Khmernote Media
  • កីឡា

    អ្នកចាំទីដៃទី 1 របស់ក្រុមជម្រើសជាតិប្រេស៊ីលនិងជាអ្នកចាំទីដៃទី 1 របស់ក្លឹប Roma គឺអ្នកចាំទី Alisson Becker បញ្ជាក់អំពីការចាកចេញរបស់គេពីក្លឹប Roma ទៅកាន់ក្លឹបហង្សក្រហម Liverpool ហើយ។ អ្នកចាំទី Alisson Becker របស់ក្លឹប AR Roma កាលពីពេលថ្មីៗនេះបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រនិងក្លឹប Roma ហើយរូបលោកបានប្រកាសថាវាជាពេលវេលាសម្រាប់ការផ្សងព្រេងថ្មី ខណៈដែលអ្នកចាំទីជិតមកដល់ការផ្ទេរទៅកាន់ក្លឹបហង្សក្រហម Liverpool ជាផ្លូវការ។ កាលពីម្សិលមិញនេះក្លឹបហង្សក្រហម Liverpool និងក្លឹប Roma បានឈានដល់ការព្រមព្រៀងគ្នាហើយក្នុងការលក់អ្នកចាំទី Alisson Becker ទៅកាន់ក្លឹបហង្សក្រហម Liverpool

    July 19, 2018
  • កីឡា

    រូបថតរបស់បុគ្គលល្បីៗជាច្រើនរួមជាមួយនឹងរូបថតរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផងនោះ ត្រូវបានអាជីវករមួយក្នុងទីក្រុង Naples ប្រទេសអ៊ីតាលីយកទៅបោះពុម្ភដាក់លើក្រដាសអនាម័យប្រើប្រាស់ក្នុងបង្គន់ ហើយយកមកដាក់លក់នៅក្នុងទីផ្សារនៅឯទីក្រុង Naples កំពុងទទួលរងការរិះគន់យ៉ាងខ្លាំង។ កាលពីពេលថ្មីៗនេះរូបថតដែលគេទទួលបានពីប្រទេសអ៊ីតាលីអំពីអាជីវករម្នាក់ ត្រូវបានគេបង្ហោះចែកចាយពេញបណ្ដាញសង្គមនានា ទាក់ទងនឹងអាជីវករខាងលើបានយករូបថតរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ដែលពាក់អាវរបស់ក្លឹប Juventus យកទៅបោះពុម្ភនៅលើក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់ហើយដាក់លក់នៅក្នុងទីផ្សារមួយនៅឯទីក្រុង Naples ប្រទេសអ៊ីតាលី។ ការយករូបថតរបស់កំពូលកីឡាករឆ្នើម Cristiano Ronaldo ទៅបោះពុម្ភនៅលើក្រដាសអនាម័យសម្រាប់ប្រើប្រាស់ក្នុងបង្គន់ហើយដាក់លក់ជាសាធារណៈនេះ ត្រូវបានគេអ្នកគាំទ្ររបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ជាច្រើនសម្ដែងការមិនពេញចិត្តនិងហួសចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ។ បុត្រ រូបថតពី៖ Bleacher Report Football

    July 19, 2018
  • អន្តរជាតិ

    មកដល់ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០១៨ ទឹកព្រែកកំពង់បាយ ខេត្តកំពត បានបន្តកើនឡើងមួយកម្រិតបន្ថែមទៀត។ គិតត្រឹមម៉ោង ៦ និង៣០ នាទីព្រឹកនេះ ទឹកព្រែកបានជន់ឡើងលិចចូលតំបន់ទំនាបជាច្រើននៅក្នុងស្រុកទឹកឈូ ស្រុកឈូក ស្រុកជុំគិរី និងសង្កាត់មួយចំនួនដែលនៅជាយក្រុងកំពត។ ភ្លៀងបន្តធ្លាក់ ទឹកពីតំបន់ខាងលើនៅតែបន្តហូរចាក់ចូល ដូចនេះទឹកព្រែកនឹងបន្តកើនឡើង។ ចំណែកនៅខេត្តកោះកុងវិញ មកដល់ព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់ព្រែកស្រែអំបិល នៅផ្នែកខាងក្រោម (ម្តុំស្ពានស្រែអំបិល) បានបន្តកើនឡើងបន្តិចបន្ថែមទៀត ខណៈនៅផ្នែកខាងលើ (តំបន់ជំនន់ដែលលិចចូលភូមិឋានប្រជាពលរដ្ឋ ភូមិបាក់អង្រុត ឃុំដងពែង) ទឹកមានសភាពនឹងថ្កល់

    July 19, 2018
  • កីឡា

    កីឡាករ Oxlade-Chamberlain បានខកខានការប្រកួត World Cup ក្រោយពីបានធ្វើឱ្យរបួសសរសៃពួររបស់គាត់ជង្គង់របស់ Aleksandar Kolarov នៅឯកីឡដ្ឋាន Anfield កាលពីថ្ងៃទី 24 ខែមេសា។ កីឡាករវ័យ 24 ឆ្នាំរូបនេះមិនបានលេងចាប់តាំងពីរបួសជង្គង់អំឡុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Roma កាលពីខែមេសា។ កីឡាករ Oxlade-Chamberlain បានទទួលការវះកាត់ “ជោគជ័យ” កាលពីរដូវកាលមុន ប៉ុន្តែ Klopp បាននិយាយថាមិនចង់ឲរូបគេលេងទេ ព្រោះខ្លាចរបួសកាន់តែធ្ងន់ធ្ងរជាងមុន។ លោកបានបន្ថែមថា Chamberlain កំពុងខំប្រឹងប្រែង ដើម្បីឲ្យឆាប់ជាពីរបួសរបស់គេ ប៉ុន្តែវានឹងត្រូវការពេលវេលាយូរ៕ អត្ថបទ៖ ប៊ុនហួរ ប្រភព៖

    July 19, 2018
  • អន្តរជាតិ

    ចិន៖ អាចនិយាយបានថា វាជារឿងស៊យធំមួយនៅក្នុងជីវិត ដែលបុរសម្នាក់បានបោកខោអាវធ្វើឲ្យរហែកកន្ទុយសន្លឹកឆ្នោតមានតម្លៃជាលុយជិត១០ម៉ឺនដុល្លារ។ បុរសកំពូលស៊យរូបនេះមានឈ្មោះថា Sun រស់នៅក្នុងខេត្តនៅតំបន់ Qingpu នៃទីក្រុងសៀងហៃ ប្រទេសចិន ហើយគាត់ជាអ្នកញៀននឹងការចាក់ឆ្នោតផ្សងសំណាងអស់រយៈពេល១០មកហើយ។ បុរសកំពូលស៊យរូបនេះបានប្រាប់ឲ្យដឹងថា មុខពេលជួបរឿងអកុសលមួយនេះគឺនៅថ្ងៃទី១៩ ខែមិថុនា កន្លងទៅ គាត់បានទិញឆ្នោត Shanghai Welfare Lottery ចំនួន៤សន្លឹក ដែលមានតម្លៃ ៨ យន់ (១.២០ ដុល្លារ) សន្លឹកឆ្នោតនេះក្រោយមកគឺត្រូវរង្វាន់ធំ ដែលមានតម្លៃសរុបចំនួន ៦.៤៣ លានយន់ (៩៦១,០០០ ដុល្លារ)។ យ៉ាងណាក្តី ក្រោយពីបានដឹងថា ខ្លួនត្រូវរង្វាន់ធំហើយ លោក

    July 19, 2018
  • កីឡា

    Barcelona បានត្រៀមខ្លួនរួចជាស្រេចក្នុងការទិញយកកីឡាករ Eden Hazard ពី Chelsea ជាមួយការដោះដូរនឹងកីឡាករវ័យក្មេងសញ្ជាតិបារាំង Ousmane Dembele អោយទៅ Chelsea។ Ousmane Dembele ត្រូវបានក្លឹប FC Barcelona ទិញពីក្លឹប Borussia Dortmund កាលពីរដូវក្តៅមុនក្នុងតម្លៃ ៩៦.៨ លានផោន ហើយសព្វថ្ងៃកីឡាកររូបនេះបានកើនឡើងតម្លៃខ្លួនដល់ ១៣៥​.៥លានផោនហើយ។ ជាមួយគ្នានេះផងដែរ Chelsea ក៏ព្យាយាមរារាំងកីឡាករ Eden Hazard ក្នុងការចាកចេញពី Stamford Bridge ព្រោះពេលនេះគេកំពុងប្រឈមមុខក្នុងការបាត់បង់អ្នកចាំទីដៃស្អិត Thibaut

    July 19, 2018
  • កីឡា

    ខ្សែការពារសញ្ជាតិបារាំងរបស់ក្លឹប Real Madrid Rafael Varane បាននិយាយក្នុងកិច្ចសម្ភាន៍ថា “គេមានអារម្មណ៍មិនសូវសប្បាយចិត្តទាល់តែសោះនៅពេលនរណាម្នាក់ចង់អោយខ្ញុំលេងអោយដូចទៅនឹងមិត្តរួមក្រុមរបស់គេ Sergio Ramos ព្រោះមនុស្សម្នាក់ៗតែងតែមានរបៀបនៃការលេងខុសគ្នាមិនមែនសុទ្ធតែលេងអោយដូចគ្នាបាននោះទេ Ramos គេមានរបៀបលេងរបស់គេខ្ញុំមានរបៀបលេងរបស់ខ្ញុំហើយពួកយើងមិនអាចដូចគ្នាបាននោះទេ។ គួរបញ្ជាក់ផងដែរថា ខ្សែការពារបារាំង Rafael Varane ទើបតែជួយប្រទេសរបស់ខ្លួនការឈ្នះពានពិភពលោក FIFA World Cup ឆ្នាំ ២០១៨ នៅប្រទេសរុស្សីថ្មីៗនេះ ដែលរូបគេដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារមិនអោយគូរប្រគួតចូលមកដល់ក្នុងតំបន់គ្រោះថ្នាក់បានងាយស្រួលនោះទេ មួយវិញទៀតកីឡាករវ័យ ២៥ឆ្នាំរូបនេះក៏ធា្លប់បានឈ្នះពានជាច្រើនជាមួយក្លឹប Real Madrid ផងដែរ៕ អត្ថបទ៖ ប៊ុនហួរ ប្រភព៖ Marca

    July 19, 2018
  • អន្តរជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ៥កើត ខែទុ.សាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោសគាស់ទំលុះទំលាយ (គាស់ជញ្ចាំងផ្ទះចូលលួចទ្រព្យសម្បត្តិ) នៅចំណុ ផ្ទះលេខ១៥ឃ ផ្លូវជាតិលេខ៥ ភូមិ១៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ +បង្កដោយជនសង្ស័យ៖ ឈ្មោះ ផាត់ សុភ័ក្ដ្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ

    July 19, 2018
  • បច្ចេកវិទ្យា

    កញ្ចក់ការពារ ត្រូវបានផលិតឡើងដើម្បីជួយដល់អេក្រង់កុំឲ្យបែក រឺឆ្កូតពេលធ្លាក់ ប៉ុន្ដែប្រសិនបើអ្នកប្រើស្មាតហ្វូនមិនប្រយ័ត្ន ហើយជ្រុះច្រើនដងពេល នោះទោះជាអេក្រង់អ្វីក៏មិនអាចជួយបានដែរ។ ដោយឡែក កាលពីពេលថ្មីៗនេះយើងទទួលបានពត៌មានថ្មីថា កញ្ចក់ការពារប្រភេទ Gorilla Glass ជំនាន់ទី6 កំពុងត្រូវបានផលិតហើយ ឯសមត្ថភាពវិញគឺអាចធានាបានលើការជ្រុះច្រើនដងថែមទៀត។   យោងតាមការបញ្ជាក់របស់ក្រុមហ៊ុន កញ្ចក់ការពារ Gorilla Glass 6 នឹងអាចទ្រាំទ្រទៅនឹងការជ្រុះធ្លាក់ជាមធ្យមដល់ទៅ 15ដងឯណោះពីកម្ពស់ 3.3ហ្វីត ដែលចំនួននេះគឺលើស Gorilla Glass 5 ដល់ទៅ 2ដង។ ក្រៅពីនេះ អេក្រង់ការពារជំនាន់ទី6 នេះដែរ នឹងមិនទទួលរងភាពឆ្កូតទៀតទេ ពោលគឺអ្នកប្រើប្រាស់ស្ទើរតែមិនចាំបាច់អ៊ុតផង។ គួរបញ្ជាក់ផងដែរថា Gorilla Glass

    July 19, 2018
  • PR

    កាលពីថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ​ឆ្នាំ២០១៨ ក្រុមហ៊ុន ខលហ្គេត បានរៀបចំកម្មវិធីចាប់រង្វាន់ អាហារូបករណ៍លើកទី២របស់ខ្លួន ស្ថិតនៅបរិវេណផ្សាររាត្រី ទីរួមខេត្តកំពង់ស្ពឺ និងបានរកឃើញ អ្នកឈ្នះរង្វាន់ចំនួន៣៧រូបបន្ដែមទៀត។ ​នៅក្នុងកម្មវីធីនេះក៏មានកម្មវិធីលេងល្បែងកំសាន្តសប្បាយៗ ដើម្បីឈ្នះរង្វាន់ អនុស្សាវរីយ៍​ជាច្រើន ​និងការលក់ជូនពិសេសដល់អតិថិជនផងដែរ​។ យុទ្ធនាការនេះផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ជាពិសេសមាតាបិតាដែលធ្លាប់តែបារម្ភណ៍​ពីការ​សិក្សា​របស់​កូនៗ និងសិស្សានុសិស្សដែលកំពុងតែ​បារម្ភណ៍ពីការសិក្សារបស់ខ្លួន។ ឥឡូវនេះអតិថិជនទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ជាអាហារូបករណ៍ដែលមានតម្លៃសរុប ២៤០លានរៀល។ គោលបំណងរបស់ ក្រុមហ៊ុន ខលហ្គេត នៅក្នុងយុទ្ធនាការនេះគឺដើម្បីផ្តល់​នូវ​ឱកាស​ដល់កុមារកម្ពុជា​ឲ្យមានការអប់រំកាន់តែប្រសើរ និងមានអនាគតរុងរឿង​។ កម្មវិធីចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងមកដល់ឆាប់ៗនេះ! ដូច្នេះសូមកុំឲ្យឱកាសឈ្នះរង្វាន់នេះ​រំលងឲ្យសោះ។​​ រង្វាន់អាហារូបករណ៍៣៧រង្វាន់ផ្សេងទៀតកំពុងរង់ចាំអ្នក ដូច្នេះប្រញាប់ឡើង! កម្មវិធីចាប់រង្វាន់អាហារូបករណ៍លើកចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅ​

    July 19, 2018