Khmernote Media
  • បច្ចេកវិទ្យា

    កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែសម្រេចប្រកាសណែនាំនូវថេបប្លេតថ្មីរបស់ខ្លួនម៉ូដែល Galaxy Tab S4 និង Galaxy Tab A 10.5 ដែលបានន័យថា សប្ដាហ៍ក្រោយនេះគឺពុំសូវសម្បូរផលិតផលសម្រាប់ណែនាំទៀតទេ។ ដោយឡែក អតិថិជនភាគច្រើនយល់ឃើញថា ការប្រកាសណែនាំកំពូលស្មាតហ្វូន Galaxy Note 9 នឹងមានភ្ជាប់មកជាមួយនឹង Galaxy Watch ផងដែរ។ ជាការពិតណាស់ សម្រាប់កាលបរិច្ឆេតនៃព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នឹងធ្វើឡើងនាថ្ងៃទី09 ខែសីហា ប៉ុន្មានថ្ងៃទៀតនេះឯង ហើយថ្វីបើព្រឹត្តិការណ៍នេះកាន់តែខិតជិតមកមែនពិត ប៉ុន្ដែយើងនៅតែទទួលបានវីដេអូបែកធ្លាយដដែលទាក់ទងទៅនឹងកំពូលស្មាតហ្វូនត្រកូល Note នេះ។ អាចនិយាយបានថានេះពុំមែនជាលើកទីមួយឡើយដែលយើងទទួលបានវីដេអូ

    August 2, 2018
  • កីឡា

    លោក Unai Emery ដែលជាគ្រូបង្វឹកថ្មីរបស់ក្លឹបកាំភ្លើងធំ Arsenal កំពុងតែផ្តោតអារម្មណ៍លើក្រុមនិងត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមជាមួយនឹងលីគកំពូល Premier League រដូវកាល 2018/2019 ដែលនឹងចាប់ផ្ដើមក្នុងពេលខាងមុខនេះ ខណៈដែលលោករំពឹងទុកថាខ្សែបម្រើ Aaron Ramsey នៅតែលេងជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal ក្នុងរដូវកាលថ្មីនេះ។ ខ្សែបម្រើសញ្ជាតិវែលរូបនេះនឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅក្នុងពេលបញ្ចប់រដូវកាលក្រោយនេះ។ ហើយនៅក្នុងពេលនេះខ្សែបម្រើរបស់ក្លឹបកាំភ្លើងធំ Arsenal រូបនេះមិនទាន់បានបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបកាំភ្លើងធំ Arsenal នៅឡើយទេ។ ខណៈដែលពេលនេះខ្សែបម្រើរូបនេះកំពុងមានទំនាក់ទំនងជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona និងក្លឹងតោខៀវ Chelsea ហើយក្លឹបទាំងពីរនេះកំពុងត្រៀមខ្លួនដាក់សំណើរសុំទិញ Ramsey ពីក្លឹបកាំភ្លើងធំ Arsenal។ បុត្រ

    August 2, 2018
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ខេត្តព្រះសីហនុ នឹងមានអគារពាណិជ្ជកម្មពហុមុខងារ នៅក្បែរមាត់សមុទ្រឆ្នេរជ័យជំនះ ដែលនឹងជួយប្រែក្លាយក្រុងព្រះសីហនុទៅជាតំបន់ទេសចរសំខាន់ នឹងអាចបំពេញបាននូវកំណើនទេសចរចិន ដែលនឹងកើនដល់២លាននាក់នៅឆ្នាំ២០២០។ ក្រោយខេត្តព្រះសីហនុ បាននឹងកំពុងទទួលបាននូវកំណើតនៃការវិនិយោគ និងទេសចរពីជនជាតិចិនច្រើននោះ បាននាំអោយតម្រូវការនៃការស្នាក់នៅ អាហារដ្ឋាន និងសេវាផ្សេងៗ ក៏មានការកើនឡើងច្រើនផងដែរ។ ជាក់ស្ដែងនៅថ្ងៃទី១ដើមខែសីហានេះ ក្រមហ៊ុនយក្សរបស់ចិន Prince Real Estate Group បានបោះទុនរាប់រយលានដុល្លារ ដើម្បីសាងសង អគារពាណិជ្ជកម្មពហុមុខងារនៅលើឆ្នេរជ័យជំនះក្នុងខេត្តព្រះសីហនុ ដើម្បីឆ្លើយតបទៅនឹងកំណើតតម្រូវការរបស់ភ្ញៀវទេសជាតិ និងអន្តរជាតិ ពិសេសគឺភ្ញៀវទេសចរចិន ដែលនឹងកមកម្សាន្តនៅកម្ពុជានឹងកើនឡើងដល់២លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ។ នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ នូវអគារពាណិជ្ជកម្មពហុមុខងារ ព្រីនស៍ ធាន ស៊ី វ៉ាន នាព្រឹកថ្ងៃទី១

    August 2, 2018
  • PR

    ភ្នំពេញ ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៨ — ក្រុមហ៊ុនសាមសុង​ បាននាំយកសម្ភារៈសិក្សាទៅជូនដល់សិក្ខាកាមទាំង៨០នាក់ក្នុង វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា ដែលជាការបន្ថែមការជួយគាំទ្រដ៏មានសារៈសំខាន់ និងចាំបាច់ដល់សិក្ខាកាមទាំងអស់ ខណៈពេលដែលពួកគាត់កំពុងតែទទួលការបណ្ដុះបណ្ដាលជំនាញដែលពួកគេស្រឡាញ់។ ការឧបត្ថម្ភនេះ ធ្វើឡើងបន្ថែមទៅលើវគ្គបណ្ដុះបណ្ដាលជំនាន់ទី៥ ដែលសាមសុងសហការជាមួយវិទ្យាស្ថានបច្ចេកទេសកម្ពុជា និងផ្គត់ផ្គង់បរិក្ខាបច្ចេកទេស ថវិកា អាហារពេញមួយវគ្គបណ្ដុះបណ្ដាលនេះ។ ក្រៅពីបង្កើតវគ្គបណ្ដុះបណ្ដាលដែលត្រួសត្រាយមាគ៌ាឆ្ពោះទៅរកអនាគតកាន់តែប្រសើរសម្រាប់សិក្ខាកាម សាមសុងបានយកចិត្តទុកដាក់លើភាពងាយស្រួល និងដំណោះស្រាយនានា ដោយផ្ដល់សម្ភារៈសិក្សាបន្ថែមដែលនឹងជួយដោះស្រាយ និងបន្ធូរបន្ទុកយ៉ាងច្រើនសម្រាប់ពួកគេ។ ការផ្ដល់ឱកាស និងការបង្កលក្ខខណៈងាយស្រួល ជាមួយការឧបត្ថម្ភពេញលេញនេះ នឹងធានាបាននូវភាពជោគជ័យសម្រាប់សិក្ខាកាមក្នុងការសិក្សា ហ្វឹកហាត់ជំនាញរបស់ខ្លួន។ ថ្លែងក្នុងឱកាសប្រគល់សម្ភារៈសិក្ខាដល់សិក្ខាកាម លោក

    August 2, 2018
  • កីឡា

    ក្រុមបិសាចក្រហម Manchester United ចង់បានខ្សែបម្រើ Mateo Kovacic របស់ក្លិប Real Madrid ប៉ុន្តែ Kovacic មិនចង់ចូលរួមជាមួយពួកគេទេ។ ក្លឹបបិសាចក្រហមបានដេញថ្លៃ 60 លានអឺរ៉ូសម្រាប់ខ្សែបំរើក្រូអាត ប៉ុន្តែគាត់បាននិយាយថា គាត់មិនចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយក្រុមរបស់លោក Jose Mourinho ឡើយ ព្រោះគាត់យល់ថា ពួកគេលេងមិនត្រូវនឹងទំរង់លេងរបស់គេ។ បើទោះបី Kovacic នឹងចូលរួមការត្រៀមលក្ខណៈមុនបើករដូវកាលរបស់ក្លិប Real Madrid ក៏ដោយក៏គេនៅតែកំពុងសម្លឹងរកការចាកចេញដែរ។ គ្រូបង្វឹកថ្មីលោក Julen Lopetegui បាននិយាយថា “លោកនឹងធ្វើឱ្យគាត់មានអារម្មណ៍ថាគាត់មានសារៈសំខាន់នៅក្នុងនិងមានសង្ឃឹមថាគាត់ផ្លាស់ប្តូរគំនិតរបស់គាត់ក្នុងការចាកចេញ”។ អត្ថបទ៖

    August 2, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្លឹប Juventus បានយល់ព្រមផ្ទេរទៅកាន់ក្លឹប AC Milan ក្នុងកិច្ចព្រមព្រៀងមួយដែលនឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗ។ ក្លឹប AC Milan កំណត់តំលៃ 7,5 លានអឺរ៉ូដល់កីឡាករដែលនឹងចាកចេញពីក្លឹបម្ចាស់ជើងឯក Serie A ក្រោយពីការមកដល់របស់កីឡាករ Cristiano Ronaldo។ យោងតាមគេហទំព័រ La Gazzetta dello Sport បានឱ្យដឹងថាកីឡាករ Higuain បានយល់ព្រមផ្ទេរទៅកាន់ AC Milan ក្នុងការខ្ចីជើងដែលមានតំលៃ 18 លានអឺរ៉ូដែលហើយនឹងត្រូវចំណាយ 36

    August 2, 2018
  • សង្គម

    កាលពីថ្ងៃទី០១ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមនៅក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់នាវាដឹកអ្នកដំណើរពីព្រែកព្នៅ-ភ្នំពេញ-តាខ្មៅ ហើយសម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍ថា នឹងដាក់ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ធ្វើដំណើរតាមរថភ្លើងពីភ្នំពេញ-ប៉ោយប៉ែត និងភ្នំពេញ-អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយឥតគិតថ្លៃបន្តទៀតរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ខាងក្រោមនេះគឺជាតារាងតម្លៃ និងតារាងពេលវេលា ដែលខ្សែរត់ភ្លើងត្រូវចេញដំណើរ និងមកដល់របស់ក្រុមហ៊ុន Royal Railway ទៅតាមគោលដៅនានា៕ អត្ថបទ៖ សេម រូបភាព៖ Royal Railway

    August 2, 2018
  • បច្ចេកវិទ្យា

    ជាការពិតណាស់ សម្រាប់ឪពុកម្ដាយ ក៏ដូចជាអាណាព្យាបាលប្រាកដជាយល់នូវអារម្មណ៍ដែលហាមកូនៗខ្លួនឯងមិនបានពីការឈប់ប្រើស្មាតហ្វូន រឺថេបប្លេត ពោលគឺសូម្បីតែដកហូតតែប៉ុន្មាននាទីក៏មិនបានដែរ។ ដោយឡែក នេះអាចជាដំណឹងល្អមួយដោយចាប់ពីពេលនេះទៅរាល់សិស្សានុសិស្សទាំងអស់ក្នុងប្រទេសបារាំងនឹងតម្រូវឲ្យផ្ដោតសំខាន់តែលើការសិក្សារប៉ុណ្ណោះ ពេលស្ថិតនៅក្នុងសាលារៀន។ ដោយសារផលប៉ះពាល់ខ្លាំងទាក់ទងទៅនឹងឧបករណ៍អេឡិចត្រូនិចទំនើបទាំងនេះ សមាជិកសភារបស់ប្រទេសបារាំងបានសម្រេចបង្កើតច្បាប់ថ្មី ដែលទើបតែបានចុះជាធរមានកាលពីដើមសប្ដាហ៍នេះទេ ហើយអត្ថន័យនៃច្បាប់ថ្មីនោះគឺហាមមិនឲ្យក្មេងដែលមានអាយុចន្លោះពី 3 ដល់ 15ឆ្នាំប្រើស្មាតហ្វូន រឺថេបប្លេតឡើយក្នុងសាលារៀន។ គួរបញ្ជាក់ផងដែរថា មិនមែនត្រឹមតែស្មាតហ្វូន និងថេបប្លេតត្រូវបានហាមឃាត់ទេ ពោលគឺសូម្បីតែ SmartWatch និងអ្វីៗជាច្រើនទៀតក៏ត្រូវបានហាមដែរ។ ដោយឡែក សម្រាប់សិស្សានុសិស្សដែលមានរបស់ទាំងនេះប្រើប្រាស់គឺអាចរក្សាទុកនៅផ្ទះសិន រឺត្រូវដកហូតរក្សាទុកប្រសិនបើហ៊ានយកចូលសាលារៀន។ Fu ប្រភព៖ phonearena

    August 2, 2018
  • អន្តរជាតិ

    ស្ពានមាស (Golden Bridge) របស់វៀតណាមកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងទាំងប្រជាជននៅក្នុងស្រុក ក៏ដូចជាភ្ញៀវទេសចរណ៍អន្តជាតិនៅជុំវិញពិភពលោក។ ស្ពាននេះត្រូវបានគេសាងសង់នៅក្នុងតំបន់រមនីយដ្ឋាន Ba Na Hills ក្នុងទីក្រុង Da Nang ភាគកណ្តាលនៃប្រទេសវៀតណាម។ ស្ពាននេះមានប្រវែង ១៥០ ម៉ែត្រ មានរាងកោង មានរូបដៃធំៗទ្រនៅពីក្រោម ហើយស្ពាននេះមានកំពស់ ១៤០០ ម៉ែត្រ ពីនាវោទឹកសមុទ្រផងដែរ។ សូមអញ្ជើញប្រិយមិត្តទៅទស្សនារូបភាព និងវីដេអូនៃស្ពានដ៏អស្ចារ្យមួយនេះ ដូចខាងក្រោម៖ https://www.youtube.com/watch?time_continue=2&v=bqsILQ8ZyL4 អត្ថបទ៖ ភក្តី ប្រភព៖ nextshark

    August 2, 2018
  • បច្ចេកវិទ្យា

    យោងតាមប្រវត្តិនៃកាលបរិច្ឆេតរបស់ក្រុមហ៊ុន Apple ទាក់ទងទៅនឹងការដាក់តាំងបង្ហាញ iPhone ជំនាន់ថ្មីរបស់ខ្លួន អាចឲ្យយើងសន្មត់បានថា គ្រប់ម៉ូដែល iPhone ឆ្នាំ2018 ទាំងអស់ដែលមានដូចជា iPhone X, iPhone X Plus និង iPhone LCD អាចនឹងត្រូវបានលេចមុខទៅតាមការកំណត់នេះ។ កាលពីថ្ងៃអង្គារ ទី12 ខែកញ្ញា ឆ្នាំ2017 ឆ្នាំមុនគឺជាកាលបរិច្ឆេតនៃការប្រកាស iPhone 8 និង iPhone 8 Plus ហើយជាធម្មតាក្រុមហ៊ុន Apple តែងធ្វើព្រឹត្តិការណ៍នៃការដាក់តាំងបង្ហាញរបស់ខ្លួននេះឡើងនាកំឡុងថ្ងៃអង្គារ រឺពុធ

    August 2, 2018