- Khmernote Media
- អន្តរជាតិ
កូរ៉េ៖ អតីតប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Lee Myung-bak ត្រូវបានតុលាការក្រុងសេអ៊ូលសម្រេចផ្តន្ទាទោសឲ្យជាប់គុករយៈពេល១៥ឆ្នាំ ក្រោមបទចោទថា លោកបានប្រព្រឹត្តិអំពើពុករលួយ កេងបន្លំ រំលោភអំណាច និងទទួលសំណូកជាប្រាក់ចំនួន ១៣ លានវ៉ុន (១១,៥ លានដុល្លារអាមេរិក)។ លោក Lee Myung-bak ធ្លាប់កាន់តំណែងជាប្រធានាធិបតីក្នុងចន្លោះឆ្នាំ ២០០៨ ដល់ ឆ្នាំ ២០១៣ ពោលគឺមុនលោកស្រី Park Geun-Hye មួយអណ្តិត ដែលពេលនេះលោកស្រ្តី Park Geun-Hye ក៏ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់គុករយៈពេល ៣៣ ឆ្នាំ ផងដែរ។ សម្រាប់លោក
October 11, 2018 - កីឡា
អតីតភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Karim Benzema លោក Karim Djaziri បានលើកឡើងថា៖ បារាំងគួរតែអនុញ្ញាតឱ្យខ្សែប្រយុទ្ធរូបនេះលេងឲ្យក្រុមជម្រើសជាតិផ្សេងវិញក្រៅពីក្រុមជម្រើសជាតិបារាំង បន្ទាប់ពីអាជីពរបស់ Benzema នៅក្នុងក្រុមជម្រើសជាតិបារាំងបានបញ្ចប់កាលពីឆ្នាំ 2015 ដោយសាររឿងអាស្រូវផ្លូវភេទ។ ខ្សែប្រយុទ្ធ Karim Benzema ត្រូវបានបារាំងថ្កោលទោសយ៉ាងខ្លាំងចំពោះរឿងអាស្រូវផ្លូវភេទដែលពេលនោះ Benzema បានធ្វើការគំរាមគំហែងកីឡាករ Mathias Valbuena ពាក់ព័ន្ធនឹងរឿងអាស្រូវនេះដែលជាហេតុធ្វើឲ្យអាជីពរបស់ Benzema នៅក្នុងក្រុមជម្រើសជាតិបារាំងបានបញ្ចប់នៅក្នុងឆ្នាំ 2015 ក្រោយបារាំងសម្រេចចិត្តឈប់ឲ្យ Benzema ចូលលេងឲ្យក្រុមជម្រើសជាតិ។ បន្ទាប់ពីរឿងអាស្រូវផ្លូវភេទរបស់ Benzema កើតឡើងរួចមកធ្វើឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះមិនបានកោះហៅចូលរួមជាមួយនឹងក្រុមជម្រើសបារាំង ជាពិសេសខកខានមិនបានប្រកួតពានរង្វាន់ Euro 2016 និង World
October 11, 2018 - អន្តរជាតិ
ខេត្តព្រះសីហនុ៖ ចាប់តាំងពីយប់ថ្ងៃទី១០ ខែតុលារហូតមកដល់ព្រឹកថ្ងៃ១១ ខែតុលា ឆ្នាំ២០១៨នេះ ដុំកំប្លោកយ៉ាងច្រើនបានរសាត់អណ្តែតមកដល់ឆ្នេរអូរឈើទាលទៀតហើយ បន្ទាប់អាជ្ញាធរបានសំអាតអស់ម្តងរួចមកហើយ។ បច្ចុប្បន្នអាជ្ញាធរខេត្ត-ក្រុងព្រះសីហនុ បានប្រើកម្លាំងសរុបរួមមានកងកម្លាំងប្រដាប់អាវុធ និងមហាជន ប្រើមងអូស កើបប្រមូលយកចេញជាបណ្តើរៗ ប៉ុន្តែអាចជួបការលំបាកដោយសារតែចំនួនកំប្លោកច្រើនពេក។ មន្ត្រីថ្លែងថាដុំកំប្លោកទាំងអស់នេះរសាត់ចេញមកពីប្រទេសវៀតណាម និងថាក្រៅពីឆ្នេរអូរឈើទាល នៅឯឆ្នេរអូរត្រេះនិងឆ្នេរមួយចំនួនទៀតក៍មានស្ថានភាពប្រហាក់ប្រហែលគ្នាដែរ៕ អត្ថបទ៖ សេម រូបភាព៖ លោក Huy Bunleng
October 11, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស៣នាក់ស្លាប់ក្នុងគ្រោះរញ្ជួយដីកម្រិត ៦,០ រិចទ័រមួយ ដែលបានវាយប្រហារកោះ Java និង Bali របស់ឥណ្ឌូនេស៊ីកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ទី១១ នេះ។ បើយោងតាមរដ្ឋាភិបាលឥណ្ឌូនេស៊ីបានឲ្យដឹងថា អ្នកដែលស្លាប់ទាំង៣នាក់នោះ គឺពួកគេកំពុងតែគេងលង់លក់ក្នុងអំឡុងពេលមានគ្រោះរញ្ជួយដី ទើបធ្វើឲ្យគេមិនអាចរត់គេចខ្លួនទៅកាន់កន្លែងមានសុវត្ថិភាពបានទាន់ពេលវេលា។ ទីភ្នាក់ងារគ្រប់គ្រង់គ្រោះមហន្តរាយឥណ្ឌូនេស៊ីបានឲ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងក្នុងបរិវេណប្រមាណជា ៤០ គីឡូម៉ែត្រ និងធ្វើឲ្យរញ្ជួយដីក្នុងជម្រៅប្រហែល ១០ គីឡូម៉ែត្រ។ របាយការណ៍បឋមស្តីពីការខូចខាតបានឲ្យដឹងថា មានផ្ទះសម្បែងជាច្រើនរយខ្នងបានរងនូវការខូចខាត និងមនុស្សជាច្រើនរយនាក់ត្រូវបានជម្លៀសនៅកាន់កន្លែងមានសុវត្ថិភាព។ គួររម្លឹកជូនថា កោះមួយនៃប្រទេសឥណ្ឌូនេស៊ីទើបតែរងការវាយប្រហារដោយរលកស៊ូណាមិ ដែលធ្វើឲ្យមានមនុស្សស្លាប់ជិត ២ ០០០ នាក់ និងបាត់ខ្លួនជាង ៥០០០ នាក់
October 11, 2018 - អន្តរជាតិ
កាលពីពេលថ្មីៗនេះ នៅក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Intentional 2018 ដែលប្រទេសភូមា ធ្វើជាម្ចាស់ផ្ទះ។ បេក្ខភាពបវកញ្ញាមកពី ៧៧ ប្រទេសជុំវិញពិភពលោក បានធ្វើការថតរូបផ្លូវការជាលើកដំបូង ដើម្បីធ្វើការប្រកួតប្រជែង ដោយរូបភាពរបស់បវកញ្ញា ដែលមានការ Like និង share ច្រើនជាងគេ ចំនួន ៩ប្រទេស ពោលគឺ ៣ប្រទេស ក្នុងទ្វីប អាស៊ី, ទ្វីប អូស្ត្រាលី និង ទ្វីប អូសេអានី, ៣ប្រទេស ក្នុងទ្វីប អឺរ៉ុបនិង ទ្វីប អាហ្រ្វិក
October 11, 2018 - អន្តរជាតិ
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន១៧លើក(យប់៨លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ (ស្រី២នាក់) រងរបួសធ្ងន់២៣នាក់ (ស្រី៩នាក់) និងរងរបួសស្រាល៩នាក់(ស្រី២នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣០នាក់ ( យប់១៤នាក់)។ មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមានៈល្មើសល្បឿន៤លើក(ស្លាប់១នាក់),ប្រជែង ២លើក(ស្លាប់២នាក់),មិនគោរពសិទ្ធ៤លើក(ស្លាប់២នាក់),មិនប្រកាន់ស្តាំ៣លើក(ស្លាប់១នាក់),កត្តយានយន្ត១លើក,ស្រវឹង៣លើក។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៣៣គ្រឿង រួមមានៈ ម៉ូតូ ២២គ្រឿង, រថយន្តតូច ១០គ្រឿង, រថភ្លើង១គ្រឿង។ យានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ១១លើក, រថយន្តតូច៦លើក។
October 11, 2018 - អន្តរជាតិ
យោងតាមវិទ្យាស្ថាន Henley Passport Index, Henley & Partners បានប្រកាសប្រាប់អ្នកសារព័ត៌មានថា នៅក្នុងឆ្នាំ ២០១៨ នេះ ជប៉ុនបានវ៉ាដាច់សិង្ហបុរីក្លាយជាប្រទេសទី ១ នៅលើពិភពលោក ដែលមានលិខិតឆ្លងដែនមានឥទ្ធិពលបំផុត។ ការទទួលបានតំណែងនេះ ព្រោះតែកាលពីពេលថ្មីៗនេះជប៉ុនទើបទទួលបានការលើកលែងទិដ្ឋការពីប្រទេសមីយ៉ាន់ម៉ាមួយបន្ថែមទៀត និងបានធ្វើឲ្យជប៉ុនក្លាយជាប្រទេស ដែលត្រូវបានលើកលែងទិដ្ឋការពីប្រទេសចំនួន ១៩០ ប្រទេសនៅលើពិភពលោក។ បើធៀបទៅនឹងសិង្ហបុរីវិញ ប្រទេសមួយនេះត្រូវបានគេលើកលែងទិដ្ឋការក្នុងបណ្តាប្រទេសចំនួនតែ ១៨៩ ប៉ុណ្ណោះទៅជុំវិញពិភពលោក។ ក្រៅពីប្រទេសកំពូលទាំងពីរខាងលើនេះ នៅមានប្រទេសមួយចំនួនទៀត ដែលទទួលចំណាច់ថ្នាក់លេខ ៣ ដូចជា ៖ + អាឡឺម៉ង់ +
October 11, 2018 - ព័ត៌មានជាតិ
តាមទម្លាប់ ជារៀងរាល់ឆ្នាំនៅពេលដែលទឹកទន្លេមេគង្គចាប់ស្រកចុះហូរទៅកាន់សមុទ្រ ដើមកំប្លោកដែលបានលូតលាស់ធំធាត់នៅតាមដងទន្លេ បឹង ព្រែក ប្រឡាយ ជាពិសេសនៅតាមខ្សែទឹកនៃតំបន់ដីសន្តទន្លេមេគង្គក្រោម ទឹកទន្លេ ឬជំនន់ទឹកភ្លៀងបានរុញច្រានហ្វូងកំប្លោកធ្លាក់ចុះទៅសមុទ្រ ។ នៅពេលដែលទឹកសមុទ្រស្ងប់គ្មានព្យុះបក់បោកទេនោះ ក្នុងរយះពេលតែប៉ុន្មានថ្ងៃ ដើមកំប្លោកវាក៍ងាប់ ស្វិត រលួយធ្លាក់ទៅបាតសមុទ្រដោយអំណាចទឹកប្រៃ ។ ប៉ុន្តែបើក្នុងរយះពេលនោះជួនពេលផ្ទៃសមុទ្រកើតមានភ្លៀង ព្យុះ នៅក្នុងតំបន់ ដើមកំប្លោកទាំងនោះវាមិនងាយនឹងងាប់ ឬរលួយទេ ព្រោះបានទឹកភ្លៀងដែលជាទឹកសាបជួយបន្តជីវិត ។ បើលោកអ្នកធ្លាប់បានទៅដល់ខេត្ត គៀងយ៉ាង ប្រទេសវៀតណាម ដែលជាខេត្តជិតខាង និងមានព្រុំដែនទឹកជាប់គ្នាជាមួយខេត្តព្រះសីហនុ នៃកម្ពុជា ។ ខេត្តគៀងយ៉ាង និងខេត្តបាក់លីវ វៀតណាម ជាខេត្តសំបូរណ៍ទៅដោយប្រព័ន្ធធារាសាស្រ្ត
October 11, 2018 - អន្តរជាតិ
ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី០៩ និងទី១០ ខែតុលា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ អាជ្ញាធរនៅក្នុងក្រុងព្រះសីហនុ បានធ្វើការបោសសំអាតដុំកំប្លោកជាច្រើន ដែលបានអណ្តែតមកទើរនៅឆ្នេរអូរឈើទាល ធ្វើឲ្យបាត់បង់សោភ័ណភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ បន្ទាប់ពីសំអាតដុំកំប្លោកទាំងនោះមិនទាន់បានមួយថ្ងៃផង ស្រាប់តែនៅវេលាម៉ោងជាង៧យប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨នេះ ដុំកំប្លោកជាច្រើនបានរសាត់អណ្តែតមកមកដល់ឆ្នេរអូរឈើទាលបន្ថែមទៀត។ បើតាមការឲ្យដឹងពីឯកឧត្តម យន្ត មីនអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ថា ដុំកំប្លោកទាំងអស់នេះ មានប្រភពមកពីប្រទេសវៀតណាម៕ អត្ថបទ៖ សេម
October 11, 2018 - សង្គម
កាលពីមុនពិធីបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលបានរៀបចំត្រៀមរថយន្តក្រុងប្រមាណជាង២០០គ្រឿង ដើម្បីដឹកបងប្អូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើត ដោយមិនគិតថ្លៃសេវាអ្វីនោះឡើយ។ ហើយនៅថ្ងៃនេះផងដែរ គឺជាថ្ងៃដែលរថយន្តក្រុងនៅតាមបណ្តាខេត្តនីមួយៗត្រូវដឹកបងប្អូនប្រជាពលរដ្ឋត្រលប់ពីស្រុកកំណើតមកភ្នំពេញវិញ ដើម្បីចូលបំរើការងារ។ ខាងក្រោមនេះគឺជាទីតាំងចំណងនៅតាមបណ្តាខេត្តនីមួយៗ ដែលត្រូវវិលត្រឡប់មកភ្នំពេញវិញ៖ -ខេត្តស្វាយរៀង ទីតាំងចំណតនៅស្ថានីយ៍ប្រេង Sokimex ក្រុងស្វាយរៀង -ខេត្តព្រៃវែង ទីតាំងចំណតនៅទីស្នាក់ការបក្សខេត្តព្រៃវែង -ខេត្តតាកែវ ទីតាំងចំណតនៅបុរីរស្មីជិតរង្វង់មូលអូរចំបក់ -ខេត្តកែប ទីតាំងចំណតនៅសាលាខេត្ត -ខេត្តកំពត ទីតាំងចំណតនៅចំណតរថយន្តដើមពោធិ៍(ជិតពហុកីឡាដ្ឋាន) -ខេត្តកំពង់ស្ពឺ ទីតាំងចំណតនៅមុខផ្សារកំពង់ស្ពឺ -ខេត្តព្រះសីហនុ ទីតាំងចំណតនៅមុខអូរឈឺទាល -ខេត្តកំពង់ឆ្នាំង ទីតាំងចំណតនៅចំណតរថយន្តខេត្តជាប់ធនាគារអេស៊ីលីដា -ខេត្តពោធិ៍សាត់ ទីតាំងចំណតនៅគីឡូម៉ែត្រលេខ១៨៧ ទីតាំងបុរីញ៉ា ភូ ប៉ុយ -ខេត្តបាត់ដំបង ទីតាំងចំណតនៅផ្សារប៉ុម
October 11, 2018









