- Khmernote Media
- អន្តរជាតិ
សិង្ហបុរី៖ ជាធម្មតាកន្លែងចាក់សំរាមគឺជាកន្លែងកខ្វក់ ដែលគ្មានអ្នកអាចទៅដើរកំសាន្តនៅទីនោះបានទេ។ យ៉ាងណាក្តី សម្រាប់នៅក្នុងប្រទេសសិង្ហបុរីឯណោះវិញត្រូវបានគេរកឃើញថា មានកន្លែងចាក់សំរាមល្អបំផុតរហូតគេអាចទៅថតរូប និងដើរកំសាន្តនៅតំបន់នោះបានទៀតផង។ បើតាមម្ចាស់គណនី Facebook មានឈ្មោះថា Nas Daily ដែលគាត់បានចុះកន្លែងចាក់ សំរាមនៅក្នុងប្រទេសសិង្ហបុរីនោះ គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបានយករឿងទាំងនោះទៅចែកចាយក្នុងបណ្តាញសង្គមទៀតផង។ នៅក្នុងប្រទេសសិង្ហបុរីកាកសំណល់ទាំងអស់ត្រូវបានគេកែច្នៃក្នុងរោងចក្រ និងកិនឲ្យក្លាយទៅជាផះរួចជាស្រេចមុននឹងយកទៅចាក់ចោល។ ហើយកន្លែងចាក់កាកសំណល់ដែលគេកិនរួចនោះទៀតសោធ គឺត្រូវបានគេចៃ្នឡើងដោយរៀបចំជីកស្រះទឹកដ៏ធំមួយស្ថិតនៅលើផ្ទៃដី ៣,៥ ហិចតា ហើយនៅតំបន់ចាក់សំរាមនោះ គ្មានក្លិនស្អុយ មានរុក្ខជាតិ និងសត្វរស់បានជាធម្មតា ហើយវាត្រូវបានគេរៀបចំយ៉ាងស្អាតរហូតគេអាចទៅថតរូប និងដើរកំសាន្តនៅទីនោះបានទៀតផង។ លោកអ្នកអាចទស្សនាទិដ្ឋភាពកន្លែងចាក់សំរាមនៅក្នុងប្រទេសសិង្ហបុរី តាមរយៈវីដេអូដូចខាងក្រោម៖ https://www.facebook.com/nasdaily/videos/709817092719467/ អត្ថបទ៖ ភក្តី ប្រភព៖ nextshark
October 17, 2018 - អន្តរជាតិ
ចិន៖ ស្ត្រីម្នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្នែកភ្លាមៗ ក្រោយពីនាងបានចំណាយពេល៧ថ្ងៃមើលរឿងភាគចិនដ៏ល្បីមួយតាមកុំព្យូទ័រ។ នារីជាជនរងគ្រោះមានឈ្មោះថា Ting រស់នៅក្នុងប្រទេសចិន។ កាលពីថ្ងៃទី០១ ខែតុលា កន្លងទៅក្នុងប្រទេសចិនមានពិធីបុណ្យជាតិ រួមជាមួយនឹងថ្ងៃសម្រាកចុងសប្តាហ៍ ដែលអាចធ្វើឲ្យស្រ្តីរងគ្រោះអាចមានពេលឈប់សម្រាកជាប់គ្នារហូតដល់ទៅ ៧ ថ្ងៃ។ ក្នុងពេលឈប់សម្រាកដ៏វែងនេះ នាងមិនបានទៅកំសាន្តនៅទៅណាទេគឺនាងបានយករឿងភាគដ៏ល្បីមួយរបស់ចិនមកមើលនៅផ្ទះគឺរឿង The Story of Yanxi Palace ។ រឿងភាគនេះមានចំនួន ៧០ ភាគ ដែលក្នុងមួយភាគមានរយៈពេលប្រមាណជា ៤៥ នាទី ។ ស្ត្រីរងគ្រោះបានចំណាយជាច្រើនម៉ោង ដើម្បីមើលបញ្ចាប់រឿងនេះត្រឹមរយៈពេល ៧ ថ្ងៃ ដោយនាងមានពេលសម្រាកតិចតួចប៉ុណ្ណោះក្នុងមួយថ្ងៃៗ។ ក្រោយពេលបញ្ចប់រឿងភាគមួយនេះ
October 17, 2018 - កីឡា
ខ្សែបម្រើស្លាប Angel Di Maria បានបង្ហើបឲ្យដឹងថា៖ រូបគេអាចនឹងត្រលប់ទៅកាន់លីគកំពូល Premier League នៅក្នុងរដូវកាលក្រោយ បន្ទាប់ពីខ្សែបម្រើស្លាបរបស់ក្លឹបអ្នកមានបារាំង PSG រូបនេះចាកចេញពីលីគកំពូល Premier League កាលពីឆ្នាំ 2015 កន្លងទៅ។ ខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីនរូបនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការចាកចេញពីលីគកំពូលបារាំងត្រលប់ទៅកាន់លីគកំពូលអង់គ្លេស Premier League វិញ បន្ទាប់ពីកុងត្រារបស់ខ្សែបម្រើស្លាបរូបនេះខិតជិតដល់ការបញ្ចប់កុងត្រាជាមួយនឹង PSG។ បច្ចុប្បន្ននេះកីឡាករ Angel Di Maria បានទាមទារប្រាក់ឈ្នួលពលកម្មពីក្លឹបអង់គ្លេសណាដែលចង់បានរូបនេះក្នុងតម្លៃ 200,000ផោន ក្នុងមួយសប្ដាហ៍ ហើយប្រសិនបើរូបគេទទួលបានប្រាក់ឈ្នួលពលកម្មដូចអ្វីដែលគេទាមទារនោះ គឺវាស្ថិតនៅក្នុងជម្រើសដ៏ល្អមួយក្នុងការត្រលប់ទៅកាន់លីគកំពូល Premier League
October 16, 2018 - បច្ចេកវិទ្យា
នៅថ្ងៃទី១៦ ខែតុលា នេះ ក្រុមហ៊ុនអេឡិចត្រូនិកដ៏ល្បីរបស់ចិន Huawei នឹងធ្វើការប្រកាសជាផ្លូវការកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនត្រកូល Mate 20 នៅឯទីក្រុង London ចក្រភពអង់គ្លេស។ ខណៈពេលវេលាប្រកាសជាផ្លូវការមិនទាន់មកដល់ផង ស្រាប់តែមានវីដេអូមួយបង្ហាញពីការបើកប្រអប់ Mate 20 Pro បាត់ទៅហើយ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Huawei Mate 20 Pro នឹងប្រើប្រាស់បច្ចេកវិទ្យាស្គែនក្រយ៉ៅដៃលើអេក្រង់ នៅលើអេក្រង់ទំហំ 6.9-inch កញ្ចក់ AMOLED មាន RAM ទំហំ 6GB និង 8GB ដើរដោយប្រព័ន្ធប្រតិបត្តិការ
October 16, 2018 - PR
កាន់តែអ៊ូអរហើយពេលនេះក្នុងកម្មវិធី BOOSTRONG TOP MOUNTAIN MUSIC ON FIRE នៅដែនដីពពកវិលបូកគោ ថ្ងៃទី២៨ ខែតុលា ២០១៨ ខាងមុខនេះ។ បើតាមព័ត៌មានពីអ្នកគ្រប់គ្រង និងរៀបចំកម្មវិធី ប៊ូសស្ត្រង នៅលើភ្នំបូកគោនាថ្ងៃខាងមុខនេះបានឲ្យដឹងថា “ឥឡូវមានអ្នកចូលរួមចុះឈ្មោះលើស មួយពាន់នាក់ហើយ ដែលមានទាំងការចុះឈ្មោះលើ ការរត់ប្រណាំងអន្តរជាតិពាក់កណ្ដាល ម៉ារ៉ាតុង ការប្រណាំងកង់អន្តរជាតិ និងការបោះជំរុំរាប់រយតង់ផងដែរ ហើយក្នុងនោះដែរក៏មានក្រុមសិស្សនិស្សិតប្រមាណរាប់រយនាក់ ដែលបានមកចុះឈ្មោះមិនចាញ់បណ្ដាក្រុមផ្សេងៗទេ។” តាមការផ្ដល់ព័ត៌មាននេះដែរបានបន្ថែមទៀតថា នៅរាត្រីថ្ងៃអាទិត្យ ទី ២៨ តុលានោះក៏នឹងមានការប្រគំតន្ត្រីដ៏ធំកក្រើក រាំលេងសប្បាយកប់កប់លើកំពូលភ្នំពពកវិល ដែលអ្នកទាំងអស់គ្នាអាចចូលរួមដោយសេរី និងមិនគួរអាក់ខានឡើយ។ សូមបញ្ចាក់ថា
October 16, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ Barcelona នឹងចូលខ្លួនប្រកួតប្រជែងដណ្ដើមខ្សែការពារ Toby Alderweireld ជាមួយនឹងក្លឹបបិសាចក្រហម Mancheter United ដើម្បីទិញខ្សែការពារសញ្ជាតិប៊ែលហ្ស៊ិករូបនេះពីក្លឹបមាន់ខ្នាយមាស Tottenham Hotspur នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះ។ ម្ចាស់ជើងឯកពានរង្វាន់ Laliga រដូវកាលមុននេះសង្ឃឹមថាពួកគេនឹងមានឱកាសនាំយកខ្សែការពារ Matthijs de Ligt ពីក្លឹប Ajax មកដើម្បីបំពេញចន្លោះខ្សែការពារដែលកំពុងខ្វះខាត ប៉ុន្ដែពេលនេះក្លឹបយក្សរបស់អេស្ប៉ាញមួយនេះបានវិលត្រលប់ងាកមករកខ្សែការពារ Toby Alderweireld វិញបន្ទាប់ពី Ajax ទាមទារតម្លៃខ្លួន de Ligt ខ្ពស់ពេកដែលជាហេតុធ្វើឲ្យ Barcelona គិតថាតម្លៃខ្លួននេះគឺទៅរួចនោះទេ។ ក្នុងការចង់បានរបស់ Barcelona រួមជាមួយនឹងក្លឹបបិសាចក្រហម Manchester
October 16, 2018 - កីឡា
នៅវេលាម៉ោង 6:30 ល្ងាចនេះក្រុមជម្រើសជាតិកម្ពុជានឹងមានភារៈកិច្ចថ្មីមួយគឺនឹងត្រូវបើកពហុកីឡដ្ឋានជាតិចាំទទួលស្វារគមន៍ក្រុមភ្ញៀវសិង្ហបុរីក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 នាខែវិច្ឆិកាខាងមុខនេះ។ កាលពីថ្ងៃទី 12 កន្លងទៅក្រុមជម្រើសជាតិកម្ពុជាបានប្រកួតមិត្តភាពស្មើជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតដោយលទ្ធផល 2-2 ក្រោមការដឹកនាំរបស់លោក Felix Dalmas ដែលជាជំនួយការផ្ទាល់របស់លោក Keisuke Honda។ ចំណែកឯថ្ងៃនេះលោក Felix នឹងត្រូវមានភារៈកិច្ចមួយទៀតគឺដឹកនាំក្រុមជម្រើសជាតិកម្ពុជាប៉ះក្រុមជម្រើសជាតិសឹង្ហបុរីនៅល្ងាចនេះ ហើយលោក Felix នឹងត្រៀមប្រើយុទ្ធសាស្រ្ដថ្មីដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជាយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីម្ដងទៀតនៅល្ងាចនេះ។ ក្នុងជំនួបប៉ះគ្នារយៈពេល 5 ឆ្នាំចុងក្រោយនេះគឺក្រុមជម្រើសជាតិកម្ពុជាយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរីបានតែម្ដងតែប៉ុណ្ណោះ ខណៈដែលប្រកួតផ្សេងទៀតគឺកម្ពុជាមិនដែលយកឈ្នះសិង្ហបុរីឡើយ។ ការយកសិង្ហបុរីគឺធ្វើឡើងនៅក្នុងឆ្នាំ 2016 ដែលជាជំនួបចុងក្រោយកម្ពុជាប៉ះសិង្ហបុរី ដែលពេលនោះលោក Lee Tae
October 16, 2018 - សង្គម
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ប្រេងសាំងធម្មតាបានកើនឡើងក្នុងមួយលីត្រមានតម្លៃ ៤,២៥០រៀល ចំណែកឯប្រេងម៉ាស៊ូតវិញបានហក់ឡើងដល់មួយលីត្រមានតម្លៃ ៤,១៥០រៀលជិតស្មើរតម្លៃប្រេងសាំងធម្មតា ហើយតម្លៃនេះមានការឡើងថ្លៃបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រតម្លៃ៤,២០០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រម្លៃ ៤,០០០រៀល៕ អត្ថបទ៖ សេម
October 16, 2018 - PR
រ៉េនទ្រីដែលបកប្រែជាភាសាខ្មែរថា ដើមចន្ទគីរី ជាការិយាល័យអភិវឌ្ឃបែបប៊ូទិកដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានក្រុមហ៊ុន និងស្ថាប័នដែលរីកលូតលាស់ លឿនកំពុងប្រារព្ធខួប2ឆ្នាំ។ ដើម្បីអបអរសាទរ ហាងដែលនៅរ៉េនទ្រីផ្តល់ជូនប្រូមូសិនជាច្រើន ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី២១តុលា។ ហាងនំខេក Bloom Café >> ផ្តល់ជូននំខេកធំជាងមុន! Bloom ផ្តល់ជូននំឃេកធំជាងមុនគ្រប់ទំហំទាំងអស់រាល់ការកុម្ម៉ង់ក្នុងសប្តាហ៍ទី៣ តុលានេះ។ លើសពីនេះ សម្រាប់នំឃេកដាក់ក្នុងពែង ២នំតម្លៃត្រឹមតែ៣$ប៉ុណ្ណោះ! ហាងនំBloom ជាហាងដែលទទួលធ្វើនំខេកគ្រប់ប្រភេទ គ្រប់កម្មវិធី និងជប់លៀងទាំងអស់។ ភោជនីយដ្ឋានម្ហូបហុងកុង Village Roast Duck នឹងផ្តល់ជូនការបញ្ចូុះតម្លៃរហូតដល់ ២០%សម្រាប់អាហារពេលល្ងាច។ ភោជនីយដ្ឋានVillage Roast
October 16, 2018 - អន្តរជាតិ
ក្រុមកីឡាបាល់ទាត់ជ្រូកព្រៃរបស់ថៃ ដែលត្រូវបានគេស្គាល់ពេញពិភពលោកក្រោយពីពួកគេបានជាប់នៅក្នុងរូងភ្នំ Tham Luang អស់រយៈជាច្រើនថ្ងៃនោះ ត្រូវបានគេអញ្ចើញចូលរួមក្នុងកម្មវិធីដ៏ល្បីមួយរបស់អាមេរិក ដែលកម្មវិធីនេះគឺជាកម្មវិធីទូរទស្សន៍ “The Ellen Show”របស់អ្នកនាង Ellen Lee DeGeneres។ កន្លងមកកម្មវិធីទូរទស្សន៍នេះអញ្ជើញតែតារាល្បីៗលំដាប់អន្តរជាតិ ឬបុគ្គល ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើពិភពលោកប៉ុណ្ណោះ ដើម្បីចូលរូមជាភ្ញៀវកិត្តិយស និងធ្វើការសម្ភាសន៍ពីបញ្ហាផ្ទាល់ខ្លួនរបស់ពួកគេ។ ដោយឡែកសម្រាប់ក្មេងៗថៃទាំង ១២ នាក់ និងគ្រូបង្វឹករបស់គេវិញ ត្រូវបានគេសាកសួរលំអិតអំពីរបៀប ដែលពួកគេអាចរស់បាននៅក្នុងរូងភ្នំជាច្រើនថ្ងៃដោយគ្មានចំណីអាហារ។ ក្នុងកិច្ចសម្ភាសន៍ដែលមានអ្នកបកប្រែម្នាក់ផងនោះ ពួកគេបានរៀបរាប់ថា ពួកគេបានធ្វើការបួសសួង និងធ្វើសមាធិក ដើម្បីឲ្យពួកគេមានចិត្តស្ងប់ក្នុងការតតាំងជាមួយនឹងរាល់បញ្ហាដែលពួកគេត្រូវប្រឈម។ ការតាំងចិត្តបានស្ងប់ និងមោះមុតនេះហើយ គឺមូលដ្ឋានធ្វើឲ្យពួកគេមានភាពក្លាហាន និងអាចជំនះរាល់បញ្ហាបាន។ ក្នុងកម្មវិធីក៏បានអញ្ជើញកីឡាករបាល់ទាត់ដ៏ល្បីម្នាក់ប្រចាំលីកបាល់ទាត់អាមេរិកគឺកីឡាករ
October 16, 2018









