- Khmernote Media
- PR
ភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨ – តារាល្បីៗ សុផា លីនដា សាន់នី សុក ហង្ស សូរីយ៉ាន ហេង សុខវាសនា វីដ ខូល័រ ង័រ ភាល័យ ពិធីករ ដាវុធ (MC DV) ពីយ៉ា វេហ្គា សូ មូនីរត្ន័ និងអ្នកសារព័ត៌មានជាច្រើននាក់ រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្តាច់មុខក្រុមហ៊ុន Yako Technology បានបង្ហាញវត្តមានក្នុងពិធីតេស្តប្រើសាកល្បងស្មាតហ្វូន HUAWEInova
August 6, 2018 - អន្តរជាតិ
បើយោងតាមលោក Jon Goldin អនុប្រធាននៃមហាវិទ្យាល័យភូមិន្ទចិត្តវិទ្យានៅសហរដ្ឋអាមេរិកបានធ្វើការព្រមានថា ឪពុកម្តាយគ្រប់រូបមិនគួរឲ្យកូនៗ ដែលមិនទាន់បានចូលរៀនដល់ថ្នាក់អនុវិទ្យាល័យប្រើប្រាស់ទូរស័ព្ទដៃនោះទេ។ អ្នកជំនាញផ្នែកចិត្តសាស្រ្តរូបនេះបានឲ្យដឹងថា បច្ចុប្បន្ននេះក្មេងៗភាគច្រើន ដែលមានអាយុចន្លោះពី ៨ ទៅ ១១ឆ្នាំ មានទូរស័ព្ទដៃផ្ទាល់ខ្លួន ហើយពួកគេបានចំណាយពេលយ៉ាងច្រើន ដើម្បីប្រើប្រាស់ទូស័ព្ទដៃ ដូចជាការលេងហ្គេម និងប្រើប្រាស់បណ្តាញសង្គមជាដើម។ ឥរិយាបថនេះអាចធ្វើឲ្យពួកគេញៀននឹងទូរស័ព្ទដៃ និងមិនសូវបានផ្តោតលើការសិក្សាជាសំខាន់នោះទេ ហើយបើក្នុងករណីធ្ងន់ធ្ងរ ពួកគេអាចនឹងលែងមានអារម្មណ៍ចង់រៀនសូត្រទៀតផង។ ដើម្បីដោះស្រាយ បញ្ហាសង្គមមួយនេះ អ្នកជំនាញផ្នែកចិត្តសាស្ត្ររូបនេះបានធ្វើការព្រមានដល់ម្តាយឪពុកគ្រប់រូបត្រូវចេះគ្រប់គ្រងលើការប្រើប្រាស់ទូរស័ព្ទរបស់កូនឲ្យបានច្បាស់លាស់ ហើយគាត់ក៏បានបំផុសគំនិតឲ្យរដ្ឋាភិបាលគួរតែធ្វើច្បាប់កំណត់អាយុអ្នកមានសិទ្ធិប្រើប្រាស់ទូរស័ព្ទផងដែរ ជាពិសេសគឺចំពោះក្មេងៗដែលមិនទាន់មានអាយុ ១៦ ឆ្នាំ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail
August 6, 2018 - កីឡា
គូរបើកឆាកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ 16 ក្រុមចុងក្រោយរវាងក្រុម Victory FC និងក្រុម Khmer Blue Soccer បញ្ចប់ទៅដោយក្រុម Khmer Blue Soccer បន្ដដំណើរទៅកាន់វគ្គ 8 ក្រុមចុងក្រោយ ចំណែកឯក្រុម Victory FC បានត្រឹមត្រលប់ទៅផ្ទះវិញក្នុងលទ្ធផលបាល់ Penalty កាត់សេចក្ដី 1-1(5-4)។ ការប្រកួតគូរបើកឆាកពានរង្វាន់ Ganzberg Cup រដូវកាលទី 3 វគ្គ
August 5, 2018 - កីឡា
ការប្រកួតបាល់ទាត់ GANZBERG Cup រដូវកាលទី៣ បានដំណើរការដល់វគ្គ ១៦ក្រុមចុងក្រោយហើយ ដោយយើងឃើញមានការចូលរួមទស្សនាយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រវិស័យបាលទាត់។ ជាមួួយគ្នានេះផងដែរយើងសង្កេតឃើញអ្នកគាំទ្រតស៊ូជាមួយកីឡាករក្នុងការទស្សនាការប្រកួតដោយមិនខ្លាចភ្លៀង ហើយអ្នកគាំទ្រនៅតែទស្សនាការប្រកួតរហូតដល់ចប់។ គួរបញ្ជាក់ផងដែរថាការប្រកួត GANZBERG Cup រដូវកាលទី ៣ ឆ្លងមកដល់វគ្គ១៦ ក្រុមចុងក្រោយ ការប្រកួតមួយនេះមួយនេះនឹងបញ្ចប់នៅចុងខែ៩ នេះហើយ
August 5, 2018 - PR
អស្ចារ្យជាមួយឱកាសចំណេញ ទិញទូរទស្សន៍ថែមទូទឹកកក ទិញម៉ាស៊ីនបោក ថែមទូរទស្សន៍ ទិញម៉ាសប្បាយ បានប្រាក់ត្រលប់មកវិញ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី៣១សីហានៅតាមហាងទំនើបសាមសុងដែលបានកំណត់(ស៊ុនស៊ីម៉ិចកូ,K4, AEON Mall , KM Center, KLD3 -ល-)។ ជាមួយកាដូ ដ៏មហាសាលប្រចាំឆ្នាំដែលផ្តល់ជូនកាន់តែធំជាងមុន ពិសេសជាងមុនសម្រាប់ការជាវផលិតផលអេឡិចត្រូនិចសាមសុងនោះ អតិថិជនទាំងអស់ អាចរីករាយជាមួយនឹងការផ្ដល់ជូនយ៉ាងច្រើនសន្ធឹកសន្ធាប់ពីកាដូពិសេសដ៏មហាសាលមានដូចជា ការជាវទូរទស្សន៍ថែមទូទឹកកក, ជើងចាប់ជញ្ជាំងមួយដ៏ស្រស់ស្អាត ឬទិញម៉ាស៊ីនបោកថែមទូរទស្សន៍ ឬទិញទូទឹកកកថែមឧបករណ៏បូមធូលី, ម៉ាស៊ីនកម្តៅអាហារ( Microwave) មួយដ៏កាលីប និងកាដូជាច្រើនទៀតផងដែរ។ លើសពីនេះទៅទៀត លោកអ្នកក៏អាចរីករាយនឹងឱិកាសចំណេញដ៏អស្ចារ្យពីសាមសុង ជាមួយការបានប្រាក់ត្រលប់មកវិញចាប់ពី ២០ដុល្លារ រហូតដល់ ១០០ដុល្លារព្រមទាំងអាចធ្វើ ការបង់រំលស់ក្នុងអត្រាការប្រាក់០%សម្រាប់រយៈពេល៦ខែ
August 5, 2018 - កីឡា
ខ្សែការពារ Leonardo Bonucci បានប្រកាសជាសាធារណៈថាការវិលត្រឡប់របស់គាត់ទៅកាន់ទឹកដី Juventus វិញនេះពិតជាធ្វើឲ្យគាត់សប្បាយចិត្តមែនទែន ហើយ Juventus គឺជាផ្ទះរបស់គាត់។ ខ្សែការពារកណ្តាលសញ្ជាតិអ៊ីតាលីរូបនេះបានចាកចេញពីក្លឹប Juventus មកកាន់ក្លឹប AC Milan កាលពីរដូវកាលមុន។ ប៉ុន្តែពេលនេះរូបគេបានវិលត្រលប់មកកាន់ក្លឹបសេះបង្កង់ Juventus វិញហើយ បន្ទាប់ពី Bonucci មានការខកចិត្តបន្ដិចបន្ដូចនៅក្នុងទឹកដី San Siro។ ហើយគាត់បានសារភាពថាវាមានការលំបាកក្នុងការស្រម៉ៃថាគាត់នឹងអាចត្រលប់មកកាន់ Juventus បន្ទាប់ពីការចាកចេញដ៏ចម្រូងចម្រាសរបស់គាត់កាលពីរដូវកាលមុន ប៉ុន្ដែអ្វីគ្រប់យ៉ាងបានប្រែជាការពិតវិញនៅក្នុងរដូវកាលថ្មីនេះ។ ខ្សែការពារ Leonardo Bonucci បាននិយាយថាប្រាប់ក្លឹបថា៖ វាជាការលំបាកក្នុងការស្រមៃថារឿងនេះនឹងកើតឡើង ប៉ុន្ដែពេលនេះវាពិតជាអស្ចារ្យណាស់សម្រាប់គាត់ដែលរឿងដែលមិនគួរឲ្យជឿនេះកើតឡើង។ ខ្ញុំពិតជារំភើបណាស់ ហើយផ្ទះរបស់ខ្ញុំពិតប្រាកដគឺជា Juventus ដូច្នេះខ្ញុំពិតជារីករាយណាស់ដែលបានវិលត្រឡប់មកវិញ។ បុត្រ
August 4, 2018 - កីឡាChelsea ប្រកាសចូលខ្លួនប្រជែងគ្នាជាមួយនឹង Man Utd ក្នុងការដណ្ដើមខ្សែបម្រើ Kovacic ពីក្លឹប Real Madrid
យោងតាមការចុះផ្សាយរបស់សារពត៌មាន The Sun បានឲ្យដឹងថា៖ ក្លឹបបិសាចក្រហម Manchester United នឹងត្រូវប្រជែងគ្នាជាមួយនឹងក្លឹបតោខៀវ Chelsea ក្នុងការដេញថ្លៃខ្សែបម្រើ Mateo Kovacic ពីក្លឹបអធិរាជសរ Real Madrid ក្នុងតម្លៃផ្ទេរ 54លានផោន ខណៈដែលទីផ្សារដោះដូរកីឡាករពេលនេះខិតជិតទៅដល់ពេលបញ្ចប់។ យោងតាមរបាយការណ៍បានឱ្យដឹងថាខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះបានសំរេចចិត្តចាកចេញពីក្លឹបប្រទេសអេស្ប៉ាញដើម្បីស្វែងរកទ្រនំថ្មី ប៉ុន្ដែកីឡាកររូបនេះមិនចង់ធ្វើការក្រោមការដឹកនាំរបស់លោក Jose Mourinho ឡើយ។ ស្របនឹងពេលនេះក្លឹបសេះបង្កង់ Juventus ក៏ចាប់អារម្មណ៍លើខ្សែបម្រើ Kovacic ផងដែរ។ ប៉ុន្ដែមិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា Juventus ចង់បាន Kovacic នៅឡើយទេ ខណៈដែល Manchester
August 4, 2018 - កីឡា
លោក Maurizio Sarri សង្ឃឹមថា Chelsea នឹងចុះហត្ថលេខាទិញខ្សែបម្រើយ៉ាងហោចណាស់ 1 នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។ អតីតគ្រូបង្វឹករបស់ក្លឹប Napoli រូបនេះបាននិយាយថាគាត់ពុំសូវចាប់អារម្មណ៍លើទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះទេ ហើយគាត់សង្ឃឹមថាក្លឹបនឹងរក្សាកីឡាករល្អៗជាច្រើនដូចជា Eden Hazard, Willian និង Thibaut Courtois ឲ្យនៅបន្ដជាមួយនឹងក្លឹប។ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះក្លឹបតោខៀវ Chelsea ទើបតែចុះហត្ថលេខាទិញខ្សែបម្រើ Jorginho បានតែម្នាក់តែប៉ុណ្ណោះ ខណៈដែលខ្សែបម្រើខាងលើផ្ទេរពីក្លឹប Napoli មកនៅក្នុងតម្លៃផ្ទេរ 57លានផោន។ គ្រូបង្វឹកវ័យ 59 ឆ្នាំរូបនេះបានប្រាប់ក្លឹបថាតើកីឡាករប្រភេទណាដែលគាត់ចង់បាន ហើយពេលនេះមិនទាន់មានឈ្មោះកីឡាករណាម្នាក់ត្រូវចិត្តរបស់គាត់ឡើយក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ។ លោក Maurizio Sarri បាននិយាយប្រាប់អ្នកសារពត៌មានថា៖ ខ្ញុំនិយាយជាមួយក្លឹប
August 4, 2018 - កីឡា
ភ្នាក់ងាររបស់អ្នកចាំទីដៃស្អិត Thibaut Courtois បានជំរុញឱ្យ Chelsea អនុញ្ញាតឱ្យអ្នកចាំទីរូបនេះផ្ទេរទៅកាន់ក្លឹប Real Madrid។ អ្នកចាំទីខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិករូបនេះមានបំណងវិលត្រលប់ទៅលេងនៅអេស្បាញវិញជាកន្លែងដែលគាត់បានចំណាយពេល 2 ឆ្នាំក្នុងការខ្ចីជើងនៅក្លិប Atletico Madrid ដើម្បីឱ្យនៅជិតគ្រួសាររបស់គាត់។ ក្រុម Real Madrid មានបំណងនាំយកកីឡាករនេះមកកាន់ទឹកដី Santiago Bernabéu ប៉ុន្តែរហូតមកទល់ពេលនេះក្រុមតោខៀវ Chelsea បានបដិសេធលើតម្លៃ 40 លានផោន (តម្លៃ 45 លានដុល្លារអាមេរិក) ដែល Real Madrid បានដាក់សំណើរក្នុងការទិញយកផ្តាច់។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖
August 4, 2018 - អន្តរជាតិ
កាលពីដើមសប្តាហ៍នេះរដ្ឋបាលរបស់លោកប្រធានាធិបតិអាមេរិក Donald Trump បានសម្រេចដំឡើងពន្ធលើទំនិញរបស់ចិនដែលនាំមកលក់នៅក្នុងអាមេរិកឲ្យឡើងដល់ ២៥ % លើទំនិញដែលមានទំហំទឹកប្រាក់ ២០០ ពាន់លានដុល្លារ។ ឆ្លើយតបទៅនឹងការសម្រេចខាងលើនេះ កាលពីម្សិលមិញនេះរដ្ឋាភិបាលចិនបានប្រកាសដែរថានឹងដំឡើងពន្ធលើទំនិញអាមេរិក ដែលនាំមកលក់នៅក្នុងប្រទេសចិនឲ្យដល់ ២៥% ដូចគ្នាដែរ លើទំនិញដែលមានទំហំទឹកប្រាក់ ៦០ ពាន់លានដុល្លារ។ តាមរបាយការណ៍របស់រដ្ឋាភិបាលចិនបានឲ្យដឹងថា ទំនិញរបស់អាមេរិក ដែលចិនគ្រោងនឹងដំឡើងពន្ធនោះរួមមាន ផលិតផលកាហ្វេ សាច់ គ្រាប់ធញ្ញជាតិ ផលិតផលស្រាគ្រប់ប្រភេទ រ៉ែ សារធាតុគីមី ផលិតផលធ្វើពីស្បែកសត្វ ផលិតផលធ្វើអំពីឈើ គ្រឿងសង្ហារិម គ្រឿបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនជាដើម។ ឥរិយាបថរបស់រដ្ឋាភិបាលនៃប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរខាងលើនេះ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថា គឺជាសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក
August 4, 2018









