- Khmernote Media
- កីឡា
កាលពីពេលថ្មីៗនេះយោងតាមសម្ដីរបស់លោក Javier Tebas ដែលជាប្រធានរបស់លីគកំពូល Laliga បានឲ្យដឹងថា៖ ការចាកចេញរបស់ Ronaldo ពីលីគកំពូល Laliga ទៅកាន់ក្លឹបសេះបង្កង់ Juventus គឺដោយសារតែបញ្ហាពន្ធនៅអេស្ប៉ាញខ្ពស់ពេកដែលជាហេតុមួយធ្វើឲ្យ Ronaldo សម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid។ ខ្សែប្រយុទ្ធ Cristiano Ronaldo បានចំណាយពេលវេលាអស់រយៈពេល 9 ឆ្នាំជាមួយនឹងក្លឹបអធិរាជសរ Real Madrid។ Ronaldo បង្ហាញខ្លួនឲ្យ Real Madrid បានចំនួន 438 ប្រកួតនិងសុតបញ្ចូលទីបានចំនួន 450គ្រាប់។ Ronaldo កាលពីចុងសប្ដាហ៍មុននេះបានផ្ទេរចេញពីក្លឹបអធិរាជសរ
July 20, 2018 - PR
ថ្មីៗនេះយើងឃើញមានការលេចឡើងនូវរូបភាពរូបរាងពិត និងលក្ខណៈពិសេសៗមួយចំនួនរបស់រថយន្ត Ford Ranger 2019 តាមរយៈបណ្ដាញសង្គមនិងសាព៌តមាននានានៅក្នុងប្រទេសកម្ពុជា។ រថយន្ត Ford Ranger 2019 បានរចនារូបរាងខាងមុខថ្មីទាំងស្រុង រួមមានប៉ាណានិងកាងខាងមុខរចនាគួរឲ្យទាក់ទាញ ចង្កៀងមុខនិងចង្កៀងពិលកាងមុខបានកែច្នៃជាថ្មីយ៉ាងស្រស់ស្អាត ចង្កៀងគុជ HID Headlamp ភ្លឺច្បាស់ល្អ និងចង្កៀង LED បំភ្លឺនៅពេលថ្ងៃដ៏ស្រស់ស្អាត បានផ្តល់នូវភាពទាក់ទាញសម្រាប់រថយន្តនេះនៅពេលបើកបរនៅលើដងផ្លូវ និងមានហ្វាកូដអូតូដែលអាចទម្លាក់ហ្វាកូដដោយស្វ័យប្រវត្តិនៅពេលមានរថយន្តមកពីខាងមុខ ។ លើសពីនេះទៅទៀតរថយន្ត Ford Ranger 2019 ជាកំពូលរថយន្ត Pick Up ដែលបានធ្វើការវិវត្តន៍នូវបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងនោះដែរបច្ចេកវិទ្យាសំខាន់ៗដែលត្រូវបានបំពាក់នៅលើរថយន្តនេះរួមមាន ការបញ្ឆេះរថយន្តដោយពុំចាំបាច់ប្រើសោរ (Push
July 20, 2018 - អន្តរជាតិ
ថៃ៖ បុរសជាអតីតប្រធានភូមិម្នាក់ត្រូវបានតុលាការថៃសម្រេចផ្ដន្ទាទោសប្រហារជីវិតជុំវិញករណីរំលោភ ហើយសម្លាប់ក្មេងស្រីសិស្សសាលាម្នាក់ ដែលគាត់បានប្រព្រឹត្តិកាលពីប៉ុន្មានឆ្នាំមុន។ អតីតប្រធានភូមិរូបនេះមានឈ្មោះថា Krittidech Rawengwan អាយុ៣៦ឆ្នាំ ចំណែកឯក្មេងស្រីរងគ្រោះមានឈ្មោះថា Ruadeewan អាយុ១៨ឆ្នាំ ជាសិស្សសាលាម្នាក់។ សូមរម្លឹកឡើងវិញថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ អតីតប្រធានភូមិ Ban Si Than ដែលជាភូមិដាច់ស្រយ៉ាលមួយនៅភាគខាងជើងប្រទេសថៃរូបនេះ បានធ្វើសកម្មភាពចាប់រំលោភស្រ្តីជនរងគ្រោះ ខណៈនាងជិះម៉ូតូត្រលប់មកពីរៀនវិញ។ ហើយបន្ទាប់ពីធ្វើសកម្មភាពរួច គាត់បានរត់គេចខ្លួនបាត់ តែយ៉ាងណាក្តីខាងអាជ្ញារថៃ បានបើកការស៊ើបអង្គេត និងអាចតាមចាប់ខ្លួនបុរសរូបនេះឲ្យមកទទួលទោសទាល់តែបាន។ បន្ទាប់ពីចាប់ខ្លួន តុលាការបានសម្រេចឃុំខ្លួនគាត់មួយរយៈ ហើយរហូតមកទល់នឹងពេលនេះ ទើបតុលាការសម្រេចផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិតតែម្តង និងត្រូវសងជំងឺចិត្តជាប្រាក់មួយចំនួនទៅឲ្យគ្រួសារជនរងគ្រោះផងដែរ។ ចំណែកឯខាងគ្រួសារជនរងគ្រោះវិញហាក់មិនទាន់ពេញចិត្ត
July 20, 2018 - អន្តរជាតិ
ខេត្តកំពត៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរ បាលខេត្តកំពត បានដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ចុះធ្វើការលើកទំនប់ទប់ទឹក ដើម្បីកុំអោយហូរចូលក្រុងកំពត។ គួរបញ្ជាក់ផងដែរថា នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ “សុនទីញ” បានបោកបក់ជះឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា បណ្តាលឲ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង បង្កឲ្យមានទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន ក្នុងនោះនៅខេត្តកំពតក៏ទទួងរងផលប៉ះពាល់ពីទឹកជំនន់ខ្លះផងដែរ៕
July 20, 2018 - អន្តរជាតិ
ថៃ៖ ធូរេនគឺជាផ្លែឈើមួយប្រភេទ ដែលអាចដាំដុះបានល្អនៅក្នុងប្រទេសថៃ ហើយផ្លែឈើប្រភេទនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ប្រជាជននៅបណ្តាប្រទេសអាស៊ីជាច្រើនផងដែរ។ សម្រាប់នៅក្នុងប្រទេសថៃវិញ គេបានហៅផ្លែធូរេនថា “ស្ដេចផ្លែឈើ” ព្រោះតែផ្លែឈើប្រភេទនេះមានតម្លៃថ្លៃ និងអាចជួយបង្កើនសេដ្ឋកិច្ចជាច្រើនលានដុល្លារដល់ប្រទេសថៃផងដែរ។ ដោយសារតែភាពល្បីល្បាញនៃផ្លែឈើនេះ ទើបក្រុមអ្នកស្រាវជ្រាវអវកាសថៃ បានសម្រេចនាំយកផ្លែឈើមួយនេះទៅកាន់ទីអវកាសនៅក្នុងថ្ងៃនេះ ដើម្បីចង់ដឹងថាតើផ្លែឈើប្រភេទនេះ នឹងប្រែប្រួលរសជាតិទៅជាយ៉ាងណានៅពេលដែលវាបានទៅដល់ទីអវកាស។ គម្រោងនាំយកផ្លែធូរេនទៅកាន់ទីអវកាសនេះ ត្រូវបានគេធ្វើឡើងដោយភ្ជាប់ជាមួយនឹងកម្មវិធី Blue Origin របស់ក្រុមហ៊ុនអវកាសរបស់អាមេរិកមួយ ដែលជាកម្មសិទ្ធរបស់លោកមហាសេដ្ឋី Jeff Bezos និងជាប្រធានក្រុមហ៊ុន Amazon ហើយយានអវកាសនោះបានចេញដំណើររបស់ខ្លួនទៅក្រៅភពកាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ចំណែកឯធូរេនរបស់ថៃវិញត្រូវបានក្រុមហ៊ុន Space Elephant វេចខ្ចប់យ៉ាងស្អាតដាក់បញ្ចូនទៅជាមួយគេ។ សូមបញ្ជាក់ដែរថា លទ្ធផលក្រោយពីការនាំយកផ្លែធូរេនទៅកាន់ទី ដែលគ្មានទំនាញនេះ នឹងត្រូវបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ
July 20, 2018 - អន្តរជាតិ
យោងតាមការបញ្ជាក់ពីលោក វ៊ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកនាព្រឹកថ្ងៃទី២០ ខែកក្កដា នេះថា នៅថ្ងៃនេះខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរណ៍មួយរយៈ ដោយសារតែជំនន់ទឹកភ្លៀងបានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១១៥ (ខេត្តព្រះសីហនុ)។ អាជ្ញាធរក៏បានអំពាវនាវដល់បងប្អូន ដែលមានបំណងធ្វើដំណើរទៅខេត្តព្រះសីហនុ និងខេត្តកោះកុង គួរធ្វើដំណើរតាមផ្លូវជាតិលេខ ៤១ និង ផ្លូវជាតិលេខ៣វិញ៕ អត្ថបទ៖ សេម
July 20, 2018 - PR
ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ — វគ្គបណ្ដុះបណ្ដាល Samsung Tech Institute ជំនាន់ទី៥ ត្រូវបានបើកជាផ្លូវការ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដោយមានសិក្ខាកាមចូលរួមចំនួន៨០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះ ផ្ដួចផ្ដើមដោយក្រុមហ៊ុនសាមសុងដោយសហការជាមួយវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យយុវជនកម្ពុជាក្នុងការបញ្ចេញសក្តានុពលផ្នែកបច្ចេកវិទ្យា និងដើម្បីដោះស្រាយបញ្ហាកង្វះវិស្វករអេឡិកត្រូនិកនៅប្រទេសកម្ពុជា ដូចជាការជួសជុល និងការថែទាំផលិតផលអេឡិកត្រូនិកដែលរួមមាន ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃជាដើម។ ដោយប្រកាន់ភ្ជាប់ជាមួយគោលការណ៍រួមចំណែកផ្ដល់ផលវិជ្ជមានដល់សង្គម ក្នុងប្រតិបត្តិការផ្តល់សេវានិងផ្គត់ផ្គង់ផលិតផល ក្រុមហ៊ុនសាមសុងតែងតែបង្កើតឱកាសសម្រាប់ប្រជាជន និងសហគមន៍សំរាប់ការអភិវឌ្ឍឲ្យកាន់តែប្រសើរឡើងជាលំដាប់។ ក្នុងនោះ ការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្ស គឺជាអាទិភាពមួយរបស់ក្រុមហ៊ុន ដោយធ្វើយ៉ាងណាជួយដល់យុវជន ដើម្បីឲ្យពួកគេអាចបញ្ចេញសក្តានុពល
July 20, 2018 - សង្គម
ខេត្តកោះកុង៖ យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា គិតមកត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ នេះ ស្ថានភាពទឹកជំនន់នៅតាមបណ្តាព្រែកនានាក្នុងខេត្តកោះកុង បានវិលមកភាពប្រក្រតីស្ទើរទាំងអស់ហើយ លើកលែងតែព្រែកស្រែអំបិល ដែលទឹកបានកើនឡើងវិញបន្តិច។ គិតត្រឹមម៉ោង ៧ ព្រឹកនេះ ទឹកព្រែកមានការកើនឡើង ០,០៤ ម បើធៀបនឹងកម្ពស់ទឹកម្សិលមិញ។ ដោយឡែកផ្ទៃមេឃនៅតែបន្តអួអាប់ទូទាំងខេត្ត និងមានភ្លៀងធ្លាក់ខ្សោយនៅតំបន់មួយចំនួន៕ អត្ថបទ៖ សេម
July 20, 2018 - បច្ចេកវិទ្យា
កាលពីថ្ងៃម្សិលមិញនេះ គណៈកម្មការអឺរ៉ុបបានសម្រេចធ្វើការផាកពិន័យក្រុមហ៊ុន Google ជាប្រាក់ចំនួន ៥ពាន់លានដុល្លារ បន្ទាប់ពីបានរកឃើញថា ក្រុមហ៊ុន Google បានរំលោភបំពានលើប្រតិបត្តិការប្រព័ន្ធ Android ។ ការរំលោភបំពានសិទ្ធលើប្រតិបត្តិការប្រព័ន្ធ Android ដែលគណៈកម្មការអឺរ៉ុបធ្វើការចោទប្រកាន់នេះគឺសំដៅទៅលើភាពលំអៀង ឬអយុត្តិធម៌ក្នុងការជំរុញកម្មវិធីផ្សេងៗរបស់ប្រព័ន្ធ Android ទៅកាន់អ្នកប្រើប្រាស់ទូរស័ព្ទ Smartphone និងទៅកាន់បណ្តាដៃគូប្រកួតប្រជែងផ្សេងទៀត។ យោងតាមការស៊ើបអង្កេតរបស់គណៈកម្មការអឺរ៉ុបបានរកឃើញថា Google បានអោយលុយទៅអ្នកផលិតទូរស័ព្ទ និងប្រតិបត្តិករបណ្តាញអ៊ីនធឺណិតជាច្រើន ដើម្បីឲ្យពួកគេផលិតទូរស័ព្ទ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ទូរស័ព្ទ Smartphone ត្រូវតែដំឡើងកម្មវិធីរបស់ខ្លួន មុននឹងអនុញ្ញាតពួកគេអាចទិញកម្មវិធីណាមួយក្នុងអ៊ីនធឺណិត។ ជាងនេះទៅទៀត ការដំឡើងកម្មវិធីមួយចំនួនបានធ្វើឲ្យទូរស័ព្ទទាំងនោះ មាន Version ខ្ពស់មិនអាចទាញយកកម្មវិធីរបស់ Android
July 20, 2018 - អន្តរជាតិ
ថៃ៖ យោងតាមក្រុមអ្នកសេដ្ឋកិច្ចបានធ្វើការវិភាគថា ថៃអាចនឹងខាតបង់សេដ្ឋកិច្ចប្រមាណជា ១.៥ពាន់លានដុល្លារ បន្ទាប់ពីមានគ្រោះថ្នាក់លិចទូកកំសាន្តនៅភូកេត និងបានបណ្តាលឲ្យមានភ្ញៀវទេសចរណ៍ចិនចំនួន៤៥នាក់បានស្លាប់បាត់បង់ជីវិត។ សូមរំលឹកផងដែរថា កាលពីថ្ងៃទី៥ ខែកក្កដា កន្លងទៅនេះ មានទូកដឹកអ្នកដំណើរថៃ០២គ្រឿងបានលិច បន្ទាប់ពីទូកកំសាន្តទាំងនោះ បានប្រទះនឹងរលកសមុទ្រកម្ពស់ជិតកន្លះម៉ែត្រ ហើយក្នុងគ្រោះថ្នាក់នោះបានបណ្តាលឲ្យភ្ញៀវទេសចរណ៍ជនជាតិចិន ដែលមានបំណងទៅកំសាន្តនៅកោះនានានៅភូកេតចំនួន៤៥នាក់បានស្លាប់។ ក្រោយកើតមានគ្រោះថ្នាក់នេះ ភ្ញៀវទេចរណ៍ចិនភាគច្រើនបានសម្រេចចិត្តលែងមកកំសាន្តនៅក្នុងប្រទេសថៃទៀតរហូតដល់មានភ្ញៀវទេសចរណ៍ខ្លះបានប្រកាសធ្វើពហិការឈប់មកលេងនៅក្នុងប្រទេសថៃទៀតផង។ ហើយដោយសារតែភ្ញៀវទេសចរណ៍ចិន គឺជាប្រភពភ្ញៀវទេចរណ៍ដ៏ធំ របស់ថៃនោះ ទើបវាបានធ្វើសេដ្ឋកិច្ចថៃត្រូវខាតបង់ច្រើនដូចនេះ។ សូមបញ្ជាក់ថា តាមតួលេខបានបង្ហាញថា ចិនជាប្រភពភ្ញៀវទេសចរណ៍របស់ថៃប្រមាណជា៣០%នៅក្នុងឆ្នាំនេះ តែក្រោយពីកើតមានគ្រោះថ្នាក់ខាងលើចំនួនភ្ញៀវទេចរណ៍ចិនបានធ្លាក់ មកត្រឹមតែ៨%ប៉ុណ្ណោះ ហើយការធ្លាក់ចុះបើគិតជាទឹកប្រាក់គឺថៃត្រូវខាតអស់ប្រមាណជា ១.៥ ពាន់លានដុល្លារ៕ អត្ថបទ៖ ភក្តី ប្រភព៖ businessinsider
July 20, 2018









