Khmernote Media
  • កីឡា

    ប្រធានក្លឹប​ Real Madrid លោក Florentino Perez បានច្រានចោលពីឱកាសក្នុងការចាកចេញពីក្លឹបរបស់កីឡាករខ្សែបម្រើសញ្ជាតិក្រូអាត​ Luka Modric ដោយបានប្រកាសថាបើសិនជាចង់បាន​ Modric ត្រូវចំណាយទឹកប្រាក់​ ៧៥០អឺរ៉ូដើម្បីផ្តាច់កុងត្រាជាមួយ Real Madrid។ ការនិយាយបែបនេះដោយសារតែមានពាក្យចចាមរាមថាក្លឹប Inter Milan នៅអ៊ីតាលីមានគម្រោងក្នុងការនាំយកកីឡាកររូបនេះចូលរួមជាមួយក្លឹបដើម្បីប្រជែងយកពាន Seria A នៅរដូវកាលនេះ។ ថ្មីៗនេះ Real Madrid ទើបតែបាត់បង់កីឡាករ​ខ្សែប្រយុទ្ធកំពូល Cristiano Ronaldo ទៅកាន់ក្លឹប​ Juventus ក្នុងតម្លៃផ្តាច់កុងត្រា ១០០ លានអឺរ៉ូ ដូចនេះវាជារឿងមួយដ៏ពិបាកសម្រាប់

    August 3, 2018
  • បច្ចេកវិទ្យា

    របាយការណ៍សេដ្ឋកិច្ចមួយបានបង្ហាញថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Apple បានក្លាយទៅជាក្រុមហ៊ុនអាមេរិកទីមួយ ដែលមានតម្លៃរហូតដល់ ១ លានលានដុល្លារ។ របាយការណ៍ខាងលើបានបង្ហាញដែរថា ក្នុងសប្តាហ៍នេះភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើតឡើងដល់ ២០៨,៣៨ ដុល្លារក្នុងមួយហ៊ុន។ បើធ្វើការប្រៀបធៀបទៅនឹងតម្លៃហ៊ុនកាលពីឆ្នាំមុន​ បានបង្ហាញថាភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានកើនឡើង ២០%។ បើយោងតាមក្រុមអ្នកវិភាគសេដ្ឋកិច្ចបានព្យាកណ៍ថា តម្លៃហ៊ុនរបស់ក្រុមហ៊ុន Apple អាចនឹងបន្តកើនឡើងរហូតដល់ ២២៥ ដុល្លារក្នុងមួយហ៊ុន ឬអាចឈានដល់ ២៧៥ ដុល្លារក្នុងមួយហ៊ុន​ទៀតផង​។ ​ប្រសិនបើអ្វីៗ អាចកើតឡើងដូចការព្យាករណ៍របស់ក្រុមអ្នកវិភាគខាងលើនេះមែន តម្លៃរបស់ក្រុមហ៊ុន Apple នឹងកើនឡើងដល់ ១,៣ លានលានដុល្លារឯណោះ។

    August 3, 2018
  • PR

    បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​​លើ​ទី​ផ្សារ​អាស៊ី តាមរយៈ​ទូរសព្ទ​ត្រកូល​ F មាន​ដូច​ជា F5 និង F7 ក្រុមហ៊ុន OPPO បាន​ចេញ​ត្រកូល​ F មួយ​ថ្មី​ទៀត ​ផ្ដល់​មុខ​ងារ និង​បចេ្ចកវិទ្យា​អស្ចារ្យ​ដែល​មិន​ធ្លាប់​មាន​ក្នុង​ត្រកូល F ពី​មុន​ឡើយ។ ​ម៉ូដែល​ថ្មី​នេះ​មាន​ឈ្មោះ​ថា OPPO F9។ ថ្មីៗ​នេះ OPPO F9 ទើប​តែ​ប្រកាស​លក់​ជា​ផ្លូវ​ការ​នៅ​ឥណ្ឌា។ ​ជំហ៊ាន​បន្ទាប់​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី ១៥ ខែ​សីហា​ បន្ទាប់​មក​ឥណ្ដូនេស៊ី និង​ម៉ាឡេស៊ី ក្នុង​ខែ​ដដែល​នេះ។ ការ​លេច​មុខ​​ជា​ផ្លូវ​ការ​ OPPO F9នៅ​ប្រទេស​ឥណ្ឌា OPPO ​បាន​ប្រើ​ប្រយោគ​ដ៏​ខ្លី​មួយ​ថា «

    August 3, 2018
  • អន្តរជាតិ

    ​លោកប្រធានាធិបតីអាមេរិក ដូណល់ ត្រាំ កំពុងត្រូវបានគេរិះគន់ជាខ្លាំងនៅក្នុងបណ្តាញសង្គម Twitter បន្ទាប់ពីលោកបាននិយាយថា ប្រជាពលរដ្ឋអាមេរិកនឹងតម្រូវឲ្យបង្ហាញអត្តសញ្ញាណប័ណ្ណ ដើម្បីទិញទំនិញផ្សេងៗ រួមទាំងការទិញគ្រឿងទេសផងដែរ។ ការលើកឡើងរបស់លោក ដូណល់ ត្រាំ នេះ បានធ្វើឡើងក្នុងអំឡុងពេលលោកអញ្ជើញទៅចូលរួមវេទិកាសាធរណៈមួយនៅក្នុងទីក្រុង Tampa រដ្ឋ Florida កាលពីថ្ងៃទី០១ ខែសីហា។ ប្រធានធិបតីអាមេរិករូបនេះបានបន្ថែមទៀតថា ប្រជាពលរដ្ឋអាមេរិកត្រូវតែបង្ហាញរូបថតរបស់គេ (ដែលមាននៅក្នុងអត្តសញ្ញាណប័ណ្ណ) ដើម្បីឲ្យគេងាយស្រួលក្នុងសម្គាល់អត្តសញ្ញាណរបស់ពួកគេ។ យ៉ាងណាក្តី ក្រុមអ្នកវិភាគសង្គម និងមហាជនទូទៅមើលឃើញថា  Donald Trump បានថ្លែងដោយមានការខុសឆ្គង ព្រោះថាវាមិនអាចទៅរួចទេ ដែលគេត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណដើម្បីទិញគ្រប់មុខទំនិញនោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    August 3, 2018
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ បើយោងតាមនាយកដ្ឋានសុខមាលភាព និងគ្រប់គ្រងជំងឺនៃក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា គិតមកទល់នឹងពេលនេះមានប្រជាជនកូរ៉េខាងត្បូងចំនួន២៩នាក់បានស្លាប់បាត់បង់ជីវិត ដោយសារតែរលកកម្ដៅកើនឡើងខ្លាំងមិនធ្លាប់មាន។ បើតាមរបាយការណ៍សុខភាពរបស់នាយកដ្ឋានខាងលើបានឲ្យដឹងដែរថា ជនរងគ្រោះទាំង ២៩ នាក់ខាងលើនេះ បានស្លាប់ដោយសារបញ្ហាឈឺក្បាលខ្លាំង ដែលបង្កឡើងដោយសារតែអាកាសធាតុឡើងខ្ពស់ខ្លាំងពេក។ ក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយនេះ សីតុណ្ហភាពនៅក្នុងប្រទេសកូរ៉េខាងត្បូងបានកើនឡើងខ្ពស់ជាង ៣៥ អង្សាសេ ហើយសម្រាប់កាលពីនៅថ្ងៃពុធវិញ សីតុណ្ហភាពបានកើនឡើងរហូតដល់ ៣៩,៦ អង្សាសេ ដែលរលកកម្ដៅកម្រិតនេះមិនធ្លាប់កើតមានក្នុងប្រទេសកូរ៉េត្បូងនោះទេក្នុងរយៈពេលជាង១០០ឆ្នាំ ចុងក្រោយនេះ។ ពេលនេះរដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែធ្វើការផ្តោតសំខាន់លើជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ប្រជាពលរដ្ឋខ្លួន ជាពិសេសគឺសម្រាប់ប្រជាកសិករ ដែលនៅតាមសហគមន៍ឆ្ងាយៗពីទីក្រុង៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    August 3, 2018
  • សង្គម

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ម្សិលមិញនេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែសីហា  ឆ្នាំ២០១៨ ដែលប្រេងសាំងធម្មតាក្នុងមួយលីត្រមានតម្លៃ ៣,៩៥០រៀល និងប្រេងម៉ាស៊ូតក្នុងមួយលីត្រមានតម្លៃ ៣,៧៥០រៀល ហើយតម្លៃនេះផងដែរ គឺនៅរក្សាថេរដដែលបើធៀបនឹងតារាងតម្លៃការពី១៥ថ្ងៃមុន៕ អត្ថបទ៖ សេម

    August 3, 2018
  • អន្តរជាតិ

    ម៊ិចស៊ីកូ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងមានផ្ទុកអ្នកដំណើរជាង ១០០ នាក់​ បានធ្លាក់បន្ទាប់ពីធ្វើការហោះហើរបានតែ បន្តិចនៅក្នុងប្រទេសម៉ិចស៊ីកូ។ យន្តហោះមួយគ្រឿងនេះបានហោះចេញពីប្រលានយន្តហោះអន្តជាតិ Guadalupe Victoria ក្នុងទីក្រុង​ Durango ឆ្ពោះទៅកាន់ទីក្រុង ម៉ិចស៊ីកូ ។ យន្តហោះដឹកអ្នកដំណើរមួយនេះជាប្រភេទយន្តហោះ Embraer 190 និងជាយន្តហោះរបស់ប្រទេសម៉ិចស៊ីកូផ្ទាល់តែម្តង។ របាយការណ៍បឋមបានឲ្យដឹងថា មានអ្នកដំណើរចំនួន ៨៥ នាក់បានរងរបួស ក្នុងនោះ ២ នាក់ រងរបួសធ្ងន់ តែពុំមានអ្នកណាម្នាក់ស្លាប់បាត់បងជីវិតនោះទេ។ បន្ទាប់ពីបានធ្លាក់បានបន្តិច យន្តហោះបានឆេះផ្នែកខាងលើ តែយ៉ាងណាក្តីក្រុមអ្នកជួយសង្គ្រោះបានធ្វើការជួយសង្គ្រោះអ្នកដំណើរបានទាន់ពេលវេលា ទើបគ្មានអ្នកណាម្នាក់ស្លាប់នៅក្នុងគ្រោះថ្នាក់នោះទេ។ ចំពោះមូលហេតុចម្បងដែលបង្កឲ្យមានគ្រោះថ្នាក់នេះវិញ នៅមិនទាន់ត្រូវបានគេបង្ហាញនៅឡើយទេ តែយ៉ាងណាក្តីគេសង្ស័យថាជាបញ្ហាបច្ចេកទេសនៅក្នុងម៉ាស៊ីនយន្តហោះ៕

    August 3, 2018
  • អន្តរជាតិ

    ម៉ាឡេស៊ី៖ នៅក្នុងប្រទេសម៉ាឡេស៊ី​ជាធម្មតាគឺនៅក្នុងមួយថ្ងៃមានប្រជាជនប្រមាណជា ៦០០,០០០ នាក់បានប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ដើម្បីចេញពីផ្ទះទៅធ្វើការងារ និងត្រលប់មកផ្ទះវិញ។ ដោយមើលឃើញថា ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈជាជម្រើសដ៏ល្អមួយសម្រាប់ប្រជាពលរដ្ឋខ្លួន និងជាពិសេសមន្ត្រីរាជការនោះ ពេលនេះម៉ាឡេស៊ីបានប្រកាសថានឹងបញ្ចុះតម្លៃលើសេវាដឹកជញ្ជូនសាធារណៈជាពិសេសមួយនៅឆ្នាំ២០១៩ ខាងមុខនេះ។ បើយោងតាមរដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនរបស់ម៉ាឡេស៊ី លោក Anthony Loke បានប្រាប់អ្នកសារព័ត៌មានថា ចាប់ពីឆ្នាំ ២០១៩ នេះតទៅ រដ្ឋាភិបាលនឹងបញ្ចុះថ្លៃលើសេវាដឹកជញ្ជូនសាធារណៈ ដែលក្នុងនោះគ្រប់មន្ត្រីរាជការទាំងអស់នឹងត្រូវ ចំណាយតែ ១០០ RM (២៥ ដុល្លារ)​ តែប៉ុណ្ណោះក្នុងមួយខែ ដែលវាមានន័យថា មន្ត្រីរាជការរបស់ម៉ាឡេស៊ីទាំងអស់គ្រាន់តែទិញ សំបុត្រមួយក្នុងតម្លៃ ១០០ RM (២៥ ដុល្លារ)​

    August 3, 2018
  • សង្គម

    នៅសល់តែជាង២សប្តាហ៍ទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឹងមកដល់ ហើយប្អូនៗ ដែលជាបេក្ខជនទាំងអស់ក៏កំពុងតែខិតខំប្រឹងប្រែងរៀនសូត្រយ៉ាងសស្រាក់សស្រាំផងដែរ ដើម្បីទទួលបាននិទ្ទេសល្អ ដែលខ្លួនចង់បាន។ ក្នុងនោះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញពីប្រការ ដែលបេក្ខជនមិនត្រូវអនុវត្តក្នុងដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដាច់ខាត បើហ៊ានតែប្រព្រឹត្តិច្បាស់ជាទទួលវិន័យមិនខាន។ ប្រការទាំងនោះមានដូចខាងក្រោមនេះ៖ អត្ថបទ៖ សេម

    August 2, 2018
  • កីឡា

    ក្លឹបហង្សក្រហម Liverpool កំពុងពិចារណាលក់អ្នកចាំទី Loris Karius និង Simon Mignolet ចេញនៅរដូវក្តៅនេះ បន្ទាប់ពីអ្នកចាំទីទាំងពីរនេះធ្លាក់ទំរង់លេងខ្លាំងកាលពីរដូវកាលមុន។ មុនពេលរដូវកាលថ្មីបានចាប់ផ្ដើម ក្លឹបហង្សក្រហម Liverpool បានទិញអ្នកចាំទីដៃទី 1 ប្រេស៊ីលកីឡាករ Alisson Becker នៅក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកដែល Alisson ក្លាយជាអ្នកចាំទីដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងលោក។ ការមកដល់ Liverpool របស់ Alisson នេះគឺដើម្បីពង្រឹងតំបន់ចាំទីឡើងវិញ បន្ទាប់ពីក្លឹបហង្សក្រហម Liverpool មានបញ្ហាខ្វះខាតខ្លាំងនៅតំបន់អ្នកចាំទី ជាពិសេសអ្នកចាំទី Loris Karius និង Simon Mignolet ដែលជាអ្នកចាំទីរបស់

    August 2, 2018