- Khmernote Media
- កីឡា
ក្រុមជម្រើសជាតិអាហ្សង់ទីននៅតែមានសង្ឃឹមថាខ្សែប្រយុទ្ធ Lionel Messi នឹងត្រលប់មកកាន់ក្រុមជម្រើសជាតិអាហ្សង់ទីនវិញក្នុងពេលឆាប់ៗនេះ ស្របពេលដែលអាហ្សង់ទីនកំពុងស្វែងរកពិធីលេងជាក្រុមឡើយវិញដោយគ្មានវត្តមានខ្សែប្រយុទ្ធ Lionel Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន។ ខ្សែប្រយុទ្ធ Lionel Messi បានអវត្តមានជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទិនបន្ទាប់ពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅប្រទេសរុស្សីបានបញ្ចប់ដោយអាហ្សង់ទីនត្រូវធ្លាក់ចេញពីការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ត្រឹមវគ្គ 16 ក្រុមចុងក្រោយដោយសារតែបារាំង។ នៅក្នុងជំនួបមិត្តភាពកាលពីម្សិលមិញរវាងក្រុមជម្រើសជាតិអាហ្សង់ទិននិងក្រុមជម្រើសអ៊ីរ៉ាក់បានបញ្ចប់ដោយអាហ្សង់ទីនយកឈ្នះអ៊ីរ៉ាក់ដោយលទ្ធផល 4-0 ខណៈដែលក្នុងជំនួបមិត្តភាពនោះគ្មានវត្តមានកំពូលខ្សែប្រយុទ្ធ Lionel Messi ឡើយ។ ទោះបីជាប្រកួតនេះគ្មានវត្តមាន Messi ចូលលេងក៏ដោយ ប៉ុន្ដែលោក Lionel Scaloni បានដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនបង្ហាញទំរង់លេងយ៉ាងល្អ
October 12, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ អាជ្ញាធរចិនបានបំពាក់អំពូលភ្លើង LED នៅតាមគំនូសថ្មើរជើងនៅតំបន់ Bund ក្នុងទីក្រុងសៀងហៃ កាលពីដើមសប្តាហ៍ខែតុលានេះ។ អំពូលភ្លើង LED នៅតាមគំនូសថ្មើរជើងប្រៀបដូចជាភ្លើងស្តុប ដែលត្រូវបានគេប្តូរមកដល់នៅលើផ្លូវថ្នល់ដែរ ដោយវានឹងលោតជាភ្លើងខៀវសម្រាប់ធ្វើដំណើរ និងភ្លើងក្រហមសម្រាប់ឈប់ ដែលផ្តល់ភាពងាយស្រួលទាំងអ្នកបើកបរ និងអ្នកថ្មើរជើង។ ការបំពាក់អំពូលភ្លើង LED ដើម្បីទាក់ទាញអារម្មណ៍ឲ្យថ្មើរជើង និងជាពិសេសនោះសម្រាប់ដើរបណ្តើរឈ្ងោកចុចទូរស័ព្ទបណ្តើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់ ហើយម៉្យាងទៀតដើម្បីឲ្យអ្នកបើកបរងាយស្រួលឃើញអ្នកថ្មើរជើងនៅពេលយប់។ មិនត្រឹមតែបំពាក់អំពូលភ្លើង LED ប៉ុណ្ណោះទេ វាក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពដូចជា បញ្ចេញសម្លេង និងថតវីដេអូទុកជាភស្តុតាង នៅពេលដែលមានសកម្មភាពល្មើសច្បាប់ណាមួយកើតឡើង៕ អត្ថបទ៖ សេម ប្រភព៖ chinaplus
October 12, 2018 - កីឡា
អតីតខ្សែប្រយុទ្ធរបស់ក្លឹបអ្នកមានបុណ្យ Barcelona កីឡាករ Paco Alcacer សុតបញ្ចូលទី 2 គ្រាប់និង 2 ទៀតសុតបញ្ចូលទីដោយ Ramos និង Bartar បញ្ចប់ក្រុមជម្រើសជាតិវ៊ែលដោយលទ្ធផល 4-1 នៅឯទឹកដី Cardiff ប្រទេសវេលស៍កាលពីយប់មិញ។ នៅក្នុងជំនួបមិត្តភាពរវាងក្រុមជម្រើសជាតិវ៊ែលនិងអេស្ប៉ាញកាលពីម្សិលមិញ ពុំមានវត្តមានកំពូលខ្សែប្រយុទ្ធ Gareth Bale របស់ក្លឹបអធិរាជសរ Real Madrid បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិវេលស៍ឡើយ ដោយសារតែខ្សែប្រយុទ្ធសញ្ជាតិវេលស៍រូបនេះពុំទាន់ជាសះស្បើយពីរបួសស្រួលបួលនៅឡើយទេ។ នៅក្នុងជំនួបកាលពីយប់នេះគឺជាការប្រកួតមិត្តភាពសាកជើងកីឡាករចំណូលថ្មីតែប៉ុណ្ណោះ ខណៈដែលក្រុមជម្រើសជាតិទាំងពីរពុំបានដាក់កីឡាករពេញជើងឲ្យចូលប្រកួត។ ទោះបីជាការប្រកួតនេះគឺដាក់សាកសមត្ថភាពកីឡាករចំណូលថ្មីយ៉ាងណាក៏ដោយ ប៉ុន្ដែក្រុមជម្រើសជាតិអេស្ប៉ាញបានបង្ហាញទំរង់លេងល្អមែនទែន ក្រោមការដឹកនាំរបស់លោក Luis Enrique។ ការដឹកនាំរបស់លោក Luis Enrique
October 12, 2018 - កីឡា
ក្រុមគោព្រៃកម្ពុជានឹងបើកទ្វារកីឡដ្ឋានជាតិអូឡាំពិកដើម្បីប្រកួតមិត្តភាពផ្លាស់ប្តូរបទពិសោធន៍ជាមួយនឹងក្រុមជម្រើសជាតិទីម័រខាងកើតនៅវេលាម៉ោង ៦:៣០ ល្ងាចនេះបន្ទាប់ពីបានចាញ់ក្រោមថ្វីជើងក្រុមជម្រើសជាតិម៉ាឡេស៊ីក្នុងលទ្ធផល ៣-១។ ជំនួបបីប្រកួតចុងក្រោយក្នុងការប៉ះគ្នារវាងក្រុមជម្រើសជាតិកម្ពុជានិងក្រុមជម្រើសជាតិទីម័រខាងកើតគឺកម្ពុជាបានយកឈ្នះទាំងបីប្រកួតដែលជំនួបនៅក្នុងឆ្នាំ ២០១៤ កម្ពុជាបានឈ្នះក្នុងលទ្ធផល ៣-២ ក្នុងពានរង្វាន់ AFF Championship 2014 ដែលធ្វើឡើងនៅប្រទេសវៀតណាមនិងសិង្ហបុរីនិងបានយកឈ្នះក្នុងលទ្ធផល ២-០ ក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំ ២០១៦ និងជំនួបចុងក្រោយបានបញ្ចប់ក្នុងលទ្ធផល ៣-២ នៅក្នុងពានរង្វាន់ AFF Championship 2016 ដែលរៀបចំឡើងដោយសហប្រទេសគឺប្រទេសហ្វីលីពីននិងប្រទេសភូមា។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
October 12, 2018 - អន្តរជាតិ
ក្នុងឱកាសជួបជាពិភាក្សាជាមួយអភិបាលខេត្តសៀមរាប កាល ពីថ្ងៃទី១១ ខែតុលា ម្សិលមិញនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា បញ្ហាសោភ័ណភាពទីក្រុងដែលកំពុងមានការអភិវឌ្ឍកាន់តែប្រសើរឡើង វាមិនមែនជាព្រំដែនកំណត់បញ្ចប់ការគិតគូអំពីបរិស្ថាននោះទេ ដរាបណាបញ្ហាសំរាម សំណល់ផ្ទះបាយ ដែលមនុស្សមានតម្រូវការបញ្ចេញចោលជាប្រចាំថ្ងៃនោះ ដូច្នេះ ដើម្បីធានាលើការដោះស្រាយសំណល់ទាំងនោះ ការប្រមូលនិងគ្រប់គ្រងសំរាមក្នុងក្រុងសៀមរាប ត្រូវមានការកំណត់ឲ្យបានច្បាស់លាស់ ទីតាំងចាក់សំរាម ដែលអាចធានាអាយុកាលយូរអង្វែង និង មិនបណ្តាលឲ្យមានផលប៉ះពាល់បរិស្ថានសហគមន៍ប្រជាពលរដ្ឋ ពីព្រោះ សំរាមវាជាបញ្ហាគ្រោះថ្នាក់បំផុត ចំពោះសុខភាពប្រជាពលរដ្ឋដែលរស់នៅជិតទីតាំងចាក់សំរាមនោះ ។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា គោលដៅទាំង៤សង្កាត់ក្នុងក្រុងសៀមរាប
October 12, 2018 - សង្គម
កាលពីពេលកន្លងទៅថ្មីៗនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញបានដាក់អោយប្រើប្រាស់ប្រព័ន្ធចំណតយានយន្តថ្មី ជាមួយម៉ាស៊ីនទូទាត់ប្រាក់ថ្លៃចំណតដោយស្វ័យប្រវត្តិ ដោយតម្រូវឲ្យម្ចាស់យានយន្តធ្វើការទូទាត់ប្រាក់ថ្លៃចំណតមុននឹងចាកចេញពីព្រលាន។ ចំណតយានយន្តថ្មីនេះ ជួយកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ពេលចេញពីព្រលាន និងចំណេញពេលវេលាផងដែរ ប៉ុន្តែចំណតយានយន្តថ្មីនេះ ត្រូវបានចែកជា២ប្រភេទគឺ ចំណតធម្មតា និងច្រកផ្លូវលឿនស្វាយ៖ + ចំណតធម្មតា៖ គឺសម្រាប់ការចតធម្មតា ដោយគិតទៅតាមពេលវេលានៃការចតរបស់យានយន្តនីមួយៗ ប៉ុន្តែបើចតលើពីតារាងពេលវេលា ដែលបានកំណត់ត្រូវបង់ប្រាក់ថែម ១០០០៛ រៀងរាល់ ៣០នាទី រហូតដល់ ១២ម៉ោង។ បើលើស ១២ម៉ោង ត្រូវបង់បន្ថែម ៤០០០៛ ក្នុង១ម៉ោង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉ក មានអត្រាតម្លៃស្មើរថយន្ត។ + ច្រកផ្លូវលឿនស្វាយ៖ ជាច្រកផ្លូវលឿនពិសេសសម្រាប់ដាក់អ្នកដំណើរ ឬឥវ៉ាន់ចុះមួយភ្លែតៗតែប៉ុណ្ណោះ ហើយតម្លៃរបស់វាថ្លៃជាងចំណតធម្មតា ប៉ុន្តែរ៉ឺម៉កពីខាងក្រៅអនុញ្ញាតឲ្យប្រើប្រាស់ច្រកផ្លូវលឿនស្វាយនេះបានត្រឹម១០នាទី ដោយមិនគិតថ្លៃ។
October 12, 2018 - សង្គម
កាលពីពេលកន្លងទៅនេះ វត្តពុទ្ធគីរីវង្ស ស្ថិតនៅខេត្តតាកែវ ដែលកសាងបដិមាព្រះពុទ្ធជាច្រើនអង្គលើភ្នំ ទទួលបានការចាប់អារម្មណ៍ជាច្រើន ជាពិសេសបានទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិឲ្យទៅទស្សនា និងថតរូបកម្សាន្ត។ យ៉ាងណាមិញ ក្រោយវត្តកសាងព្រះពុទ្ធរូបមិនទាន់រួចរាល់ស្រួលបួលផង ស្រាប់តែបង្កភាពមិនពេញចិត្តជាច្រើនពីមហាជន បន្ទាប់ពីមានការចែករំលែកនូវរូបភាពច្រើនសន្លឹកនៅលើបណ្ដាញហ្វេសប៊ុក ពីសកម្មភាព និងកាយវិការមិនសមរម្យជាទីបំផុតរបស់ជនជាតិខ្មែរដែលបានទៅលេង។ ជាក់ស្ដែង ក្នុងរូបភាពនោះ មានបងប្អូនមួយចំនួនបានទៅអង្គុយ និងឈរលើព្រះពុទ្ធរូបយ៉ាងមិនខ្វល់ខ្វាយ។ ខ្លះទៀតបានដើររំលង ឡើងជិះជាន់យ៉ាងព្រហើនជាទីបំផុត មិនត្រឹមតែប៉ុណ្ណោះ ជុំវិញនោះពោរពេញសុទ្ធសឹងតែជាសម្រាមកាកសំណល់រាយប៉ាយយ៉ាងគ្មានសណ្ដាប់ធ្នាប់ គួរឲ្យហួសចិត្ត។ គ្រាន់តែបានឃើញរូបនេះភ្លាម បណ្ដាអ្នកលេងបណ្ដាញហ្វេសប៊ុក នាំគ្នាគ្រវីក្បាល បញ្ចេញអាការៈសោកសៅជាទីបំផុត មិនគួរណាជនជាតិខ្មែរដែលជាពុទ្ធសាសនិក បែរជាធ្វើទង្វើរខ្វះការអប់រំបែបនេះ៕
October 12, 2018 - PR
ភ្នំពេញ ថ្ងៃទី 12 តុលា ឆ្នាំ 2018 ៖ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនទូរស័ព្ទឈានមុខគេមួយនៅកម្ពុជា បានប្រកាសតែងតាំង កញ្ញា Bella Ranne ជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ ។ Bella (បេឡា)មានប្រជាប្រិយភាព និងសន្ទុះនៃការគាំទ្រកាន់តែខ្លាំង បន្ទាប់ពីបាន សម្តែងជាតួឯកស្រីក្នុង រឿងបុពេ្វសន្និវាស ដែលជាខ្សែភាពយន្តភាគថៃ ល្បីកក្រើកបំផុតប្រចាំឆ្នាំ។ កំពូលតារាស្រីរូបនេះ នឹងក្លាយជាឯកអគ្គរដ្ឋទូត កំពូលស្មាតហ្វូន Huawei Nova 3 និង
October 12, 2018 - PR
ភ្នំពេញ៖ ថ្ងៃទី 12 តុលា 2018៖ ក្រុមហ៊ុនសាមសុងបានធ្វើការដាក់បង្ហាញរូបរាងជាផ្លូវការនូវកំពូលស្មាតហ្វូនដ៏ទាក់ទាញត្រកូលA ស៊េរីរបស់ខ្លួនគឺ Samsung Galaxy A7 &A9នៅទីក្រុងកូឡាឡាំពួប្រទេសម៉ាឡេស៊ីកាលពី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ កន្លងទៅនេះដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានកម្ពុជាផងដែរ។ក្នុងព្រឹត្តិការណ៏ដ៏អស្ចារ្យនេះក៏បានផ្តល់សិទ្ធិឲ្យដៃគូផ្សព្វផ្សាយបានឃើញ និងធ្វើតេស្ត ដោយផ្ទាល់ដំបូងគេជាមួយនឹងផលិតផលពិត។ លោក Seungho Choi នាយកគ្រប់គ្រងក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៏ថា «ស្មាតហ្វូនថ្នាក់កណ្តាលត្រកូល Galaxy A របស់ក្រុមហ៊ុន សាមសុង ទទួលបានជោគជ័យយ៉ាងខ្លាំង ហើយសម្រាប់ឆ្នាំ២០១៨នេះ Galaxy A នឹងនៅតែបន្តបង្ហាញខ្លួនទៀតជាមួយរូបរាងថ្មីប្លែក និងកាន់តែពិសេសដែលអាចឆក់យកចិត្តអ្នក ប្រើប្រាស់ ដោយសារតែកំណែប្រែថ្មីដ៏អស្ចារ្យនោះគឺសមត្ថភាពកាមេរ៉ាតែម្តងដែលឆ្នាំនេះ
October 12, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះមានការបែកធ្លាយនូវវីដេអូបង្ហាញសកម្មភាពស្ត្រីម្នាក់បាន យកស្កុតរុំមាត់ និងចងដៃ ចងជើងកូនស្រី ព្រោះតែកូនរពឹសនោះ ទើបនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ម្សិលមិញនេះ ស្រ្តីខាងលើ ត្រូវបានសមត្ថកិច្ច នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍គោកឃ្លាង ដោយអ្វីគួរឲ្យភ្ញាក់ផ្អើលនោះសកម្មភាពទាំងនោះបានកើតឡើងអស់រយៈពេលជាង៦ខែមកហើយ ។ យោងតាមការរៀបរាប់ស្រ្តីជាម្តាយ មានឈ្មោះ សុទ្ធ ធារី អាយុ២៨ឆ្នាំ បានរៀបរាប់ថា កាលពី៦ខែមុនកូនស្រីពៅគាត់មានអាយុ១ខួប ហើយជាក្មេងរពឹស ខណៈដែលក្រុមគ្រួសារនៅជួបជុំគ្នា គាត់ក៏បានយកស្កុតរុំមាត់លេងសើចជាមួយកូនស្រីពៅ ហើយនៅពេលនោះ ប្អូនប្រុសបង្កើតឈ្មោះ សុទ្ធ មុន្នី បានយកទូរស័ព្ទថតសកម្មភាពបែបលេងសើច ហើយមិនបានធ្វើការបង្ហោះនៅលើហ្វេសប៊ុកអ្វីដែល។ ប៉ុន្តែបានប្រមាណជាកន្លះខែក្រោយ ប្អូនប្រុសជាអ្នកថតវីដេអូ ជួបគ្រោះថ្នាក់ចរាចរណ៍ បាត់ទាំងរបស់របរ បាត់ទាំងទូរស័ព្ទថែមទៀតផង ទើបបណ្តាលឲ្យមានការបែកធ្លាយវីដេអូមួយនេះ។
October 12, 2018









