សង្គម

អស្ចារ្យ! ទូក ង វែង​ជាង​គេ​លើ​ពិភពលោក របស់ខេត្តព្រៃវែង សូម្បីតែច្រវាអុំក៏រំលេចដោយទង់ជាតិខ្មែរ

BY
Khmernote Media
October 22, 2018

ក្រោយពីទូក ង វែងជាងគេ ឈ្មោះថា​ “កម្ពោជិកបុត្តាខេមរាតរី”  ដែលទើបតែសាងសង់រួចរាល់ និងសាកល្បងអុំជាលើកដំបូងនោះ។ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ នេះឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីសាសនាសុំទូក ង ចេញពីទួលបារាយណ៍អណ្តែត ទៅតម្កល់ទុកនៅអ្នកលឿងត្រើយខាងកើត ក្នុងស្រុកពាមរក៍ ដើម្បីត្រៀមឲ្យគណៈកម្មការ World Guinness Record ចុះ​មក​ពិនិត្យមើល​ដើម្បី​វាយតម្លៃ​ក្នុង​ការ​ដាក់​ទូក ង វែង​ជា​គេ​នៅ​ក្នុង​កំណត់ត្រា​ពិភពលោក​នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខ។

យ៉ាងណាមិញអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ ក្រៅពីទូក ង ​ “កម្ពោជិកបុត្តាខេមរាតរី” ដែលត្រៀមដាក់បំបែកឯតទគ្គកម្មពិភពលោក សូម្បីតែច្រវាអុំទូក ង នេះ ក៏មានការច្នៃប្រឌិត ដោយច្រវាអុំទូក ដាក់ផ្គុំគ្នា រំលេចចេញជារូបរាងទង់ជាតិព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកផងដែលថា ទូក ង ​ “កម្ពោជិកបុត្តាខេមរាតរី” មាន​ប្រវែង​ ៨៥,៥​ម៉ែត្រ ដោយ​ផ្ទុក​បានមនុស្ស​ចំនួន ​១៧៩​នាក់​៕

 

 

 

Share This Post: