Khmernote Media
  • PR

    ភ្នំពេញ៖ ក្រុមហ៊ុនជំនាញផ្នែកអាហារបំប៉ននិងសម្រស់ លំដាប់ថ្នាក់លេខ1 អា​ម៉ា​ដូ ចំ​កាត់ នៅប្រទេសថៃ បាននាំយកផលិតផលថ្មី មក​កាន់​ទីផ្សារ​កម្ពុជា ដោយធ្វើការសម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី ២១ កញ្ញា ២០១៨ ​នៅ​ភោជនីយដ្ឋាន Bottom Up ក្នុង​កម្មវិធី Golden Party មានការចូលរួមដោយផ្ទាល់ពី កំពូលតារាចំរៀងថៃដ៏ល្បីល្បាញគឺ លោក ជេម រឿងសាក់ ជាអ្នកគ្រប់គ្រងម៉ាកសញ្ញា និងតារាចំរៀងខ្មែរល្បីៗជាច្រើនរូបទៀត។ ក្នុងកម្មវិធីនោះ លោក ជេម បានជួបជាមួយក្រុមគ្រូសារ អាម៉ាដូ តំណាងចែកចាយផលិតផល និងអ្នកគាំទ្ររបស់លោកផ្ទាល់ ដែលមាន​ការ​លេងល្បែង​កម្សាន្ត

    September 26, 2018
  • PR

    ទូរស័ព្ទណាដែលមានរ៉េមទំហំ 8GB ត្រូវបានចាត់ទុកថាជារ៉េមដែលមានសមត្ថភាពខ្ពស់ ស្មើរនឹងកុំព្យូទ័រផងដែរ។ ហើយឥឡូវនេះ ទូរស័ព្ទដែលមានរ៉េមកម្រិតនេះ គឺជាទូរស័ព្ទដែលទំនើបបំផុត ស្របតាមតម្រូវការអ្នកនិយមស្មាតហ្វូនបច្ចុប្បន្ន។ ប្រសិនបើលោកអ្នកស្វែងរកទូរស័ព្ទដែលមានរ៉េមកម្រិត 8GB ឥឡូវនេះលែងជាបញ្ហាទៀតហើយ។ ក្រុមហ៊ុនសាមសុង នឹងបង្ហាញវត្តមាន Samsung Galaxy Note 9 ដែលមានរ៉េម 8GB និងមេម៉ូរី 512GB នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នេះហើយ។ អ្វីដែលកាន់តែពិសេសជាងនេះទៀតនោះគឺ លោកអ្នកអាចបន្ថែមមេម៉ូរីខាងក្រៅបានរហូតដល់ 512GB ទៀត ចឹងវាមានទំហំសរុបទៅដល់1TB ។ សម្រាប់ទូរស័ព្ទប្រកបដោយអានុភាពនេះ មានជម្រើស២ពណ៌ គឺពណ៌ខៀវ

    September 26, 2018
  • PR

    ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាត់សុន (Ian Watson) បានជាប់ជ័យលាភីប្រចាំឆ្នាំជាផ្លូវការសំរាប់ Operator CxO of the Year  លើពានរង្វាន់ 5G Asia People’s Choice Award នៅឯ TechXLR8 Asia Awards។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅឯសន្និសីទ 5G Asia នៃប្រទេសសិង្ហបុរី កាលពីយប់ថ្ងៃទី ១៩ កញ្ញា ដោយមានការឡើងធ្វើបទបង្ហាញក្រោមប្រធានបទ៖ «សែលកាតក្នុងដំណើរឆ្ពោះទៅរកបច្ចេកវិទ្យា 5G»។ ពានរង្វាន់នេះ ផ្តល់ជូនបុគ្គលឆ្នើមដែលបានខិតខំប្រឹងប្រែងក្នុងនាមជានាយកប្រតិបត្តិឈានមុខគេនៅទ្វីបអាស៊ី។ ក្នុងការទទួលពានរង្វាន់នេះ លោក វ៉ាត់សុន បានថ្លែងថា៖ ពានរង្វាន់នេះមិនមែនសម្រាប់តែលោកម្នាក់នោះទេ ប៉ុន្តែសម្រាប់ក្រុមការងារសែលកាតទាំងមូល ដែលខិតខំកសាងបណ្តាញទិន្នន័យដែលរឹងមាំ និងមានគុណភាពនៅទ្វីបអាស៊ី ហើយទទួលបានការទទួលស្គាល់ពីមិត្តរួមអាជីព។ លោកមានប្រសាសន៍ថា៖ ពានរង្វាន់នេះ ក៏បានផ្តល់នូវ កេរ្តិ៍ឈ្មោះដល់ប្រទេសកម្ពុជាថាជា ម្ចាស់ពានរង្វាន់ឆ្នើមនៅតំបន់អាស៊ី ជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងភាពជឿនលឿន ព្រមទាំងចក្ខុវិស័យសម្រាប់អនាគត។ លោកបន្តថា៖ « នេះ

    September 26, 2018
  • កីឡា

    ហង្សក្រហម Liverpool ត្រូវបើកទ្វារកីឡដ្ឋានស្វាគមន៍ក្លឹបតោខៀវ Chelsea នៅវេលាម៉ោង ១:៤៥ រំលងអាធ្រាត្រក្នុងក្របខ័ណ្ឌ Carabao Cup នៅជុំទី៣មុនពេលដែលក្លឹបទាំងពីរនឹងត្រូវប៉ះគ្នាម្តងទៀតនៅទឹកដី Stamford Bridge ក្នុងក្របខ័ណ្ឌ Premier League វិញម្តង។ Klopp បានបញ្ជាក់ថា Simon Mignolet នឹងចូលលេងក្នុងជម្រើស ១១នាក់ដំបូងពេលប៉ះនឹង Chelsea នៅយប់នេះខណៈដែល Dejan Lovren ហាក់ដូចជាត្រៀមខ្លួនរួចរាល់ក្នុងការចូលលេងវិញបន្ទាប់ពីរបួស។ Divock Origi មានបញ្ហា (កជើង) និង Adam Lallana

    September 26, 2018
  • អន្តរជាតិ

    លិខិតឆ្លងដែនគឺជាឯកសារសំខាន់មួយសម្រាប់អ្នកក្នុងការធ្វើដំណើរចេញចូលទៅក្រៅប្រទេសម្តងៗ។ កន្លងមានអ្នកខ្លះបានបាត់លិខិតឆ្លងដែនរបស់ខ្លួនក្នុងអំឡុងពេលធ្វើដំណើរនៅក្រៅប្រទេស ដោយមិនដឹងដោះស្រាយដូចម្តេចនោះទេ។ ក្នុងករណី ដែលអ្នកជួយប្រទះករណីបាត់បង់លិខិតឆ្លងដែនក្នុងអំឡុងពេលធ្វើដំណើរនៅក្រៅប្រទេស ភ្លាមៗនោះអ្នកអាចសាកល្បងប្រើប្រាស់ដំណោះស្រាយទាំង ៤ ខាងក្រោមនេះបាន៖ ១.ថតរូបសម្រាប់ដាក់ក្នុងលិខិតឆ្លង (យកស្តង់ដារូបថតសម្រាប់ដាក់លិខិតឆ្លងដែន) មួយសន្លឹកទុកឲ្យហើយ។ ២.រាយការណ៍ជូនប៉ូលិស ឬដាក់ពាក្យបណ្តឹងទៅកាន់ស្ថានីយ៍នៅក្បែរអ្នក។ ៣.ទៅកាន់ស្ថានទូតរបស់ប្រទេសអ្នក ដើម្បីដាក់ពាក្យសូមធ្វើលិខិតឆ្លងដែនថ្មី ដោយប្រើប្រាស់រូបថត ដែលអ្នកបានថតទុករួចនោះ។ ៤.បន្ទាប់មកត្រូវចំណាយពេលត្រួតពិនិត្យព័ត៌មានផ្ទាល់ខ្លួនឡើងវិញ​ ដូចជាលេខអត្តសញ្ញាណប័ណ្ណ និងកន្លែង ដែលអ្នកត្រូវបង្ហាញព័ត៌មានផ្ទាល់ខ្លួន ក្រែងមានករណីអ្នករើសបានលិខិតឆ្លងដែនរបស់អ្នក បន្លំយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទៅប្រើប្រាស់៕ អត្ថបទ៖ ភក្តី ប្រភព៖ thisisinsider

    September 26, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United ចង់បានតម្លៃខ្លួនរបស់ខ្សែបម្រើ Paul Pogba ដែលជួយឲ្យបារាំងឈ្នះ World Cup នៅរុស្សីកាលពីពេលថ្មីៗនេះដល់ទៅ 200លានផោន ទើបព្រមឲ្យ Pogba ចាកចេញពីទឹកដី Old Trafford។   ខ្សែបម្រើសញ្ជាតិបារាំងរូបនេះក្នុងមួយរយៈចុងក្រោយនេះមានការប៉ះទង្គិចជាមួយនឹងលោក Jose Mourinho យ៉ាងខ្លាំង រហូតធ្វើឲ្យគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះសម្រេចចិត្តថាគ្មានថ្ងៃ Pogba ក្លាយជាប្រធានក្រុមរបស់ក្លឹបបិសាចក្រហម Manchester United ទៀតទេ។ ក្នុងជម្លោះរវាង Pogba និងលោក

    September 26, 2018
  • សង្គម

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារជាតិនៃកម្ពុជា ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ធនាគារជាតិបានធ្វើការដកហូតអាជ្ញាបណ្ណក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុចំនួន ១ មោឃភាពវិញ្ញាបនប័ត្ររបស់គ្រឹះស្ថានឥណទានជនបទចំនួន ៥ អាជ្ញាបណ្ណប្រកបអាជីវកម្មប្តូរប្រាក់ចំនួន ២ និងលិខិតអនុញ្ញាតប្រកបអាជីវកម្មប្តូរប្រាក់ចំនួន១ ដែលមានដូចខាងក្រោម៖ អត្ថបទ៖ សេម

    September 26, 2018
  • កីឡា

    លោក Mourinho បានប្រាប់ទៅ Pogba ថាគេនឹងមិនឲ Pogba ធ្វើជាប្រធានក្រុមរបស់ Man United ទៀតទេដោយសារអាកប្បកិរិយារបស់គាត់ដែលបានរិះគន់ទំរង់លេងរបស់ក្លឹប។ លោក Mourinho បាននិយាយថា “ការពិតតែមួយគត់គឺថាខ្ញុំបានសម្រេចចិត្តថាគាត់នឹងមិនក្លាយជាប្រធានក្រុមទៀតទេប៉ុន្តែមិនមានបញ្ហាអ្វីទេ។ ខ្ញុំជាអ្នកចាត់ការខ្ញុំអាចធ្វើការសំរេចចិត្តទាំងនេះបាន”។ គាត់បានបន្ថែមនៅកាន់ Sky Sports ថា “វាមិនមានបញ្ហាអ្វីទាំងអស់វាគ្រាន់តែជាការសម្រេចចិត្តរបស់ខ្ញុំហើយមិនត្រូវចាំបាច់ពន្យល់នោះទេ”។ លោក Mourinho បាននិយាយចំៗក្រោយពីមានកំហុសមួយបង្ករឡើងដោយកីឡាករ Pogba បានធ្វើឲក្លឹប Wolves ទទួលបានពិន្ទុស្មើគ្នានៅលើទឹកដី Old Trafford កាលពីថ្ងៃសៅរ៍។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ BBC

    September 26, 2018
  • កីឡា

    ក្លឹប Derby County បានផ្តួលក្រុម Manchester United ក្នុងលទ្ធផល 8-7 ក្នុងការស៊ុតបាល់ប៉េណាល់ទីក្នុងការប្រកួតក្របខ័ណ្ឌ Carabao Cup នៅឯទឹកដី Old Trafford និងធ្វើឲពួកគេបន្តទៅជុំទី៤។ អ្នកចាំទី Sergio Romero របស់ក្រុមបិសាចក្រហមដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងរដូវកាលនេះបានទទួលកាតក្រហមមុនពេលខ្សែប្រយុទ្ធ Jack Marriott បានធ្វើឱ្យ Derby នាំមុខ 2-1។ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នៅនាទីទី 95 ពីកីឡាករ Marouane Fellaini ដែលជាគ្រាប់បាល់តាមស្មើហើយបន្តលទ្ធផលបែបនេះរហូតដល់ការកាត់សេចក្តីបាល់ពិន័យ១១ម៉ែត្រ។ Lampard ដែលធ្លាប់បានលេងក្រោមការដឹកនាំរបស់លោក Jose Mourinho

    September 26, 2018
  • សង្គម

    កាលពីសប្តាហ៍មុន រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មីចំនួន ៤ទីតាំង ដើម្បីជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ជាយថាហេតុ។ ហើយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយដំណើរការភ្លើងស្តុបថ្មី ចំនួន ៦កន្លែងបន្ថែមទៀត នៅផ្លូវជាតិលេខ ១ ដូចខាងក្រោម៖ ១-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៦៣ ផ្សារច្បារអំពៅ ២-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៦២៨ ៣-ភ្លើងស្តុប ប្រសព្វរវាងផ្លូវជាតិលេខ ១ និងផ្លូវលេខ ៣៥១ វត្តនិរោធន៍

    September 26, 2018