សង្គម

បើមិនចង់មានបញ្ហាទេ កុំបង្ហោះរូបភាពទាំងនេះចូលក្នុងបណ្តាញសង្គមឲ្យសោះ

BY
Khmernote Media
October 24, 2018

បច្ចុប្បន្ននេះការថតរូប និងបង្ហោះចូលទៅក្នុងបណ្តាញសង្គមកំពុងទទួលបានការចាប់អារម្មណ៍ និងពេញនិយមខ្លាំងបំផុតក្នុង ចំណោមអ្នកញៀននឹងការប្រើប្រាស់បណ្តាញសង្គមមួយចំនួនធំ។ ពួកគេបានបង្ហោះរូបស្ទើរតែគ្រប់សកម្មភាពប្រចាំថ្ងៃរបស់ពួកគេ តាំងពីសកម្មភាពពេលព្រឹក រហូតល់ដល់ម៉ោងចូលគេងជាដើម។ យ៉ាងណាក្តីក្រុមអ្នកវិភាគសង្គមជាច្រើនបានលើកឡើងថា រូបថត និងកម្មភាពមួយចំនួនមិនគួរត្រូវបានគេយកមកបង្ហោះក្នុងបណ្តាញសង្គមឡើយ ព្រោះថាវាជារឿងមិនសមរម្យ អសីលធម៌ ឬអាចផ្តល់គុណវិប្បត្តិផ្សេងៗដល់ម្ចាស់រូបនោះផ្ទាល់តែម្តង។ ហើយសកម្មភាពទាំងនោះរួមមាន៖

៨: ទំនាក់ទំនងស្នេហាស៊ីជម្រៅ៖ មិនគួរសរសេរទាក់ទងនឹងរឿងលើគ្រែ និងរឿងឯកជនរបស់ដៃគូនោះទេ ព្រោះវាធ្វើឲ្យបាត់បង់ភាពជឿជាក់ និងការគោរពគ្នា

៧:រូបថតថើបគ្នា៖ មនុស្សភាគច្រើនគិតថា វាមានមិនសូវល្អក្នុងការបង្ហាញពីភាពស្និតស្នាលរបស់អ្នកជាសាធារណៈ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់មិត្តភក្តិអត់លិតរបស់អ្នកផងដែរ។ អ្នកជំនាញនិយាយថា គូស្នេហ៍ចូលចិត្តថតរូបង្ហោះនៅលើបណ្តាញសង្គម តែងតែមានអារម្មណ៍មិនសូវល្អពីទំនាក់ទំនងស្នេហារបស់ពួកគេ និងមានការសង្ស័យដៃគូរបស់ខ្លួនថែមទៀតផង។

៦: រូបថត Selfie ក្នងពិធីបុណ្យសព៖ កន្លែង និងកម្មវិធីខ្លះទាមទារឲ្យបង្ហាញការគោរពខ្ពស់ ហេតុដូច្នេះហើយអ្នកមិនគួរថតរូបសើចញញឹមនៅក្នុងពិធីបុណ្យសពនោះទេ

៥: សកម្មភាពខុសច្បាប់៖ ប្រសិនបើអ្នកធ្វើរឿងខុសច្បាប់ ហើយថតរូបបង្ហោះអួតគេនៅលើបណ្តាញសង្គម នោះអ្នកនឹងប្រឈមការចាប់ខ្លួនមិនខាន។

៤: ទីតាំងរបស់អ្នក៖ យើងដឹងហើយថា ស្មាតហ្វូនរបស់យើងគ្រប់គ្នាមានប្រព័ន្ធ GPS ដែលអាចបង្ហាញទីតាំងរបស់អ្នកបាន។ វាជាការល្អដែលមិត្តភក្តិ និងក្រុមគ្រួសារដឹងថា ឥលូវយើងនៅទីណា ប៉ុន្តែប្រសិនបើអ្នកចង់ការពារខ្លួនពីក្រុមមិនល្អតាមអិនធើណេត គួរណាបិទកម្មវិធី GPS ចោលទៅ។

៣: ផែនការដើកំសាន្ត៖ ការបង្ហោះនៅលើបណ្តាញសង្គមបង្ហាញពីទីតាំងដែលយើងសម្រាកលំហែ គឺជារឿងខុសឆ្គងដ៏ធំមួយ ព្រោះអ្នកមិនដឹងថា តើនរណាខ្លះបានឃើញព័ត៌មានដែលយើងបង្ហោះនោះទេ ហើយគេអាចនឹងឆ្លៀតឱកាសចូលផ្ទះរបស់អ្នកលួចទ្រព្យសម្បត្តិបាន។ ប្រសិនបើអ្នកចង់ចែករំលែកដំណើរកំសាន្តរបស់អ្នកមែននោះ គួរណាចាំត្រលប់មកវិញចាំចែករំលែកទើបវាមានសុវត្ថិភាព។

២: ព័ត៌មានលំអិតទាក់ទងនឹងរឿងផ្ទាល់ខ្លួន៖ ពេលខ្លះ ដោយសារតែយើងសប្បាយចិត្តយើងជោគជ័យរបស់យើងដូចជា ទទួលបានប័ណ្ណបើកបរលើដំបូង ឬក៏ទើបនឹងទិញផ្ទះក្នុងក្តីស្រម៉ៃ យើងប្រាកជាចែករំលែកភាពសប្បាយរីករាយនោះទៅដល់មនុស្សគ្រប់គ្នាភ្លាម។ ប៉ុន្តែកុំភ្លេចថា ព័ត៌មានផ្សេងផ្ទាល់ខ្លួន ដែលបានបង្ហោះនៅលើបណ្តាញអនឡាញ វាជាដូចផ្តល់ហានិភ័យដល់ខ្លួនអញ្ចឹង។ ដូច្នេះឯកសារផ្សេងៗដូចជា អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន សំបុត្រយន្តហោះ ព័ត៌មានទាក់ទងនឹងអចលនទ្រព្យ និងឯកសារផ្សេងៗ មិនគួរបង្ហោះឡើយ។

១: របស់មានតម្លៃ៖ យើងដឹងហើយថា ការបង្ហោះរូបភាពបង្អួតរបស់មានតម្លៃនៅលើបណ្តាញសង្គម វាមិនមានសុវត្ថិភាពនោះទេ ដូចបង្ហាញឲ្យចោរបានឃើញរបស់អ្នកនោះអញ្ចឹង។

ភក្តី

ប្រភព​៖ brightside

 

Share This Post: