ចូលព្រលានយន្តហោះភ្នំពេញ បើកចូលចតខុសផ្លូវ ប្រយ័ត្នទឹកភ្នែក
- October 12, 2018
កាលពីពេលកន្លងទៅថ្មីៗនេះ ព្រលានយន្តហោះអន្តរជាតិភ្នំពេញបានដាក់អោយប្រើប្រាស់ប្រព័ន្ធចំណតយានយន្តថ្មី ជាមួយម៉ាស៊ីនទូទាត់ប្រាក់ថ្លៃចំណតដោយស្វ័យប្រវត្តិ ដោយតម្រូវឲ្យម្ចាស់យានយន្តធ្វើការទូទាត់ប្រាក់ថ្លៃចំណតមុននឹងចាកចេញពីព្រលាន។ ចំណតយានយន្តថ្មីនេះ ជួយកាត់បន្ថយដល់ការកកស្ទះចរាចរណ៍ពេលចេញពីព្រលាន និងចំណេញពេលវេលាផងដែរ ប៉ុន្តែចំណតយានយន្តថ្មីនេះ ត្រូវបានចែកជា២ប្រភេទគឺ ចំណតធម្មតា និងច្រកផ្លូវលឿនស្វាយ៖
+ ចំណតធម្មតា៖ គឺសម្រាប់ការចតធម្មតា ដោយគិតទៅតាមពេលវេលានៃការចតរបស់យានយន្តនីមួយៗ ប៉ុន្តែបើចតលើពីតារាងពេលវេលា ដែលបានកំណត់ត្រូវបង់ប្រាក់ថែម ១០០០៛ រៀងរាល់ ៣០នាទី រហូតដល់ ១២ម៉ោង។ បើលើស ១២ម៉ោង ត្រូវបង់បន្ថែម ៤០០០៛ ក្នុង១ម៉ោង។ ចំពោះម៉ូតូសណ្តោងរ៉ឺម៉ក មានអត្រាតម្លៃស្មើរថយន្ត។
+ ច្រកផ្លូវលឿនស្វាយ៖ ជាច្រកផ្លូវលឿនពិសេសសម្រាប់ដាក់អ្នកដំណើរ ឬឥវ៉ាន់ចុះមួយភ្លែតៗតែប៉ុណ្ណោះ ហើយតម្លៃរបស់វាថ្លៃជាងចំណតធម្មតា ប៉ុន្តែរ៉ឺម៉កពីខាងក្រៅអនុញ្ញាតឲ្យប្រើប្រាស់ច្រកផ្លូវលឿនស្វាយនេះបានត្រឹម១០នាទី ដោយមិនគិតថ្លៃ។ បើចតលើច្រកពិសេសនេះលើពីតារាង ដែលបានកំណត់គឺត្រូវបង់ប្រាក់បន្ថែម ៤០០០០៛ រៀងរាល់៣០នាទី៕




អត្ថបទ៖ សេម
រូបភាព៖ Cambodia Airports
- Share This Post:






