Khmernote Media
  • កីឡា

    ខ្សែការពាររបស់ក្លឹប Inter Milan កីឡាករ Stefan de Vrij បាននិយាយថា៖ ការមកដល់របស់ Ronaldo បានជះឥទិ្ធពលយ៉ាងខ្លាំងមកដល់លីគកំពូល Italia Serie A របស់អ៊ីតាលី ប៉ុន្ដែខ្សែការពាររូបនេះថាខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe ល្អជាង Ronaldo ទៅវិញ។ ការមកដល់ក្លឹបសេះបង្កង់ Juventus របស់ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើឲ្យកក្រើកពេញទីផ្សារដោះដូរកីឡាកររដូវក្ដៅ ជាពិសេសនៅឯប្រទេសអ៊ីតាលីនេះតែម្ដង។ ខ្សែប្រយុទ្ធ Cristiano Ronaldo សម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid មកកាន់

    September 14, 2018
  • កីឡា

    ក្នុងពេលគំរប់ខួប 10ឆ្នាំដែលខ្សេបម្រើ Sergio Busquets ចូលរួមលេងជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ខ្សែបម្រើ Sergio Busquets ត្រូវបានគេចាត់ទុកជាកេរ្តិ៍ដំណែលដ៏អស្ចារ្យដែល Pep Guardiola បន្សល់ទុកនៅឯ Barcelona។ នៅក្នុងឆ្នាំ 2008 ខ្សែបម្រើ Sergio Busquets ត្រូវបានលោក Pep Guardiola ជំរើសយកចេញពីឈុត B របស់ Barcelona មកកាន់ឈុតធំ ដែលពេលនោះលោក Pep Guardiola នៅមានសក់នៅឡើយ ហើយក៏ជារជ្ជកាលដ៏អស្ចារ្យរបស់លោក Pep Guardiola ក្នុងការដឹកនាំក្លឹបអ្នកមានបុណ្យ Barcelona

    September 14, 2018
  • កីឡា

    ក្របខ័ណ្ឌ LaLiga បានប្រកាសពីកម្រិតប្រាក់បៀវត្សរ៍សម្រាប់ក្លឹបចំនួន 20 ដែលអាចចំណាយសម្រាប់រដូវកាល 2018/19។ ក្លឹប Barcelona គឺជាក្រុមដែលអាចចំណាយប្រាក់ច្រើនបំផុត 66,5 លានអឺរ៉ូច្រើនជាង Real Madrid។ ក្លឹបដែលមានចំនួនថវិកាតិចបំផុតគឺ Real Valladolid ។ ដែនកំណត់ប្រាក់ខែសំដៅទៅលើបរិមាណអតិបរមាដែលក្រុមនីមួយៗអាចចំណាយក្នុងរដូវកាលនេះទៅលើក្រុមរបស់ពួកគេដែលរួមមានកីឡាករនិងបុគ្គលិកហ្វឹកហាត់។ ប្រាក់ខែ ប្រាក់សម្រាប់សន្តិសុខសង្គម ប្រាក់រង្វាន់បន្ថែម ប្រាក់កម្រៃសម្រាប់ភ្នាក់ងារ និងប្រាក់ចំណាយផ្សែងៗ (អាស្រ័យលើចំនួនឆ្នាំនៅក្នុងកិច្ចសន្យារបស់កីឡាករ)។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Marca

    September 14, 2018
  • បច្ចេកវិទ្យា

    ឆ្នាំ 2018 ទៅហើយ iPhone ជំនាន់ថ្មីក៏បានបង្ហាញខ្លួន តែសម្រាប់ការសាកថ្មរបស់ iPhone នៅតែមិនមានឆ្នាំងសាកល្បឿនលឿនសម្រាប់ iPhone ដដែល ។ ក្រុមហ៊ុន Apple បានប្រកាសថា ស្មាតហ្វូនរបស់ខ្លួនអាចទ្រទ្រង់បានជាមួយកម្លាំងឆ្នាំងសាកល្បឿនលឿន តាំងពីជំនាន់ iPhone X និង 8 Plus មកម្លេះ ប៉ុន្តែ Apple មិនបានភ្ជាប់មកជាមួយឆ្នាំងសាកល្បឿនលឿនក្នុងប្រអប់នោះ ដោយនៅតែបន្តការប្រើប្រាស់ឆ្នាំង 5W ធម្មតាដដែល។ ស្មាតហ្វូនទាំងនេះអាចប្រើប្រាស់បានជាមួយនឹងឆ្នាំងសាករបស់ Macbook ដែលមានកម្លាំង 30W ប៉ុន្តែអ្នកត្រូវចំណាយដល់ទៅ $68

    September 14, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ មានការរិះគន់មួយបានកើតឡើងនៅក្នុងក្រុងព្រះសីហនុ ក្រោយទឹកសមុទ្រធ្លាប់តែខៀវស្អាត ប្រែជាល្អក់កករដូចដីភក់ ធ្វើឲ្យប៉ះពាល់ដល់តំបន់ទេសចរណ៍យ៉ាងខ្លាំង។ ទាក់ទងនឹងបញ្ហានេះក្រសួងបរិស្ថានបានអះអាងថា ស្ថានភាពល្អក់កករទឹកនៅតាមឆ្នេរសមុទ្រមួយចំនួន រួមទាំងឆ្នេរព្រែកត្រែងផងនោះ មិនបង្កជាបញ្ហាប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ការល្អក់កករនេះ ដោយសារតែសកម្មភាពអភិវឌ្ឍនៅខេត្តព្រះសីហនុកំពុងមានច្រើន ហើយប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ច្រើនហូរនាំយកច្រោះដីមួយចំនួនចេញពីការដ្ឋានសាងសង់នានាហូរចូលទៅក្នុងសមុទ្រ ទើបនាំឲ្យមានបញ្ហាទាំងនេះតែម្តង។ បញ្ហានេះមិន មានអ្វីដែលព្រួយបារម្ភនិងប៉ះពាល់ដល់ទឹកសមុទ្រទេ៕ អត្ថបទ៖ សេម

    September 14, 2018
  • អន្តរជាតិ

    យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ព្យុះទី២២ ឈ្មោះ មង្ឃុត (Mungkhu) បាន និងកំពុងធ្វើដំណើរទៅដល់ភាគខាងជើងប្រទេសវៀតណាម និងព្យុះទី២៣ ឈ្មោះ បារីចាត (Barijat) និងថតឥទ្ធិពលនៅក្នុងសមុទ្រចិនខាងត្បូងត្រង់ភាគខាងជើងកោះហៃណាំ ហើយព្យុះទាំង២នេះនឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជាបន្តទទួលការធ្លាក់ភ្លៀងរាយប៉ាយពីមធ្យមទៅច្រើនក្នុងក្របខ័ណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ពិសេសតំបន់ខ្ពង់រាបភាគឦសានជាប់ព្រំដែនកម្ពុជា-ឡាវ និងតំបន់វាលទំនាបតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមានភ្លៀងធ្លាក់ច្រើនជោកជាំ ដែលអាចបង្កជាជំនន់ទឹកភ្លៀង៕ អត្ថបទ៖ សេម

    September 14, 2018
  • អន្តរជាតិ

    អូស្ត្រាលី៖ មាសមួយដុំធំទម្ងន់ជាង ៩០ គីឡូក្រាម ត្រូវបានគេរកឃើញនៅក្នុងការដ្ឋានជីកយករ៉ែមួយកន្លែងក្នុងប្រទេសអូស្ត្រាលី ហើយវាបានក្លាយទៅជាដុំមាសធំផុតក្នុងប្រវត្តិសាស្ត្រផងដែរ។ បើយោងតាមលោក Henry Dole ប្រធានក្រុមការងារនៅក្នុងអណ្តូងរ៉ែខាងលើបានប្រាប់ឲ្យដឹងថា ដុំមាសដ៏ធំនេះត្រូវការមនុស្ស៣នាក់ ដើម្បីលើកវាចេញមកពីក្នុងដី ហើយវាមានតម្លៃប្រមាណជា ៣ លានដុល្លារ។ បើគិតមកទល់នឹងពេលនេះ គេអាចជីយកដុំមាសសរុបប្រមាណជា ៤០ តោន ហើយពីក្នុងអណ្តូងរ៉ែមួយនេះ ដែលក្នុងនោះមានទាំងមាសល្អ មិនសូវល្អ តូច ធំ គ្រប់ប្រភេទ និងបើគិតជាទឹក​ប្រាក់វិញគឺមានតម្លៃ ប្រមាណជាជាង ១៣ លានដុល្លារ។ បើធ្វើការប្រៀបធៀបជាមួយនឹងអណ្តូងរ៉ែផ្សេងទៀត គេអាចមើលឃើញថា ​អណ្តូងរ៉ែខាងលើនេះហាក់ផ្តល់ទ្រព្យសម្បត្តិច្រើនបំផុតក្នុងរយៈពេលដ៏ខ្លីមួយ។ ពេលនេះ ក្រុមការងារក្នុងអណ្តូងរ៉ែខាងលើកំពុងដុតដៃដុតជើងធ្វើការជីកយករ៉ែបន្ថែមទៀត

    September 14, 2018
  • អន្តរជាតិ

    ក្រុងព្រះសីហនុ៖ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញនេះ មានភ្លៀងមួយមេធំបានធ្លាក់ ដែលបណ្តាលអោយតំបន់ទំនាបមួយចំនួននៅក្នុងក្រុងព្រះសីហនុបានជន់លិច។ បន្ទាប់ពីភ្លៀងធ្លាក់មួយមេធំនោះមក ពលរដ្ឋបានរាយការណ៍មកថា តំបន់ខ្លះដូចជានៅអូរ២ជាដើម មានការបាក់ស្រុតដីផ្ទះ ធ្លាក់ទាំងរថយន្តផង និងក៍មានរថយន្តតូចៗខ្លះទៀតបានធ្លាក់លូតាមផ្លូវផងដែរ ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ៕ https://www.facebook.com/huybunleng2017/videos/1079111265590260/

    September 14, 2018
  • អន្តរជាតិ

    ខ្យល់ព្យុះកំណាចមួយ ដែលមានឈ្មោះថា Hurricane Florence បានកំពុងតែវាយប្រហារនៅតាមតំបន់ឆ្នេរសមុទ្រក្នុងរដ្ឋ Collision សហរដ្ឋអាមេរិក និងបង្កឲ្យប្រជាពលរដ្ឋនៅតាមតំបន់កើតហេតុខាងមួយនេះជាច្រើននាក់ត្រូវជម្លៀសខ្លួនទៅ កាន់កន្លែងដែលមានសុវត្ថិភាព។ បើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយអាមេរិកបានឲ្យដឹងថា ខ្យល់ព្យុះកំណាចនេះ បោកបក់ក្នុងល្បឿន ២០១ គីឡូម៉ែត្រក្នុងមួយម៉ោង និងបង្កឲ្យមានជំនន់ទឹកភ្លៀងយ៉ាងខ្លាំងផងដែរ។ លោក Jeff Byard ប្រធានសហព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយប្រចាំតំបន់កើតហេតុខាងលើបានប្រាប់អ្នកសារព័ត៌មានថា ខ្យល់ព្យុះនេះមានលក្ខណៈធ្ងន់ធ្ងរ ហើយល្បឿន និងទម្ងន់នៃការបោកបក់របស់វាប្រៀបដូចជា កណ្តាប់ដៃរបស់កីឡាប្រដាល់ពិភពលោក Mike Tyson វាយមកកាន់តំបន់ឆ្នេរអីចឹង។ គិតមទល់នឹងពេលនេះរដ្ឋាភិបាលអាមេរិកបានប្រកាសដាក់តំបន់កើតហេតុខាងលើស្ថិតនៅក្នុងការប្រកាសអាសន្ន និងបានត្រៀម ក្រុមសង្គ្រោះបន្ទាប់ជាច្រើននាក់ ដើម្បីរងចាំជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់៕ អត្ថបទ៖ ភក្តី ប្រភព៖ mirror

    September 14, 2018
  • បច្ចេកវិទ្យា

    រយះពេល៣ឆ្នាំមកហើយដែលក្រុមហ៊ុន Apple បានប្រើប្រាស់រូបរាងដដែលនៅលើ Apple Watch ហើយពេលនេះសម្រាប់ Apple Watch Series 4 យើងក៏ឃើញមានការផ្លាស់ប្តូរមួយចំនួនផងដែរ។ រូបរាងរបស់វាមើលទៅគឺស្រដៀងគ្នាខ្លាំងមែនទែនទៅនឹង​ Apple Watch Series 3 ប៉ុន្តែវាបានផ្តល់បទពិសោធន៍ថ្មីដល់អ្នកប្រើបាស់ដោយផ្លាស់ប្តូរពី 38mm និង 42mm ទៅ 40mm និង 44mm សម្រាប់ Apple Watch Series 4 ដែលសម្រាប់ម៉ូឌែល 40mm គឺមានអេក្រង់ធំជាងមុន 35% និង

    September 13, 2018