Khmernote Media
  • សង្គម

    ខេត្តស្ទឹងត្រែង៖ យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេកុង ក្នុងខេត្តស្ទឺងត្រែង បានបន្តកើនឡើងរហូតដល់កម្ពស់ ១១.៨៤ម៉ែត្រ គឺលើសពីកម្រិតប្រកាសអាសន្ន (កម្រិតប្រកាសអាសន្ន ១១.៥០ម៉ែត្រ) ។ ពេលនេះទឹកបានបន្តជន់លិចចូលតាមដងផ្លូវ និងផ្ទះប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងមួយចំនួនបន្ថែមទៀត ខណៈប្រជាពលរដ្ឋជាងមួយពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាពជាបន្តបន្ទាប់៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

    July 26, 2018
  • អន្តរជាតិ

    ខេត្តស្ទឹងត្រែង៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ អាជ្ញាធរខេត្តស្ទឹងត្រែងកំពុងតែបន្តធ្វើការជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅតំបន់ទំនាបតាមដងទន្លេសេកុង ទៅកាន់ទីទួលសុវត្ថិភាព ខណៈទឹកទន្លេបានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៤ និង២០នាទីរសៀលថ្ងៃនេះ ទឹកទន្លេសេកុង បន្តហក់ឡើងដល់កម្ពស់ ១១,៥០ម៉ែត្រ ដែលជាកម្រិតប្រកាសអាសន្ន។ ក្រុមការងារខេត្ត ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង កំពុងប្រចាំការនៅមូលដ្ឋានផ្ទាល់ និងកំពុងបន្តជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕ អត្ថបទ៖ សេម រូបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម

    July 25, 2018
  • PR

    ភ្នំពេញ, 25 កក្កដា 2018 ក្រុមហ៊ុនសែលកាត នៅថ្ងៃនេះ បានប្រកាសអំពីការធានាលើបណ្តាញសេវារបស់ខ្លួនបន្ថែមទៀត ដើម្បីពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួនក្នុងការផ្ដល់ជូននូវគុណភាពឈានមុខគេ ស្របពេលដែលខ្លួនទទួលបានពានរង្វាន់ Ookla® ម្ដងទៀតក្នុងខែនេះ ធ្វើឲ្យក្រុមហ៊ុនទូរគមនាគមន៍របស់ខ្មែរសុទ្ធសាធមួយនេះក្លាយជាប្រតិបត្តិករឈានមុខគេ។ ការធានាលើបណ្តាញសេវានេះ នឹងផ្តល់សំណងដល់អតិថិជនដោយស្វ័យប្រវត្តិនៅពេលដែលអតិថិជនជួបប្រទះសេវាកម្មរអាក់រអួលរាល់ពេលធ្វើការហៅចេញក្នុងប្រព័ន្ធ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសែលកាត គឺជាក្រុមហ៊ុនទូរគមនាគមន៍ដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជាដែលបានបង្កើតនូវការធានាជូននូវបណ្តាញសេវាក្នុងគោលបំណងបង្កើនការទុកចិត្ត និងតម្លាភាពនៃសេវាកម្មដល់អតិថិជន។ នាយកប្រតិបត្តិរបស់សែលកាត លោក អៀន វ៉ាត់សុន មានប្រសាសន៍ថាអតិថិជននៅកម្ពុជាសមនឹងទទួលបានគុណភាពសេវាកម្មស្តង់ដារពិភពលោកពីប្រតិបត្តិករទូរគមនាគមន៍របស់ពួកគេរួមទាំងសេវាគ្របដណ្តប់ល្អ ល្បឿនអ៊ីនធើណិតលឿន រួមទាំងតម្លៃសមរម្យផងដែរ។ “នេះគឺជាការសន្យារបស់ក្រុមហ៊ុនសែលកាត ក្នុងការផ្តល់ជូនអតិថិជនរបស់យើងនូវបណ្តាញដ៏ល្អបំផុត ដែលជាគុណតម្លៃដ៏វិសេសវិសាល បូករួមនឹងការផ្ដល់ជូននូវសេវាកម្មអតិថិជនដ៏ល្អបំផុត “។ លោក វ៉ាត់សុន បានបន្តទៀតថាក្រុមហ៊ុនសែលកាតបានកំណត់ពេលវេលានៃការធានាលើបណ្តាញរបស់ខ្លួន ជាមួយនឹងការទទួលបានពានរង្វាន់ចុងក្រោយបំផុតពីពានរង្វាន់

    July 25, 2018
  • PR

    J.estina ជាម៉ាកយីហោលេខ១ នៅប្រទេសកូរ៉េ ជាមួយផលិតផលជាច្រើន ដូចជាកាបូបនារី, គ្រឿងសំអាង, នាឡិកា, វ៉ែនតា, គ្រឿងអលង្ការ និងស្បែកជើង។ ដោយសារការ សំបូរបែបយ៉ាងនេះជាមួយគុណភាពល្អ និងតំលៃដែលអាចទទួលយកបាន ទើបម៉ាក J.estina បានវិវឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័ស និងល្បីល្បាញនៅប្រទេសកូរ៉េជាមួយហាងផ្ទាល់ខ្លួនចំនួន 114 ហាង និងជុំវិញពិភពលោក។ សូមបញ្ជាក់ថា នៅក្រុមហ៊ុន J.estina មានអ្នកជំនាញខាង រចនាម៉ូតច្រើនជាង 50នាក់ ដែលបំពេញតំរូវការ និងចំណង់ចំណូលចិត្តមិត្តនារី មិនអោយខុសបំណងឡើយ ហើយនៅរៀងរាល់ឆ្នាំមានការបញ្ចេញនូវម៉ូតថ្មីចំនួន 2ដងធំៗ សំរាប់ Fall/Winter Collection

    July 25, 2018
  • អន្តរជាតិ

    ឡាវ៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channelnewsasia បានឲ្យដឹងថា គិតមកត្រឹមពេលនេះ ជនជាតិឡាវចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត និងជាង៣,០០០នាក់ទៀតកំពុងត្រូវការជំនួយ ក្រោយទំនប់វារីអគ្គិសនីបានបាក់កាលពីម្សិលមិញនៅក្នុងខេត្ត Champasak ប្រទេសឡាវ។ យោងតាមប្រភពព័ត៌មាន Vientiane Times បានឲ្យដឹងថា លោក Bounhom Phommasane ជាអភិបាលស្រុក បានឲ្យដឹងថា ប្រជាពលរដ្ឋប្រមាណ ២,៨៥១នាក់ត្រូវបានជួយសង្គ្រោះហើយ តែអកុសលមានមនុស្សចំនួន១៩នាក់បានស្លាប់បាត់បង់ជីវិត។ គួររំលឹកផងដែរថា ទំនប់វារីអគ្គិសនីឈ្មោះ Xepian-Xe Nam Noy ដែលមាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជា ​៥​ពាន់​លាន​ម៉ែត្រ​គូបបានបាក់កាលពីម្សិលមិញ បង្កឲ្យមានទឹកជំនន់ជន់លិចយ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់វារីអគ្គិសនីនោះ៕ អត្ថបទ៖ វី ប្រភព៖ channelnewsasia

    July 25, 2018
  • PR

    OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការអស់រយៈពេលជាងមួយខែកន្លងមកនេះ បានទទួលការយកចិត្តទុកដាក់ខ្លាំងជាងទូរស័ព្ទចល័តមុនៗ ហើយទម្រង់អេក្រង់ថ្មីដ៏ទូលាយពេញគែមដែលមានមូលដ្ឋានលើរចនាបទកាមេរ៉ាបង្កប់ ដែលមានលក្ខណៈងើបឡើងនិងលឹបចុះបាន ធ្វើឱ្យវាក្លាយជាប្រធានបទដ៏ក្តៅបំផុតសម្រាប់អ្នកដែលចូលចិត្តប្រើទូរស័ព្ទស្មាតហ្វូនទាំងឡាយ។ ទោះបីជាយើងមានការយល់ដឹងជាទូទៅអំពីស្មាតហ្វូននេះរួចហើយក៏ដោយ ក៏នៅតែមានពត៌មានលំអិតជាច្រើនទៀតដែលអ្នកប្រើប្រាស់អាចខ្វល់ខ្វាយ តើទូរស័ព្ទនេះមានគុណសម្បត្តិអ្វីខ្លះ? តើវាបានបំពេញលក្ខខណ្ឌស្ដង់ដារនៃការផលិតដែរឬទេ? តើអាយុកាលនៃការងើបឡើងនិងលឹបចុះរបស់កាមេរ៉ាត្រូវបានធានាដែរឬទេ? គុណសម្បត្តិរបស់OPPO Find X ស្មាតហ្វូនកំពូលរបស់OPPOមួយនេះមានចំនុចពិសេសៗច្រើនដែលអ្នកប្រើប្រាស់ទាំងអស់គួរតែបានដឹង រួមមានដូចជា៖ អេក្រង់លាតពេញបែបPanoramic ដែលវាធ្វើឲ្យOPPO Find xមួយនេះមានភាពឡូយជាងទូរស័ព្ទផ្សេងទៀត ព្រោះមើលទៅវាស្ទើរតែគ្មានសល់គែមទេ ហើយវិមាត្រនៃផ្ទៃអេក្រង់ទាំងមូលមានទំហំរហូតដល់៩៣.៨%ដែលវាធំជាងគេនាពេលបច្ចុប្បន្ន។ មួយវិញទៀត កាមេរ៉ា3Dបង្កប់ខ្លួនក៏ជាភាពទាក់ទាញមួយរបស់ OPPO Find x ដែរ វាមានលក្ខណៈទំនើបដែរទាំងកាមេរ៉ាមុខនិងកាមេរ៉ាក្រោយត្រូវបានលាក់បង្កប់ក្នុងតួនៃទូរស័ព្ទ វាងើបឡើងនៅពេលដែលយើងប្រើប្រាស់នូវមុខងារកាមេរ៉ានិងស្កេនមុខប៉ុណ្ណោះ។ លើសពីនេះទៀត វាមានកំលាំងម៉ាស៊ីនខ្លាំងកប់

    July 25, 2018
  • អន្តរជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ បានបន្តជន់លិចចូលភូមិឋានប្រជាពលរដ្ឋមួយចំនួនបន្ថែមទៀត ដែលស្ថិតនៅតំបន់ព្រំដែនកម្ពុជា-ឡាវ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ គិតត្រឹមម៉ោង ១២ និង៣០នាទីថ្ងៃត្រង់នេះ ទឹកជំនន់បានលិចចូលភូមិសរុបចំនួន ១៧ ភូមិ ក្នុងឃុំថ្មកែវ ឃុំសន្តិភាព ឃុំសេកុង និងឃុំស្រែសំបូរ ខណៈទឹកទន្លេសេកុង បានបន្តកើនឡើងដល់កម្ពស់ ១១,៣៨ ម (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ១១,៥០ ម)។ ពេលនេះអាជ្ញាធរខេត្តកំពុងបន្តជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕ អត្ថបទ៖ សេម រូបភាព៖

    July 25, 2018
  • សង្គម

    នៅសល់តែ១ខែទៀតប៉ុណ្ណោះ ការប្រឡងមធម្យសិក្សាទុតិយភូមិនឹងចូលមកដល់ ហើយក្រសួងអប់រំ យុវជន និងកីឡា ក៏បានបង្ហាញព័ត៌មានលំអិតមួយចំនួនទាក់ទងនឹងការប្រឡងផងដែរ។ ហើយនាពេលថ្មីៗនេះ ក្រសួងបានបង្ហាញព័ត៌មានលំអិតមួយទៀតទាក់ទងនឹងការកំណត់លំដាប់និទ្ទេសរបស់បេក្ខជន ដែលបានចូលរួមប្រឡង។ ក្រសួងបានបញ្ជាក់ថា និទ្ទេស​​មាន៥​កម្រិត គឺ​និទ្ទេស A, B, C, D និង​ E ហើយការ​កំណត់​និទ្ទេស​មាន​ដូច​ខាង​ក្រោម ៖ A : ល្អ​ប្រសើរ = ពិន្ទុ​សរុប x ០,៩ B : ល្អ​ណាស់ = ពិន្ទុ​សរុប x ០,៨

    July 25, 2018
  • កីឡា

    យុទ្ធនាការ Premier League រដូវកាលថ្មីនឹងចាប់ផ្តើមនៅថ្ងៃសុក្រទី 10 ខែសីហានេះខណៈដែលក្រុម Manchester United នឹងស្វាគមន៍ Leicester មកកាន់ទឹកដី Old Trafford ហើយនឹងមានអ្វីៗជាច្រើនទៀតដែលទាក់ទាញអ្នក។ គ្រូបង្វឹក Chelsea បានផ្លាស់ប្តូរគ្រូបង្វឹកអ៊ីតាលីលោក Antonio Conte និងជំនួសដោយអ្នកចាត់ការរបស់អតីតគ្រូបង្វឹក Napoli លោក Maurizio Sarri ខណៈពេលដែល Arsenal បានវតែងតាំងលោក Unai Emery ជាគ្រូបង្វឹកថ្មីរបស់ពួកគេបន្ទាប់ពីលោក Wenger បានលាលែងពីដំណែង។ ក្លឹប  ក្រុមចចកខ្មៅ

    July 25, 2018
  • កីឡា

    លោក Unai Emery បានបញ្ជាក់សាជាថ្មីថាក្លឹបកាំភ្លើងធំ Arsenal អាចនឹងចុះលត្ថលេខាទិញកីឡាករបន្ថែមម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅបិទទ្វារ។ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះក្លឹបកាំភ្លើងធំ Arsenal ជាប់រវល់មែនទែនរឿងបញ្ហាដោះដូរកីឡាករ។ ដោយក្នុងរដូវក្ដៅនេះក្លឹបកាំភ្លើងធំ Arsenal បានចុះហត្ថលេខាទិញកីឡាករ 5 នាក់មកហើយ ខណៈដែលលោក Emery ទើបតែចូលមកដឹកនាំក្លឹបកាំភ្លើងធំ Arsenal ក្នុងរដូវកាលដំបូង។ លោក Emery និយាយថាលោកពេញចិត្តនឹងការធ្វើជំនួញរបស់ក្លឹបកាំភ្លើងធំ Arsenal ហើយក្លឹបកំពុងសម្លឹងមើលឱកាសដើម្បីបន្ថែមកីឡាករម្នាក់ទៀតមុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។ លោក Unai Emery និយាយថា៖ ខ្ញុំពិតជាសប្បាយរីករាយជាមួយនឹងរបៀបដែលក្លឹបកំពុងធ្វើការហើយយើងកំពុងធ្វើការជារៀងរាល់ថ្ងៃលើរបៀបដែលយើងអាចធ្វើឱ្យប្រសើរឡើងជាងនេះ។ ពួកយើងកំពុងខិតខំដើម្បីទិញកីឡាករម្នាក់ពីក្លឹប Bayern Munich មុនពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះបិទទ្វារ។  បុត្រ ប្រភព៖

    July 25, 2018