- Khmernote Media
- បច្ចេកវិទ្យា
Galaxy Note 9 ដែលគេស្គាល់ថាជាម៉ូដែលកំពូលត្រកូល Note របស់ក្រុមហ៊ុន Samsung នឹងត្រូវបានប្រកាសណែនាំនាថ្ងៃស្អែកនេះហើយ។ ដោយឡែក សម្រាប់អតិថិជនដែលជាអ្នកគាំទ្រស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung អាចរងចាំមើលការផ្សាយបន្ដផ្ទាល់បាន ហើយបើច្បាស់ថាទិញប្រើ នោះអ្នកអាចទិញស្រោមការពារ (Case) ទុកជាមុនក៏បាន ព្រោះយើងសង្កេតឃើញថានៅលើទីផ្សារប្រទេសកម្ពុជាមានហាងខ្លះដាក់លក់បណ្ដើរៗហើយ។ កាលពីពេលថ្មីៗនេះ នៅលើទំព័រហ្វេសប៊ុករបស់ Baseus Cambodia បានបង្ហាញពីស្រោមការពារជាច្រើនរបស់កំពូលស្មាតហ្វូន Galaxy Note 9 ខណៈស្មាតហ្វូនម៉ូដែលនេះមិនទាន់បង្ហាញខ្លួនជាផ្លូវការផង។ គួររំលឹកផងដែរថា Galaxy Note 9 នឹងបង្ហាញខ្លួនជាផ្លូវការនៅយប់ថ្ងៃ០៩ ស្អែកនេះ ជាមួយនឹងលក្ខណៈសម្បត្តិពិសេសៗជាច្រើន និងកាន់តែអស្ចារ្យនោះគឺវាមានមេម៉ូរីទាំងក្នុងម៉ាស៊ីន និងបន្ថែមក្រៅបានសរុបរហូតដល់ទៅ
August 8, 2018 - បច្ចេកវិទ្យា
ដើម្បីក្លាយជាបុគ្គលិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សប្រចាំ Silicon Valley ដូចជា Apple, Google, Facebook រឺ Intel ជាដើម គឺអ្នកត្រូវមានសមត្ថភាពខ្ពស់ និងប្រឈមទៅនឹងបញ្ហាច្រើន។ ដោយឡែក សម្រាប់ក្រុមហ៊ុន Apple ក៏ដូចគ្នា ថ្វីបើគ្រប់គ្នាគិតថាបុគ្គលិកដែលធ្វើការក្នុងក្រុមហ៊ុនដែលមានតម្លៃថ្លៃជាងគេលើពិភពលោកបែបនេះ ច្បាស់ជាទទួលបានប្រាក់ខែច្រើនហើយ ប៉ុន្ដែវាមិនមែនជាការពិតនោះទេ ព្រោះយោងតាមការស្ទង់មតិក្នុងសប្ដាហ៍នេះ បានបង្ហាញថាបុគ្គលិកភាគច្រើនដែលទទួលបានប្រាក់ខែខ្ពស់ក៏នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះក្នុងទីក្រុង San Francisco ដែរ។ សម្រាប់បុគ្គលិកប្រមាណជា 2,300នាក់ដែលរួមបញ្ចូលទាំងថ្នាក់ដឹងនាំដែរនោះ បានយល់ព្រមក្នុងការស្ទង់មតិ ហើយភាគច្រើននៃពួកគេគឺអាចទិញផ្ទះក្នុង Bay Area បាន។ ប៉ុន្ដែ 63ភាគរយនៃអ្នកទាំងនោះបានលើកឡើងថា តម្លៃផ្ទះក្នុងតំបន់គឺខ្ពស់ខ្លាំងណាស់ ពោលគឺសម្រាប់អ្នកដែលមានប្រាក់ខែល្មមៗគឺមិនអាចទិញបានឡើយ។ យោងតាមគេហទំព័រ Zillow
August 8, 2018 - អន្តរជាតិ
ចិន៖ ខ្សែភាពយន្ត ដែលមានចំណងជើងថា “Christopher Robin” គឺខ្សែភាពយន្តដ៏ល្បីមួយ ដែលមានមនុស្សជាច្រើននៅជុំវិញពិភពលោកកំពុងតែរង់ចាំទស្សនា។ តែយ៉ាងណាក្តី ប្រជាជននៅក្នុងប្រទេសចិននឹងមិនបានទស្សនាខ្សែភាពយន្តនេះទេ ព្រោះថាបើតាមរបាយការណ៍មួយបានឲ្យដឹងថា ខ្សែភាពយន្តនេះត្រូវបានគេហាមឃាត់មិនឲ្យចាក់ផ្សាយនៅក្នុងប្រទេសចិនឡើយ។ បើយោងតាមសារព័ត៌មាន Worldofbuzz បានឲ្យដឹងថា មូលហេតុនៃការហាមឃាត់មិនឲ្យធ្វើការចាក់ផ្សាយខ្សែភាពយន្តនេះ ទំនងជាគេមើលឃើញថា ក្នុងខ្សែភាពយន្តនោះមានតួអង្គតុក្កតាមួយ ដែលមានមុខមាត់ស្រដៀងគ្នាទៅនឹងលោកប្រធានាធិបតី ចិន Xi Jinping។ តួអង្គតុក្កតានោះត្រូវបានគេស្គាល់ថាជាតួអង្គ Winnie The Pooh។ សូមបញ្ជាក់ជូនថា កន្លងមកតួអង្គតុក្កតា Winnie The Pooh ត្រូវបានក្រុមអ្នកប្រើប្រាស់បណ្តាសសង្គមយកទៅធ្វើការប្រដូចជាមួយនឹងលោកប្រធានាធិបតី Xi Jinping រួមជាមួយនឹងថា្នក់ដឹកនាំល្បីៗជាច្រើនរូបទៀតផងដែរ។
August 8, 2018 - បច្ចេកវិទ្យា
គណៈកម្មាធិការកីឡាអូឡាំពិក ដែលនឹងត្រូវបានធ្វើឡើងក្នុងទីក្រុង Tokyo នាឆ្នាំ2020 នឹងមានការប្រើប្រាស់បច្ចេកវិទ្យាស្កេនមុខដើម្បីជាជំនួយដល់ការការពារសុវត្ថិភាព និងពន្លឿនដល់ដំណើរការនៃការចូលរួមដទៃទៀត។ ដោយឡែក ស្របពេលជាមួយគ្នានេះប្រទេសជប៉ុនក៏កំពុងជួបប្រទះទៅនឹងគ្រោះរលកកំដៅធ្ងន់ធ្ងរផងដែរ។ ប្រមាណជាជាង 300,000នាក់នៃបុគ្គលដែលបានទទួលស្គាល់ គឺមានបូកបញ្ចូលទាំងអត្តពលិក មន្ត្រី បុគ្គលិក និងអ្នកសារពត៌មាន ត្រូវចូលរួមក្នុងព្រឹត្តិការណ៍នោះនាចន្លោះខែកក្កដា រឺសីហា ឆ្នាំ2020 ហើយរាល់បុគ្គលិកទាំងនោះនឹងមានការរក្សាទុកនូវឯកសារទាក់ទងទៅនឹងផ្ទៃមុខ និងពត៌មានផ្សេងៗទៀតក្នុងមូលដ្ឋានទិន្នន័យរួចរាល់ជាស្រេច។ យោងតាមលោក Tsuyoshi Iwashita ថ្នាក់ដឹកនាំក្រុមការពារសុវត្ថិភាពបានលើកឡើងថា Software ពិសេសនេះត្រូវបានផ្ដល់ជូនដោយ NEC Corporation ហើយល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ2020 ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា បច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់នេះ នឹងធ្វើការកំណត់អត្តសញ្ញាណនៃអ្នកចូលរួមទាំងអស់ ដោយតឹងរឹងបំផុត ពោលគឺល្អជាងការមើលដោយភ្នែកនៃក្រុមការពារដាច់តែម្ដង។ អ្វីដែលអស្ចារ្យបំផុត
August 8, 2018 - បច្ចេកវិទ្យា
ក្នុងថ្ងៃនេះតែម្ដង ក្រុមហ៊ុន Lensbaby បានធ្វើការប្រកាសទាក់ទងទៅនឹងផលិតផលកញ្ចក់ lens ថ្មីរបស់ខ្លួនម៉ូដែល Sol 45 ដែលមានសមត្ថភាពខ្ពស់ក្នុងការផលិតរូបភាពបានស្អាត និងបង្កើត Bokeh ប្លែក រឺអាចហៅម៉្យាងទៀតបានថា “Bokeh Blades”។ កញ្ចក់ lens នេះមានភ្ជាប់មកជាមួយនឹងកម្រឹត Aperture f/3.5 និងរចនាឡើងសម្រាប់ភ្ជាប់ជាមួយកាមេរ៉ា Canon EF, Nikon F, Sony A, Pentax K, Sony E Fuji X DSLR និងប្រភេទ Mirrorless camera
August 8, 2018 - អន្តរជាតិ
ឥណ្ឌូនេស៊ី៖ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.០ បានកើតឡើងនៅក្នុងតំបន់ឆ្នេរសមុទ្រលើកោះ Bali និង Lombok នៃប្រទេសឥណ្ឌូនេស៊ីរួចមក ពេលនេះភ្ញៀវទេចរណ៍ជាច្រើនពាន់នាក់កំពុងតែប្រមូលគ្នាយ៉ាងកកកុញ និងបានបង្កើតឲ្យមានភាពចលាចលទៀតផង ព្រោះតែពួកគេព្យាយាមឡើងជិះទូកចាកចេញពីតំបន់កើតហេតុនេះ។ គួររម្លឹកឡើងវិញថា កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅម៉ោងប្រមាណជា ៦ និង ៤៥នាទីល្ងាច គ្រោះរញ្ជួយដីកម្រិត ៧.០ បានវាយប្រហារតំបន់ខាងលើ និងបានបង្កឲ្យមានភាពវឹកវរយ៉ាងខ្លាំង ព្រោះថាពេលនោះភ្ញៀវទេសចណ៍ជាច្រើនកំពុងតែធ្វើសកម្មភាពកំសាន្ត។ គិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនឡើងដល់១៤០នាក់ និងមានអ្នករងរបួសធ្ងន់ស្រាលជាច្រើនរយនាក់ទៀត។ ចំណែកឯខាងរដ្ឋាភិបាលវិញ កំពុងតែដុតដៃដុតជើងជួយសង្គ្រោះជនរងគ្រោះ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធគ្រប់កន្លែងដែល បានរងនូវការខូចខាត។ សូមអញ្ជើញប្រិយមិត្តទស្សនាទិដ្ឋភាពនៃភាពចលាចលនៅលើកោះ Bali និង Lombok ដូចខាងក្រោមនេះ៖ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
August 8, 2018 - បច្ចេកវិទ្យា
ទាក់ទងទៅនឹងមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុន Samsung ដែលនឹងធ្វើឡើងដើម្បីបង្ហាញ និងណែនាំពីកំពូលស្មាតហ្វូន Galaxy Note 9 នឹងត្រូវបានធ្វើឡើងនាថ្ងៃទី09 ខែសីហា ខាងមុខនេះ។ ចំពោះអ្នកដែលមានបំណងចង់ទស្សនាការផ្សាយបន្ដផ្ទាល់នៃព្រឹត្តិការណ៍នេះ អាចធ្វើតាមការណែនាំខាងក្រោមនេះបាន។ ព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នឹងធ្វើឡើងនាវេលាម៉ោង 11am EDT ម៉ោងក្នុងទីក្រុង New York ដែលជាទីតាំងនៃការបើកកម្មវិធី។ ដូចនេះ សម្រាប់ចក្រភពអង់គ្លេសម៉ោងដែលត្រូវនឹងកាលបរិច្ឆេតនោះគឺ 4pm BST ម៉ោង 5pm CET សម្រាប់ប៉ែកអ៊ឺរ៉ុប និង 8am PDT សម្រាប់សហរដ្ឋអាមេរិច។ គួរបញ្ជាក់ផងដែរថា លោកអ្នកអាចរងចាំមើលការផ្សាយបន្ដផ្ទាល់លើគេហទំព័រផ្ទាល់របស់ក្រុមហ៊ុន Samsung គឺ samsung.com រឺតាមឆានែល
August 7, 2018 - កីឡា
ក្លឹបបិសាចក្រហម Manchester United បានច្រានចោលសំណើរបស់ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីក្លឹប Barcelona យកខ្សែការពារ Yerry Mina និងខ្សែបម្រើ Andre Gomes ថែមពីលើជាមួយនឹងប្រាក់ 45លានអឺរ៉ូ ទៀតដើម្បីដោះដូរជាមួយខ្សែបម្រើ Paul Pogba។ យោងតាមការរាយការណ៍របស់សារពត៌មាន Mazio បានឲ្យដឹងថា៖ ក្លិបបិសាចក្រហម Manchester United បានច្រានចោលនូវសំណើររបស់ Barcelona ដែលក្លឹបយក្សអេស្ប៉ាញមួយនេះបានបញ្ជូនកីឡាករពីរនាក់រួមជាមួយនឹងទឹកប្រាក់មួយចំនួនធំដើម្បីសុំប្ដូរជាមួយនឹងខ្សែបម្រើ Paul Pogba។ មិនត្រឹមតែច្រានចោលសំណើររបស់ Barcelona ប៉ុណ្ណោះទេក្លឹបបិសាចក្រហម Manchester United នឹងមិនអនុញ្ញាតិឲ្យខ្សែបម្រើ Paul
August 7, 2018 - បច្ចេកវិទ្យា
មិនប៉ុន្មានថ្ងៃទៀតទេ កំពូលស្មាតហ្វូន Galaxy Note 9 នឹងត្រូវបានប្រកាសណែនាំហើយ ប៉ុន្ដែស្របពេលជាមួយគ្នានេះ យើងក៏ទទួលបានរូបភាពមួយចំនួន ក៏ដូចជាវីដេអូទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល S ដែរ ហើយនោះគឺជាម៉ូដែល Galaxy S10 ដែលត្រូវបានគេជឿថានឹងក្លាយទៅជាម៉ូដែលកំពូលប្រចាំឆ្នាំក្រោយ។ ទោះជាយ៉ាងណា សម្រាប់អ្វីដែលយើងទទួលបាននេះគឺគ្រាន់តែជាការបែកធ្លាយប៉ុណ្ណោះ ពោលគឺយើងពុំទាន់ទទួលបានការបញ្ជាក់ណាមួយឡើយ។ ប៉ុន្ដែ បើនេះគឺជាការពិត នោះក្រុមហ៊ុន Samsung ពិតធ្វើបានល្អមែនទែន ហើយ S10 ពិតជាសាកសមជាស្មាតហ្វូននាថ្ងៃអនាគតមែន។ កុំឲ្យខាតពេលយូរ សូមទស្សនាវីដេអូខាងក្រោម៖ Fu ប្រភព៖ sammobile
August 7, 2018 - កីឡា
លីគកំពូលប្រចាំប្រទេសធំៗនឹងចាប់ផ្តើមរដូវកាលថ្មីនៅក្នុងសប្តាហ៍នេះហើយឈុតរបស់ក្រុមនិមួយៗក៏បានចេញជារូបរាងអស់ដែរ។ តើអ្នកគិតថាឈុតរបស់ក្រុមមួយណាដែលស្អាតជាងគេ? Manchester United 2. Real Madrid 3. Paris Saint-Germain 4. Juventus 5. FC Barcelona 6. FC Bayern Munich 7. Liverpool 8. Atletico Madrid 9. Tottenham Hotspurs 10. Borussia Dortmund អត្ថបទ៖ ប៊ុនហួរ
August 7, 2018









