ក្រសួងអប់រំ នឹងរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យមើលលទ្ធផលប្រឡងឡើងវិញ
- September 12, 2018
ក្រោយការប្រកាសលទ្ធផលប្រឡងបាក់ឌុបបានបញ្ចប់ទៅ ក៏កើតមានភាពមិនប្រក្រតីកើតឡើង ដោយបេក្ខជនជាច្រើនបានធ្លាក់មុខវិជ្ជាធំៗ ជាពិសេសមុខវិជ្ជាគណិតវិទ្យា ហើយសូម្បីតែសិស្សពូកែគណិតក៏ធ្លាក់មុខវិជ្ជានេះដែរ។ បន្ទាប់ពីកើតមានភាពមិនប្រក្រតីនេះ ក៏មានការតវ៉ាជាច្រើនពីសំណាក់បេក្ខជនផងដែរ។
ដើម្បីឆ្លើយតបនឹងភាពមិនប្រក្រតីនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចរៀបចំគណៈកម្មការកោសល្យវិច័យ ដើម្បីពិនិត្យដោះស្រាយ ចំពោះការមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២០ សីហា ២០១៨ ជូនបេក្ខជន មាតាបិតា អាណាព្យាបាល ឬអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ ដូចធ្លាប់អនុវត្តតាមនីតិវិធីនាឆ្នាំកន្លងមក។ គណៈកម្មការកោសល្យវិច័យនឹងចាប់ដំណើរការការងារពីថ្ងៃជូនដំណឹងនេះ ក្នុងរយៈពេល ១សប្តាហ៍៕

អត្ថបទ៖ សេម
- Share This Post:






