្តុំសន្ធរមុក ដែលជាអ្នកឈ្នះរង្វាន់ធំ iPhone XS បាននិយាយថា៖ «
October 23, 2018 - កីឡា
ក្នុងកំឡុងពេលក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបោះជំរុំហ្វឹកហាត់នៅឯទីក្រុងបាងកកប្រទេសថៃនេះ តាមពត៌មានផ្លូវការពីគ្រូបង្វឹកផ្ទាល់របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានឲ្យដឹងថា៖ ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងមានការប្រកួតមិត្តភាពដ៏ទៅ 3 ប្រកួតនៅក្នុងកំឡុងពេលបោះជំរុំហ្វឹកហាត់នេះ។ ក្នុងព្រឹកថ្ងៃទី 23 ខែតុលានេះគឺជាការហ្វឹកហាត់លើកទី 2 របស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលបន្ដធ្វើឡើងនៅក្នុងកីឡដ្ឋាន Phuti Anan Stadium ដែលជាកីឡដ្ឋានរបស់ក្លឹប Rachanavy ហើយក្លឹបមួយនេះសព្វថ្ងៃកំពុងប្រកបអាជីពនៅក្នុងលីគកំពូលហ្វូតសាលរបស់ព្រះរាជាណាចក្រថៃ។ ការប្រកួតមិត្តភាពរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានឹងធ្វើឡើងដូចជា៖ 1. ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា vs ក្លឹប Rachanavy FC នៅឯកីឡដ្ឋាន Phuti Anan Stadium នៅថ្ងៃទី 24 ខែតុលា 2018 វេលាម៉ោង 3:00រសៀល 2. ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជា
October 23, 2018 - កីឡា
នារសៀលថ្ងៃច័ន្ទទី 22 នេះក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាបានធ្វើការហ្វឹកហាត់ជាលើកដំបូងនៅឯទីលាន Phuti Anan Stadium ក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះគឺជាការហ្វឹកហាត់នៅឯក្រៅប្រទេសជាលើកដំបូងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដើម្បីសម្របខ្លួនលើទីលាននិងត្រៀមលក្ខណៈសម្រាប់ការប្រកួតពានរង្វាន់ថ្នាក់អាស៊ាន AFF Futsal Championship 2018 នាពេលខាងមុខនេះ។ ខាងក្រោមនេះគឺជាទិដ្ឋភាពទាំងស្រុងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជាដែលកំពុងធ្វើការហ្វឹកហាត់នៅឯទីលាន Phuti Anan Stadium ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បុត្រ អត្ថបទទាក់ទង ទិដ្ឋភាពហ្វឹកហាត់ថ្ងៃដំបូងរបស់ក្រុមជម្រើសជាតិហ្វូតសាលកម្ពុជានៅឯទីលាន PHUTI ANAN ប្រទេសថៃ ខ្សែការពារ MARQUINHOS ជូនពរឲ្យ BARCELONA និង… CHELSEA គ្រោងរៀបចំឯកសារបន្ដកុងត្រាជាមួយនឹង
October 22, 2018 - សង្គម
ក្រោយពីទូក ង វែងជាងគេ ឈ្មោះថា “កម្ពោជិកបុត្តាខេមរាតរី” ដែលទើបតែសាងសង់រួចរាល់ និងសាកល្បងអុំជាលើកដំបូងនោះ។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីសាសនាសុំទូក ង ចេញពីទួលបារាយណ៍អណ្តែត ទៅតម្កល់ទុកនៅអ្នកលឿងត្រើយខាងកើត ក្នុងស្រុកពាមរក៍ ដើម្បីត្រៀមឲ្យគណៈកម្មការ World Guinness Record ចុះមកពិនិត្យមើលដើម្បីវាយតម្លៃក្នុងការដាក់ទូក ង វែងជាគេនៅក្នុងកំណត់ត្រាពិភពលោកនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។ យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រៅពីទូក ង
October 22, 2018 - សង្គម
យោងតាមការបញ្ជាក់ពីស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េឱ្យបានជ្រាបថា ក្នុងគោលបំណងចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំង ដើម្បីអនុវត្តយន្ដការបង្ខិតសេវាឱ្យគៀកជិតប្រជាពលរដ្ឋខ្មែរកាន់តែទូលំទូលាយ ស្ថានឯកអគ្គរាជទូតកម្ពុជាបានសហការជាមួយ មជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងអ៊ីនឆន់ នឹងចុះផ្ដល់សេវាពន្យាសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ និងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ នៅថ្ងៃអាទិត្យទី២៨ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងអ៊ិនឆន់ ដែលមានអាសយដ្ឋាន 인천광역시 남동구 호구포로 220 명진프라자 ជាន់ទី១២ ចាប់ពីម៉ោង ១៣ និង០០ ដល់ម៉ោង ១៧ និង០០ រសៀល។ គួរបញ្ជាក់ដែរថា
October 22, 2018 - អន្តរជាតិ
ថៃ៖ ភ្ញៀវទេសចរណ៍ពីរនាក់ប្រឈមនឹងការជាប់គុករហូតដល់ទៅ១០ឆ្នាំ បន្ទាប់ពីពួកគេបាននាំគ្នាយកស្រ្ពាយទៅបាញ់លើជញ្ជាំងបុរាណ ដែលអាយុជាង ៨០០ ឆ្នាំ នៅក្នុងប្រទេសថៃ។ ភ្ញៀវទេសចរណ៍ទាំង០២នាក់នេះមានឈ្មោះថា Lee Furlong ជនជាតិអង់គ្លេស និងម្នាក់ទៀតមានឈ្មោះថា Brittney Schneider ជនជាតិកាណាដា ហើយពួកគេមានអាយុ ២៣ ឆ្នាំដូចគ្នា។ តាមរយៈវីដេអូដែលថតបានដោយកាមេរ៉ាសុវត្ថិភាពបានបង្ហាញថា នៅម៉ោងប្រមាណជា ៤ ព្រឹក ពួកគេបាននាំគ្នាយកស្រ្ពាយទៅបាញ់លើជញ្ជាំងបុរាណនោះ ដោយសរសេរឈ្មោះមិត្តស្រីរបស់ពួកគេ។ លុះព្រឹកឡើងបន្ទាប់ពីពិនិត្យឃើញសកម្មភាពដូចនេះ ទើបប៉ូលិសបានទៅចាប់ខ្លួនពួកគេដល់សណ្ឋាគារក្នុងខេត្ត Chiang Mai តែម្តង។ យោងទៅតាមច្បាប់ក្នុងប្រទេសថៃ ពួកគេត្រូវពិន័យជាប្រាក់ចំនួន ១ លានបាត (៣០,៦៧០ ដុល្លាអាមេរិក)
October 22, 2018 - អន្តរជាតិ
ប្រហិតសាច់ក្ដាមគឺជាអាហារដ៏ពេញនិយមមួយ ដែលគេអាចញ៉ាំវាផ្ទាល់ក៏បាន ឬយកវាទៅបន្ថែមជាមួយនឹងមុខម្ហូបផ្សេងទៀតក៏បាន។ ជាទូទៅបើយើងធ្វើការប្រៀបធៀបអំពីតម្លៃរបស់ប្រហិតសាច់ក្ដាម ជាមួយនឹងក្តាមស្រស់វិញគឺប្រហិតសាច់ក្ដាមមានតម្លៃថោកជាងក្ដាមស្រស់ឆ្ងាយណាស់។ ចុះបើក្តាមស្រស់ថ្លៃទៅហើយនោះ ហេតុអ្វីបានជាពេលគេយកវាទៅច្នៃធ្វើជាប្រហិតមានតម្លៃថោកទៅវិញ? តើប្រហិតសាច់ក្តាមពិតជាធ្វើពីក្តាមស្រស់មែនឬយ៉ាងណា? បើយោងតាមវីដេអូមួយដែលចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច Businessinsider បានបង្ហាញថា ការពិតប្រហិតសាច់ក្ដាមនេះ បានធ្វើឡើងពីគ្រឿងផ្សំមួយចំនួនដូចជា៖ + ម្សៅ + ស្ករ + ស៊ុតពណ៌ស + គ្រឿងដែលមានរស់ជាតិដូចសាច់ក្តាម លោកអ្នកអាចទស្សនាវីដេអូដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider
October 22, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹបអធិរាជសរ Real Madrid ត្រូវបានខ្សែការពារ Marquinhos ដែលជាមិត្តរួមក្រុមរបស់ Neymar ជូនពរឲ្យសំណាងល្អក្នុងការតាមប្រមាញ់ Neymar ពិក្លឹបអ្នកមានបារាំង PSG។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Goal បានឲ្យដឹងថា៖ មានសារពត៌មានជាច្រើនបានចុះផ្សាយថាក្លឹបយក្សរបស់អេស្ប៉ាញទាំងពីរកំពុងមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Neymar ត្រលប់មកកាន់ទឹកដីអេស្ប៉ាញវិញ ប៉ុន្ដែពត៌មានទាំងអស់នោះត្រូវបាន Neymar ច្រានចោល ហើយចាត់ទុកពត៌មានដែលបានចេញផ្សាយនោះគឺជាពត៌មានក្លែងក្លាយ។ កាលពីរាត្រីថ្ងៃសៅរ៍នេះខ្សែប្រយុទ្ធ Neymar បានអវត្តមានជាមួយនឹងក្លឹប PSG នៅក្នុងការប្រកួតលីគកំពូលរបស់បារាំង ដោយ Neymar ប្រាប់ថារូបនេះសុំពេលសម្រាក ប៉ុន្ដែក្នុងកំឡុងពេលសម្រាករបស់ Neymar នោះគេសង្កេតឃើញ Neymar
October 22, 2018 - អន្តរជាតិ
ម៉ាឡេស៊ី៖ សម្រាប់ក្រុមក្មេងស្ទាវមួយចំនួនពេលដើរលេងម្តងៗគេសង្កេតឃើញថា ពួកគេតែដាក់កូនកាំបិត ដាវ ពូថៅ ឬអាវុធផ្សេងៗជាប់ខ្លួនជានិច្ច ក្រោមហេតុផលថា ពួកគេរក្សាអាវុធទាំងនោះ ដើម្បីទុកការពារខ្លួនក្រែងមានអ្នកណាម្នាក់ចង់វាយប្រហារពួកគេ។ យ៉ាងណាក្តី ការអះអាងនេះគ្រាន់តែជាលេសដោះសាររបស់ពួកគេប៉ុណ្ណោះ ដ្បិតពួកគេចង់ប្រើប្រាស់អាវុធទាំងនោះក្នុងគោលបំណងផ្សេងទៀត។ ដើម្បីដេញជើងក្រុមជនខិលខូចទាំងនេះម៉ាឡេស៊ីបានចេញច្បាប់ថ្មីមួយ ដោយកំណត់ថា ជនណាដែលដាក់យកអាវុធខុសច្បាប់តាមខ្លួនដូចជាដាក់នៅក្នុងកាបូបស្ពាយ ឬនៅក្នុងរថយន្តជាដើម អាចប្រឈមនឹងការជាប់គុករហូតដលទៅ ១០ ឆ្នាំ និងពិន័យជាប្រាក់យ៉ាងច្រើនទៀតផង។ ហើយអាវុធទាំងនោះរួមមាន៖ ១. កូនកាំបិតស្នៀត ឬកាំបិតប្រភេទជាអាវុធគ្រប់ប្រភេទ ២. ដាវតូច ធំ វែង ខ្លីគ្រប់ប្រភេទ ៣. ពូថៅតូចធំដែលសម្រាប់ប្រើជាអាវុធ ៤. ស្នាប់ដៃ ៥.
October 22, 2018









