- Khmernote Media
- បច្ចេកវិទ្យា
អ្នកខ្លះទិញស្មាតហ្វូនមួយគ្រឿងប្រើហើយ គឺមិនចេះដូរស៊េរីឡើយ ពោលគឺប្រើរហូត រាប់ឆ្នាំទាល់តែដាំខ្ទឹមតែម្ដង។ ដោយឡែក ជាមួយនឹងការអភិវឌ្ឍនៃបច្ចេកវិទ្យា ស្មាតហ្វូន Android ចាស់ៗប្រាកដជាមិនអាចដំណើរការបានលឿន និងចាប់យកកម្មវិធីថ្មីៗបានទៀតទេ លើសពីនេះទៅទៀត ទោះយកទៅលក់ក៏គេមិនទិញដែរ។ ដូចនេះ អ្នកអាចធ្វើតាមវិធីសាស្ត្រខាងក្រោមដើម្បីឲ្យស្មាតហ្វូនចាស់យ៉ាងណាក៏ដោយនៅតែមានប្រយោជន៍។ 1/ បរិច្ចាកក្នុងកម្មវិធីសប្បុរសធម៌ ពាក្យថាបរិច្ចាកមួយម៉ាត់ គឺអ្វីក៏គេយកដែរ។ ដូចនេះប្រសិនបើអ្នកគិតថា ស្មាតហ្វូនដែលកំពុងប្រើរាល់ថ្ងៃគឺចាស់ហើយ ល្មមដល់ពេលដូរហើយ នោះអ្នកអាចផ្ដល់ឲ្យអ្នកផ្សេងដែលកំពុងស្ថិតក្នុងតម្រូវការបាន។ 2/ ប្រើប្រាស់ជាឧបករណ៍ចាក់តន្ត្រី មួយ ក្នុងចំណោមវិធីសាស្ត្រល្អៗដទៃទៀតក្នុងការប្រែក្លាយស្មាតហ្វូន Android ចាស់ៗឲ្យមានប្រយោជន៍ឡើងវិញ គឺឲ្យវាធ្វើការជាឧបករណ៍ចាក់តន្ត្រីដូចប្រភេទ MP3 Player ដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបញ្ចូលចម្រៀងឲ្យបានច្រើនក្នុងនោះ
July 19, 2018 - សង្គម
នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសឲ្យបេក្ខជន ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ អាចទៅទទួលយកសញ្ញាបត្ររបស់ខ្លួនក្នុងពេលឆាប់ៗនេះ ដោយឥតគិតថ្លៃនៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្តសាមីរៀងៗខ្លួន៕
July 19, 2018 - អន្តរជាតិ
ចិន៖ ក្មេងស្រីជនជាតិចិនម្នាក់បានរងគ្រោះថ្នាក់មិនគួរឲ្យជឿមួយ បន្ទាប់ពីសក់ដ៏វែងរបស់នាងត្រូវជាប់ក្នុងបង្កាន់ដៃជណ្តើរយន្តមួយ និងបានអូសក្បាលនាងតាំងពីក្រោមដល់លើទម្រាំតែក្បាលរបស់នាងអាចរួចផុតពីបង្កាន់ដៃជណ្តើរនោះ។ ក្មេងស្រីរងគ្រោះមិនត្រូវបានគេបង្ហាញអត្តសញ្ញាណពិតប្រាកដនោះទេ តែគេអាចដឹងត្រឹមថា ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងខេត្ត Liaoning ភាគខាងលិចប្រទេសចិន។ ក្រោយកើតហេតុគេសង្កេត ឃើញមានឈាមជាច្រើនប្រឡាក់ជាប់ក្បាលរបស់ក្មេងស្រីរងគ្រោះ ហើយគេក៏បានបញ្ចូននាងទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ។ តាមរយៈបទពិសោធណ៍អាក្រក់នេះសូមប្រិយមិត្តទាំងអស់ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនជានិច្ចពេលប្រើប្រាស់ជណ្តើរយន្តម្តងៗចៀសវាងមានបញ្ហាអកុសលផ្សេងៗដូចក្នុងករណីខាងលើ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូខាងក្រោម៖ https://www.youtube.com/watch?v=yVLQHoQIJPo អត្ថបទ៖ ភក្តី ប្រភព៖ nextshark
July 19, 2018 - បច្ចេកវិទ្យា
តាមរយៈវីដេអូ 2នាទីថ្មីមួយដែលថតបានពី Drone បានធ្វើឲ្យមនុស្សជាច្រើនភ័យញ័រដៃយ៉ាងខ្លាំង ដោយមានបង្ហាញពីទីតាំងនៃ Drone ដែលថតវីដេអូនោះ គឺនៅក្បែរយន្ដហោះមួយគ្រឿងដែលកំពុងចេញដំណើរមែនទែន។ ដោយឡែក ជើងហោះហើរ Airbus A380 ដែលហោះចេញទៅនោះមានផ្ទុកអ្នកដំណើររហូតដល់ទៅ 525នាក់ឯណោះ។ យោងតាមគេហទំព័រ Fstoppers បានបញ្ជាក់ថា ជើងហោះហើររបស់ក្រុមហ៊ុន Emirates A380 បានហោះចេញពីព្រលានយន្ដហោះ Mauritius Island ក្នុងប្រទេសឥណ្ឌា។ ទោះជាយ៉ាងណា គេនៅមិនទាន់កំណត់បានទេថា តើចម្ងាយរវាង Drone និងយន្ដហោះមួយគ្រឿងនោះគឺប៉ុន្មាន ប៉ុន្ដែគេអាចនិយាយបានថា ការធ្វើបែបនេះគឺគ្រោះថ្នាក់បំផុត។ គួរបញ្ជាក់ផងដែរថា វីដេអូដ៏រន្ធត់នេះត្រូវបានបង្ហោះចូលក្នុងបញ្ដាញសង្គម Facebook ដោយកាពីទែនរបស់យន្ដហោះ Air France A380 ឈ្មោះ
July 19, 2018 - អន្តរជាតិ
ស្រុកកំពង់សិលា- គិតមកត្រឹមវេលាម៉ោងជិត៦ព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថានភាពទឹកនៅស្ពានស្ទឹងសំរោង កំពស់ទឹកលើស្ពានស្ទឹងសំរោង ស្រកយឺតៗបន្តិចម្តងៗ ក្នុងនោះទឹកបានស្រកអស់ពីលើស្ពានទាំងពីរហើយ។ ចំណែកទឹក នៅលើផ្លូវជាតិក្បែរស្ពាននៅមានកំពស់ ប្រមាណ៥០សង់ទីម៉ែត្រ ហូរកាត់តាមបណ្ដោយផ្លូវជាតិប្រវែង ប្រមាណ១៥០ម៉ែត្រ។ ការសន្និដ្ឋានរបស់សមត្ថកិច្ចគឺ ស្ថានភាពទឹកនៅបន្តស្រកយឺតៗបន្ថែមទៀត រីឯអាកាសធាតុនៅមានភ្លៀងធ្លាក់បន្តបន្ទាប់។ ចំពោះការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រស្រុកកំពង់សីលា ខេត្តព្រះសីហនុ នៅផ្អាកជាបណ្តោះអាសន្ន ដ៍ដែល៕
July 19, 2018 - កីឡា
ក្នុងអំឡុងពេលព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្សី ក្រុមហ៊ុនស្រាបៀរ GANZBERG បានបង្កើតកម្មវិធីកម្សាន្តសប្បាយមួយសម្រាប់អ្នកដែលស្នេហាវិស័យកីឡាបាល់ទាត់ក្នុងការទស្សន៍ទាយក្រុមដែលឈ្នះតាំងពីវគ្គចែកពូលដល់ វគ្គផ្តាច់ព្រ័ត្រហើយពេលនេះក៏បានរកឃើញម្ចាស់រង្វាន់ចំនួន៥ រូបដែលពួកគាត់មានពិន្ទុច្រើនជាងគេក្នុងចំណោមអ្នកលេងចំនួន២ម៉ឺននាក់ផងដែរ។ ក្នុងនោះក្នុងផេកផ្លូវការរបស់ក្រុមហ៊ុនស្របៀរ GANZBERG ក៏បានសរសេរលើទំព័រហ្វេកប៊ុករបស់ខ្លួនថា” ក្រុមហ៊ុនស្រាបៀរ GANZBERG សូមអបអរសាទរដល់ អ្នកឈ្នះរង្វាន់ទាំង 5នាក់ ពីការទាញយកកម្មវិធី GANZBERG World Cup 2018 ហើយធ្វើការទស្សន៍ទាយបាល់ទាត់សន្សំពិន្ទុ នឹងទទួលបានពិន្ទុខ្ពស់ជាងគេទាំង 5នាក់ (Top 5 Rank) ក្នុងចំណោមអ្នកចូលរួមជាង 20,000នាក់។ ” គួរបញ្ជាក់ផងដែរថា
July 18, 2018 - បច្ចេកវិទ្យា
យោងតាមពាក្យចចាមអារាមដែលបានលើកឡើងក្នុងពេលថ្មីៗនេះ ក្រុមហ៊ុន Apple នឹងសម្រេចផ្លាស់ប្ដូរឆ្នាំងសាកថ្មីសម្រាប់រាល់ iPhone ឆ្នាំ2018 ទាំងអស់ ឲ្យទៅជាប្រភេទ USB-C វិញ ហើយមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។ ទាក់ទងទៅនឹងរូបភាពរបស់ឆ្នាំងសាកថ្មីនេះក៏ត្រូវបានបែកធ្លាយដែរ មិនតែប៉ុណ្ណោះ វាពុំត្រូវបានលក់ក្រៅឡើយ ពោលគឺភ្ជាប់មកជាមួយក្នុងប្រអប់តែម្ដង។ គួរបញ្ជាក់ផងដែរថា ការភ្ជាប់មកស្រាប់នូវឆ្នាំងសាកជំនាន់ថ្មីនេះ ត្រូវបានធ្វើឡើងតែនៅលើ iPhone ឆ្នាំ2018 ប៉ុណ្ណោះ។ សម្រាប់មូលហេតុដែលក្រុមហ៊ុន Apple សម្រេចធ្វើបែបនេះ ក៏ដោយសារមានឧបសគ្គបន្ដិចបន្ទួចទាក់ទងទៅនឹងការផ្គត់ផ្គង់ ហើយពេលបញ្ហាត្រូវបានដោះស្រាយ នោះឆ្នាំសាកដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿននេះ នឹងត្រូវបានចាប់ផ្ដើមដាក់លក់។ ជាការពិតណាស់ ចំពោះអ្នកដែលជាម្ចាស់ iPhone X និង iPhone
July 18, 2018 - PR
Y71 មិនមែនជាម៉ូឌែលថ្មីនោះទេ វាជាស្មាតហ្វូនកម្រិត ថវិកាធុនមធ្យមរបស់ vivo ដែលបានចេញ លក់រួចមកហើយ នៅក្នុងទីផ្សារប្រទេសយើង ហើយវាក៏ទទួលបានការគាំទ្រពី សំណាក់អតិថិជនច្រើនផងដែរ។ បើយោងតាមផេកផ្លូវការរបស់ក្រុមហ៊ុន vivo ពេលនេះ Y71 ស៊េរីថ្មី ជាមួយនឹងជម្រើសរ៉េមថ្មី បានបង្ហាញវត្តមាន សាជាថ្មីម្តងទៀតហើយ ជាមួយនឹងតម្លៃ សមរម្យជាងមុនផងដែរ។ គួរបញ្ជាក់ផងដែរថា ស៊េរីថ្មីនេះមិនខុសពីស៊េរីមុនច្រើនទេ ចំណុចដែលខុសធំជាងគេនោះ គឺជាផ្នែក រ៉េម និងកាមេរ៉ា របស់ទូរស័ព្ទ។ ទាំងនេះគឺជាលក្ខណៈផ្សេងទៀតរបស់ vivo Y71 ថ្មីដែលមាន រ៉េម 2GB :
July 18, 2018 - កីឡា
កាលពីថ្ងៃច័ន្ទនេះក្លឹបបិសាចក្រហម Manchester United បានចេញប្រកាសជាផ្លូវការនៃសំលៀកបំពាក់កីឡាករក្នុងដីថ្មីប្រចាំរដូវកាល 2018-2019 ឯតម្លៃលក់វិញកំពុងធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនសប្បាយនឹងតម្លៃអាវដែលក្លឹបដាក់លក់។ អាវឈុតក្រហមក្នុងដីថ្មីរបស់ក្លឹបបិសាចក្រហម Manchester United ដែលទើបតែប្រកាសជាផ្លូវការកាលពីពេលថ្មីៗនេះ ឥលូវនេះបានចេញលក់ជាផ្លូវការហើយ ឯតម្លៃរបស់វាវិញគឺមានតម្លៃដល់ទៅ 240ដុល្លារ ក្នុងមួយឈុតមានដូចជា អាវ ខោ និងស្រោមជើង។ តម្លៃដ៏ថ្លៃនេះហើយបានធ្វើឲ្យអ្នកគាំទ្រក្លឹបបិសាចក្រហម Manchester United ជាច្រើននាក់មានការមិនសប្បាយចិត្តចំពោះតម្លៃឈុតសំលៀកបំពាក់ដ៏ថ្លៃនេះ។ ចំណែកឯអាវមួយវិញមានតម្លៃ 145 ដុល្លារ។ សំលៀកបំពាក់របស់ក្លឹបបិសាចក្រហម Manchester United គឺផលិតឡើងដោយក្រុមហ៊ុនលក់សំលៀកបំពាក់កីឡា Adidas។ អ្នកគាំទ្រម្នាក់របស់ក្លឹបបិសាចក្រហម Manchester United បាននិយាយថា៖ តម្លៃដ៏ថ្លៃសម្រាប់សំលៀកបំពាក់កីឡារបស់ក្លឹបបិសាចក្រហម Manchester
July 18, 2018 - បច្ចេកវិទ្យា
បន្ទាប់ពីការបែកធ្លាយជាច្រើន ដែលយើងសង្កេតឃើញមានស្ទើររាល់ថ្ងៃអស់រយៈពេលប៉ុន្មានខែមកនេះ យើងកាន់តែខិតជិតដល់ការប្រកាសណែនាំជាសាធារណៈហើយនូវកំពូលស្មាតហ្វូន Galaxy Note 9។ ដោយឡែក ព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នឹងត្រូវបានធ្វើឡើងនាខែសីហា ខាងមុខនេះ។ កាលពីពេលថ្មីៗនេះ យើងទទួលបានរូបភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ទាក់ទងទៅនឹងលោក DJ Koh នាយកប្រតិបត្តិក្រុមហ៊ុន Samsung កំពុងតែអង្គុយក្នុងទីសាធារណៈ ហើយកាន់ស្មាតហ្វូនមួយក្នុងដៃដែលគេជឿថាជា Galaxy Note 9។ សម្រាប់មូលហេតុដែលគេហ៊ានសន្មត់ថា នោះគឺជាកំពូលស្មាតហ្វូនត្រកូល Note ដែលមិនទាន់ប្រកាសចេញជាសាធារណៈ ក៏ដោយសារតែទីតាំងនៃកាមេរ៉ាគឺមិនដូចគ្នាទៅនឹង Galaxy Note 8 ឡើយ។
July 18, 2018









