ខ្មែរណូត

ស្វែងរក

  • សង្គម

    រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ បន្ថែមរយៈពេលដឹកអ្នកដំណើឹរឥតគិតថ្លៃរហូតដល់ចុងខែតុលា

    BY Khmernote Media September 15, 2018
    រថភ្លើងពីភ្នំពេញទៅព្រលានយន្តហោះ បន្ថែមរយៈពេលដឹកអ្នកដំណើឹរឥតគិតថ្លៃរហូតដល់ចុងខែតុលា

    កាលពីថ្ងៃទី១០ ខែមេសា កន្លងមក រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដាក់ឲ្យដំណើរការជាផ្លូវការ ព្រមទាំងបើកអោយបងប្អូនប្រជាពលរដ្ឋជិះដោយឥតគិតថ្លៃថែមទៀតផង។ បន្ទាប់ពីដាក់ឲ្យជិះដោយឥតគិតថ្លៃមួយរយៈមក គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនមានការពេញចិត្តយ៉ាងខ្លាំង ចំពោះមធ្យោបាយសាធារណមួយនេះ។

    ថ្មីៗនេះយោងតាមការបញ្ជាក់ឲ្យដឹងពីទំព័រអាកាសចរណ៍កម្ពុជាបានឲ្យដឹងថា រថភ្លើងដឹកអ្នកដំណើរពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិ នឹងបន្ថែមការដឹកអ្នកដំណើរឥតគិតថ្លៃបន្តទៀតរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។ ដូច្នេះកុំភ្លេចចូលរួមជិះទាំងអស់គ្នា ដើម្បីកាត់បន្ថយការកកស្ទះ និងកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕

    https://www.facebook.com/cambodia.airports/photos/a.613242635374468/2075091799189537/?type=3&theater

    អត្ថបទ៖ សេម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay