សង្គម

ក្រសួងអប់រំ ប្រកាសកាលបរិច្ឆេទដក​​វិញ្ញាបនបត្រ​បណ្ដោះអាសន្នថ្មីហើយ

BY
Khmernote Media
September 15, 2018

កាលពីថ្ងៃទី១៤ ខែកញ្ញា កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសលទ្ធផលប្រឡងបាក់ឌុបថ្មី ក្រោយក្រសួងរកឃើញកំហុសថា កម្មវិធីកុំព្យួទ័រមិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតរបស់បេក្ខជនចំនួន ៧៤០បន្ទប់ បញ្ចូលទៅក្នុងពិន្ទុសរុបទើបធ្វើឲ្យប៉ះពាល់ដល់និទ្ទេសរបស់បេក្ខជន។ បន្ទាប់ពីប្រកាសលទ្ធផលថ្មីរួច ចំនួនបេក្ខជន ដែលទទួលបាននិទ្ទេស A បានកើនឡើងដល់ចំនួន ៤០៨ នាក់, និទ្ទេស​ B កើនដល់ ២,២២២ នាក់, និទ្ទេស​ C កើនដល់ ៦,០៤១ នាក់, និទ្ទេស​ D ១៥,១៨០ នាក់ និងនិទ្ទេស​ E ថយមកត្រឹម ៥២,១៨៣ នាក់វិញ។

បន្ទាប់ពីដោះស្រាយបញ្ហាលទ្ធផលមិនប្រក្រតីចប់សព្វគ្រប់ហើយ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការជាថ្មីឲ្យបេក្ខជន​ទើប​ប្រឡង​ជាប់​សញ្ញាបត្រមធ្យមសិក្សាទុតិយភូម អាច​មក​ដក​​វិញ្ញាបនបត្រ​បណ្ដោះអាសន្ន ដោយ​ឥត​គិត​ថ្លៃ​បានពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០១៨៕

 

អត្ថបទ៖ សេម

Share This Post: