Khmernote Media
  • PR

    Huawei គឺជាក្រុមហ៊ុនស្មាតហ្វូនដែលពិភពលោកទទួលស្គាល់ ភ្ញាក់ផ្អើល និងឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង100 ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand ពោលមានអតិថិជនរហូតដល់ 250 លាននាក់នៃចំនួនប្រជាជនទាំងអស់លើពិភពលោក។ Huawei បានបំបែកឯតទគ្គកម្ម ក្នុងឆ្នាំ 2016 និង 2017 នេះ ជាមួយនឹងការកើនឡើងប្រាក់ចំណូល 65-70% ធៀបនឹងឆ្នាំមុនៗ ដែលធ្វើឲ្យទីផ្សារតំបន់អាស៊ីអាគ្នេយ៍មានសក្ដានុពលយ៉ាងខ្លាំងក្នុងការរីកចម្រើនខ្លាំង ហើយថ្មីៗនេះទៀតត្រឹមពាក់កណ្តាលឆ្នាំ 2018 ក្រុមហ៊ុនបាននាំចេញនិងលក់បានស្មាតហ្វូនចំនួន 100,000,000 គ្រឿងត្រឹមពាក់កណ្តាលឆ្នាំ2018 ជាមួយនឹងតម្លៃម៉ាកសញ្ញាជាក្រុមហ៊ុនអន្តរជាតិធំៗឈានមុខឈរក្នុងលំដាប់ 72 ក្នុងចំណោមក្រុមហ៊ុនធំៗចំនួន 500 នៅលើពិភពលោក (Top Fortune Global

    July 31, 2018
  • អន្តរជាតិ

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចុះផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ដោយសារភ្លៀងធ្លាក់បន្តបន្ទាប់នៅក្នុងតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងឡាវ បានបង្កឲ្យទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជាបន្តកើនឡើង ២-៣ថ្ងៃបន្ថែមទៀត។ + ថ្ងៃទី ០៣ ខែសីហា ទន្លេមេគង្គខេត្តស្ទឹងត្រែង ទឹកអាចកើនឡើងដល់កម្ពស់ ១១,៤០ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១០,៧០ម៉ែត្រ) + ថ្ងៃទី ០៤ ខែសីហា ទន្លេមេគង្គខេត្តក្រចេះ ទឹកអាចកើនឡើងដល់កម្ពស់ ២២,១៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ២២,០០ម៉ែត្រ) + ថ្ងៃទី ០៥ ខែសីហា ទន្លេមេគង្គខេត្តកំពង់ចាម ទឹកអាចកើនឡើងដល់កម្ពស់ ១៥,២៥ម៉ែត្រ (កម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ)

    July 31, 2018
  • កីឡា

    Manchester United ចង់លក់កីឡាករ Marcos Rojo និង Matteo Darmian ដើម្បីយកទឹកប្រាក់ 65 លានផោននាំយកកីឡាករ Harry Maguire ពី Leicester City។ កីឡាករទាំងពីរនាក់នេះត្រូវបានគេប្រាប់ថាពួកគេមានមានក្លឹបដែលចាប់អារម្មណ៍រួចហើយខណៈដែលក្លឹប AC Milan ចង់បានកីឡាករ Darmian និងក្រុម Wolves ដែលទើបតែឡើងមកលីគកំពូលថ្មចង់បាន Rojo។ ខ្សែការពារអាហ្សង់ទីនវ័យ 28 ឆ្នាំរូបនេះបានលេងត្រឹមតែ 107 ប្រកួតប៉ុណ្ណោះក្នុងការប្រកួត 223 ប្រកួតសម្រាប់ក្រុម Man United ចាប់តាំងពីគាត់បានចូលរួមជាមួយ

    July 28, 2018
  • កីឡា

    ការចាកចេញរបស់កីឡាករ Cristiano Ronaldo ពីក្លឹប Real Madrid បានធ្វើឲខ្លឹបស្វែងរកអ្នកមកជំនួសតំណែងហើយពួកគេមានកីឡាករម្នាក់ដែលអាចលេងតំណែងនេះហើយ។ Gareth Bale បានប្រាប់ពីការចាកចេញរបស់គាត់ផ្ទាល់ក្រោយពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ដែលគាត់បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់រួមទាំងគ្រាប់បាល់ស៊ុតបញ្ចូលទីដ៏អស្ចារ្យនៅ Kiev។   ការចាកចេញរបស់ Ronaldo មានន័យថាក្រុមត្រូវការកីឡាករថ្មីដើម្បីរកគ្រាប់បាល់ហើយ Bale បានបង្ហាញថាគាត់អាចធ្វើបាននៅពេលគាត់មានសុខភាពល្អដូចដែលគាត់បានចាប់ផ្តើមតាំងពីខែវិច្ឆិកាមក។ កីឡាករវ័យ 29 ឆ្នាំរូបនេះជឿជាក់ថាគាត់នឹងអាចបង្ហាញពីសមត្ថភាពរបស់គាត់ក្រោមការដឹកនាំរបស់លោក Lopetegui ប្រសិនបើគ្រូបង្វឹករូបនេះផ្តល់ទំនុកចិត្តដល់គាត់។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Marca

    July 28, 2018
  • សង្គម

    បន្ទាប់ពីទំនប់វារីអគ្គិសនីនៅប្រទេសឡាវបានបាក់ បានបណ្តាលឲ្យជំនន់ទឹកជាច្រើនបានជន់លិចនៅព្រំដែនប្រទេសឡាវ ហើយទឹកជំនន់ក៏បានហូរចូលប្រទេសកម្ពុជាយើង បណ្តាលឲ្យភូមិជាច្រើននៅខេត្តស្ទឹងត្រែងរងការជន់លិចរហូតលើសកម្រិតប្រកាសអាសន្ន។ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថាគិតត្រឹមម៉ោង១រសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកទន្លេសេកុងឡើងដល់កម្ពស់ ១២,៤៦ម៉ែត្រហើយទឹកទន្លេសេកុង អាចនឹងស្រកចុះវិញជាបណ្តើរ ចាប់ពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ទៅ៕ អត្ថបទ៖ សេម

    July 27, 2018
  • កីឡា

    កីឡាករ Cristiano Ronaldo អាចនឹងប្រឈមុខជាប់ពន្ធនាគាររយៈពេលពីរឆ្នាំនិងពិន័យជាប្រាក់ 19 លានអឺរ៉ូ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះមិនបានបង់ពន្ធចូលរដ្ឋអេស្ប៉ាញ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid រូបនេះឥឡូវនេះត្រូវបានតុលាការប្រទេសអេស្ប៉ាញចោទប្រកាន់ដល់ទៅ 4 ករណីពីបទគេចវេសមិនបង់ពន្ធចូលរដ្ឋក្នុងចន្លោះឆ្នាំ 2011 និងឆ្នាំ 2014 ដែលពន្ធមានតម្លៃសរុបដល់ទៅ 14.7លានអឺរ៉ូ។ ប៉ុន្ដែការចោទប្រកាន់នេះត្រូវបានបដិសេធដោយ Ronaldo និងក្រុមហ៊ុន Gestifute ដែល Ronaldo គឺជាអ្នកគ្រប់គ្រងផ្ទាល់ ហើយ Ronaldo បានឆ្លើយតបយ៉ាងល្អនៅពេលដែលតុលាការសាកសួររូបលោកលើបញ្ហានេះ។ ក្រោយពីមានសេចក្តីរាយការណ៍ថារដ្ឋាភិបាលអេស្ប៉ាញបានច្រានចោលការផ្តល់ជូនការសង្កេតដើម្បីដោះស្រាយសំណុំរឿងនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo បានសរសេរនៅលើ Instagram

    July 27, 2018
  • បច្ចេកវិទ្យា

    អ្នកប្រើស្មាតហ្វូនជាច្រើនត្រូវបានគេព្រមានឲ្យធ្វើការ update ប្រព័ន្ធប្រតិបត្តិការរបស់ពួកគេជាបន្ទាន់ ដើម្បីការពាររាល់ទិន្នន័យរបស់ពួកគេដូចជា សារផ្ទាល់ខ្លួន និងរូបថតជាដើម ដែលអាចនឹងត្រូវបានគេលួច។ បញ្ហាបច្ចេកទេសមួយ ដែលប៉ះពាល់ដល់ប្រព័ន្ធ Bluetooth បានបង្កឲ្យមានហានិភ័យដល់ Hacker អាចជ្រៀតចូលក្នុងទូរស័ព្ទ ហើយលួចយកទិន្នន័យរបស់យើងបាន។ អ្នកប្រើប្រាស់ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple, Google និងក្រុមហ៊ុន Intel សុទ្ធតែមានហានិភ័យទាក់ទងនឹងបញ្ហាខាងលើ នេះបើយោងតាមការបញ្ជាក់ពីលោក Carnegie Mellon ក្រុមអ្នកជំនាញឆ្លើយតបភ្លាមៗទាក់ទឹងបញ្ហាកកុំព្យូទ័រ។ ប្រសិនបើអ្នកប្រើប្រាស់មិនបាន update ប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនទាន់ពេលទេនោះ ក្រុម Hacker នឹងមានឱកាសចូលក្នុងប្រព័ន្ធទូរស័ព្ទ ហើយលួចយកទិន្នន័យរបស់អ្នកតែម្តង ពេលនេះក្រុមហ៊ុនដែលពាក់ព័ន្ធកំពុងតែធ្វើការដោះស្រាយបញ្ហាមួយនេះ។ ក្រុមហ៊ុន Apple បានបញ្ចេញកំណែ

    July 27, 2018
  • កីឡា

    Roma បានប្រកាសថា៖ ពួកគេនឹងទទួលយកការសុំទោសពី Barcelona ប្រសិនបើ Barcelona ព្រមផ្ដល់ Messi មកឲ្យពួកគេទុកជាការសុំទោស។ កាលពីដើមសប្ដាហ៍នេះក្លឹប Barcelona បានវាយឆ្មក់ក្លឹប AS Roma ដោយដណ្ដើមទិញខ្សែបម្រើប្រយុទ្ធ Malcom ធ្វើឲ្យ Roma មានការខឹងសម្បារយ៉ាងខ្លាំងចំពោះទង្វើមិនសមរម្យរបស់ Barcelona។ ក្លឹប Barcelona បានទិញខ្សែបម្រើ Malcom ភ្លាមៗត្រឹមតែរយៈពេល 24 ម៉ោងតែប៉ុណ្ណោះនៅក្នុងតម្លៃផ្ទេរ 43លានអឺរ៉ូ ពីក្លឹប Bordeaux របស់បារាំង ខណៈដែល Malcom នឹង

    July 27, 2018
  • អន្តរជាតិ

    ជាធម្មតានៅពេល ដែលមានសីតុណ្ហភាពក្តៅខ្លាំង អ្នកតែងតែបើកកង្ហារ​នៅក្នុងបន្ទប់គេងរបស់អ្នក ដើម្បីធ្វើឲ្យសីតុណ្ហភាពចុះត្រជាក់វិញ។ យ៉ាណាក្តី បើយោងតាមលោក Reddick ដែលជាអ្នកជំនាញសុខភាព និងដំណេកបានឲ្យដឹង ថាការប្រើប្រាស់កង្ហារនៅពេល ដែលមានសីតុភាពក្តៅខ្លាំង ជាពិសេសនៅពេលថ្ងៃ បានជះឥទ្ធិពលអាក្រក់ដល់សុខភាពមួយចំនួនដូចជា៖ មានខ្យល់បក់នាំយកលំអងធូលីចូលក្នុងបន្ទប់របស់អ្នក អាចបង្កឲ្យអ្នកមានបញ្ហាស្ងួតភ្នែក អាឡែកហ្សី មានជំងឺហឺត រលាកឆ្លឹង ឈឺសាច់ដុំ រលាកភ្នែក និងច្រមុះ សម្រាប់អ្នកខ្លះវិញ ដែលប្រើប្រាស់កង្ហារនៅពេលយប់ខ្លាំងអាចប៉ះពាល់ដល់ដំណេកផងដែរ (ភ្ញាក់ញឹកញាប់) តាមអ្នកជំនាញខាងលើបានផ្តល់ដំបូន្មានថា ស្ថិតនៅក្នុងស្ថានភាពក្តៅខ្លាំងជាពិសេសនៅពេលថ្ងៃ អ្នកគួរទៅងូតទឹកឲ្យត្រជាក់ខ្លួន ញ៉ាំភេសជ្ជៈ ឬទឹកត្រជាក់ៗ ដើម្បីឲ្យត្រជាក់ខ្លួន ពាក់អាវរលុងៗដើម្បីកាត់បន្ថយកម្ដៅ ជៀសវាងកុំព្យាយាមប្រើកង្ហារ ដើម្បីបញ្ចុះកម្ដៅទាំងស្រុងតែម្តង ហើយបើអាចពេលថ្ងៃគួរតែកុំប្រើកង្ហារនៅក្នុងបន្ទប់គេងល្អជាង។

    July 27, 2018
  • អន្តរជាតិ

    ឡាវ៖ គិតមកទល់នឹងពេលនេះចំនួនអ្នកស្លាប់បានកើនដល់ ២៦ នាក់ និងមានអ្នកបាត់ខ្លួនចំនួន ១៣១ នាក់ហើយ ក្នុងគ្រោះថ្នាក់បាក់ទំនប់ វារីអគ្គិសនីនៅក្នុងភាគខាងត្បូងប្រទេសឡាវ នេះបើយោងតាមលោកនាយករដ្ឋមន្ត្រីឡាវបាននិយាយក្នុងសន្និសិទ្ធការសែតជាសាធារណៈកាលពីម្សិលមិញនេះ។ យ៉ាងណាក្តីសម្រាប់អ្នកបាត់ខ្លួនវិញត្រូវបានគេសង្ស័យថា ទំនងជាបានស្លាប់ ហើយនៅកប់ក្នុងភក់ជ្រាំ ឬគំនរផ្ទះសម្បែងដែលបានបាក់បែក។ ចំពោះអ្នករងរបួសវិញគឺមានចំនួន ១៧ នាក់ ហើយពេលនេះពួកគេកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។ ហេតុការណ៍គ្រោះថ្នាក់បាក់ទំនប់នេះមិនត្រឹមតែបានបង្កគ្រោះថ្នាក់ដល់ប្រជាជនឡាវតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជានៅព្រំដែនកម្ពុជាឡាវ ត្រូវតែមានការប្រុងប្រយ័ត្ន និងត្រៀមខ្លួនគេចចេញពីហានិភ័យផ្សេងៗផងដែរ។ សូមរំលឹកឡើងវិញថា ទំនប់វារីអគ្គិសខាងលើនេះមានឈ្មោះថា Xe-Namnoy សាងសង់ដោយក្រុមហ៊ុនកូរ៉េ ដែលចំណាយទឹកប្រាក់អស់ ១,២​​ ពាន់លានដុល្លារ និងទើបតែបញ្ចប់ការសាងសងដើមឆ្នាំ ២០១៨ ៕ អត្ថបទ៖ ភក្តី

    July 27, 2018