- Khmernote Media
- PR
ភ្នំពេញថ្ងៃទី15 ខែកញ្ញា ឆ្នាំ2018 នៅសណ្ឋាគារសុខា ក្រុមហ៊ុនvivoបានធ្វើកម្មវិធីសម្ពោធជាផ្លូវការម៉ូដែល V11&V11i ដែលជាម៉ូដែលថ្មីរបស់ខ្លួននៃម៉ូដែលត្រកូលV និងមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់ម្ចាស់ហាងលក់ទូរស័ព្ទនានាទូទាំងប្រទេស និងជាពិសេសក៏មានការចូលរួមពីតារាតំណាងរបស់ក្រុមហ៊ុនvivoគឺលោក ព្រាប សុវត្ថិ និង កញ្ញា សុខ ពិសី តែមិនមានវត្តមានរបស់កញ្ញា ឡូរ៉ា ម៉ម នោះទេព្រោះតែគាត់ជាប់ធុរៈផ្ទាល់ខ្លួន។ ប៉ុន្តែកញ្ញា ឡូរ៉ា ម៉ម ក៏បានចេញវីឌីអូសូមអភ័យទោសសម្រាប់ការខកខានមិនបានចូលរួមនិងសូមអបអរសាទរដល់ការសម្ពោធម៉ូដែល V11&V11i អោយមានជោគជ័យក្នុងការលក់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ គេឃើញមានវត្តមានតារាល្បីប្រុសពីររូបទៀតបានចូលរួមផងដែរនោះគឺលោក ណុប ប៉ាយ៉ារិទ្ធ និង លោក នី រតនា។ លើកនេះក៏ជាលើកទីមួយសម្រាប់ក្រុមហ៊ុនvivoដែលធ្វើកម្មវិធីសម្ពោធដ៏ធំនេះកើតឡើង
September 16, 2018 - PR
ភ្នំពេញ៖ (ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩) ក្រុមហ៊ុន RF3 World Cambodia បានប្រារព្ធពិធីអបអរនូវភាពជោគជ័យក្នុងការថែទាំនិងផ្តល់ទំនុបចិត្តលើបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់ពីឈឺទៅជា ទាំងសម្រស់ខាងក្រៅនិងទាំងសុខភាពខាងក្នុងអស់រយៈពេលជាង២ឆ្នាំ ហើយក៏បានប្រកាសបើកសម្ពោធជាផ្លូវការក្រោមវត្តមានតំណាងរាជរដ្ឋាភិបាលនិងអ្នកគាំទ្រទាំងជាតិនិងអន្តរជាតិ។ ក្នុងពិធីដ៏ធំយ៉ាងពិសេសវិសាលនៃក្រុមហ៊ុន RF3 World Cambodia ក្រោមវត្តមាន ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិកាប្រយុទ្ធប្រឆាំផលិតផលក្លែងក្លាយ នៃរាត្រីនោះ ក្រុមហ៊ុន RF3 World Cambodia ដែលផ្តល់ការថែទាំងសុភាពសម្រស់ និង សុខភាពនៃរាយកាយខាងក្នុងមួយនេះ ត្រូវបានតំណាងរាជរដ្ឋាភិបាល មន្ត្រីនៃក្រសួងដែលពាក់ព័ន្ធ អ្នកកលក់ឱសថ និង
September 15, 2018 - PR
ក្រុមហ៊ុន ព្រីនស៍ រៀលអ៊ីស្ទេត ខេមបូឌា គ្រុប ចង់ប្រែក្លាយតំបន់ស្ពានអាកាសក្បាលថ្នល់ អោយក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយក្នុងរាជធានីភ្នំពេញ ដោយគម្រោងធំៗចំនួន៤ នឹងត្រូវសាងសង់ឡើងនៅលើទីតាំងនេះ។ បើតាមការអោយដឹងពីលោក Li Min អគ្គនាយកក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានឲ្យដឹងនៅក្នុងពិធីបញ្ចប់ការសាងសង់ គ្រោងឆ្អឹងអគារព្រីនស៍ ម៉ូឌើន ផ្លាហ្សាជាស្ថាពរ នាព្រឹកថ្ងៃទី១៥ ខែកញ្ញានេះ នៅតាមបណ្ដាលផ្លូវនរោត្តម ក្បែរស្ពានអាកាសក្បាលថ្នល់ ថា ជាចក្ខុវិស័យរបស់ក្រុមហ៊ុន គឺចង់ប្រែក្លាយទីតាំងតំបន់ក្បាលថ្នល់នេះ អោយក្លាយជាមជ្ឍមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ដ៏ធំមួយក្នុងរាជធានីភ្នំពេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន នឹងកំណើនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលចេះ តែមានកំណើន ឥតឈប់ឈរ។
September 15, 2018 - អន្តរជាតិ
ហុងកុងជាទីក្រុងមួយ ដែលសម្បូរទៅដោយហេដ្ឋារចនាសម័ន្ធទំនើបៗជាច្រើន តួយ៉ាងព្រលានយន្តហោះអន្តរជាតិក្នុងទីក្រុងហុងកុងត្រូវបានគេរាប់បញ្ជូលជាព្រលានយន្តហោះល្អបំផុតក្នុងពិភពលោក។ បើទោះជាយ៉ាងនេះក្តី ក្រុងហុងកុងនៅតែបន្តអភិវឌ្ឍន៍ព្រលានយន្តហោះខ្លួនឥតឈប់ឈរក្នុងរយៈពេល ២០ ឆ្នាំមកនេះ។ គម្រោង ថ្មីមួយដែលហុងកុងកំពុងតែអភិវឌ្ឍន៍នោះ គឺសាងសង់ពញរលានយន្តហោះថ្មីមួយជំនួសព្រលានយន្តហោះចាស់ Kai Tak ដែលបានសាងសង់ឡើងកាលពីឆ្នាំ ១៩៩៨។ ព្រលានយន្តហោះថ្មីនេះមានតម្លៃ ១៨ ពាន់លានដុល្លារ ស្ថិតនៅលើផ្ទៃដីយ៉ាងធំ មានកម្ពស់ ១២ ជាន់ និងមានទីក្រុង Skycity ទំហំ ២៤ ហិចតានៅក្នុងនោះផងដែរ។ ផ្នែកខ្លះនៃព្រលានយន្តហោះថ្មីនេះនឹងសាងសង់រួចរាល់ក្នុងឆ្នាំ ២០១៩ ខាងមុននេះ ដែលអាចប្រើប្រាស់បានជាធម្មតា ហើយគេនឹងបន្តបញ្ចប់ផ្នែកផ្សេងៗជាច្រើនទៀតនៅជុំវិញនោះរហូតដល់ឆ្នាំ ២០២៧ ឯណោះ។ លោកអ្នកអាចទស្សនារូបភាពគំរូនៃប្រលាន
September 15, 2018 - កីឡា
ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Everton កីឡាករ Richarlison បានបង្ហើបថា៖ រូបគេស្ទើរតែបញ្ចប់អាជីពជាកីឡាករបាល់ទាត់ទៅហើយ ដោយសារតែខ្សែប្រយុទ្ធសញ្ញាតិប្រេស៊ីលរូបនេះត្រូវបានក្លឹបជាច្រើនបដិសេធមិនទទួលរូបគេ។ ខ្សែប្រយុទ្ធ Richarlison ដែលជាខ្សែប្រយុទ្ធកំពុងតែលេចធ្លោនៅ Premier League និងជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Everton នោះកំពុងតែឡើងកូតយ៉ាងខ្លាំងក្នុងរយៈពេលចុងក្រោយនេះ ហើយជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលទៀតផងដោយសារតែខ្សែប្រយុទ្ធរូបនេះបានធ្វើព្យុះធ្វើភ្លៀងនៅឯ Everton ក្រោយចាប់ផ្ដើម 3 ប្រកួតដំបូងនៅឯ Everton សុតបញ្ចូលទីឲ្យ Everton ដល់ទៅ 3 គ្រាប់។ ខ្សែប្រយុទ្ធ Richarlison ក្លាយជាកីឡាករដំបូងរបស់ Everton ដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវតិ្តសាស្រ្ដក្លឹប ក្រោយពេលលោក Marco Silva ផ្ទេរខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះពីក្លឹប
September 15, 2018 - សង្គម
កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងបាក់ឌុបថ្មី ក្រោយក្រសួងរកឃើញកំហុសថា កម្មវិធីកុំព្យួទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតរបស់បេក្ខជនចំនួន ៧៤០បន្ទប់ បញ្ចូលទៅក្នុងពិន្ទុសរុបទើបធ្វើឲ្យប៉ះពាល់ដល់និទ្ទេសរបស់បេក្ខជន។ បន្ទាប់ពីប្រកាសលទ្ធផលថ្មីរួច ចំនួនបេក្ខជន ដែលទទួលបាននិទ្ទេស A បានកើនឡើងដល់ចំនួន ៤០៨ នាក់, និទ្ទេស B កើនដល់ ២,២២២ នាក់, និទ្ទេស C កើនដល់ ៦,០៤១ នាក់, និទ្ទេស D ១៥,១៨០ នាក់ និងនិទ្ទេស E ថយមកត្រឹម ៥២,១៨៣ នាក់វិញ។ បន្ទាប់ពីដោះស្រាយបញ្ហាលទ្ធផលមិនប្រក្រតីចប់សព្វគ្រប់ហើយ
September 15, 2018 - កីឡា
ក្រុម Manchester City គឺជាក្រុមតែមួយគត់ដែលបានស៊ុតបាល់បញ្ចូលទីច្រើននិងនិងព្យាយាមស៊ុតច្រើនលើកក្នុងក្របខ័ណ្ឌ Premier League ជាងក្លឹប Spurs និង Liverpool នៅរដូវកាល ២០១៨-២០១៩ នេះ។ នេះជាលើកទី 1 ហើយដែលក្រុមហង្សក្រហម Liverpool ទទួលបានជ័យជំនះ 4 ប្រកួតដំបូងក្នុងក្របខ័ណ្ឌ Premier League រដូវកាលនេះតាំងពីការចាប់ផ្តើមដ៏ល្អបំផុតរបស់ក្រុមហង្សក្រហមក្នុងរដូវកាលលីកក្នុងឆ្នាំ 1990។ Tottenham Hotspurs Tottenham នឹងត្រូវប្រកួតដោយគ្មាន Hugo Lloris និង Dele Alli ។ អ្នកចាំទី
September 15, 2018 - បច្ចេកវិទ្យា
កាលពីខែមុននេះ ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងគឺក្រុមហ៊ុន Samsung ទើបតែបង្ហាញកំពូលស្មាតហ្វូនកូនកាត់ថេបប្លេត គឺ Galaxy Note 9 ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូរទាំងពិភពលោក។ ខណៈទើបតែបង្ហាញកំពូលស្មាតហ្វូននេះមិនទាន់បានប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ក្រុមហ៊ុន Samsung គ្រោងប្រកាសបញ្ចេញនូវឧបករណ៍មួយស៊េរីទៀតហើយ នៅថ្ងៃទី១១ ខែតុលា នេះហើយ។ ក្រុមហ៊ុន Samsung បានធ្វើមហាជនមានងឿងឆ្ងល់ថា ខ្លួននឹងបញ្ចេញអ្វីថ្មីនៅពេលខាងមុខនេះ ព្រោះវាពិបាកបន្តិចហើយក្នុងការសន្និដ្ឋានថា ដោយសារតែនៅក្នុងលិខិតអញ្ជើញ បានដាក់ថា ជាឧបករណ៍ (Devices) ថ្មី ដូច្នេះវាមិនសំដៅទៅលើទូរស័ព្ទនោះទេ តែវាអាចជា Tablet ថ្មីមួយទៀត ដែលវាអាចជា Galaxy View 2៕
September 15, 2018 - PR
ភ្នំពេញ ១៤ កញ្ញា ២០១៨- Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ្នំពេញ។ ហាងនេះផ្តល់ ជូននូវ គ្រឿងសង្ហារឹម និង សម្ភារៈខាង ក្នុងផ្ទះ ដ៏ប្រណីត ដែលត្រូវបានផលិតយ៉ាងល្អិតល្អន់ ដែលមានជាង 40 ម៉ាក ផលិតផ្ទាល់នៅប្រទេសអុីតាលី។ Eurasia Conceptដែលបានបើកដំបូង នៅប្រទេសវៀតណាមបានរីកចំរើនយ៉ាងឆាប់រហ័សហើយក្លាយជាគំរូ ត្រួសត្រាយផ្លូវ
September 15, 2018 - កីឡា
កីឡាករ Cristiano Ronaldo កំពុងចាប់ផ្តើមហ្វឹកហាត់ឲខ្លាំងហើយតារាបាល់ទាត់របស់ក្លឹប Juventus ពេលនេះកំពុងតែស្ងប់ស្ងាត់ដើម្បីបំបិទមាត់អ្នករិះគន់របស់គេម្តងទៀត។ ដោយអ្នកខ្លះបានលើកឡើងថា គាត់នឹងមិនមានភាពងាយស្រួលក្នុងទីក្រុង Turin នោះទេក្នុងការផ្លាស់ប្តូររបស់ខ្លួនទៅកាន់ម្ចាស់ជើងឯកអ៊ីតាលី Juventus។ Raul Albiol បាននិយាយថា: “Cristiano នឹងពិបាកក្នុងការរកគ្រាប់បាល់នៅក្នុងប្រទេសអ៊ីតាលី។ ” ប៉ុន្តែដោយមិនបានចូលរួមជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានប្រើការសម្រាកពីជម្រើសជាតិព័រទុយហ្គាល់ដើម្បីហ្វឹកហាត់ក្នុងគោលបំណងដើម្បីត្រឡប់ទៅទម្រង់ដ៏ល្អបំផុតរបស់គាត់និងស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គាត់ Juventus។ ទោះបីជាយ៉ាងណាក៏ដោយបើទោះបីជាមានការព្យាយាមជាច្រើនរបស់គាត់ក្នុងការស៊ុត Ronaldo បានស៊ុតចំគោលដៅតែ 9 លើកប៉ុណ្ណោះស្មើនឹង 39 ភាគរយនៃស៊ុតសរុបរបស់គាត់តាំងពីចាប់ផ្តើមចូលលេងឲ Juventus។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Marca
September 15, 2018









