Khmernote Media
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ជំរាបដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាព ឬអាចឈានដល់ការបាត់បង់អាយុជីវិត ក្រសួងសូមជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់គ្នា កុំប្រើប្រាស់ឱសថបំប៉នផ្លូវភេទបុរសឈ្មោះ MAXMAN ជួយឲ្យរួមភេទបានយូរ ដែលផលិតនៅប្រទេសបារាំង ដោយផលិតផលនេះត្រូវបានគណនីហ្វេសប៊ុកបានធ្វើការបង្ហោះផ្សព្វផ្សាយ ហើយផលិតនេះពុំបានត្រួតពិនិត្យត្រឹមត្រូវ គ្មានចុះបញ្ចីការ គ្មានក្រុមហ៊ុនស្របច្បាប់នាំចូល និងគ្មានការអនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយ៕ អត្ថបទ៖ សេម

    August 2, 2018
  • សង្គម

    ដោយសារតែស្ថានភាពទឹកជំនន់បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំ សង្កាត់មួយចំនួនជាពិសេសស្រុកសៀមប៉ាង និងតាមដងទន្លេមេគង្គ ទន្លេកុង ទន្លេសាន នៃខេត្តស្ទឹងត្រែង ទើបគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តស្ទឹងត្រែង សូមអំពាវនាវដល់ អង្គការសង្គមសុីវិល ដៃគូអភិវឌ្ឍន៍ ផ្នែកឯកជន ក្រុមហ៊ុន សហគ្រាស និងសប្បុរសជននានា មេត្តាពិនិត្យលទ្ធភាពក្នុងការរួមចំណែកជាធនធានថវិកា សម្ភារបរិក្ខា ស្បៀងអាហារ និងមធ្យោបាយផ្សេងៗ ដើម្បីរួមជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាំយកនូវធនធានទាំងនេះទៅផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនៅតាមតំបន់ ដែលរងផលប៉ះពាល់ពីទឹកជំនន់ទាំងអស់ក្នុងខេត្តស្ទឹងត្រែង ជាពិសេសនៅក្នុងមូលដ្ឋានស្រុកសៀមប៉ាង៕ ចំពោះសប្បុរសជន ដែលមានបំណងចូលរួមបរិច្ចាគ អាចចូលរួមចំណែកជាមួយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តស្ទឹងត្រែង តាមរយ:ទូរស័ព្ទលេខ៖ – ០៨៨ ៨២២ ១២៧២ – ០៩៧ ៩១២

    August 2, 2018
  • រថយន្ត

    កាលពីប៉ុន្មានឆ្នាំមុន យើងសង្កេតឃើញមានរថយន្ដជាច្រើនដែលម្ចាស់ក្សត្រី Elizabeth II ធ្លាប់ជិះត្រូវបានដាក់លក់ ហើយរថយន្ដដែលត្រូវបានលក់ចេញចុងក្រោយបង្អស់គឺជារបស់ក្រុមហ៊ុន Jaguar ម៉ូដែល X-Type Estate។ ដោយឡែក ក្នុងពេលថ្មីៗនេះ យើងសង្កេតឃើញរថយន្ដទំនើបតាំងពីសម័យបុរាណមួយគ្រឿងទៀតហើយត្រូវបានដាក់លក់នោះគឺ 1953 Rolls-Royce Phantom IV State Landaulette។ ក្នុងព្រឹត្តិការណ៍ Bonhams’ Goodwood Revival ដែលនឹងធ្វើឡើងនាខែកញ្ញា ខាងមុខនេះ រថយន្ដ Rolls-Royce តាំងពីជំនាន់ឆ្នាំ1953 នោះនឹងត្រូវបានដាក់តាំងបង្ហាញហើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺម៉ូដែលនេះត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបទី 50ឆ្នាំនៃ Golden Jubilee

    August 1, 2018
  • អន្តរជាតិ

    ហ្វីលីពីន៖ លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានសម្រេចកម្ទេចចោលនូវរថយន្តទំនើបៗជាច្រើនគ្រឿង ដែលមិនបានបង់ពន្ធត្រឹមត្រូវ គិតជាទឹកប្រាក់មានតម្លៃប្រមាណជា ៥,៥ លានដុល្លារអាមេរិក។ ក្នុងយុទ្ធនាការកម្ទេចរថយន្តទំនើបគេចពន្ធទាំងនេះគេបានសង្កេតឃើញថា លោកប្រធានាធិបតី Rodrigo Duterte ពាក់អាវយឺតពណ៌ស និងឈរបញ្ជាឲ្យត្រាក់ទ័របើកកិនរថយន្តទាំងនោះដោយគ្មានការសោកស្តាយអ្វីទាល់តែសោះ។ សូមបញ្ជាក់ជូនថា យុទ្ធនាការកម្ទេចរថយន្តគេចពន្ធនេះត្រូវបានធ្វើឡើងនៅក្នុងខេត្ត Cagayan ភាគខាងជើងប្រទេសហ្វីលីពីន ហើយក្នុងឱកាសនោះដែរ លោក Rodrigo Duterte បានប្រកាសថា នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ហើយយុទ្ធនាការបង្រ្កាបនេះនឹងត្រូវអនុវត្តជាបន្តបន្ទាប់ ទៀត។ រថយន្តដែលត្រូវបានគេកម្ទេចចោលនោះសុទ្ធជារថយន្តទំនើបម៉ាក Lamboghini, Porsche និង Mercedes Benz ជាដើម៕

    August 1, 2018
  • PR

    អតិថិជន អិលអូអិលស៊ី (LOLC) អាចធ្វើការបង់ប្រាក់កម្ចីតាមភ្នាក់ងារទ្រូម៉ាន់នី ឫ TrueMoney App ដើម្បីមានឪកាសឈ្នះរង្វាន់ជាច្រើន និងឥតគិតថ្លៃសេវា។ បង់ស្រួល ឈ្នះស្រួល! បញ្ជាក់៖ _ការចាប់រង្វាន់នឹងមាន LIVE បន្តផ្ទាល់នៅលើផេកផ្លូវការរបស់ទ្រូម៉ាន់នី (TrueMoney Cambodia) ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

    August 1, 2018
  • សង្គម

    នៅព្រឹកថ្ងៃពុធ ៥រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរ នៅក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ចំណតនាវាដឹកអ្នកដំណើរនោះផងដែរ សម្តេចតេជោ ក៏បានប្រកាសផ្តល់កាដូជូនប្រជាជនធ្វើដំណើរតាមនាវាពីខណ្ឌប្ញស្សីកែវ ទៅកាន់ក្រុងតាខ្មៅ ដោយឥតគិតថ្លៃរហូតដល់ដំណាច់ឆ្នាំ២០១៨។ គួររំលឹកផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់បណ្តោះអាសន្ននូវការធ្វើប្រតិបត្តិការដឹកអ្នកដំណើរដោយឥតគិតថ្លៃកាលពីថ្ងៃទី៦ មេសា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ដោយបានប្រើប្រាស់នាវាដឹកអ្នកដំណើរចំនួន ៤គ្រឿង (២គ្រឿងទិញពីប្រទេសវៀតណាម និង២គ្រឿងទៀត

    August 1, 2018
  • កីឡា

    បន្ទាប់ពីខកខានការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 អស់រយៈពេលជិត 2 ខែរួចមក ពេលនេះការប្រកួតដ៏អស្ចារ្យមួយនេះបានត្រលប់មកវិញហើយក្នុងរាត្រីថ្ងៃអាទិត្យ ទី 5 ខែសីហា ដែលពេលនេះការប្រកួតពានរង្វាន់ Ganzberg Cup រដូវកាលទី 3 ឈានដល់វគ្គ 16 ក្រុមចុងក្រោយហើយ។ ប្រាកដណាស់ការប្រកួតនៅក្នុងរាត្រីថ្ងៃទីអាទិត្យសប្ដាហ៍នេះនឹងបង្កភាពសប្បាយនិងកក្រើកយ៉ាងខ្លាំងពេញទីលាន T-Soccer ព្រោះតែការប្រកួតដល់អស្ចារ្យមួយនេះបានត្រលប់មកវិញហើយ ក្រោយពេលខកខានការប្រកួតអស់ជាង 2 ខែរួចមក។ ការប្រកួតក្នុងសប្ដាហ៍នេះគឺឈានដល់វគ្គ 16 ក្រុមចុងក្រោយហើយ។ ការប្រកួតនៅក្នុងសប្ដាហ៍នេះ៖ 1. ក្រុម Khmer Blue

    August 1, 2018
  • កីឡា

    ខ្សែបម្រើថ្មីរបស់ក្លឹប Atletico Madrid កីឡាករ Thomas Lemar បានប្តេជ្ញាផ្តល់អ្វីៗគ្រប់យ៉ាងដល់ក្លឹបទាំងអស់ជាមួយនឹងការបន្ដដំណើរមួយជំហានថ្មីរបស់គេនៅអេស្ប៉ាញ បន្ទាប់ពីខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានផ្ទេរពីក្លឹប AS Monaco មកកាន់ក្លឹប Atletico Madrid កាលពីពេលថ្មីៗនេះ។ ខ្សែបម្រើសញ្ជាតិបារាំងរូបនេះបានផ្ទេរមកកាន់ក្លឹប Atletico Madrid ជាផ្លូវការកាលពីសប្ដាហ៍មុន បន្ទាប់ពីក្លឹប Atletico Madrid និង Monaco បានព្រមព្រៀងគ្នាលើការផ្ទេរ Lemar កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ ហើយ AT Madrid ទើបតែធ្វើសន្និសីទកាសែតកាលពីថ្ងៃអង្គារម្សិលមិញនេះ។ ខ្សែបម្រើ Thomas Lemar បានស្វែងរកឃើញផ្លូវមួយដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់គេនៅក្នុងលីគកំពូល

    August 1, 2018
  • អន្តរជាតិ

    ថៃ៖ រដ្ឋាភិបាលបានថៃបានស្នើសុំឲ្យចក្រភពអង់គ្លេសធ្វើបត្យាប័ន ចំពោះអតីតនាយករដ្ឋមន្ត្រីថៃគឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលបានរត់គេចខ្លួនទៅកាន់អង់គ្លេស ដើម្បីឲ្យគាត់មកទទួលទោសនៅក្នុងប្រទេសថៃវិញ។ សេចក្តីស្នើសុំខាងលើនេះត្រូវបានធ្វើឡើងតាមរយៈសំបុត្រមួយច្បាប់ចេញដោយស្ថានទូតថៃប្រចាំនៅក្នុងទីក្រុងឡុងដ៏ប្រទេសអង់គេ្លស និងបានផ្ញើរទៅកាន់ក្រសួងការបរទេសរបស់អង់គ្លេស។ ក្នុងសំបុត្រនោះរដ្ឋាភិបាលថៃបានបញ្ជាក់ដែរថា ករណីរបស់លោក យីងឡាក់ ស៊ីណាវ៉ាត្រា គឺជាបទឧក្រិដ្ឋពាក់ព័ន្ធនឹងរឿងពុករលួយ មិនមែនជារឿងនយោបាយនោះទេ។ ជាងនេះទៅទៀត ស្ថានទូតថៃក៏បានភ្ជាប់ដីកាតាមចាប់ខ្លួនយោងស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលចេញដោយតុលាការថៃ នៅក្នុងសំបុត្រ ដែលផ្ញើរទៅកាន់ក្រសួងការបរទេសអង់គ្លេសនោះផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នគឺលោក ប្រាយុទ្ធ ចាន់អូចារ បានឲ្យដឹងកាលពីម្សិលមិញថា គេនឹងតាមចាប់ខ្លួនលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ឲ្យមកទទួលទោសឲ្យទាល់តែបាន ទោះគាត់បានគេចខ្លួនទៅដល់ប្រទេសណាក៏ដោយ៕ អត្ថបទ៖ ភក្តី ប្រភព៖

    August 1, 2018
  • កីឡា

    ក្លិបយក្សរបស់បារាំង PSG មិនព្រមបោះបង់ក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ N’Golo Kante ទោះបី Chelsea បានផ្តល់កិច្ចសន្យាថ្មីដ៏ធំមួយដែលនឹងធ្វើឱ្យគេក្លាយទៅជាអ្នករកចំណូលបានច្រើនជាងគេនៅក្នុងក្លឹប។ ខ្សែប្រយុទ្ធអន្តរជាតិបារាំងដែលឈ្នះពានរង្វាន់បាល់ទាត់ពិភពលោករូបនេះបានបង្ហាញទំរង់លេងល្អក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះជាមួយនឹងក្រុម Leicester, ក្រុមតោខៀវ Chelsea និងក្រុមជម្រើសជាតិបារាំង។ បច្ចុប្បន្នគាត់គឺជាកីឡាករដែលទទួលបានប្រាក់បៀវត្សរ៍ច្រើនជាងគេនៅ Stamford Bridge ហើយ Chelsea កំពុងដាក់កុងត្រាថ្មីរយៈពេល 5 ឆ្នាំតម្លៃ 290,000 ផោនក្នុងមួយសប្តាហ៍។ ប្រភព៖ Mirror អត្ថបទ៖ ប៊ុនហួរ

    August 1, 2018