Khmernote Media
  • អន្តរជាតិ

    ចិន៖ ព្រោះតែភ្លើងប្រច័ណ្ឌប្រពន្ធចិត្តឆៅម្នាក់បានយកកន្ត្រៃកាត់ប្រដាប់ភេទរបស់ប្តីឲ្យរងរបួសធ្ងន់ ដែលហេតុការណ៍នេះបានកើតឡើង នៅក្នុងទីក្រុង Jiangxi ខេត្ត Fengcheng ប្រទេសចិន។​ បុរសជាជនរងគ្រោះមានឈ្មោះថា Li ចំណែកឯប្រពន្ធរបស់គាត់មិនត្រូវបានគេបង្ហាញអត្តសញ្ញាណនោះទេ។ តាមសំដីរបស់បុរសជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានទទួលការងារថ្មី ហើយចាប់តាំងពីពេលដែលគាត់ទៅធ្វើការនៅកន្លែងថ្មីនោះ ប្រពន្ធរបស់គាត់ហាក់មិនសប្បាយចិត្តទាល់តែសោះ ព្រោះខ្លាចគាត់លួចមានស្រីនៅកន្លែងធ្វើការងារថ្មីនោះ។ គាត់បានឲ្យដឹងទៀតថា មួយរយៈនេះប្រពន្ធរបស់គាត់ហាក់រករឿងគាត់ជាខ្លាំង ដូចជាហាមមិនឲ្យគាត់និយាយទូរស័ព្ទ ហាមមិនឲ្យមើលស្រីផ្សេងក្រៅពីគាត់ និងមិនឲ្យចេញក្រៅជួបមិត្តភក្តិជាដើម។ ស្ថានភាពដូចខាងលើបានបន្តកើតមានរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុខណៈ ដែលបុរសជាប្តីកំពុងងូតទឹកនៅក្នុងបន្ទប់ទឹក ស្រាប់តែប្រពន្ធបានចូលទៅតាម និងធ្វើសកម្មភាពកាត់ប្រដាប់ភេទបុរសជាប្តីតែម្តង។ ក្រោយកើតហេតុបុរសជាប្តីព្យាយាមទៅមន្ទីរពេទ្យដោយខ្លួនឯង តែយ៉ាងណាក្តីរហូតមកទល់នឹងពេលនេះគេនៅមិនដឹងច្បាស់ថា ក្រោយពីជាសះស្បើយទៅលិង្គរបស់ គាត់អាចនៅមានសមត្ថភាពរួមភេទបាន ឬ អត់នោះទេ។ ចំណែកឯប្រពន្ធរបស់គាត់វិញ កំពុងស្ថិតនៅក្រោមការតាមចាប់ខ្លួនរបស់ប៉ូលិស៕ អត្ថបទ៖ ភក្តី

    July 24, 2018
  • សង្គម

    យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្រសួងនឹងបើកឲ្យមានការប្រឡងធ្វើការជ្រើសរើសបុគ្គលិកចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីពន្ធនាគារចំនួន៣០៣នាក់សម្រាប់ឆ្នាំ២០១៨នេះ ដើម្បីទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងនៅពន្ធនាគាររាជធានី-ខេត្ត។ ពាក្យសុំចុះឈ្មោះប្រឡង និងដាក់ពាក្យប្រឡងនៅតាមសាលារាជធានីភ្នំពេញ និងសាលាខេត្តទាំង១៧ ដែលមានជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ហើយកាលបរិច្ឆេទឈប់ទទួលពាក្យរហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ចំណែកឯកាលបរិច្ឆេទប្រឡងគឺនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖ អត្ថបទ៖ សេម

    July 24, 2018
  • អន្តរជាតិ

    ជប៉ុន៖ បន្ទាប់ពីទទួលរងការវាយប្រហារដោយជំនន់ទឹកភ្លៀង និងគ្រោះបាក់ស្រុតដីរួចមក ពេលនេះជប៉ុនកំពុងតែប្រឈមនឹងគ្រោះ ធម្មជាតិមួយទៀត គឺសីតុណ្ហភាពឡើងកម្ពៅខ្លាំងមិនធ្លាប់មាន និងបានបង្កឲ្យមានអ្នកស្លាប់ជាច្រើនាក់ផងដែរ។ បើយោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ចាប់តាំងពីថ្ងៃទី១១ ខែកក្កដា រហូតមកទល់នឹងពេលនេះ រលកកម្តៅក្នុងប្រទេសជប៉ុនបាន សម្លាប់មនុស្សអស់៤៤នាក់ហើយ​ ដែលក្នុងនោះគ្រាន់តែកាលពីថ្ងៃសៅរ៍កន្លងទៅនេះមានអ្នកស្លាប់រហូតដល់១១នាក់ក្នុងថ្ងៃតែមួយ។ បើយោងតាមក្រសួងឧតុនិយមជប៉ុនបានឲ្យដឹងថា រលកកម្ពៅបានកើនឡើងក្នុងចន្លោះពី ៣៨ អង្សាសេ ដល់ ៤១,៤ អង្សាសេ ហើយតំបន់ដែលទទួលរងនូវរលកកម្ពៅនេះមានដូចជា ភាគកណ្តាលនៃទីក្រុងតូក្យូ កុ្រង Kumagaya កោះ Honshu កោះ Shikoku  កោះ Kyushu និងកោះ Hokkaido

    July 24, 2018
  • បច្ចេកវិទ្យា

    នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កម្មវិធីបង្ហាញផលិតផលថ្មីៗរបស់ក្រុមហ៊ុន Samsung នឹងមកដល់ ហើយផលិតផល ដែលគេរំពឹងថានឹងដាក់បង្ហាញមានដូចជា Galaxy Note ជំនាន់ថ្មី, SmartWatch ជំនាន់ថ្មី និងឆ្នាំងសាកឥតខ្សែ Wireless Charge ជំនាន់ថ្មីផងដែរ។ ចំពោះឆ្នាំងសាកឥតខ្សែជំនាន់ថ្មីនៅឆ្នាំត្រូវបានគេរំពឹងថាមានឈ្មោះ Wireless Charger Duo ដែលវាមានសមត្ថភាពអាចសាកថ្មម្តងបានច្រើនគ្រឿងក្នុងពេលតែមួយ ហើយវាក៏អាចសាកថ្មល្បឿនលឿនបាន២គ្រឿងក្នុងពេលតែមួយផងដែរ។ តាមការបញ្ជាក់ពីក្រុមហ៊ុន Samsung បានឲ្យដឹងថា កម្មវិធីបង្ហាញផលិតផលថ្មីរបស់ខ្លួននឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី០៩ ខែសីហា ខាងមុខនេះ ចំពោះតម្លៃផលិតផលទាំងនោះនឹងបង្ហាញជាផ្លូវការនៅថ្ងៃនោះតែម្តង៕ អត្ថបទ៖ វី ប្រភព៖ letsgodigital

    July 24, 2018
  • អន្តរជាតិ

    ចិន៖ កាលពីពេលកន្លងទៅថ្មីៗនេះ ចិនបានចុះហត្ថលេខាសាងសង់បច្ចេកវិទ្យាដឹកជញ្ជូនថ្មី Hyperloop លើកដំបូងរបស់ខ្លួន ដែលប្រព័ន្ធដឹកជញ្ជូនដ៏អស្ចារ្យនេះនឹងមាន ទីតាំងស្ថិតនៅក្នុងក្រុង Tongren ខេត្ត Guizhou ភាគខាងលិចប្រទេសចិន។​ សូមបញ្ជាក់ថា Hyperloop គឺជាមធ្យោបាយសម្រាប់ដឹកជញ្ចូនថ្មីមួយ ដែលអាចសាងសង់នៅក្រោយដី និងនៅលើអាកាស ស្រដៀងគ្នាទៅនឹងរថភ្លើងសម្រាប់ដឹកអ្នកណើរធម្មតាដែរ តែវាមានទំហំខ្លីៗ ឬពេលខ្លះតូចជាងរថភ្លើងធម្មតា ហើយវាអាចត្រូវបានគេប្រើប្រាស់បានទាំងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញផ្សេងៗផងដែរ។ បច្ចេកវិទ្យាដឹកជញ្ជូន Hyperloop នេះមានគុណសម្បត្តិជាច្រើនដូចជា ត្រូវការប្រើប្រាស់ថាមពលតិច អាចផ្ទុកថាមពលសម្រាប់ប្រើប្រាស់បានពេញ ២៤ ម៉ោងមានសុវត្ថិភាពខ្ពស់ និងមានប្រព័ន្ធការពារបរិយាកាសនៅខាងក្រៅបានផងដែរ។ គម្រោងសាងសងខាងលើនេះ បានបង្ហាញឲ្យពិភពលោកមើលឃើញថា ចិនបានបោះជំហ៊ានទៅមុខមួយកម្រិតទៀត ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាទំនើបៗរបស់ខ្លួន។ យ៉ាងណាក្តី គម្រោងខាងលើនេះត្រូវបានសាងសង់ក្នុងរយៈចម្ងាយ

    July 24, 2018
  • PR

    រង្វាន់ពិតៗ ឈ្នះពិតៗ សម្រាប់អតិថិជនទូទាំងប្រទេស បានធ្វើឲ្យការលក់របស់ Samsung Galaxy S9|S9+ កើនឡើងហួសពីការស្មាន!!! ពីគុណភាពកម្រិតកំពូល ជាមួយមុខងារថ្មីៗ ទំនើបៗចុងក្រោយស្របតាមតម្រូវការ Samsung Galaxy S9|S9+ បានទាក់ទាញអតិថិជនកាន់តែច្រើនឡើងៗ ដែលធ្វើឲ្យកម្រិតនៃការលក់ហក់ឡើងខ្ពស់ ខណៈដែលអតិថិជនក៏សម្លឹងឃើញឱកាសពីការចាប់ឆ្នោតក្នុងកម្មវិធី “ព្យុះលាភ ព្យុះសំណាងនាំមហារង្វាន់” ដើម្បីឈ្នះរង្វាន់ជាច្រើន ពេលកម្មវិធីនេះឈានមកដល់សប្ដាហ៍ទី៥ ជិតចប់កម្មវិធី (នៅសប្ដាហ៍ទី៦)។ ក្នុងឱកាសប្រគល់រង្វាន់ដល់អ្នកឈ្នះសប្ដាហ៍ទី៤ កម្មវិធីក៏បន្តចាប់រង្វាន់រកអ្នកឈ្នះសប្ដាហ៍ទី៥ ដោយបានរកឃើញអតិថិជនឈ្មោ មាស សុធាវី មកពីក្រុង ភ្នំពេញ ដែលបានឈ្នះរង្វាន់ធំ ម៉ូតូ Honda ZoomerX

    July 24, 2018
  • សង្គម

    ខេត្តរតនគិរី៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បានបន្តកើនឡើងដល់កម្ពស់ ៨,២៥ ម គឺលើសកម្រិតប្រកាសឱ្យប្រុងប្រយ័ត្ន ០,២៥ ម ។ ទឹកបានបន្តជន់លិចចូលតំបន់ទំនាបមួយចំនួនបន្ថែមទៀត ដែលនៅតាមដងទន្លេ ក្នុងស្រុកតាវែង អណ្តូងមាស វើនសៃ និងស្រុកអូរយ៉ាដាវ ហើយអាជ្ញាធរក៏បានធ្វើការជម្លៀសប្រជាជនទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ នាព្រឹកនេះយោងតាមការបញ្ជាក់ពីក្រសួងបានឲ្យដឹងថា គិតត្រឹមម៉ោង៦ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាននៅផ្នែកខាងលើចំណុចឃុំសេសាន ស្រុកអូរយ៉ាដាវ បានចាប់ផ្តើមស្រកចុះវិញហើយ ខណៈនៅផ្នែកខាងក្រោម

    July 24, 2018
  • អន្តរជាតិ

    អាមេរិក៖ ស្ត្រីជាភ្ញៀវទេសចណ៍ម្នាក់ត្រូវជាប់គុកអស់រយៈពេល១៥ថ្ងៃ ព្រោះតែនាងបានមកលេងនៅឆ្នេរសមុទ្រមួយកន្លែងក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក ហើយព្យាយាមយកប្រភេទខ្យង ដែលគេអភិរក្សចេញពីឆ្នេរសមុទ្រនោះផ្ញើរមិត្តភក្តិនាង។ ស្ត្រីរូបនេះមានឈ្មោះថា Diana Fiscal-Gonzalez អាយុ ៣០ ឆ្នាំ រស់នៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិក។​ នៅក្នុងស្ថានីយ៍ប៉ូលិសនាងបានសារភាពថា នាងមិនបានដឹងទេថា ប្រភេទខ្យងដែលនាងប្រមូលបានពីឆ្នេរសមុទ្រនោះជារបស់ ដែលត្រូវបានគេហាមឃាត់ដោយច្បាប់ក្នុងរដ្ឋ Florida ហើយដោយឃើញថា ពួកវាមានពណ៌ស្រស់ស្អាតនោះទើបនាងមានបំណង់ចង់យកវាទៅផ្ញើមិត្តភក្តិទុកជាវត្ថុអនុស្សាវរីយ៍។ ប្រភេទខ្យងដែលស្ត្រីខាងលើព្យាយាមយកចេញពីឆ្នេរសមុទ្រនោះ ត្រូវបានអាជ្ញាធរប្រចាំរដ្ឋ Florida អះអាងថា ជាប្រភេទសត្វកម្រ និងជាមរតកតំណាងឲ្យព្រះមហាក្សត្រីផងដែរ ទើបវាត្រូវបានគេធ្វើការហាមឃាត់ដោយច្បាប់ដូចនេះ៕ អត្ថបទ៖ ភក្តី ប្រភព៖ metro

    July 24, 2018
  • PR

    ថ្មីៗនេះស្មាតហ្វូន Huawei P20 រឺ Huawei P20 Pro រឺ Huawei Nova 3e ទទួលបាននូវការពេញនិយមនិងកោតសរសើអំពីសំណាក់អតិថិជិនជាពិសេស តារាបង្ហាញម៉ូត តារាចម្រៀង តារាសំដែង អ្នកថតរូបអាជីព អតិថិជនលំដាប់តំណែងប្រធានរឺនាយកក្រុមហ៊ុន ដែលបានប្រើនិងទុកចិត្តលើគុណភាព បច្ចេកវិទ្យា សំខាន់ការ រចនាល្អឥតខ្ចោះ និងការថតរូបស្អាតៗត្រជាក់ភ្នែកកំពុងអង្រូនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀប បាននិងកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែបPortrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព ថត Super Slow Motion ថតហ្សូមកប់បានឆ្ងាយ និង បែបសិល្បៈស៊ីវិល័យ ។

    July 23, 2018
  • អន្តរជាតិ

    កូរ៉េខាងត្បូង៖ ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងមួយបានស្វែងរកឃើញ បំណែកនាវាចម្បាំងរបស់រុស្សីមួយគ្រឿង ដែលបានលិចក្នុងបាតសមុទ្រកាលពីជាង១០០ឆ្នាំមុន និងធ្វើការប៉ាន់ស្មានថា ក្នុងនាវានោះមានផ្ទុកទ្រព្យសម្បត្តិជាច្រើនពាន់លានដុល្លារ។ ក្រុមហ៊ុន ដែលបានប្រទះឃើញនាវាចម្បាំងរបស់រុស្សីនេះគឺក្រុមហ៊ុន Shinil Group ជាក្រុមហ៊ុនដ៏ល្បីមួយរបស់កូរ៉េខាងត្បូង។ តាមរយៈក្រុមហ៊ុនខាងលើបានឲ្យដឹងថា នាវាចម្បាំងនេះមានឈ្មោះថា The vessel Dimitrii Donskoi បានលិចកាលពីអំឡុងឆ្នាំ ១៩០៤-១៩០៥ ពោលគឺនៅក្នុងជំនាន់សង្គ្រាមរុស្សីជាមួយជប៉ុន។ នាវានេះត្រូវបានកប់នៅក្នុងបាតសមុទ្រជម្រៅ ៤៣៤ ម៉ែត្រ និងមានចម្ងាយ ១,៣ គីឡូម៉ែត្រពីកោះ Ulleung របស់កូរ៉េខាងត្បូង។ តាមការស្រាវជ្រាវអាចធ្វើឲ្យគេប៉ាន់ស្មានថានៅក្នុងនាវានោះអាចមានផ្ទុកមាសប្រមាណជា ២០០ តោន និងអាចមានតម្លៃប្រមាណជា ១៣៣ ពាន់លានដុល្លារ។

    July 23, 2018