ខ្មែរណូត

ស្វែងរក

  • សង្គម

    ២ម៉ឺនរៀល ដូរយកជីវិតសត្វឆ្កែមួយក្បាល ដែលកំពុងនៅក្នុង​ទ្រុង​ដែក ឲ្យផុតពីការសម្លាប់របស់ឈ្មួញ (មានវីដេអូ)

    BY Khmernote Media October 2, 2018
    ២ម៉ឺនរៀល ដូរយកជីវិតសត្វឆ្កែមួយក្បាល ដែលកំពុងនៅក្នុង​ទ្រុង​ដែក ឲ្យផុតពីការសម្លាប់របស់ឈ្មួញ (មានវីដេអូ)

    មុខរបរដឹក​ឆ្នាំង​ដែក​ដើរ​ដូរ​ឆ្កែពីអ្នក​ភូមិ​យក​មក​លក់ឲ្យឈ្មួញ នៅតែជាមុខរបរដ៏ពេញនិយមសម្រាប់ពលរដ្ឋខ្មែរមួយចំនួន ដោយនៅតែមានបងប្អូនបានប្រកបរបរនេះរាប់ឆ្នាំមកហើយ ទោះបីជាមានការប្រតិកម្មខ្លាំងពីសំណាក់អ្នកស្រលាញ់សត្វចិញ្ចឹម។ យ៉ាងណាមិញថ្មីៗនេះយោងតាមគណនីហ្វេសប៊ុកឈ្មោះ តាំង គីមឡេង បានឲ្យដឹងថាខ្លួនបានជួយជីវិតសត្វឆ្កែមួយក្បាល ដែលត្រូវបានម្ចាស់វាលក់ដូរយកឆ្នាំង។

    ដោយម្ចាស់ប្រភពដដែលបានប្រកាសថា៖ “ថ្ងៃនេះបានជួយអាសំណាងទៅភ្នំពេញឲ្យរួចផុតពីការសម្លាប់របស់ឈ្មួញដែលដើរទិញ​ វិដេអូនេះអ្នកស្អប់ខ្ញុំតែអ្នកនិងយល់ពីទំហំចិត្តដែលអ្នកស្រឡាញ់សត្វសុនខនេះ។ តម្លៃ២០០០០រៀលអាចជួយគ្នាបានមានជីវិតបន្ត​ បងៗដែលស្រឡាញ់ចង់ចិញ្ចឹមអាចមកយកពីខ្ញុំបាននៅភ្នំពេញ”៕

    https://www.facebook.com/tkl.ykt/videos/2152675291652068/

    https://www.facebook.com/tkl.ykt/videos/2152675388318725/

    Share This Post:
    MPO4D jitutoto mpo4d Mpoplay