- Khmernote Media
- អន្តរជាតិ
អាជ្ញាធរវេណេហ្ស៊ុអេឡាបានឲ្យដឹងថា គិតមកទល់នឹងពេលនេះគេអាចកំណត់អត្តសញ្ញាណមេក្លោង ដែលនៅពីក្រោយ ការលួចធ្វើឃាតលោកប្រធានាធិបតី Nicolas Maudro បានហើយ ដែលការលើកឡើងនេះត្រូវបានធ្វើឡើងស្របពេលប្រទេសប្រេស៊ីលបានបិទច្រកព្រំដែនជាមួយវេណេហ្ស៊ុអេឡាជាបណ្ដោះអាសន្ន ព្រោះតែប្រេស៊ីលមិនចង់ឲ្យប្រជានជនខ្លួនមានបញ្ហាដោយសារតែករណីនេះ។ គួររម្លឹកឡើងវិញថា លោកប្រធានាធិបតី Nicolas Maudro ត្រូវបានគេលួចធ្វើឃាតដោយប្រើប្រាស់ Drone បំពាក់ជាមួយគ្រាប់បែកមកបំផ្ទុះក្បែរវេទិការ ដែលលោកកំពុងធ្វើសេចក្តីថ្លែងការ តែគ្រាប់បែកនោះមិនបានសម្លាប់អ្នកណាម្នាក់នោះទេ។ ភ្លាមៗក្រោយកើតហេតុ លោកប្រធានាធិបតី Nicolas Maudro បានធ្វើការចោទប្រកាន់ថា គំរោងនេះគឺជាស្នាដៃរបស់ប្រទេសកូឡុំប៊ី តែភាគីខាងកូឡុំប៊ីក៏បានច្រានចោលការចោទប្រកាន់នេះភ្លាមៗផងដែរ។ ក្រោយកើតហេតុបានមួយថ្ងៃ អាជ្ញាធរវេណេហ្ស៊ុអេឡាបានប្រកាសថា បានចាប់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធករណីនេះចំនួន ៦ នាក់ ហើយរហូតមកទល់នឹងពេលនេះទៀតសោធ ធរវេណេហ្ស៊ុអេឡាបានប្រកាសថាអាចកំណត់អត្តសញ្ញាណមេក្លោងបានទៀតផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
August 9, 2018 - PR
ភ្នំពេញ – – បន្ទាប់ពីវ៉ាដាច់គូប្រជែង Apple មក ពេលនេះក្រុមហ៊ុន Huawei ដែលកំពុងគ្រងតំណែងលេខ ២ ខាងផលិតស្មាតហ្វូនធំបំផុតក្នុងពិភពលោកត្រូវបានរាយការណ៍ពីជោគជ័យដ៏អស្ចារ្យនៅឆមាសទីមួយ ជាមួយតួលេខលក់ដ៏ច្រើនសន្ធឹកចំនួនជាង ៩៥ លានគ្រឿងឯណោះ។ នេះបើយោងតាមទិន្នន័យពី IDC ដែលបញ្ជក់ពីភាពជោគជ័យរបស់ Huawei គ្របដណ្ដប់ទីផ្សារសកលលោក រហូតដល់ទៅ ១៥,៨ ភាគរយ។ សាទរនឹងជោគជ័យលើទីផ្សារពិភពលោកនេះ លោក រីឆាត យូ អគ្គនាយកក្រុមហ៊ុន Huawei Consumer Business Group បានមានប្រសាសន៍ថា៖ «នៅកំឡុងពេល ៦
August 8, 2018 - អន្តរជាតិ
ថៃ៖ វិចិត្រករជនជាតិថៃលោក Chalermchai Kositpipat បានប្រាប់អ្នកសារព័ត៌មានថា រូបសំណាក់របស់អតីតអ្នកជួយសង្គ្រោះថៃ ដែលបានស្លាប់នៅក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗថៃទាំង១២នាក់ និងគ្រូបង្វឹកបាល់ទាត់ម្នាក់ ដែលជាប់នៅក្នុងរូបភ្នំនោះ ត្រូវបានគេសាងសង់ជិតរួចហើយ ពោលគឺសម្រេចបាន ៦០ % ហើយ។ អតីតអ្នកជួយសង្គ្រោះរូបនេះមានឈ្មោះថា Samarn Kunan និងមានប្រពន្ធម្នាក់ឈ្មោះ Waleeporn។ ការសម្រេចសាងសង់រូបសំណាក់នេះ ត្រូវបានគេធ្វើឡើង ដើម្បីរក្សាទុកនូវវីរៈភាពរបស់អតីតអ្នកជួយសង្គ្រោះ និងដើម្បីឲ្យអ្នកជំនាន់ក្រោយបានចងចាំនូវការលះបង់របស់គាត់ផងដែរ។ បើតាមក្រុមការងារសាងសង់រូបសំណាក់នេះបានឲ្យដឹងថា បន្ទាប់ពីសាងសង់រូបសំណាក់នេះរួចគេនឹងយករូបសំណាក់នេះទៅដាក់នៅក្នុងព្រះវិហារ ស មួយរយៈសិន និងក្រោយមកគេនឹងយករូបសំណាក់នេះទៅដាក់នៅក្នុងរូបភ្នំ ដែលជាកន្លែងកើតហេតុតែម្តង។ សូមរម្លឹកឡើងវិញថាបើតាមគម្រោង អាជ្ញាធរថៃនឹងកែប្រែតំបន់រូងភ្នំដែលជាកន្លែងកើតហេតុនោះ ឲ្យក្លាយទៅជាសារមន្ទីរសម្រាប់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិចូលមើល៕ អត្ថបទ៖
August 8, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United បានដាក់សំណើរដេញថ្លៃខ្សែការពារ Yerry Mina ពីក្លឹបអ្នកមានបុណ្យ Barcelona ក្នុងតម្លៃផ្ទេរ 35លានផោន ជាពិសេសបិសាចក្រហម Manchester United ចង់បានការសម្រេចចិត្តដ៏សមរម្យមួយពីខ្សែការពារ Yerry Mina នៅក្នុងថ្ងៃនេះ។ ក្លឹបបិសាចក្រហម Manchester United ទំនងជាចង់បានខ្សែការពារសញ្ជាតិកូឡុំប៊ីនេះខ្លាំង ហើយចង់ឲ្យ Mina សម្រេចចិត្តនៅក្នុងថ្ងៃនេះ ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបញ្ចប់នៅក្នុងរាត្រីថ្ងៃស្អែកនេះ។ ស្របពេលនឹងការចង់បានខ្សែការពារ Yerry Mina របស់ក្លឹបបិសាចក្រហម Manchester United ក្រៅពី Mina ក្លឹប
August 8, 2018 - កីឡា
ខ្សែបម្រើប្រយុទ្ធ Ousmane Dembele បានបង្ហើបថារូបគេចង់ចាកចេញពីទឹកដី Camp Nou បន្ទាប់ពីចំណាយពេលអស់មួយរដូវកាលស្នាក់នៅជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona។ លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងមានគម្រោងត្រៀមនាំយកខ្សែបម្រើប្រយុទ្ធ Ousmane Dembele ពីក្លឹបអ្នកមានបុណ្យ Barcelona មកកាន់ទឹកដី Emirates កាន់តែឆាប់កាន់តែល្អ ខណៈដែលទីផ្សារដោះដូរកីឡាកររដូវក្ដៅនឹងបញ្ចប់នៅក្នុងរាត្រីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន The Daily Express បានឲ្យដឹងថា៖ ខ្សែបម្រើប្រយុទ្ធសញ្ជាតិបារាំងរូបនេះកំពុងពិចារណាលើអនាគតរបស់គាត់នៅឯក្លឹបអ្នកមានបុណ្យ Barcelona ខណៈដែលរដូវកាលមុន Dembele បានស្វះស្វែងរកដំណែងជម្រើស 11 នាក់ដំបូង
August 8, 2018 - PR
Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំបំផុតនៅលើពិភពលោក កំពុងតែបោះជំហ៊ានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោករបស់ខ្លួនដែលថា «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា » ខណៈក្រុមហ៊ុនលក់ សម្ភារៈកីឡាដ៏ធំមួយនេះនឹងបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការនៅថ្ងៃទី ១១ ខែសីហា ខាងមុខនេះនៅឯ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះដែលត្រូវបានបង្កើតឡើងនៅប្រទេសបារាំងនៅឆ្នាំ ១៩៧៦ សព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាងនិងដំណើរការក្នុង៤២ប្រទេសផ្សេងៗគ្នា។ សាខាហាង Decathlon ខណ្ឌសែនសុខផ្សារទំនើបអ៊ីអនមលទី២ជាសាខាហាងលក់ ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ានហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនគ្រោងនឹងសម្ពោធនៅប្រទេសកម្ពុជា។ ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត Decathlon គ្រោងនឹងពង្រីកខ្លួននៅរាជធានីភ្នំពេញ ហើយបន្ទាប់មកទៀត គ្រោងនឹងបន្តពង្រីកបន្ថែមនៅតាមខេត្តក្រុងនានានៅក្នុងប្រទេស ដូចជាខេត្តសៀមរាបជាដើម។ លោក Guillaume Cutuliនាយកប្រតិបត្តិនៃក្រុមហ៊ុន Decathlonប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «យើងបានបំពេញការងារនៅប្រទេសកម្ពុជាជាងប្រាំពីរឆ្នាំមកហើយ ដែលបានផ្តោតសំខាន់ទៅលើការគ្របគ្រងការផលិតសម្ភារៈកីឡារបស់យើងជាមួយនឹងក្រុមហ៊ុនដៃគូឧស្សាហកម្មនានានៅក្នុងស្រុក។ លោកបានបន្តថា
August 8, 2018 - កីឡា
ក្លឹបអ្នកមានបុណ្យ FC Barcelona បានលក់កីឡាកររបស់ខ្លួនទៅកាន់ក្លឹបនៅក្របខ័ណ្ឌ Premier League អស់ចំនួន៧នាក់ហើយត្រឹមរយៈពេលតែ 48ម៉ោង។ ទីផ្សារដោះដូរកីឡាកររបស់អេស្បាញមានរយៈពេលរហូតដល់ចុងខែនេះប៉ុន្តែទីផ្សានៅក្របខ័ណ្ឌ Premier League នឹងត្រូវបិទនៅល្ងាចថ្ងៃព្រហស្បតិ៍។ Yerry Mina ក្រុម Everton និង Manchester United ស្ថិតក្នុងចំណោមក្រុមដែលមានចំណាប់អារម្មណ៍លើកីឡាករកូឡុំប៊ីរូបនេះហើយក្រុម Barcelona បានដាក់តម្លៃខ្លួន 40 លានអឺរ៉ូ។ Andre Gomes ការរងរបួសនាពេលថ្មីៗនេះបានរារាំងសមត្ថភាពរបស់កីឡាករ Gomes ក្នុងការផ្ទេររូបគេទៅកាន់ក្រុម West Ham។ជាមួយនឹងខ្សែបម្រើកណ្តាលដែលមានជាច្រើននៅក្នុងក្លឹប Barcelona ទំនងជាត្រៀមលក្ខណៈដើម្បីទទួលយកការសំណើរពីក្រុម West Ham។
August 8, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាចុះផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ បានឲ្យដឹងថា អគ្គិសនីកម្ពុជានឹងធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានាមួយចំនួន និងរុះរើគន្លងខ្សែបណ្តាញសម្រួលដល់ការដ្ឋានពង្រីកផ្លូវចាប់ពីនៅថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ អត្ថបទ៖ សេម
August 8, 2018 - កីឡា
ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាបានធុញទ្រាន់នឹងការលេងក្រោមការដឹកនាំរបស់លោក Jose Mourinho។ កីឡាករ Paul Pogba បានប្រាប់មិត្តរួមក្រុមនៅក្លឹប Manchester United និងនាយកប្រតិបត្តិលោក Ed Woodward ថាឲគាត់ចង់ទៅលេងនៅក្លឹប Barcelona។ របាយការណ៍ដដែលបានបញ្ជាក់ថាកីឡាករវ័យ 25 ឆ្នាំរូបនេះបានយល់ព្រមលើកិច្ចសន្យាមួយជាមួយក្លឹប Barca ដែលមានតម្លៃ 89,5 លានផោន (100 លានដុល្លារ / $ 116 លានដុល្លារ) ក្នុងកុងត្រារយៈពេល 5 ឆ្នាំ។ បិសាចក្រហមបន្តថា
August 8, 2018 - PR
កំពូលទូរសព្ទឆ្លាតវៃ OPPO Find X របស់ OPPO បានមកដល់ប្រទេសកម្ពុជាហើយ។ ទើបតែលេចមុខជាផ្លូវការលើទីផ្សារប្រទេសកម្ពុជានៅថ្ងៃទី៥ ខែសីហានេះ តែOPPO Find X បានផ្ដល់ភាពភ្ញាក់ផ្អើល និងភាពទាក់ទាញគួរឲ្យកត់សម្គាល់ ដោយសង្កេតឃើញថា ចំនួនលក់ចេញមានការកើនជាលំដាប់ លើសពីការំពឹងទុករបស់ក្រុមហ៊ុន។ មានអតិថិជនជាច្រើនបានមករងចាំទទួលយកFind Xដែលខ្លួនបានធ្វើការកម្ម៉ង់នៅតាមហាងទូរស័ព្ទនានា ហើយមកទល់ពេលនេះគឺមានហាងលក់ទូរស័ព្ទជាច្រើនដ៏បានដាច់ស្តុកផងដែរ ក៏កំពុងតែធ្វើការកម្ម៉ង់បន្ថែមពីខាងក្រុមហ៊ុនOPPOផងដែរ។ ដូចពាក្យដែលគេធ្លាប់បាននិយាយអីចឹង! របស់ដែលមើលឃើញលើអ៊ីនធឺណិតជាច្រើនរយដង មិនស្មើនឹងបានកាន់ក្នុងដៃដោយផ្ទាល់ម្ដងឡើយ។ ពេលដែលអ្នកកាន់ OPPO Find X ក្នុងដៃ អ្នកនឹងមានអារម្មណ៍ហាក់បីដូចជាកាន់គ្រាប់ពេជ្រខៀវដ៏ធំមួយនៅក្នុងដៃអីចឹង ព្រោះថារូបរាងរបស់ទូរសព្ទកំពូលមួយនេះ រចនាឡើងយ៉ាងប្រណិត ពន្លឺចែងចាំងស្ទើរគ្រប់ជ្រុងនៃទូរសព្ទ។ នេះជាចំណុចទាក់ភ្នែកមួយដែលទូរសព្ទដទៃទៀត
August 8, 2018









