Khmernote Media
  • PR

    ប្រសិនបើអ្នកត្រូវការទូរទស្សន៍ថ្មី…ទិញឥឡូវនេះ ត្រូវម៉ាច់តែម្ដង! ព្រោះសាមសុងកំពុងផ្ដល់ជូនប្រូម៉ូសិន ទិញទូរទស្សន៍១ ថែមទូរទស្សន៍១ ភ្លាមៗ… ការផ្ដល់ជូនដ៏កម្របែបនេះ ៤ឆ្នាំ មានតែម្ដងគត់ ដូច្នេះ សូមប្រញាប់រួសរាន់ឡើង ព្រោះប្រូម៉ូសិននឹងផុតកំណត់នៅថ្ងៃទី៣១កក្កដាខាងមុខនេះហើយ។ ចំណាយប្រាក់ទិញតែ១ ទទួលបានទូរទស្សន៍ដល់ទៅ២គ្រឿង ដើម្បីបន្ថែមការកម្សាន្តដ៏សម្បូរបែប និងសោភណភាពគេហដ្ឋានរបស់អ្នក ទាំងនៅបន្ទប់ទទួលភ្ញៀវ ទាំងបន្ទប់គេង។ នេះក៏ជាឱកាសដ៏ល្អបំផុត ដែលអ្នកអាចបានទូរទស្សន៍ថ្មីសម្រាប់ខ្លួនអ្នកឬគ្រួសារអ្នកផង និងបានទូរទស្សន៍ថ្មីមួយគ្រឿងទៀតធ្វើជាកាដូសម្រាប់អ្នកមានគុណ ឬបងប្អូនសាច់ញាតិរបស់អ្នកផងដែរ។ ឱកាសចំណេញ កំពុងតែស្ថិតនៅក្នុងដៃអ្នក…ទិញឥឡូវនេះ កុំឲ្យកន្លងហួសឲ្យសោះ!!! សូមរំលឹកថា ក្រុមហ៊ុនសាមសុង បានធ្វើការលក់បញ្ចុះតម្លៃយ៉ាងភ្ញាក់ផ្អើលក្នុងរដូវកាលបាល់ទាត់ពិភពលោក FIFA World Cup នាឆ្នាំ ២០១៨ ដោយផ្ដល់ឱកាសដល់លោកអ្នកដែលមានបំណងចង់ទិញទូរទស្សន៍សាមសុងដ៏ស្រស់ស្អាតម៉ូឌែលណាមួយដូចខាងក្រោម

    July 21, 2018
  • PR

    រាជធានីភ្នំពេញ ថ្ងៃទី ២០ កក្កដា ២០១៨ ៖ ប្រសិនបើអ្នកជាអ្នកចូលចិត្តដើរកម្សាន្តពេលរាត្រីនោះណាហ្គាវើលដ៍អាចផ្តល់ជូនឲ្យអ្នកគ្រប់យ៉ាង មានដូចជា ការប្រគំតន្ត្រីផ្ទាល់ ខារ៉ាអូខេលំដាប់កំពូល និងក្លឹបដែលបំពាក់ដោយបរិក្ខារទំនើបថ្មីស្រឡាង! មុនកម្សាន្តនៅតាមក្លឹប និងខារ៉ាអូខេរបស់យើង លោកអ្នកអាចទៅពិសាប៊ុហ្វេអន្តរជាតិពេលល្ងាច ២ នាក់គិតថ្លៃ ១ នាក់នៅភោជនីយដ្ឋានប្រណីត 2Pangea (ជាន់ទី ២ ណាហ្គាទី ២)។ 2Pangea គឺជាភោជនីយដ្ឋានដែលមានប៊ុហ្វេអន្តរជាតិច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញ ២ នាក់ចំណាយតែ ៣៣ដុល្លារប៉ុណ្ណោះ (ឬ ១៦,៥០ដុល្លារសម្រាប់ម្នាក់) សម្រាប់អាហារប៊ុហ្វេពេលល្ងាចពីម៉ោង ៥:៣០ល្ងាចរហូតដល់ម៉ោង ៧:៣០យប់ខណៈអតិថិជនក៏អាចកម្ម៉ង់បង្កងបន្ថែមក៏បាន ។

    July 21, 2018
  • អន្តរជាតិ

    កាលពីថ្ងៃមិ្សលមិញនេះ តុលាការកូរ៉េខាងត្បូងបានសម្រេចផ្តទ្ទាទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូង អ្នកស្រី Park Geun-hye ឲ្យជាប់គុក៨ឆ្នាំបន្ថែមទៀតលើទំហំទោស ដែលមានស្រាប់ បន្ទាប់ពីបានរកឃើញថាអ្នកស្រីបានធ្វើឲ្យបាត់លុយមូលនិធិរបស់រដ្ឋាភិបាលជាច្រើន កាលពីអ្នកស្រីនៅដឹកនាំរដ្ឋាភិបាលក្នុងអំឡុងឆ្នាំ ២០១៦។ សូមរំលឹកឡើងវិញថា កាលពីខែមេសា កន្លងទៅនេះ តុលាការកូរ៉េខាងត្បូងបានសម្រេចផ្តន្ទាទោសឲ្យអ្នកស្រី  Park Geun-hye ជាប់គុក ២៤ ឆ្នាំ រួចម្តងមកហើយ​ ក្រោមបទចោទថា អ្នកស្រីបានទទួលសំណូក បង្ខិតបង្ខំគេ និងរំលោភអំណាចជាដើម។ បើតាមតុលាការកូរ៉េខាងត្បូងបានបញ្ជាក់ថា អ្នកស្រី Park Geun-hye ត្រូវទទួលទោសទាំងពីរដងនេះ ជាប់ៗគ្នាតែម្តង ដោយមិនមានការពន្យាពេលនោះទេ។ សូមបញ្ជាក់ថា​  អ្នកស្រី Park

    July 21, 2018
  • អន្តរជាតិ

    ស្រុកកំពង់សីលា៖ យោងតាមការរាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាថា ចរាចរណ៍នៅផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង បើកអោយដំណើរការឡើងវិញហើយ ទាំងរថយន្តតូច និងរថយន្តធំ ចាប់ពីម៉ោង៩ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨នេះទៅ។ គួររំលឹកផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ មានភ្លៀងធ្លាក់យ៉ាងខ្លាំងឥតឈប់ បណ្តាលឲ្យទឹកជំនន់ជនលិចផ្លូវជាតិលេខ៤ ហើយតម្រូវផ្អាកចរាចរណ៍អស់ជាច្រើនថ្ងៃ៕ អត្ថបទ៖ ដេត រូបភាព៖ លោក Huy Bunleng

    July 21, 2018
  • អន្តរជាតិ

    ឥណ្ឌា៖ បុរសម្នាក់ត្រូវខ្សែរភ្លើងឆក់ និងបោកដួលទៅលើទឹក ដែលកំពុងលិចនៅលើដងផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធម័ជាទីបំផុត។ បុរសជាជនរងគ្រោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណពិតប្រាកដឡើយ តែគេអាចដឹងបានថា ហេតុការណ៍នេះបានកើតឡើងនៅលើដងផ្លូវមួយដែលកំពុងលិចទឹក ក្នុងក្រុង Ludhiana ប្រទេសឥណ្ឌា។ តាមរយៈវីដេអូបានបង្ហាញថា មុនពេលកើតហេតុបុរសជនរងគ្រោះរួមជាមួយនឹងមិត្តភក្តិគាត់ម្នាក់ បានព្យាយាមដើរលុយទឹកនៅលើដងផ្លូវមួយ ខណៈនោះមានរថយន្តមួយគ្រឿងបានបើកមកដល់ ហើយគាត់ក៏ព្យាយាមដើរអែបមកខាងបន្តិច ដើម្បីទុកផ្លូវឲ្យរថយន្តនោះ ហើយពេលនោះគាត់ក៏បានឆក់ខ្សែរភ្លើងដែលមាននៅក្បែរនោះ និងបានដួលទៅក្នុងទឹកស្លាប់តែម្តង។ អ្វីគួរឲ្យហួសចិត្តបំផុតនោះគឺ ក្រោយកើតហេតុ មិនមាននរណាម្នាក់ជួយសង្គ្រោះជនរងគ្រោះឡើយ បានត្រឹមតែឈរមើល និងដើរកាត់ធ្វើដូចមិនមានរឿងអីកើតឡើងតែប៉ុណ្ណោះ៕ អត្ថបទ៖ ភក្តី ប្រភព៖ dailymail

    July 21, 2018
  • អន្តរជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុអោយដឹងថា កាលពីវេលាម៉ោង០៦ល្ងាច ថ្ងៃទី២០ ខែកក្កដា ឆ្នាំៗ០១៨ មានបុរសជនជាតិខ្មែរម្នាក់បានចូលលេងទឹកសមុទ្រនៅឆ្នេរឯករាជ្យ ហើយត្រូវរលកបោកផ្ទប់ បណ្តាលឲ្យលង់ទឹកសមុទ្រ នៅពេលដែលសមុទ្រកំពុងមានរលកខ្លាំង ប៉ុន្តែសំណាងល្អត្រូវបានកងកម្លាំងបានជួយសង្គ្រោះទាន់ពេល។ លោកស្នងការបន្ថែមថា ដើម្បីសុវត្ថិភាពទូទៅ សមត្ថកិច្ចបានចេញបំរាមមិនអោយពលរដ្ឋ ឬអ្នកទេសចរណ៍ចុះលេងទឹកសមុទ្រ នៅរាល់ពេលមានរលកខ្លាំង ក្នុងនោះមានទាំងកងនគរបាលបានចលត័ហាមឃាត់ដោយផ្ទាល់ផង ប៉ុន្តែនៅតែមានអ្នកចុះលេងទឹក ខ្វះការប្រុងប្រយត្ន័ជាមួយនឹងការគ្មានឧបករណ៍ការពារជាប់ខ្លួនដូចជាអាវពោងជាដើម។ សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃម្សិលមិញក៍មានបុរសជាកម្មករ ជនជាតិចិនម្នាក់បានលង់ទឹកបាត់ខ្លួននៅឆ្នេរសមុទ្រកន្ទុយនាគក្រុងព្រះសីហនុ ពេលចុះលេងទឹកជាមួយមិត្តភក្រ័ដែរ៕ អត្ថបទ៖ ដេត រូបភាព៖ លោក Huy Bunleng

    July 21, 2018
  • កីឡា

    យោងតាមការចុះផ្សាយរបស់សារពត៌មាន Dello Sport បានឲ្យដឹងថា៖ គ្រូបង្វឹករបស់ក្លឹប Napoli លោក Carlo Ancelotti កំពុងចាប់អារម្មណ៍ក្នុងការប្រមាញ់យកខ្សែប្រយុទ្ធ Karim Benzema ដែលជាអតីតកូនក្រុមរបស់គាត់មកជួបជុំគ្នានៅអុីតាលីវិញ បន្ទាប់ពីលោក Carlo Ancelotti ត្រូវបាន Napoli តែងតែជាគ្រូបង្វឹកថ្មី។ ខ្សែប្រយុទ្ធ Karim Benzema បានកោតសរសើរការដឹកនាំរបស់លោក Carlo Ancelotti កាលពីគ្រូបង្វឹកសញ្ជាតិអុីតាលីរូបនេះបានចំណាយពេលអស់ 2 រដូវកាលដឹកនាំក្លឹបអធិរាជសរ Real Madrid។ ក្នុងពេលនេះដំណែងរបស់ខ្សែប្រយុទ្ធ Karim Benzema ក្នុងរដូវកាលក្រោយនៅឯក្លឹបអធិរាជសរ

    July 20, 2018
  • កីឡា

    យោងតាមសម្ដីរបស់លោក Luis Fernandez ដែលប្រធានហ្វឹកហាត់កីឡាក្លឹបអ្នកមានបារាំង PSG បាឲ្យដឹងថា៖ ខ្សែប្រយុទ្ធ Neymar និងខ្សែប្រយុទ្ធ Kylian Mbappe ពួកគេទាំងពីរនាក់នេះនឹងមិនចាកចេញពីក្លឹប PSG ឡើយ។ កីឡាករឆ្នើមរបស់ក្លឹប PSG ទាំងពីរនេះត្រូវបានគេរាយការណ៍ថាកំពុងមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយនឹងក្លឹបអធិរាជសរ Real Madrid ដើម្បីយកទៅជំនួសខ្សែប្រយុទ្ធ Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លឹបសេះបង្កង់ Juventus កាលពីពេលថ្មីៗនេះ។ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក FIFA ជ្រើសរើសរូបគេក្លាយជាកីឡាករវ័យក្មេងដែលល្អជាងគេប្រចាំព្រឹតិ្តការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរុស្សី

    July 20, 2018
  • សង្គម

    កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ (Master’s Degress) រយៈពេល២ឆ្នាំចំនួន២៤នាក់ និង​ថ្នាក់​បណ្ឌិត​ (Ph. D Degree) រយៈពេល៣ឆ្នាំចំនួន០២នាក់ ក្រោម​គម្រោង​អាហារូបករណ៍​របស់​ជប៉ុន​សម្រាប់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩។ ក្រសួងបានឲ្យដឹងផងដែរថា ពាក្យ​សុំ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​តទៅ នៅការិយាល័យ JICE-JDS (អាសយដ្ឋាន៖ អគារ AURAលេខ ៨៦ ជាន់ទី៣ វិថី ព្រះត្រសក់ផ្អែម(៦៣) សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ) ហើយកាល​បរិច្ឆេទ​ផុត​កំណត់ គឺនៅថ្ងៃទី​០៣ ខែ​តុលា ឆ្នាំ​២០១៨។ សម្រាប់ព័ត៌មានលំអិតសូមអានសេចក្តីជូនដំណឹងខាងក្រោម៖ អត្ថបទ៖

    July 20, 2018
  • PR

    លោកអ្នកប្រហែលជាធ្លាប់បានលឺពីស្មាតហ្វូនត្រកូលFind របស់ក្រុមហ៊ុនOPPOដែលបានចេញលក់នៅប៉ុន្មានឆ្នាំមុន ពួកវាពិតជាមានភាពល្បីល្បាញខ្លាំង ដែលក្នុងនោះមានដូចជាOPPO Finder ជាប់ជាស្មាតហ្វូនមានកំរាស់ស្តើងជាងគេក្នុងឆ្នាំ២០១២ ក្រោយមកគឺOPPO Find 5ដែលជាប់ជាស្មាតហ្វូនដំបូងគេដែលប្រើប្រាស់នូវអេក្រង់ប្រភេទ1080P ហើយនៅឆ្នាំ២០១៤ ក៏មាន OPPO Find7 ដែលមានប្រើនូវSkyline notification ហើយក៏ជាម៉ូដែលដំបូងដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿនVOOC។ ក្រោយពីរងចាំម៉ូដែលត្រកូលFind របស់OPPOអស់រយៈពេល៤ឆ្មាំមកនេះ ទីបំផុតវាបានមកដល់ហើយ ។ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនស្មាតហ្វូនកំពូលម៉ាកOPPOបានធ្វើការប្រកាសនូវស្មាតហ្វូនកំពូលរបស់ខ្លួនOPPO Find X នៅឯសណ្ឋាគារThe Great Duke Cambodia (អតីតសណ្ឋាគារ Intercontinental)។ យើងសង្កេតឃើញមានការចូលជាកិត្តិយសពីសំណាក់តារាល្បីៗជាច្រើន ដែលមានដូចជា

    July 20, 2018