Khmernote Media
  • បច្ចេកវិទ្យា

    តើមានកំពុងមានគម្រោងដើរលេងដល់ក្រៅប្រទេសមែនទេ? ប្រសិនបើអ្នកមិនខុសអីពីអ្នកប្រើប្រាស់ iPhone ដទៃទៀត នោះអ្នកប្រាកដជាចង់កាន់ iPhone ឆ្លងដែនដើម្បីថតរូបភាព ឆែកអ៊ីម៉ែល និងរក្សាទំនាក់ទំនងជាមួយនឹងមិត្តភក្ដិ រឺក្រុមគ្រួសារមិនខាន។ ទោះជាយ៉ាងណា អ្នកត្រូវប្រាកដថាការធ្វើដំណើរការប្រកបដោយសុវត្ថិភាព និងមិនខាតបង់ប្រាក់លើសេវាកម្មទូរស័ព្ទច្រើនពេកទេ។ ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗទាំង 7ដែលអ្នកគួរយល់ដឹងមុនពេលធ្វើដំណើរក្រៅស្រុកដោយមានភ្ជាប់ជាមួយនឹង iPhone៖ 1/ បិទមុខងារ Data Roaming ប្រសិនបើអ្នកមានគម្រោងចង់ប្រើស្មាតហ្វូននៅក្រៅស្រុក ប៉ុន្ដែមិនចង់ចំណាយច្រើនលើសេវាកម្មទូរស័ព្ទ អ្នកគួរបិទមុខងារ Data Roaming ចោល។ ទាក់ទងទៅនឹងមុខងារនេះ គឺមានសមត្ថភាពអាចដំណើរការបានធម្មតា ទោះបីជាអ្នកស្ថិតនៅក្រៅតំបន់សេវាក្ដី។ ដោយឡែក អ្វីដែលអ្នកត្រូវដឹងគឺការប្រើសេវាកម្មនេះគឺមានតម្លៃថ្លៃកប់ពពកតែម្ដង។ ដើម្បីបិទវាសូមចូលទៅកាន់ Settings >

    August 6, 2018
  • អន្តរជាតិ

    កាលពីពេលថ្មីៗនេះ កូនប្រុសបង្កើតរបស់លោក Osama Bin Laden អតីតមេដឹកនាំភេរវកម្មដ៏ល្បីរបស់ក្រុមឥស្លាមជ្រុលនិយម ដែលបានរៀបចំគម្រោងបញ្ជាយន្តហោះបុកកំទេចអគារភ្លោះនៅអាមេរិកនោះ បានរៀបការហើយ គឺរៀបការជាមួយនឹងកូនស្រីទី ៩ របស់លោក Mohammed Atta ជាអតីតភេរវក ដែលបានធ្វើសកម្មភាពប្លន់យន្តហោះ និងជាអ្នកបញ្ជាយន្តហោះឲ្យទៅបុកអគារភ្លោះនោះផ្ទាល់តែម្តង។ កូនប្រុសរបស់អតីតមេដឹកនាំភេរវកម្មរូបនេះមានឈ្មោះថា Hamza bin Laden អាយុ២៩ឆ្នាំ កំពុងរស់នៅក្នុងប្រទេសអាហ្គានីស្ថាន។ ពិធីរៀបការនេះត្រូវបានគេមើលឃើញថា ជាការចងសម្ព័ន្ធមិត្តដ៏រឹងមាំមួយក្នុងចំណោមក្រុមភេរវកម្មប្រឆាំងនឹងប្រទេសលោកខាងលិច។ បើតាមលោកយាយ Alia Ghanem ត្រូវជាម្តាយរបស់លោក Osama Bin Laden បានឲ្យដឹងថា ចៅប្រុសរបស់គាត់មានសមត្ថភាព និងទេពកោសល្យក្នុងការដឹកនាំល្អ

    August 6, 2018
  • បច្ចេកវិទ្យា

    ក្នុងសប្ដាហ៍នេះ អ្នកថតរូបម្នាក់លោក Jerry Ferguson បានកំពុងធ្វើដំណើរតាមឧទ្ធម្ភាគចក្រក្រោមអាកាសធាតុខ្យល់មូសុងនារដូវផ្ការីកដើម្បីទៅយកពត៌មាននៅឯទីក្រុង Phoenix រដ្ឋអារីហ្សូណា ដែលក្នុងខណៈនោះខ្យល់ព្យុះធូលីដីដ៏សាហាវមួយបានបង្ហាញខ្លួន ហើយបក់បោកយ៉ាងខ្លាំង។ ស្របពេលជាមួយគ្នានោះ Ferguson បានព្យាយាមថតយករូបភាពនៃខ្យល់ព្យុះនោះប៉ុន្មានសន្លឹកដែលមើលទៅពិតជាគួរឲ្យរន្ធត់។ លោក Ferguson ត្រូវបានគេស្គាល់ថាជាអ្នកថតរូបអាជីបអស់រយៈពេលជាង 20មកហើយ ឯការធ្វើដំណើរតាមឧទ្ធម្ភាគចក្របែបនេះ គឺអស់រយៈពេលជាង 6ឆ្នាំហើយដែរ។ ទោះជាយ៉ាងណា រូបភាពដែលយើងទទួលបាននេះគឺថតចេញពីកាមេរ៉ាស្មាតហ្វូនម៉ូដែល Google Pixel 2 ប៉ុណ្ណោះ។ ទាក់ទងទៅនឹងការប្រើប្រាស់ស្មាតហ្វូនដើម្បីផ្ដិតយករូបភាពបែបនេះ លោកបានបកស្រាយថា “យើងមានកាមេរ៉ា DSLR ដែលរក្សាទុកនៅឯខាងក្រោយ ប៉ុន្ដែសម្រាប់ថតប្លង់ទូលាយប៉ុណ្ណោះ។ ដូចនេះ ខ្ញុំក៏គិតឃើញយកស្មាតហ្វូន Pixel 2 នេះមកថតជំនួស

    August 6, 2018
  • អន្តរជាតិ

    ជប៉ុន៖ សម្រាប់បុគ្គលិក ឬអ្នកធ្វើការងារទាំងអស់បន្ទាប់ពីបានឈប់សម្រាកចុងសប្តាហ៍រួចមក និងត្រូវត្រលប់ចូលធ្វើការងារវិញនៅថ្ងៃ​ចន្ទនោះ ហាក់មិនមានអារម្មណ៍សប្បាយចិត្តនោះទេនៅព្រឹកថ្ងៃចន្ទនោះ ដ្បិតពួកគេមានអាម្មណ៍ថា មិនទាន់បានឈប់សម្រាកគ្រប់គ្រាន់នៅឡើយ។ ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលជប៉ុនកំពុងតែរៀបចំឲ្យអ្នកធ្វើការងារទាំង​អស់នៅក្នុងប្រទេសជប៉ុនបានឈប់សម្រាកនៅព្រឹកថ្ងៃចន្ទមួយព្រឹកទៀត ដើម្បីឲ្យពួកគេមានអារម្មណ៍ស្រស់ថ្លាល្អ សម្រាប់ធ្វើការងារពេញមួយសប្តាហ៍ទៀត។ គម្រោងនេះត្រូវបានគេហៅថា “Shining Monday” ដែលគេជឿថាអាចជួយដោះស្រាយបញ្ហាសតិអារម្មណ៍របស់បុគ្គលិកគ្រប់រូបបាន។ កម្រោងនេះត្រូវបាគេធ្វើឡើងដោយផ្សារភ្ជាប់ជាមួយនិងកម្មវិធីដែលទើបអនុវត្តក្នុងប្រទេសជប៉ុនកាលពីឆ្នាំមុននេះគឺកម្មវិធី “Premium Friday” ដែលតាមរយៈកម្មវិធីពិសេសសម្រាប់ថ្ងៃសុក្រនេះ គឺគ្រប់បុគ្គលិកទាំងអស់អាចចេញពីធ្វើការមុនម៉ោងនៅរាងរាល់ថ្ងៃសុក្រនៃសប្តាហ៍នីមួយៗបាន។ ការសម្រេចឲ្យមានពេលវេលាឈប់សម្រាកបន្ថែមនេះ ត្រូវបានរដ្ឋាភិបាលធ្វើឡើងដើម្បីកាត់បន្ថយបញ្ហាស្ត្រេសចំពោះបុគ្គលិកទាំងអស់ និងចង់ឲ្យពួកគេមានពេលសប្បាយរីករាយជាមួយនឹងគ្រួសារឲ្យបានច្រើនជាងមុន៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz

    August 6, 2018
  • កីឡា

    ខ្សែបម្រើកណ្តាលរបស់ក្លឹប Tottenham Hotspur កីឡាករ Mousa Dembele បានច្រានចោលឱកាសផ្ទេរទៅកាន់ក្លឹប Inter Milan បន្ទាប់ពីក្លឹបយក្សអ៊ីតាលីរូបនេះផ្ដល់តម្លៃខ្លួនឲ្យខ្សែបម្រើវ័យ 31 ឆ្នាំរូបនេះត្រឹមតែ 20លានអឺរ៉ូ តែប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់សារពត៌មាន Daily Mail បានឲ្យដឹងថា៖ ខ្សែបម្រើ Mousa Dembele បានបដិសេធមិនទទួលសំណើររបស់ក្លឹប Inter Milan ក្នុងការផ្ទេរចេញពីក្លឹប Tottenham Hotspur ទៅកាន់លីគកំពូល Italia Serie A បន្ទាប់ពីក្លឹប Inter Milan ដាក់សំណើរសុំទិញ Dembele

    August 6, 2018
  • កីឡា

    ក្លឹប Valencia បានប្រកាសបញ្ជាក់ថា ក្លឹបនឹងព្រមលក់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញ Rodrigo Moreno ក្នុងតម្លៃផ្ទេរ 120លានអឺរ៉ូ ប្រសិនបើមានក្លឹបណាហ៊ានចំណាយលុយទិញខ្សែប្រយុទ្ធវ័យ 27 ឆ្នាំរូបនេះ។ ក្នុងមួយរយៈពេលចុងក្រោយនេះមានដំណឹងលេចលឺជាច្រើនបាននិយាយអំពីទំនាក់ទំនងរបស់ក្លឹបអធិរាជសរ Real Madrid និងខ្សែប្រយុទ្ធ Rodrigo Moreno។ ក្លឹបអធិរាជសរ Real Madrid បានបញ្ជូនភ្នាក់ងាររបស់ខ្លួនដើម្បីមកចចារជាមួយនឹងខ្សែប្រយុទ្ធ Rodrigo Moreno ទាក់ទងនឹងការផ្ទេរចេញពីក្លឹប Valencia ក្នុងរដូវក្ដៅនេះ។ ប៉ុន្ដែការចចារក្នុងការផ្ទេរចេញពីក្លឹប Valencia របស់ខ្សែប្រយុទ្ធ Rodrigo Moreno ហាក់ដូចជាត្រូវរារាំងដោយក្លឹប Valencia ព្រោះខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះបានដើរតួយ៉ាងសំខាន់ក្នុងតំបន់ប្រយុទ្ធសម្រាប់ក្លឹប Valencia។ ហើយកាលពីពេលថ្មីៗនេះក្លឹប

    August 6, 2018
  • កីឡា

    ក្រុម Manchester City បានយកឈ្នះក្រមតោខៀវ Chelsea ក្នុងលទ្ធផល 2-0 កាលពីយប់មិញក្នុងពានរង្វាន់ Community Shield។ កីឡាករ Sergio Aguero បានស៊ុតបាល់បញ្ចូលទី២ គ្រាប់ជួយឲ Manchester City ឈ្នះពានមួយនេះមុនពេលរដូវកាលថ្មីចាប់ផ្តើម។ លោក Pep Guardiola អ្នកចាត់ការទូរបស់ ManCity បាននិយាយថារូបគេកំពុងតែ «ស្រេកឃ្លាន» ក្នុងការទទួលបានភាពជោគជ័យ។ គួរបញ្ជាក់ថាក្រុម Manchester City នឹងត្រូវចាប់ផ្តើមការប្រកួតដំបូងរបស់ខ្លួនក្នុងលីគកំពូលអង់គ្លេសជាមួយ Arsenal នៅថ្ងៃអាទិត្យវេលាម៉ោង ១០យប់។ អត្ថបទ៖ ប៊ុនហួរ

    August 6, 2018
  • កីឡា

    ក្រុម G.L.F FC បន្ដដំណើរទៅវគ្គ 8 ក្រុមចុងក្រោយក្នុងការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ខណៈដែលក្រុម Home Sport Original អស់ភារៈកិច្ចត្រឹម 16 ក្រុមចុងក្រោយ បន្ទាប់ពីក្រុម G.L.F FC យកឈ្នះក្រុម Home Sport Original ដោយបាល់ Penalty កាត់សេចក្ដី 2-2 (3-2) ការប្រកួតគូរទី 2 ពានរង្វាន់ Ganzberg Cup

    August 6, 2018
  • អន្តរជាតិ

    គិតមកទល់នឹងពេលនេះមានមនុស្ស ៦ នាក់ហើយ ត្រូវបានគេចាប់ខ្លួនក្នុងករណីជាប់ពាក់ព័ន្ធរឿងលួចធ្វើឃាតលោក ប្រធានាធិបតីវេណេហ្ស៊ុអេឡា Nicolás Maduro​ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ យ៉ាងណាក្តីជនទាំង ៦ នាក់នោះមិនទាន់ត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនៅឡើយទេ ដោយគេចង់រក្សាការសម្ងាត់សិន ដើម្បីងាយស្រួលក្នុងការស៊ើបអង្កេតស្វែងរកមេក្លោងធំដែលនៅពីក្រោយរឿងនេះ។ សូមរម្លឹកឡើងវិញថា លោកប្រធានាធិបតីវេណេហ្ស៊ុអេឡា Nicolás Maduro ត្រូវបានគេលួចធ្វើឃាតដោយប្រើប្រាស់ Drone បង្កប់គ្រាប់បែក ដើម្បីហោះមកទំលាក់លើរូបលោក ខណៈលោក កំពុងតែធ្វើសន្ទរកថាផ្លូវការមួយនៅមុខមនុស្សជាច្រើននាក់។ យ៉ាងណាក្តី គ្រាប់បែបបានផ្ទុះមុនពេល Drone ហោះមកដល់វេទិការ ដែលលោក Nicolás Maduro កំពុងធ្វើសន្ទរកថា និងមិនបានបង្កឲ្យអ្នកណាម្នាក់ស្លាប់នោះទេ។ ក្រោយកើតហេតុប្រមាណជា៣ម៉ោង  ប្រធានាធិបតីវេណេហ្ស៊ុអេឡាបានថ្លែងចោទប្រកាន់ថា

    August 6, 2018
  • អន្តរជាតិ

    ឥណ្ឌូនេស៊ី៖ យ៉ាងហោចណាស់មានមនុស្ស៨២នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់រញ្ជួញដីកម្រិត ៦,៩ រិចទ័រ ដែលបានកើតឡើងនៅក្នុងតំបន់រមនីយដ្ឋានកោះ Bali និងកោះ Lombok នៃប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃម្សិលមិញនេះ។ បើយោងតាមលោក Arifin Muhammad Hadi ប្រធានផ្នែកគ្រប់គ្រងគ្រោះមហ្តរាយបានឲ្យដឹងថា ក្រៅតែពីមានអ្នកស្លាប់ក៏មានជនរងគ្រោះជាច្រើនពាន់នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដែរ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ភ្ញៀវទេសចរណ៍ជាច្រើននាក់ផ្សេងទៀត បានប្រញាប់ប្រញាល់រត់គេចខ្លួនទៅកាន់សណ្ឋាគារវិញ ហើយអ្នកខ្លះក៏បានព្យាយាមគេចចេញពីតំបន់កើតហេតុ ដើម្បីត្រលប់ទៅផ្ទះវិញភ្លាមៗផងដែរ។ គ្រោះរញ្ជួញដីនេះត្រូវបានគេមើលឃើញថា ជាគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរមួយសម្រាប់ឥណ្ឌូនេស៊ី ព្រោះរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌូនេស៊ីមិនធ្លាប់ទទួលរងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតខ្ពស់ដូចនេះទេ ពោលគឺធ្លាប់កើតមានត្រឹមកម្រិត ៥,៤ រិចទ័រ។​ ពេលនេះរដ្ឋាភិបាលឥណ្ឌូនេស៊ីកំពុងដុតដៃដុតជើងជួយសង្គ្រោះជនរងគ្រោះ និងតាមរកអ្នកដែលបាត់ខ្លួនដើម្បីដឹងឲ្យច្បាស់ថា ពួកគេមានសុវត្ថិភាពគ្រប់គ្រាន់ ឬអត់៕ https://www.facebook.com/ChinaGlobalTVNetwork/videos/2462267990480673/ អត្ថបទ៖ ភក្តី ប្រភព៖

    August 6, 2018