- Khmernote Media
- កីឡា
ខ្សែប្រយុទ្ធរបស់ក្លិប Bayern Munich កីឡាករ Robert Lewandowski ត្រូវបានព្រមានដោយលោកគ្រូបង្វឹក Niko Kovac ថារូបគេមិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លឹបនោះទេ។ លោក Kovac បានប្រាប់ទូរទស្សន៍ Sky Sports News ក្នុងទីក្រុង Maimi ថា “វាជារឿងពិតដែលថា Robert ចង់ទៅកន្លែងផ្សេង។ ប៉ុន្តែអ្វីដែលគាត់ចង់បាននិងអ្វីដែលយើងចង់បានគឺជារឿងខុសៗគ្នា។ យើងគឺជាអ្នកដែលសម្រេចចិត្ត ហើយ Robert មានកិច្ចសន្យានៅទីនេះទោះបីជាខ្ញុំមិនដឹងថាពេលណាវាផុតកំណត់ពេលណាក៏ដោយ។ ប៉ុន្តែគាត់នឹងបំពេញកិច្ចព្រមព្រៀងនេះឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ អតីតកីឡាករក្រុម Borussia Dortmund ដែលត្រូវបានចាប់អារម្មណ៍ដោយក្លឹប Real Madrid
July 31, 2018 - កីឡា
លោក Julen Lopetegui ចង់ក្លាយជាអ្នកចាត់ការដែលគាត់ចង់បង្កើតក្រុមថ្មីមួយអោយជោគជ័យដោយគ្មានវត្តមាន Cristiano Ronaldo។ គាត់បាននិយាយក្នុងសន្និសីទសារព័ត៌មានមុនពេលប៉ះជាមួយនឹងក្លឹប Manchester United ថាគាត់ជឿជាក់ថា Bale នឹងអាចដឹកនាំការប្រយុទ្ធនិងអាចធ្វើអ្វីៗបានដូចដែល Ronaldo ធ្លាប់ធ្វើពីមុន។ លោក Lopetegui បានប្រាប់ទៅអ្នកយកព័ត៌មាននៅ Miami ថា: “នៅពេលខ្ញុំចុះហត្ថលេខាជាមួយក្លឹប, Cristiano នៅជាកម្មសិទ្ធិរបស់ក្រុម Real Madrid ប៉ុន្តែមិនយូរប៉ុន្មានគាត់បានបង្ហាញពីបំណងប្រាថ្នារបស់គាត់ដើម្បីចាកចេញ”។ លោក Lopetegiu បានបន្តថា “យើងជឿជាក់ថា Bale នឹងមានឆ្នាំដ៏អស្ចារ្យហើយយើងរំពឹងទុកយ៉ាងច្រើនពីគាត់។ យើងនឹងធ្វើការរួមគ្នាដើម្បីឱ្យគាត់អាចឈានទៅដល់កំពូល”។ ប្រភព៖ Marca
July 31, 2018 - អន្តរជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ឲ្យដឹងពីរដ្ឋាបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តស្ទឹងត្រែងបានធ្វើការដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យមចំនួន០១គ្រឿង ដើម្បីបូមរំដោះជំនន់ទឹកភ្លៀងចេញពីក្នុងក្រុងស្ទឹងត្រែង។ សូមជម្រាបថា ទន្ទឹមនឹងការគម្រាមកំហែងពីទឹកជំនន់ទន្លេមេគង្គលើ តំបន់មួយចំនួនក្នុងក្រុងស្ទឹងត្រែង ក៏កំពុងរងការលិចលង់ដោយជំនន់ទឹកភ្លៀងផងដែរ។ គួររំលឹកផងដែរថា នៅយប់ថ្ងៃទី២៩ ឈានចូលថ្ងៃទី៣០ ខែកក្កដា ក្រុងស្ទឹងត្រែង មានភ្លៀងធ្លាក់រហូតដល់ ១១២,៥ មម និងបានបង្កឲ្យមានជំនន់ទឹកភ្លៀងនៅផ្នែកខ្លះក្នុងក្រុង៕ អត្ថបទ៖ សេម រូបភាព៖ រដ្ឋបាលខេត្តស្ទឹងត្រែង
July 31, 2018 - កីឡា
Neymar បានសារភាពថាគាត់ពិតជាធ្វើពុតជ្រុលនៅក្នុងពេលប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីពិតមែន ប៉ុន្តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានសន្យាថានឹងក្លាយជាមនុស្សថ្មីបន្ទាប់ពីរូបគេនិងប្រេស៊ីលបានធ្លាក់ចេញពីការប្រកួត World Cup នៅឯរុស្សីវគ្គ 8 ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធ Neymar រំពឹងខ្ពស់ណាស់ក្នុងយកឈ្នះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅឯរុស្សីជូនប្រទេសរុស្សី ប៉ុន្ដែម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក 5 សម័យកាលមួយនេះត្រូវទទួលរងបរាជ័យក្រោមថ្វីជើងរបស់ប៊ែលហ្ស៊ិកនៅក្នុងវគ្គ 8 ក្រុមចុងក្រោយ។ នៅក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីនេះ ខ្សែប្រយុទ្ធ Neymar ទទួលរងការរិះគន់យ៉ាងខ្លាំងអំពីការលេងនិងអាកប្បកិរិយារបស់គេនៅលើទីលាន។ ការរិះគន់នេះហើយធ្វើឲ្យខ្សែប្រយុទ្ធវ័យ 26
July 31, 2018 - អន្តរជាតិ
ឥណ្ឌា៖ សត្វពពែញី ដែលកំពុងតែមានផ្ទៃពោះមួយក្បាលបានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវបានជនទំនើងចំនួន៨នាក់រំលោភបូក។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយ៉ាលមួយក្នុងប្រទេសឥណ្ឌា។ បើតាមលោក Aslu ដែលជាម្ចាស់ពពែបានឲ្យដឹងថា នៅក្នុងល្ងាចនៃថ្ងៃកើតហេតុគាត់បានឃើញមានជនទំនើងចំនួន៨នាក់ បានដើរមកក្បែរសត្វពពែរបស់គាត់ក្នុងគោលបំណងចង់ចាប់រំលោភពពែរបស់គាត់ តែគាត់ក៏បានដេញពួកគេចេញទៅបាត់ទៅ។ យ៉ាងណាក្តី ខណៈដែលបុរសជាម្ចាស់ពពែបានដេកលក់ ស្រាប់តែពួកគេបានត្រលប់មកវិញម្តងទៀត និងបានធ្វើសកម្មភាពរំលោភពពែនោះជាច្រើនដងរហូតទាល់តែពពែនោះស្លាប់ៗភា្លមៗតែម្តង ទើបបុរសជាម្ចាស់ពពែឮសំឡេងពួកគេស្រែក និងបានចេញមកដេញពួកគេម្តងទៀត។ ក្រោយពីប្រទះឃើញសត្វពពែគាត់ដេកស្លាប់ដូចនេះ គាត់ខឹងជាខ្លាំង និងបានសម្រេចដាក់ពាក្យប្តឹងតែម្តងនៅពេលព្រឹកឡើង។ មកទល់នឹងពេលនេះគេអាចចាប់ខ្លួនបានជនទំនើងទាំងនោះ ៣នាក់ហើយ និងកំពុងបន្តតាមចាប់៥ នាក់ ផ្សេងទៀត ឲ្យមកទទួលទោសតាមច្បាប់របស់ឥណ្ឌា គឺច្បាប់រួមភេទខុសធម្មជាតិ៕ អត្ថបទ៖ ភក្តី ប្រភព៖ worldofbuzz
July 31, 2018 - កីឡា
ខ្សែការពារ Giorgio Chiellini របស់ក្លឹបសេះបង្កង់ Juventus និយាយថា៖ ដំបូងលោកគិតថាការចូលរួមរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo មកកាន់ក្លឹបសេះបង្កង់ Juventus គឺជារឿងដែលមិនអាចទៅរួច។ ខ្សែប្រយុទ្ធ Ronaldo កាលពីម្សិលមិញនេះបានត្រលប់មកកាន់ក្លឹបសេះបង្កង់ Juventus ដើម្បីចូលរួមហ្វឹកហាត់ជាមួយនឹងក្លឹបថ្មីរបស់គេវិញហើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះផ្ទេរពីក្លឹប Real Madrid មកកាន់ក្លឹប Juventus នៅក្នុងតម្លៃផ្ទេរ 100លានអឺរ៉ូ។ ខ្សែការពារ Chiellini បាននិយាយប្រាប់សារពត៌មាន ESPN អំពី Ronaldo ថា៖ ដំបូងខ្ញុំគិតថា Ronaldo គឺមិនអាចចូលរួមជាមួយនឹងក្លឹបសេះបង្កង់ Juventus
July 31, 2018 - PR
ហាង បាប៊ីឃ្យូ ផ្លាហ្សា (BAR B Q Plaza) បានបន្ថែមនូវឈុតពិសេស Refillញុំាម៉ាអស់ដៃ បន្ថែមទៀតគឺការញុំាសាច់អាំងថែមរហូតដល់ឆ្អែតសម្រាប់រយៈពេល ២ខែ ចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ហើយសម្រាប់តម្លៃវិញ គឺមានពីរដូចជា៖ តម្លៃទី១: ចំណាយត្រឹមតែ១២.៥០ដុល្លា ក្នុងមនុស្សម្នាក់ ចំពោះក្មេងកំពស់ក្រោម១២០សម បញ្ចុះតម្លៃ៥០% និងកំពស់ក្រោម១០០សមគឺមិនគិតថ្លៃ។ សម្រាប់ឈុត (Happy Refill) ដែលយើងអាចរីករាយជាមួយសាច់ដែលមានគុណភាពខុសៗគ្នាទាំងសាច់គោនិងសាច់ជ្រូកជាមួយនឹងមុខម្ហូបថ្មីៗទៀតដូចជាតៅហ៊ូអាហារសមុទ្រ ឬបន្លែ សាច់មាន់ និងច្រើនទៀត។ តម្លៃទី២: ត្រឹមតែ ១៤.៥០ដុល្លា
July 31, 2018 - អន្តរជាតិ
ជាធម្មតាអ្នកតែងគិតថា សិស្សដែលរៀនបានពិន្ទុខ្ពស់បំផុតនៅក្នុងសាកលវិទ្យាល័យ និងអាចមានលទ្ធភាពទៅធ្វើការងារបានយ៉ាងជោគជ័យបំផុតផងដែរ។ យ៉ាងណាក្តី បើតាមលោកមហាសេដ្ឋីចិន Jack Ma និងជាអគ្គនាយកក្រុមហ៊ុនលក់ទំនិញតាម បណ្តាញអ៊ីនធើណិតដ៏ធំរបស់ចិន បានបញ្ចេញមតិផ្ទុយពីការលើកឡើងខាងលើទៅវិញ។ ក្នុងសន្និសិទ្ធសារព័ត៌មានមួយលោក Jack Ma បាននិយាយ “កុំជ្រើសរើសបុគ្គលិក ដែលជានិស្សិតរៀនពូកែបំផុត ឬនិស្សិតលេខមួយមកធ្វើការនៅក្រុមហ៊ុនរបស់អ្នក តែត្រូវជ្រើសរើសបុគ្គលិក ដែលអាចបណ្តុះបណ្តាលបាន”។ លោក Jack Ma បានពន្យល់លើទស្សនៈខាងលើថា តាមបទពិសោធន៍គ្រប់គ្រងបុគ្គលិកជាច្រើនឆ្នាំក្នុងក្រុមហ៊ុនដ៏ធំរបស់គាត់បានបង្ហាញថា បុគ្គលិកដែលជានិស្សិតរៀនបានពិន្ទុខ្ពស់បំផុតនៅក្នុងសាកលវិទ្យាល័យពុំមានលទ្ធភាពដោះស្រាយបញ្ហាជាក់ស្តែងនៅក្នុងសង្គមនោះទេ ហើយពួកគេមានទំនោរចង់ធ្វើការនៅក្នុងក្រុមហ៊ុន ដែលរីកចម្រើន និងមានសេដ្ឋកិច្ចខ្ពស់រួចទៅហើយ តែមិនមែនក្រុមហ៊ុន ដែលកំពុងតែព្យាយាមស្វែងរកភាពរីកចម្រើន និងបង្កើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ផ្ទុយទៅវិញបុគ្គលិក ដែលជានិស្សិតមានពិន្ទុមធ្យម គឺជាបុគ្គលិកដែលអាចទទួលបានការបណ្តុះបណ្តាលឲ្យទៅជាបុគ្គលិកឆ្នើមបាន
July 31, 2018 - អន្តរជាតិ
ថៃ៖ បុរសម្នាក់បានធ្វើពុតជាស្លាប់ និងបានឲ្យប្រពន្ធថតរូបបង្ហោះពេញបណ្តាញសង្គម Facebook ក្នុងគោលបំណងប្រមូលប្រាក់ចូលបុណ្យពីសមាជិកគ្រួសាររបស់គាត់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិដាច់ស្រយ៉ាលមួយនៅក្នុងប្រទេសថៃ។ បុរសដែលបានធ្វើពុតជាស្លាប់មានឈ្មោះថា Tachawit Janngiw មានមុខរបរមិនពិតប្រាកដ និងកំពុងរស់នៅក្នុងស្ថានភាពខ្វះខាត។ បុរសរូបនេះបានធ្វើពុតជាស្លាប់ ហើយប្រពន្ធរបស់គាត់បានថតរូបរបស់គាត់បង្ហោះក្នុងបណ្តាញសង្គម និងបានសរសេរថា ស្រលាញ់គាត់ណាស់ និងសោកស្តាយជាខ្លាំង ដែលបានគាត់បានស្លាប់ដូចនេះ។ ភ្លាមៗក្រោយបែកធ្លាយដំណឹងនេះ ក្រុមគ្រួសារបានផ្ញើរលុយចំនួន ៦០០ ដុល្លារទៅឲ្យប្រពន្ធលោក Tachawit Janngiw ដើម្បីទិញមឈូស។ ក្រោយមកទៀតគេគ្រោងនឹងផ្ញើរលុយប្រមាណជា ១,៨០០ ដុល្លារផ្សេងទៀត ដើម្បីរៀបចំបុណ្យសព។ យ៉ាងណាក្តី មានអ្នកខ្លះកើតមានការសង្ស័យ ចំពោះការស្លាប់របស់លោក Tachawit Janngiw ជាខ្លាំង
July 31, 2018 - អន្តរជាតិ
នារីគ្រប់រូបដើម្បីទទួលបានជើងស្អាត និងចង់ឲ្យមានភាពស្រស់ស្អាតពួកគេបានបន្ថែមជាមួយនឹងស្បែកជើងកែងដ៏ខ្ពស់។ តែនៅពីក្រោយភាពស្រស់ស្អាតគឺពួកគេត្រូវទទួលរងនូវការឈឺជើងជាខ្លាំង យើងដឹងហើយថាស្បែកជើងកែងប្រសិនបើយើងពាក់វាយូរនោះបណ្ដាឲ្យជើងរបស់យើងឈឺ និងធ្វើឲ្យរោយជើង។ បើសិនជាអ្នកចង់ពាក់ស្បែកជើងកែងដោយមិនទទួលរងការឈឺចាប់នោះ អ្នកគួរតែសាកនូវវិធីទាំងនេះ៖ ១. ជ្រើសរើសស្បែកជើងដែលត្រូវនឹងជើងរបស់អ្នក៖ អ្នកគួរតែចំណាយពេលក្នុងការរើសស្បែកជើងឲ្យបានត្រឹមត្រូវ ព្រោះថាបើសិនជាអ្នករើសយកស្បែកជើងដែលតូចជាងជើងនោះនឹងធ្វើឲ្យអ្នកពិបាកក្នុងការដើរ ក៏ដូចជាធ្វើឲ្យអ្នកឆាប់ឈឺជើង ដូចនេះអ្នកគួរតែរើសយកស្បែកជើងណាដែលធំជាងជើងបន្តិច រឺល្មមនឹងជើងអ្នកដើម្បីជៀសវាងការពងជើង។ ២. នៅពេលដែលបែកញើសបាតជើង៖ ការដែលយើងពាក់ស្បែកជើងយូរនោះវា ជៀសមិនផុតពីការបែកញើសបាតជើងនោះទេ ដែលធ្វើឲ្យមានការរអិល និងរុញជើងរបស់អ្នកទៅមុខពិបាកក្នុងការដើរ។ ដូចនេះអ្នកគួរតែប្រើប្រាស់នូវផលិតផលសម្រាប់ការពារការបែកញើស រឺក៏ប្រើប្រាស់ម៉្សៅកូនក្មេងក៏បានដែរ។ ៣. ខាត់បាតស្បែកជើង៖ ការធ្វើបែបនេះគឺដើម្បីទទួលបានបាតស្បែកជើងកាន់ តែធំនិងមានភាពងាយស្រួលក្នុងការដើរជាពិសេសសម្រាប់ស្បែកជើងថ្មីដែលទើប តែទិញ។ លើសពីនេះការពារកុំឲ្យបាតស្បែកជើងរអិល រឺរុលទៅមុខ។ ៤. ពង្រីកទំហំស្បែកជើង៖ អ្នកគួរតែយកស្រោមជើង រឺក៏ក្រណាត់ដាក់ចូលក្នុងស្បែកជើងឲ្យណែន លើសពីនេះអ្នកក៏អាចប្រើប្រាស់ជាមួយនឹងថង់ទឹកកក់ក៏បាន
July 31, 2018









