Khmernote Media
  • អន្តរជាតិ

    ចិន៖ កាលពីពេលថ្មីៗនេះ ចិនទើបតែបញ្ចប់ការសាងសង់ទឹកធ្លាក់ដ៏ខ្ពស់ និងអស្ចារ្យពីលើអាគារកប់ពពកមួយនៅក្នុងទីក្រុង Guiyang ខេ្ត Guizhou ភាគខាងត្បូងប្រទេសចិន ហើយទឹកធ្លាក់នេះបានក្លាយទៅជាទឹកធ្លាក់កែច្នៃខ្ពស់ជាងគេនៅលើពិភពលោកផងដែរ។ ទឹកធ្លាក់នេះមានកម្ពស់ ១០៨ ម៉ែត្រ ត្រូវបានគេសាងសង់ជាប់នឹងអគារ Liebian Square ដែលមានកម្ពស់ ១២១ ម៉ែត្រ។ ការបង្កើតទឹកធ្លាក់នេះគេត្រូវប្រើប្រាស់ម៉ាស៊ីនប៉ូមទឹក ដែលមានកម្លាំង ១៨៥ គីឡូវ៉ាត់ចំនួន ៤ និងអស់ថ្លៃប្រតិបត្តិការប្រមាណជា ១១៨​​ ដុល្លារក្នុងមួយម៉ោង។​ យ៉ាងណាក្តីទឹកធ្លាក់នេះនឹងត្រូវគេបើកឲ្យដំណើរតែក្នុងពេលមានឱកាសពិសេសណាមួយ និងបើកក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ មិនមែនបើកជាប់ ២៤ ម៉ោងនោះទេ។ ទឹកធ្លាក់នេះទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនចិន តែក៏មានអ្នកប្រើប្រាស់បណ្តាញ សង្គមមួយចំនួណរិះគន់ចំពោះតម្លៃដ៏ថ្លៃក្នុងការធ្វើប្រតិបត្តិការវាដែរ។ សូមអញ្ជើញប្រិយមិត្តទស្សនារូបភាព និងវីដេអូនៃទឹកធ្លាក់នេះ

    July 25, 2018
  • អន្តរជាតិ

    ថៃ៖ អាជ្ញាធរទទួលបន្ទុកផ្នែកដឹកជញ្ចូនប្រចាំទីក្រុងបាងកកនឹងសាកល្បងប្រើប្រាស់រថភ្លើងដើរដោយថាមពលអគ្គីសនីនៅលើផ្លូវ រថយន្តក្រុងចំនួន៦ខ្សែ ហើយបើសាកល្បងនេះបានបង្ហាញថា រថយន្តក្រុងប្រភេទនេះអាចផ្តល់គុណសម្បត្តិច្រើននោះ រដ្ឋាភិបាលថៃនឹងទិញរថយន្តក្រុងប្រភេទនេះបន្ថែមទៀត។ រថយ​ន្តក្រុងដើរដោយថាមពលអគ្គិសនីនេះគឺជាផលិតផលរបស់ ប្រទេសកូរ៉េខាងត្បូង និងផលិតដោយក្រុមហ៊ុន South Korea’s Edison Motor Co., Ltd.។ រថយ​ន្តក្រុងដើរដោយថាមពលអគ្គិសនីមានប្រវែង ១១ ម៉ែត្រ មានកៅអីសម្រាប់អ្នកដំណើរចំនួន ២៣ និងកៅអីសម្រាប់អ្នកបើកបរចំនួន១ ។ នៅក្នុងរថយន្តមានបំពាក់ទៅដោយកាមេរ៉ា CCTV ផ្ទាំង LED សម្រាប់ពិនិត្យមើលផ្លូវ និងទិសដៅ និងមានដុំផ្ទុកអគ្គិសនី ដែលអាចធ្វើដំណើរបាន១៥០គីឡូម៉ែត្រ។ រថយន្តក្រុងនេះមានតម្លៃ ១១ លានបាត (ប្រមាណជា

    July 25, 2018
  • PR

    ភ្នំពេញ៖ នាព្រឹក ថ្ងៃទី ២៤ ខែ កក្ដដា ឆ្នាំ២០១៨ នេះ ក្រុមហ៊ុន DHG Pharma និងមន្ទីរពេទ្យជោរៃភ្នំពេញ បានបើកសន្និសិទ្ធសារព័ត៌មានមួយស្តីពីការសហការគ្នារៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺ រលាកក្រពះ និងអាហារូបត្ថម្ភ រួមនឹងផ្តល់ឱសថជូនដោយឥតគិតថ្លៃ ដោយវេជ្ជបណ្ឌិតឯកទេស ដែលមកពីប្រទេសវៀតណាម។ នៅក្នុងឱកាសបើកកម្មវិធីសប្បុរធម៌នេះដែរ ក្រុមហ៊ុន DHG Pharma បានប្រកាសថានឹងរៀបចំកម្មវិធី ពិនិត្យ និងព្យាបាល ដល់ប្រជាជន ដោយឥតគិតថ្លៃ ដើម្បីជាការជួយលើកស្ទួយ ទៅលើវិស័យសុខាភិបាល និងជាពិសេសដើម្បីជាការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋខ្មែរថែមទៀតផង។ ថ្លែងក្នុងឱកាសបើកកម្មវិធីមនុស្សធម៌នេះដែរ លោក វេជ្ជបណ្ឌិត

    July 25, 2018
  • អន្តរជាតិ

    ឡាវ៖ មនុស្សជាច្រើននាក់បានស្លាប់ និងជាច្រើនរយនាក់ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានទំនប់វារីអគ្គិសនីមួយស្ថិតនៅក្នុង​ខេត្ត​អាត់​តា​ពឺ ​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវបានបាក់ និងបណ្តាលឲ្យមានទឹកហូរយ៉ាងខ្លាំងប្រៀបដូចជាមានទឹកជំនន់អីចឹងទៅកាន់តំបន់ ដែលមានប្រជាជនឡាវកំពុងរស់នៅ។ ទំនប់វារីអគ្គិសនីមួយនេះមានឈ្មោះថា Xepian-Xe Nam Noy មាន​សមត្ថភាព​ស្តុក​ទឹកបាន​ប្រមាណ​ជា ​៥​ពាន់​លាន​ម៉ែត្រ​គូប ​និង​អាច​ផលិត​ថាមពល​អគ្គិសនី​បាន ​៤១០ ​មេ​ហ្គា​វ៉ា​ត់។ ទំនប់វារីអគ្គិសនីមួយនេះទើបតែ​សាងសង់​ចប់​នៅ​ឆ្នាំ​២០១៨​នេះ ហើយពេលនេះវាក៏បានបាក់ទៅវិញ និងបង្កឲ្យគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរទៀតផង។ គិតមកទល់នឹងពេលនេះ ប្រជាជនឡាវជាង៦,០០០នាក់កំពុងគ្មានកន្លែងស្នាក់នៅ ជាច្រើនរយនាក់កំពុងបាត់ខ្លួន និងមានអ្នកស្លាប់ជាច្រើននាក់ផងដែរ។ នាយករដ្ឋមន្ត្រីឡាវលោក Thongloun Sisoulith បានប្រកាសដាក់តំបន់កំពុងជួបហេតុការណ៍ខាងលើ ក្នុងស្ថានភាពប្រកាសអាសន្ន និងត្រូវត្រៀមការជួយសង្គ្រោះជាបន្ទាន់គ្រប់ពេលវេលាផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    July 25, 2018
  • អន្តរជាតិ

    ថៃ៖ ក្មេងៗដែលជាកីឡាកបាល់ទាត់ថៃចំនួន ១១ នាក់ក្នុងចំណោម ១២ នាក់ រួមជាមួយនិងគ្រូបង្វឹករបស់គេម្នាក់ បានសម្រេចទៅបួសធ្វើជាសង្ឃតាមសាសនាព្រះពុទ្ធ បន្ទាប់ពីពួកគេត្រូវបានជួយសង្គ្រោះចេញពីរូងភ្នំ និងសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈមក។ បើយោងតាមអាជ្ញាធរខេត្ត ឈៀងរ៉ៃ ដែលបានថតវីដេអូស្តីពីសកម្មភាពបំបួសខាងលើ និងបាន Live តាមបណ្តាញសង្គម Facebook ផងនោះ បានឲ្យដឹងថា ក្មេងៗចំនួន១១នាក់បានសម្រេចចិត្តបួសជាកូននេន ហើយចំណែកឯគ្រូបង្វឹកអាយុ២៥ឆ្នាំ របស់ពួកគេត្រូវបួសជាព្រះសង្ឃ ហើយពួកគេទាំងអស់នឹងត្រូវស្នាក់នៅក្នុងវត្តរយៈពេល៩ថ្ងៃ។ ដោយឡែកក្មេងប្រុសម្នាក់ក្នុងចំណោម១២នាក់ ដែលមានឈ្មោះ ថា  Adul Sam អាយុ១៤ឆ្នាំ ជាអ្នកកាន់សាសនាគ្រិស្គ ដូចនេះគេមិនបានបួសនោះទេ។ តាមអាជ្ញាធរខាងលើក៏បានឲ្យដឹងបន្ថែមដែរថា មូលហេតុចម្បងដែលក្មេងៗទាំងនេះមកបួល គឺដើម្បីសងគុណដល់វិញ្ញាណក្ខន្ធអ្នកសង្គ្រោះម្នាក់

    July 25, 2018
  • កីឡា

    ក្លឹបអ្នកមានបុណ្យ Barcelona បានចុះហត្ថលេខាទិញខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីល Malcom ពីក្លឹប Bordeaux ត្រឹមតែរយៈពេល 1 ថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះចាប់អារម្មណ៍ខ្សែបម្រើប្រយុទ្ធរូបនេះពេល Roma កំពុងត្រៀមចាយលុយទិញ Malcom ពីក្លឹប Bordeaux។ ខ្សែបម្រើប្រយុទ្ធ Malcom ត្រូវបានក្លឹបអ្នកមានបុណ្យទិញពីក្លឹប Bordeaux ប្រទេសបារាំងនៅក្នុងតម្លៃ 41លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 5 ឆ្នាំ។ ក្រឡែកមកមើលក្លឹប AS Roma វិញបានឈានដល់ការចុះហត្ថលេខាលើកិច្ចសន្យាទិញ Malcom ពីក្លឹប Bordeaux ទៅហើយក្នុងតម្លៃផ្ទេរ 38លានអឺរ៉ូ ប៉ុន្ដែត្រូវបានប្រធានក្លឹប Bordeaux

    July 25, 2018
  • កីឡា

    កំពូលកីឡាករឆ្នើមទាំង 10 នាក់ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានជ្រើសរើសជាបេក្ខភាពត្រៀមដណ្ដើមពានរង្វាន់ The Best FIFA Men’s Player of the year ហើយសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានដាក់ឲ្យបោះឆ្នោតជាសារធារណៈហើយ ប៉ុន្ដែក្នុងឈ្មោះកីឡាករទាំង 10 នាក់ដែលជាបេក្ខភាពដើម្បីពាននោះ បែរជាគ្មានឈ្មោះកំពូលខ្សែប្រយុទ្ធ Neymar ទោវិញ។ កីឡាករទាំង 10 នាក់ដែល FIFA ដាក់ជាបេក្ខភាពឲ្យបោះឆ្នោតដណ្ដើមពានរង្វាន់ The Best FIFA Men’s Player of the year

    July 25, 2018
  • អន្តរជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា មកដល់វេលាព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួននៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ជាមួយគ្នានេះ ទឹកទន្លេសេកុង ក៏បានហក់ឡើងដល់កម្ពស់ ១១,៣០ ម (កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នមានកម្ពស់ ១១,៥០ ម) ។ អាជ្ញាធរខេត្ត បាន និងកំពុងជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព៕ អត្ថបទ៖ សេម

    July 25, 2018
  • អន្តរជាតិ

    ចិន៖ ប្រជាពលរដ្ឋចិនជាច្រើននាក់កំពុងតែផ្ទុះកំហឹងជាខ្លាំង ជុំវិញរឿងចម្រូងសម្រាសមួយគឺមានវ៉ាក់ស៊ាំងគ្មានគុណភាពជាច្រើនរាប់សែនដប ត្រូវបានគេចាក់ទៅក្នុងរាងកាយរបស់ក្មេងៗ។ បើយោងតាមរដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសចិនបានឲ្យដឹងថា ជាធម្មតាក្មេងៗដែលទើបនឹងកើតត្រូវទទួលបានការចាក់វ៉ាក់ស៊ាំងដោយឥតគិតថ្លៃ នៅតាមមណ្ឌលសុខភាពនានាក្នុងប្រទេសចិន។ តែយ៉ាងណាក្តី ស្ថាប័នខាងលើហាក់មានការសង្ស័យលើវ៉ាក់ស៊ាំងមួយប្រភេទ ដែលផលិតដោយក្រុ​មហ៊ុនថ្មីមួយ ដូចនេះគេក៏បានចុះទៅធ្វើការស៊ើបអង្កេត និងស្រាវជ្រាវរកឃើញថា ក្នុងវ៉ាក់ស៊ាំងនោះមានគ្មានគុណភាពសម្រាប់ការពារជំងឺអ្វីទេ ហើយផ្ទុយទៅវិញវាថែមទាំងអាចបង្កឲ្យមានបញ្ហាសុខភាពផ្សេងទៀតផង។ គិតមកទល់នឹងពេលនេះប្រភេទវ៉ាក់ស៊ាំងខាងលើ ត្រូវបានគេប្រើប្រាស់អស់ប្រមាណជា ២៣០,០០០ ដបបានទៅហើយ។ បន្ទាប់ពីដំណឹងខាងលើនេះត្រូវបានបែកធ្លាយ ប្រជាពលរដ្ឋចិនជាច្រើនបានផ្ទុះកំហឹង និងផ្ទុះការិះគន់ជាខ្លាំងទៅកាន់រដ្ឋាភិបាល និងអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ។ លោកប្រធានាធិតតីចិន Xi Jinping បានសម្តែងនូវការសោកស្តាយ និងបាននិយាយថា​ ករណីនេះរឿងអាក្រក់ និងគួរឲ្យរន្ធត់មួយសម្រាប់គាត់ផងដែរ៕ អត្ថបទ៖ ភក្តី ប្រភព៖ CNN

    July 25, 2018
  • PR

    ជឿទេថា អ្នកអាចនឹងមានសំណាង នៅឱកាសចុងក្រោយ? ពិតជាមាន ឲ្យតែមិនបោះបង់ការព្យាយាម ព្រោះសំណាងកើតមានចំពោះអ្នកដែលបន្តការព្យាយាមប៉ុណ្ណោះ!!! “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” ពី Galaxy S9|S9+ នៅសល់ត្រឹមតែ១សប្តាហ៏ទៀតប៉ុណ្ណោះទេនឹងបញ្ចាប់ហើយដូច្នេះឱកាសរបស់អ្នក ដើម្បីក្លាយជាម្ចាស់ ម៉ូតូ Honda ZoomerX , Samsung Galaxy S9+ 64GB ឬរង្វាន់ជាច្រើនរាប់រយរង្វាន់ទៀតអាចនឹងកើតមានចំពោះលោកអ្នកហើយការចាប់ឆ្នោតចុងក្រោយនឹងធ្វើឡើងនៅថ្ងៃទី5 ខែសីហាខាងមុខនេះ។ មានអតិថិជនរាប់រយអ្នកទូទាំងប្រទេស បានឈ្នះជាច្រើនរយរង្វាន់រួចមកហើយពីកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” ពី Galaxy S9|S9+ ហើយសំណាងរបស់អ្នកអាចនឹងកើតមានសម្រាប់ឱកាសចុងក្រោយ ដូច្នេះសូមកុំឲ្យឱកាសចុងក្រោយ ឱកាសនៃសំណាងនេះកន្លងហួសឲ្យសោះ។ សូមរំលឹកថា

    July 25, 2018