ខ្មែរណូត

ស្វែងរក

  • សង្គម

    តារាចម្រៀងម្នាក់សម្តែងក្តីហួសចិត្ត ព្រោះពេលទៅបរិច្ចាគឈាមពេទ្យញញឹមរួសរាយ តែពេលសុំឈាមជួយសាច់ញាតិវិញដូចទៅសុំភ្លើងយក្ស

    BY Khmernote Media October 2, 2018
    តារាចម្រៀងម្នាក់សម្តែងក្តីហួសចិត្ត ព្រោះពេលទៅបរិច្ចាគឈាមពេទ្យញញឹមរួសរាយ តែពេលសុំឈាមជួយសាច់ញាតិវិញដូចទៅសុំភ្លើងយក្ស

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គម ក្រោយពេលដែលមានគណនីហ្វេសប៊ុកឈ្មោះ ឌួង តារាផាឌីន បាននិយាយថា ខ្លួនតែងតែទៅធ្វើការបរិច្ចាគឈាមជាញឹកញាប់ និងទទួលបានទាំងប័ណ្ឌសរសើរ ព្រមទាំងប័ណ្ឌបរិច្ចាគឈាម។ ប៉ុន្តែនៅពេលដែលលោកត្រូវការឈាមដើម្បីជួយសាច់ញាតិជាបន្ទាន់នោះ ខាងមន្ទីរពេទ្យមិនបានផ្តល់ឈាមឲ្យលោក ជាហេតុធ្វើឲ្យម្ចាស់គណនីហ្វេសប៊ុកដដែល បានសរសេររៀបរាប់ថា៖

    “ពេលឯងទៅបរិច្ចាគផ្តល់ឈាមនៅពេទ្យ យកឈាមឯងទៅទាំងផ្លោកៗរាប់ដង ញញឹមរួសរាយណាស់។ ដល់តែទៅសុំយកមកវិញ ជួយជីវិតសាច់ញាតិបងប្អូន ដូចទៅសុំភ្លេីងយក្ស និយាយរួមវាតាប៉ែ រកលុយតែម្ដង ចង់ប្រាប់ថា អញឈប់ចាញ់បោកទៅបរិច្ចាគហេីយវេីុយ អញទៅផ្ដល់ឈាមស្ម័គ្រចិត្តជួយសង្គម ដល់តែអញត្រូវការគ្រាន់តែលឺថាយេីងមករកឈាម មុខយេីងវាមិនមេីលផង ពួកអាពេទ្យ សីុញេីសសីុខ្ទុះឈាមគេ។ ជួយសង្គម ចូលរួមផ្ដល់ឈាម ជួយសង្គ្រោះជីវិតមនុស្ស ខ្វះឈាមដែលត្រូវការឈាម មានដល់ទាំងប័ណ្ណសរសេីរទៀត តែដល់តែ ឯងទៅស្នេីរសុំម្ដងៗមិនដែលបាន បានត្រឹមអំពាវនាវរកជំនួយពីខាងក្រៅដដែល ចឹងសួរថាខ្ញុំបរិភោគឈាមស្រស់ៗ ខ្ញុំដេីម្បីអីទៀត? តេីចាំបាច់នៅល្ងង់យកឈាមអោយពេទ្យទុកលក់យកលុយចឹងមែនទេ? ពីថ្ងៃនេះទៅផ្ដាំបងប្អូនខ្ញុំថា ឈប់រឿងទៅបរិច្ចាគឈាមអោយពេទ្យ សុខចិត្តជួយផ្ដល់ឈាមភ្លាមៗ ដល់ជនណា ដែលគេត្រូវការភ្លាម ទេីបជ្រះថ្លាបានបុណ្យជាង  អ្នកក្រខ្លះ ក្រអត់លុយទិញឈាម ទុកអោយគ្នាដេកងាប់នៅនឹងមុខស្រស់ៗ ដូចស្ត្រីម្នាក់នៅពេទ្យ(……..)អត់លុយ គឺទុកអោយងាប់តែម្ដង។​ ឃេីញហេីយសង្វេគ ខ្ញុំឈឺចាប់ណាស់ ក្នុងនាមជាខ្មែរដូចគ្នា សម្រាប់ខ្ញុំសុុំឆ្លេីយថា NO ឈប់បរិច្ចាគឈាមទៀតហេីយ ពេលយេីងមានទុក្ខ ពឹងពាក់ពួកវាមិនបានទេ ចឹងគ្មានប្រយោជន៍សម្រប់ខ្ញុំទេ ក្នុងការទៅបរិច្ចាគឈាមទៅអោយមន្ទីពេទ្យ stop”៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay