- Khmernote Media
- PR
‘LYN’ តែងផ្តល់នូវមន្តស្នេហ៍នៃការតុបតែងខ្លួនជាមួយនឹងផលិតផលលម្អខ្លួនសម្រាប់នារីដ៏ស្រស់ស្អាត។ ផលិតផលរបស់យើងមិនត្រឹមតែងាយស្រួលប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវជម្រើសម៉ូដទំនើបៗស្អាតៗទាន់សម័យគ្រប់រដូវកាល។ ហើយនៅក្នុងរដូវកាលស្លឹកឈើជ្រុះនិងរដូវរងា២០១៨នេះ ‘LYN’ បាននាំមកនូវភាពស្រស់ស្អាតនិងវៃឆ្លាតរបស់នារីសម័យថ្មី តាមរយៈអ្នកតំណាងដ៏ស្រស់សោភា គឺកញ្ញា ប៊ែលឡា រ៉ានី ខេមប៉េន តារាសម្តែងស្រីថៃដែលកំពុងលេចធ្លោជាមួយនឹងការតុបតែងខ្លួនរួមសម័យរវាងលក្ខណៈនារីថៃដែលមានវប្បធម៌ដ៏ស្រស់ស្អាត និងភាពទំនើបនៃលោកខាងលិច។ ការរួមផ្សំនៃសម័យកាល គឺជាលក្ខណៈពិសេសនៃការច្នៃប្រឌិតខលលិកសិនបើករដូវកាលថ្មីនេះ។ ‘LYN’ បានបង្ហាញនូវផលិតផលដែលសក្តិសមនឹងពេលវេលា វប្បធម៌ ព្រមទាំងការប្រើប្រាស់ងាយស្រួល។ នេះគឺជាលក្ខណៈមួយថ្មីនៃការតុបតែងខ្លួន។ កាបូប កាបូប Shoppers ត្រូវបានរចនាម៉ូដយ៉ាងច្រើនបែបសណ្ឋានតម្រូវសម្រាប់គ្រប់ឳកាស ទាំងបច្ចេកទេសប៉ាក់ម្ជុើលោហៈ និងគ្រាប់អង្កាំភ្លឺផ្លេក។ ចំណែក ‘Felishia M’ កាបូបយួរដៃម៉ូដថ្មីដែលធ្វើពីស្បែកមានដាំគ្រាប់អង្កាំរំលេចចេញជាតួអក្សរ ផ្តល់នូវរូបសម្រស់ថ្មីដែលពេញនិយមប្រចាំរដូវកាលនេះ។ រីឯកាបូបស៊េរី ‘Lena’
July 24, 2018 - សង្គម
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ ទំនប់វារីអគ្គិសនី Se-Pian Se Nam Noi នៅជិតព្រំដែលកម្ពុជា-ឡាវ បានបាក់ បណ្តាលឲ្យទឹកហូរចេញពីទំនប់ ហូរចូលទន្លេសេកុង។ ក្រសួងធនធានទឹក និងឧតុនិយម ក៏បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធត្រៀមលក្ខណៈជម្លៀសប្រជាពលរដ្ឋរស់នៅតាមដងទន្លេសេកុង ពិសេសអាជ្ញាធរខេត្តស្ទឹងត្រែង ទៅរកទីទួលសុវត្ថិភាព ជៀសវាងកើតមានហេតុការណ៍ណាមួយកើតឡើង៕ អត្ថបទ៖ សេម
July 24, 2018 - PR
រួសរាន់ឡើងទូរស័ព្ទ Nokia 1 មានការផ្តល់ជូននូវតម្លៃពិសេសគឺត្រឹមតែ 84 ដុល្លារតែប៉ុណ្ណោះ មានពីរពណ៍ស្រស់ស្អាត ក្រហម និងខៀវចាស់ ហើយមានថែមជូនស្រោមថ្លា ស្រ្គីន ការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង ដែលលោក អ្នកអាច រកជាវបានគ្រប់ហាង ទូរស័ព្ទទាំងអស់ទូទាំងប្រទេស។ ទូរស័ព្ទ Nokia 1 ដែលតារាហ្វេសបុកលោកហេង សុខវិសាល បានកាន់ប្រើប្រាស់ដើម្បីថតរូប មើល Youtube លេងហ្គេម និងដោនឡូតកម្មផ្សេងៗតាមប្រព័ន្ធ Android Oreo™ (Go edition)
July 24, 2018 - PR
សម័យនេះ អាចនិយាយបានថានរណាៗក៏ត្រូវការម៉ាស៊ីនត្រជាក់ដែរ សម្រាប់ការរស់នៅប្រចាំថ្ងៃក្នុងផ្ទះ ក៏ដូចជាតាមការិយាល័យធ្វើការ រឺតាមបណ្ដាហាងនានា។ ម៉ាស៊ីនត្រជាក់ដែលកំពុងចរាចរលក់លើទីផ្សារគឺមានច្រើនម៉ូដែល ច្រើនប្រភេទ ហើយតម្រូវឲ្យអ្នកស្វែងយល់ឲ្យបានច្បាស់នូវគុណភាព និងលក្ខណៈពិសេស មុននឹងសម្រេចចិត្តទិញ។ ដូចនេះ យើងសូមធ្វើការណែនាំលោកអ្នកឲ្យស្គាល់ម៉ាស៊ីនត្រជាក់LG Dual Cool ស៊េរថ្មី ដែលភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសជាច្រើន ខុសពីម៉ាស៊ីនត្រជាក់ដទៃទៀត។LG Dual Cool មានចំណុចពិសេស ៥ ចំណុច ផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់លើសពីការំពឹងទុក។ ចំណុចទាំងនោះមានដូចជា៖ 1/ កុំប្រេសស័រ Inverter ភ្លោះ កុំប្រេសស័រគឺជាផ្នែកមួយដ៏សំខាន់បំផុតសម្រាប់ម៉ាស៊ីនត្រជាក់។ភាគច្រើននៃកុំប្រេសស័រគឺមានសម្លេងរំខាននិងមិនសូវធ្វើការបានល្អទេប៉ុន្ដែសម្រាប់ LG Dual Cool គឺមានសម្លេងស្ងាត់និងត្រជាក់បានយូរ។ឆ្លងកាត់តាមការធ្វើតេស្តសាកល្បងលើកុំប្រេសស័រនេះជាលទ្ធផលគឺវាមានសមត្ថភាពធ្វើឲ្យត្រជាក់ជាងមុន 40%
July 24, 2018 - កីឡា
ក្លឹបហង្សក្រហម Liverpool គ្រោងនឹងលក់ចេញកីឡាករចេញ 8 នាក់ដើម្បីរកចំណូលឲ្យគ្រប់ 250លានអឺរ៉ូ បន្ទាប់ពីក្លឹបហង្សក្រហម Liverpool ចំណាយលុយដ៏ច្រើនសន្ធាប់សន្ធឹកទិញកីឡាករនៅក្នុងរដូវកាលនេះ។ នៅក្នុងរដូវកាលនេះក្លឹបហង្សក្រហម Liverpool បានបញ្ចប់កំណត់ត្រាថ្មីចំនួនពីរ ដោយក្លឹបមួយនេះបានក្លាយជាក្លឹបដែលទិញអ្នកចាំទីនិងខ្សែការពារមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងពិភពលោកដើម្បីយកមកពង្រឹងតំបន់ការពារនិងចាំទីឡើងវិញ។ កីឡាករមួយចំនួនដែលកំពុងមានពាក្យចចាមអារាមក្នុងការចាកចេញពីក្លឹបហង្សក្រហម Liverpool នៅក្នុងរដូវក្ដៅនេះមានចំនួនច្រើន។ លោក Jurgen Klopp គ្រោងនឹងលក់កីឡាករដែលមិនសូវបានបង្ហាញខ្លួនចេញខ្លះដើម្បីកុំឲ្យក្លឹបមានកីឡាករគរជើងច្រើនពេក ជាពិសេសដើម្បីរកចំណូលខ្លះមកវិញព្រោះនៅក្នុងរដូវកាលនេះក្លឹបហង្សក្រហម Liverpool បានចំណាយលុយដល់ទៅ 250លានផោន ឯណោះក្នុងការទិញកីឡាករមកកាន់ក្លឹប។ បុត្រ ប្រភព៖ 90min
July 24, 2018 - អន្តរជាតិ
សុភាពនារីដែលធាត់តែងតែខ្វល់ចិត្តមិនដឹងថាត្រូវស្លៀកពាក់យ៉ាងណាដើម្បីឲ្យឃើញរាងស្អាត ក៏ដូចជាមានភាពទាក់ទាញ។ ពេលនេះអ្នកអស់បារម្ភទៀតហើយ ដើម្បីស្លៀកពាក់ឲ្យឃើញរាងស្លីមស្អាតអ្នកគួរតែអនុវត្តន៍វិធីទាំងនេះ៖ ១. កុំយកអាវណាដែលមានក្រឡាឆ្នូត៖ ហើយបើសិនជាអ្នកចង់ពាក់ជាមួយនឹងអាវឆ្នូតអ្នកគួរតែរើសយកឆ្នូតបន្ទាត់ត្រង់ ព្រោះវាអាចជួយបិទបាំងរាងឲ្យរបស់អ្នកបាន ២. ការដាក់ខ្សែក្រវ៉ាត់៖ អ្នកដែលពាក់អាវរលុង រឺក៏ធំជាងខ្លួនហើយយកខ្សែក្រវ៉ាត់មកជួយដើម្បីឲ្យឃើញរាងស្អាតនោះគឺខុសហើយ ព្រោះថាអ្នកត្រូវការបរិភោគគ្រប់ពេលហើយបើសិនជាអ្នកដាក់ខ្សែក្រវ៉ាត់តឹងពេកអាចធ្វើឲ្យអ្នកថបដង្ហើម ក៏ដូចជាមានការពិបាកនៅក្នុងខ្លួន ៣. ជ្រើសរើសអាវណាដែលមានពណ៌ក្រម៉ៅ៖ ដូចជាពណ៌ខ្មៅ រឺក៏ពណ៌ប្រផេះជាដើមដើម្បីជួយលាក់បាំងរូបរាងរបស់អ្នកបានជិតល្អ៕ អត្ថបទ៖ សៃ ប្រភព៖ gangbeauty
July 24, 2018 - អន្តរជាតិ
ថៃ៖ បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកដឹកអ្នកដំណើរនៅឆ្នេរសមុទ្រប្រទេសថៃ និងបានបណ្តាលឲ្យភ្ញៀវទេសចរណ៍ជនជាតិចិនស្លាប់អស់ជាច្រើននាក់រួចមក ពេលនេះចំនួនភ្ញៀវទេសចរណ៍ចិន ដែលធ្លាប់ទៅកំសាន្តក្នុងប្រទេសថៃហាក់ថយចុះយ៉ាងគំហុក ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំអ។ ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ ប្រតិបត្តិករទេសចរណ៍ជាច្រើននៅក្នុងប្រទេសថៃ បានស្នើរសុំឲ្យអាជ្ញាធរថៃលើកលែងការបង់ថ្លៃទិដ្ឋការ ចំពោះភ្ញៀវទេសចរណ៍ចិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យមកកំសាន្តក្នុងប្រទេសថៃដូចធម្មតាវិញ។ បើយោងតាមលោក Vichit Prakobkosol ប្រធានសមាគមន៍ភ្នាក់ងារទេសចរណ៍ថៃបានឲ្យដឹងថា ការលើកលែងទិដ្ឋការនេះអាចមានរយៈពេលត្រឹមតែ៦ខែ ឬក្នុងរយៈពេលកំណត់ណាមួយតែប៉ុណ្ណោះ មិនមែនលើកលែងជារៀងរហូតនោះទេ។ យ៉ាងណាក្តី មកទល់នឹងពេលនេះសំណើរដូចបានរៀបរាប់ខាងលើនេះ នៅមិនទាន់មានការឆ្លើយតបយ៉ាងណាពីសំណាក់រដ្ឋាភិបាលថៃនៅឡើយទេ។ សូមបញ្ជាក់ថា សព្វថ្ងៃនេះតម្លៃទិដ្ឋការសម្រាប់ភ្ញៀវ ទេសចរណ៍ចិនចូលទៅក្នុងប្រទេសថៃម្តងគឺមានតម្លៃ ១០០០ បាត ( ជិត៣០ ដុល្លារ) ហើយចិនគឺជាប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់មួយដែលអាចជួយបង្កើតសេដ្ឋកិច្ចថៃបានរាប់លានលានដុល្លារឯណោះក្នុងមួយឆ្នាំៗ៕ អត្ថបទ៖ ភក្តី ប្រភព៖ bangkokpost
July 24, 2018 - កីឡា
កីឡាបាល់ទាត់អាហ្សង់ទីនកំពុងតែកាន់ទុក្ខបន្ទាប់ពីអ្នកចាំទី Facundo Espindola អាយុ 25 ឆ្នាំត្រូវបានគេចាក់សម្លាប់នៅចុងសប្តាហ៍មុននេះ។ គាត់លេងនៅក្នុងក្រុមយុវជនរបស់ River Plate និង Almagro អស់រយៈពេលបីឆ្នាំ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅក្នុងការវាយគ្នាតាមដងផ្លូវមួយដែលកើតឡើងនៅពេលដែលគាត់បានចាកចេញពីរបារមួយនៅក្នុងស្រុក Hurlingham នៃទីក្រុង Buenos Aires កាលពីយប់ថ្ងៃអាទិត្យ។ បុរសពីរនាក់ត្រូវបានគេឃាត់ខ្លួនដោយសារជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតហើយម្នាក់ក្នុងចំណោមពួកគេគឺជាមិត្តនឹងគ្នាដែលមានឈ្មោះថា Nahuel Oviedo ដែលបច្ចុប្បន្នលេងឱ្យក្រុម San Telmo។ ការវាយគ្នានេះបានកើតឡើងនៅវេលាម៉ោង 6 និង 30 នាទីម៉ោងក្នុងស្រុកនៅពេលដែល Espindola និងក្រុមមួយផ្សេងទៀតដែលរួមមាន Oviedo បានចាប់ផ្តើមវាយតប់គ្នានៅតាមផ្លូវ។ បន្ទាប់មកបុរសម្នាក់ក្នុងចំណោមពួកគេបានយកកាំបិតនិងបានចាក់បំពង់ករបស់អ្នកចាំទី
July 24, 2018 - កីឡា
ខ្សែបម្រើ James Rodriguez បាននិយាយថាគាត់ពិតជាសប្បាយរីករាយណាស់នៅឯក្លិប Bayern Munich បើទោះបីជាគាត់ត្រូវបានគេរាយការណ៍ថាអាចកាត់បន្ថយកិច្ចសន្យារបស់គាត់នៅឯ Bayern ដើម្បីត្រលប់ទៅ Real Madrid វិញក៏ដោយ។ ខ្សែបម្រើ James Rodriguez កំពុងស្ថិតនៅក្នុងកិច្ចសន្យាខ្ចីជើងរបស់ Bayern Munich ពីក្លឹប Real Madrid ក្នុងកុងត្រារយៈពីរឆ្នាំ ខណៈដែលកុងត្រាខ្ចីជើងរបស់ Bayern Munich ចំពោះខ្សែបម្រើ Bayern Munich នឹងបញ្ចប់នៅក្នុងឆ្នាំ 2019។ ខ្សែបម្រើ James Rodriguez កាលពីរដូវកាលមុនបានបង្ហាញទំរង់លេងល្អមែនទែនដោយរូបគេបានជួយឲ្យក្លឹប
July 24, 2018 - កីឡា
កំូពូលខ្សែប្រយុទ្ធឆ្នើមវ័យក្មេងរបស់បារាំង Kylian Mbappe បានសារភាពថាគាត់បានជម្រុញឲ្យមិត្តរួមជាតិរបស់គាត់កីឡាករ N’Golo Kante ចាកចេញពីក្លឹបតោខៀវ Chelsea មកចូលរួមជាមួយនឹងក្លឹបអ្នកមានបារាំង PSG នៅក្នុងរដូវក្ដៅនេ។ ខ្សែបម្រើ Kante ដែលបានជួយឲ្យក្រុមជម្រើសជាតិបារាំងទទួលបានជ័យជម្នះក្នុងការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោកនៅឯប្រទេសរុស្ស៊ីនោះ ធ្លាប់ឈ្នះពានរង្វាន់ Premier League ចំនួន 2 សម័យកាលដោយលើកដំបូងគឺឈ្នះជាមួយនឹងក្លឹប Leicester City និងលើកទី 2 ឈ្នះជាមួយនឹងក្លឹបតោខៀវ Chelsea។ ក្លឹបអ្នកមានបារាំង PSG អាចនឹងត្រូវចំណាយប្រាក់ប្រមាណ 100លានផោន ដើម្បីចុះហត្ថលេខាលើខ្សែបម្រើរូបនេះ ហើយ Chelsea បានកំណត់យកខ្សែបម្រើ Tanguy Ndombele
July 24, 2018









