Khmernote Media
  • PR

    រាជធានីភ្នំពេញ,ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៨ ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL) ជាក្រុមហ៊ុនកែច្នៃ និងចែកចាយដែកធំជាងគេ និងឈាន មុខគេនៅកម្ពុជាបានឧបត្ថម្ភ សង្វៀនប្រដាល់ថ្មីស្រឡាងមួយដល់ ក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ ដោយមើលឃើញ ពីការលំបាក និងយោងទៅតាមការស្នើសុំរបស់លោក ឡុង សាលវ័ន្ត គ្រូបង្វឹកក្លឹបប្រដាល់សាលវ័ន្តគុនខ្មែរ។ សង្វៀនថ្មីនេះ បានធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់កាលពី ថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពឯកឧត្តម តែម ម៉ឺន

    July 23, 2018
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ ៤ ត្រង់ចំណុចស្ពានអូរគគី (គីឡូម៉ែត្រលេខ ១០៦-១០៧) ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ត្រូវបានទឹកជំនន់ហូរកាត់ជាថ្មីម្តងទៀត ប្រវែងប្រមាណ ៥០ ម ក្នុងកម្ពស់ ០,៤០ ម នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ។ គិតត្រឹមម៉ោង ៦ ព្រឹកនេះ ចរាចរត្រូវបានអាជ្ញាធរផ្អាកជាបណ្តោះអាសន្នហើយ ។ មកដល់ម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២៣ ខែកក្កដា

    July 23, 2018
  • អន្តរជាតិ

    ការសិក្សាមួយបានរកឃើញថា មនុស្សចាស់ ដែលមានវ័យលើសពី៥០ឆ្នាំ ហើយមានបញ្ហាបាក់ឆ្លឹង គឺអាចប្រឈមនឹងការស្លាប់បាត់បង់ជីវិតលឿនជាងមនុស្សធម្មតា១០ឆ្នាំ។ ការសិក្សាខាងលើត្រូវធ្វើឡើងដោយវិទ្យាស្ថានវេជ្ជសាស្ត្រហ្គាវ៉ាន់ ក្នុងប្រទេសអូស្រ្តាលី ដែលមានការពិសោធន៍ និងតាមដានលើមនុស្ស ដែលមានអាយុលើសពី៥០ឆ្នាំជាច្រើនរយនាក់ ចាប់តាំងពីឆ្នាំ ២០០១  រហូតមកដល់ពេលឆ្នាំ​២០១៨នេះ។ ការសិក្សាខាងលើក៏បានបញ្ជាក់ដែរថា ក្នុងចំណោមឆ្អឹង ដែលបាក់ នឹងអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះ គឺជាឆ្អឹងកង​ ឆ្អឹង​ត្រគាក និងឆ្លឹងជង្គង់។ បើយោងតាមលោកសាស្រ្តចារ្យ  Jacqueline ប្រធានវិទ្យាស្ថានខាងលើបានឲ្យដឹងថា​ នៅពេលដែលមនុស្សមានអាយុច្រើនជាង៥០​ឆ្នាំ ហើយមានបញ្ហាបាក់ឆ្អឹងនោះ រាងកាយរបស់ពួកគេនឹងចុះខ្សោយហើយងាយនឹងកើតមានជំងឺផ្សេងៗណាស់ ដែលជាហេតុធ្វើឲ្យពួកគេងាយនឹងស្លាប់បាត់បង់ជីវិតជាងមនុស្សធម្មតាដែលគ្មានបញ្ហាបាក់ឆ្អឹង។ ចុងក្រោយការសិក្សាខាងលើបានបញ្ជាក់ទៀតថា ក្នុងចំណោម​ជនរងគ្រោះដូចគ្នាក្នុងករណីដូចបានរៀបរាប់ខាងលើនេះ គឺមនុស្សស្រីអាចប្រឈមនឹងការស្លាប់ខ្ពស់ជាងមនុស្សប្រុសទៅទៀត៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    July 23, 2018
  • កីឡា

    កីឡាករ Joe Hart បានទទួលស្គាល់ថាគាត់ចាំបាច់ត្រូវចាកចេញពីក្លឹប Manchester City ជាអចិន្ត្រៃយ៍ដើម្បីស្វែងរកអាជីពរបស់គាត់ឡើងវិញ។ ថ្មីៗនេះ Hart បានខ្ចីជើងទៅ Torino និង West Ham ប៉ុន្តែគាត់មិនបានជាប់ឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ 23 នាក់របស់កីឡាករ Gareth Southgate សម្រាប់ការប្រកួត World Cup នៅប្រទេសរុស្ស៊ីនោះទេ។ Hart បាននិយាយថា “ខ្ញុំមានបទពិសោធលេងក្នុងកម្រិតខ្ពស់បំផុតអស់រយៈពេលជាយូរមកហើយនិងបានធ្វើរឿងជាច្រើន។ Hart បានបង្ហាញខ្លួនជាង 300 លើកសម្រាប់ក្រុម Manchester City ចាប់តាំងពីបានចូលរួមជាមួយក្រុមមកពីក្លិប Shrewsbury កាលពីឆ្នាំ

    July 22, 2018
  • កីឡា

    ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល Neymar បាននិយាយថាលោកមិនចង់ឃើញការប្រកួតណាមួយដែលនៅសល់នៃការប្រកួត World Cup ក្រោយពីក្រុមរបស់លោកត្រូវចាញ់នៅវគ្គ 1/4 ផ្តាច់ព្រ័ត្រក្រោមថ្វីជើងបែលហ្សិក។ កីឡាករប្រេស៊ីលរូបនេះត្រូវបានគេរិៈគន់ដោយសារតែលេងធ្វើពុតក្នុងការប្រកួតប៉ុន្តែត្រូវបានការពារដោយអាជ្ញាកណ្តាល។Neymar បាននិយាយថា “ខ្ញុំបានទៅ World Cup ដើម្បីលេងនិងផ្តួលគូរប្រកួត ការរិះគន់មកលើខ្ញុំគឺជាការនិយាយបំផ្លើសប៉ុន្តែខ្ញុំជាក្មេងប្រុសរឹងមាំម្នាក់ខ្ញុំធ្លាប់បានដោះស្រាយរឿងបែបនេះច្រើនហើយ”។ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ BBC  

    July 22, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Sky Sport បានឲ្យដឹងថា៖ ក្លឹបអ្នកមានបុណ្យ Barcelona បានដាក់សំណើរដេញថ្លៃខ្សែបម្រើស្លាប Willian ពីក្លឹបតោខៀវ Chelsea ជាលើកទី 3 ក្នុងតម្លៃផ្ទេរ 55លានផោន។ នេះគឺជាការដេញថ្លៃលើកទីពីរក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះបន្ទាប់ពីម្ចាស់ជើងឯកពានរង្វាន់លីគកំពូល Laliga មួយនេះបានដាក់សំណើរដេញថ្លៃ 53លានផោន ម្ដងរួចហើយកាលពីសប្ដាហ៍មុន ប៉ុន្ដែសំណើរនេះត្រូបានច្រានចោលដោយក្លឹបតោខៀវ Chelsea។ ពេលនេះតំណាងរបស់កីឡាករនិងក្លឹបទាំងពីរនៅតែស្ថិតក្នុងការពិភាក្សាលើការផ្ទេរខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះនៅឡើយ ហើយមិនទាន់មានសញ្ញាអ្វីមួយដែលបញ្ជាក់ពីផ្ទេររបស់ Willian ទទួលបានជោគជ័យទេគឺក្លឹបទាំងពីរស្ថិតក្នុងការចាចរបន្ដទៀតលើការផ្ទេរមួយនេះ។ បុត្រ ប្រភព៖ Goal

    July 21, 2018
  • អន្តរជាតិ

    អេហ្ស៊ីប៖ សាកសពដែលគេរក្សាទុកមិនឲ្យរលួយ ឬតាមធម្មតាគេហៅថា ម៉ាំមី (Mummy) ចំនួន ៣ ត្រូវបានគេរកឃើញនៅក្នុងតំបន់ Sidi Gaber  ក្រុង Alexandria ប្រទេសអេហ្ស៊ីប។ តាមក្រុមអ្នកសិក្សាបានបង្ហាញថា សាកសពនេះអាចមានអាយុកាលរហូតដល់ទៅ ២ ពាន់ឆ្នាំឯណោះ។ សាកសពចំនួន ៣​ នេះ ត្រូវបានគេដាក់នៅក្នុងមឈូសធ្វើពីថ្មក្រានីតពណ៌ខ្មៅ ដែលមានប្រវែង ​២.៦៥ ម៉ែត្រ និងកម្ពស់ ១.៨៥ ម៉ែត្រ មានទម្ងន់ ៣០ តោន និងបានកប់ក្នុងដីក្នុងជម្រៅ ៥ ម៉ែត្រ។ ភ្លាមៗក្រោយប្រទះឃើញ

    July 21, 2018
  • កីឡា

    ខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើរឿងដ៏គួរឲ្យកោតសរសើរ ចំពោះភាពសប្បុរសរបស់គាត់ ដោយកីឡាករដ៏ល្បីឈ្មោះរូបនេះបានទុកលុយធីបចំនួន២ម៉ឺនអឺរ៉ូ (ប្រមាណ ២៣,៤៦០ដុល្លារ) ទុកឲ្យបុគ្គលិកបម្រើការនៅក្នុងសណ្ឋារគារមួយកន្លែងក្នុងប្រទេសក្រិក បន្ទាប់ពីគាត់បញ្ចប់ដំណើរដើរលេងកំសាន្ដនៅឯប្រទេសក្រិក។ មុនពេលខ្សែប្រយុទ្ធ Cristiano Ronaldo បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលី រូបគេបានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើលមួយដែលចេញពីសន្ដានចិត្តល្អរបស់គាត់រហូតធ្វើឲ្យបុគ្គលិកបម្រើការក្នុងសណ្ឋាគារមួយកន្លែងក្នុងប្រទេសក្រិកមានអ្នកខ្លះយំនិងអ្នកខ្លះសប្បាយចិត្តចំពោះទង្វើដ៏ល្អរបស់ Ronaldo។ ដោយសារតែការយកចិត្តទុកដាក់ដិតដល់ពីសំណាក់អ្នកបម្រើការនៅក្នុងសណ្ឋាគារមួយក្នុងប្រទេសក្រិកមកលើ Ronaldo និងក្រុមគ្រួសាររបស់គាត់ខ្សែប្រយុទ្ធ Ronaldo បានទុកលុយធីបជាង២ម៉ឺនដុល្លារ ដើម្បីតបស្នងនឹងការបម្រើយកចិត្តទុកដាក់របស់បុគ្គលិកក្នុងសណ្ឋាគារនោះទុកជាការថ្លែងអរគុណ ចំពោះបុគ្គលិក 10 នាក់របស់សណ្ឋាគារនោះ។ គួរបញ្ជាក់ឡើងវិញដែរថា បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo បានបញ្ចប់ភារៈកិច្ចជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សីរួចមក

    July 21, 2018
  • អន្តរជាតិ

    ខាងក្រោមជាគន្លឹះប្រចាំថ្ងៃងាយៗមួយចំនួនដែលមានប្រសិទ្ធិភាពជួយធ្វើឲ្យសម្លៀកបំពាក់ ស្បែកជើង ក៏ដូចជាកាបូបរបស់អ្នកនៅតែថ្មីស្អាតគួរឲ្យចាប់អារម្មណ៍។ សាកល្បងអនុវត្តន៍ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត ៖ ១. កម្ចាត់ស្នាមទឹកប៊ិចដែលជាប់លើសម្លៀកបំពាក់ ដោយប្រើប្រាស់ទឹកអានាម័យសម្រាប់លាងសម្អាតដៃ។ ២. កម្ចាត់ស្នាមជ្រួញតូចៗចេញពីអាវ ដោយប្រើប្រាស់ដង្កៀបគៀបសក់អគ្គិសនី។ ទោះជាយ៉ាងណា វិធីសាស្ត្រនេះមានប្រសិទ្ធិុភាពតែចំពោះអាវដែលមានពណ៌ភ្លឺៗ ឬស្រាលប៉ុណ្ណោះ។ ៣. សម្ងួត និងកម្ចាត់ក្លិនផ្អួរអាក្រក់ពីស្បែកជើង ដោយប្រើបន្ទះសំឡីអានាម័យ។ ក្នុងករណីអ្នកគ្មានម៉ាស៊ីនសម្ងួត នេះជាវិធីដ៏ប្រសើរបំផុតដើម្បីកម្ចាត់សំណើមដែលលើសចេញពីស្បែកជើង វានឹងស្ងួតក្នុងរយៈពេល ២ ម៉ោង។ ៤. ស្បែកជើងនឹងប្រែជាមិនជ្រាបទឹក ប្រសិនបើអ្នកលាបក្រមួន ហើយប្រើម៉ាស៊ីនផ្លុំសម្ងួតសក់មកផ្លុំលើវា។ ៥. ប្រើប្រាស់ប្រេងចាហ៊ួយ petroleum ដើម្បីកម្ចាត់ស្នាមឆ្កូតផ្សេងៗចេញពីស្បែកជើង។ ៦. ប្រើប្រាស់ប្រដាប់កោរពុកមាត់ ដើម្បីកម្ចាត់ព្រុយលើសម្លៀកបំពាក់ រួមទាំងស្រោមជើងបានយ៉ាងងាយស្រួល។ ៧. ប្រើប្រាស់ថ្នាំដុសធ្មេញ ដើម្បីកម្ចាត់ស្នាមប្រឡាក់ញើសនៅក្លៀកអាវ។ ៨. រក្សាទ្រង់ទ្រាយស្បែកជើងកវែង ដោយរមូរទស្សនាវដ្ដីដាក់ចូលខាងក្នុង។ ៩. ប្រើប្រាស់សំឡី និងទឹកខ្មេះ ដើម្បីកម្ចាត់ស្នាមទឹកប៊ិចចេញពីកាបូបយួរដៃ។ អ្នកក៏អាចប្រើប្រាស់វិធីនេះដើម្បីពិនិត្យមើលគុណភាពនៃកាបូបផងដែរ ដោយប្រសិនបើទឹកថ្នាំមិនជាប់នឹងសំឡីនោះបានន័យមានគុណភាពខ្ពស់។ ១០. ប្រសិនបើឡេវអាវប្រែជាធូររលុង ចូរលាបថ្នាំក្រចកលើវា៕ អត្ថបទ ៖ Bee ប្រភព ៖ Brightside

    July 21, 2018
  • អន្តរជាតិ

    ថៃ៖ រឿងរ៉ាវទាក់ទងនឹងករណីក្មេងៗថៃចំនួន១២នាក់ រួមជាមួយនឹងគ្រូវបង្វឹកបាល់ទាត់របស់ពួកគេម្នាក់ ដែលបានជាប់នៅក្នុងរូងភ្នំ Tham Luang ក្នុងខេត្តឈៀងរ៉ៃ នៅតែជាប្រធានបទដែលមានការចាប់អារម្មណ៍ខ្លាំង សម្រាប់សារព័ត៌មាន និងមហាជនទូទៅក្នុងប្រទេសថៃ។ បើយោងតាមសារព័ត៌មាន Channelnewsasia បានធ្វើការចុះផ្សាយថា អភិបាលខេត្តឈៀងរ៉ៃ រួមជាមួយនឹងសិល្បៈករថៃជាច្រើននាក់ បានសម្រេចយករូបភាពទាក់ទងនឹងប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗទាំង១២នាក់នោះ ទៅបោះពុម្ភលើអាវយឺតសម្រាប់លក់ជាផ្លូវការហើយ។ បើយោងតាមលោក Suwit Jaipom ប្រធានផ្នែកវិចិត្រសិល្បៈនៅខេត្តឈៀងរ៉ៃបានឲ្យដឹងថា ការផលិតអាវយឺតនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីរក្សាទុកនូវការចងចាំ និងដឹងគុណចំពោះវិរៈបុរស (ក្រុមអ្នកសង្គ្រោះ) ដែលបានប្រថុយគ្រោះថ្នាក់ក្នុងប្រតិបត្តិការណ៍ជួយសង្គ្រោះនេះ។ តាមគម្រោងគេនឹងផលិតអាវ ដែលមានរូបស្តីពីប្រតិបត្តិការណ៍ជួយសង្គ្រោះក្មេងៗទាំង ១២ នាក់ចំនួនតែ ២,០០០ អាវ ប៉ុណ្ណោះ

    July 21, 2018